ភ្នំពេញ: ការស្លៀកពាក់តុបតែងខ្លួន ក៏ជាការបង្ហាញឲ្យឃើញពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ជាតិសាសន៍នីមួយៗនៅលើសកលលោកយើងនេះដែរ។ យ៉ាងណាមិញ ដោយគេឮពាក្យថា “ខ្មែរ” គេតែងនឹកឃើញទៅដល់ទឹកដីនៃប្រទេសយើង ភាពទន់ភ្លន់នៃស្ត្រីខ្មែរ ព្រមទាំងការស្លៀកពាក់ផងដែរ។ តែមកដល់ពេលបច្ចុប្បន្ននេះ ប្រហែលជាមិនដូចពីមុនទេ ប្រសិនបើជនបរទេសទាំងនោះមិនទៅទស្សនាអង្គរវត្ត ឬគេនិយាយប្រាប់នោះ។
ថ្ងៃទី 14 កញ្ញា 2012
ដោយ: រឿន សាវុធ
CEN
ដោយភ្ជាប់ទៅនឹងបញ្ហាមួយនេះ លោក អន បញ្ញា ជានាយកមជ្ឈលមណ្ឌលស្រាវជ្រាវវប្បធម៌ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានមានប្រសាសន៍ថា “បើនិយាយពីស្រុកខ្មែរយើងវិញ ស្លៀកពាក់ពាសពេញ មិនដឹងថាស្អីទេ ហើយឥឡូវចេញមកម៉ូតខោខ្លី ចេញសាច់ភ្លៅឯណាទៀតហើយ ចេញស្រេចតែនឹងចិត្ត ហើយឥឡូវហ្នឹង និយាយរួមទៅអឺរ៉ុប៩៩ភាគរយហើយស្រុកខ្មែរយើង ខ្ញុំសង្កេតឃើញអ៊ីចឹង”។
លោក អន បញ្ញា បានមានប្រសាសន៍ទៀតថា “មកដល់ឥឡូវនេះ មិនត្រឹមតែស្លៀករបស់អស់នោះនៅតែទីក្រុងភ្នំពេញទេ ឃើញថា នៅខេត្តណា ក៏ស្លៀកតាមគ្នាអ៊ីចឹងដែរ ដូចដែលខ្ញុំចេញទៅតាមខេត្តកំពង់ស្ពឺ ឯស្រុកភ្នំស្រួច និងចុះពីត្រពាំងក្រឡឹងទៅឆ្ងាយមែនទែន ស្រាប់តែឃើញនារីខ្មែរនៅស្រុកស្រែ ស្លៀកខោខ្លី ដល់ពេលអ៊ីចឹងខ្ញុំហួសចិត្តតែម្តង ដោយធ្លាប់តែពីមុនអ្នកដែលស្រុកស្រែស្លៀកសារុងត្រឹមត្រូវ មកឥឡូវទៅជា ស្លៀកខ្លីអស់រលីង តែបើចំពោះអ្នកទីក្រុងវាមិនជាអីទេ ក្រែងលោគេទំនើបកម្មយ៉ាងម៉េចខ្ញុំមិនហ៊ានថាទេ (ខ្ញុំមិននិយាយមើលងាយគាត់ទាំងនោះទេ ខ្ញុំនិយាយពីវប្បធម៌) តែគេជាអ្នកជើងភ្នំសុទ្ធសាធ បែរជាគាត់ទៅស្លៀកខោខ្លីចេញសាច់ភ្លៅទៅតាមនោះដែរ”។
លោក អន បញ្ញា បានបន្តថា “ដូចជានៅប្រទេសឥណ្ឌាវិញ គ្រាន់តែឈានជើងចុះពីលើយន្តហោះភ្លាម ដល់ទឹកដីឥណ្ឌា គឺឃើញថា ជាឥណ្ឌាតែម្តង ហេតុអី? គឺថា តាំងពីសម្លៀកបំពាក់ តាំងពីសព្វបែបយ៉ាង តាំងពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីគេ សំខាន់គឺប្រពៃណីសម្លៀកបំពាក់គេហ្នឹងឯង។ ឥឡូវមិនចាំបាច់ឯណាឆ្ងាយទេ យើងមើលទៅវៀតណាមវិញម្តងចុះ ចូលទៅទឹកដីវៀតណាមភ្លែត គឺមើលទៅវៀតណាមតែម្តង គឺថាពាក់អីៗមើលទៅវៀតណាម”។
លោក អន បញ្ញា បានបន្តទៀតថា “ចុះសួរថាមើលទៅស្រុកខ្មែរមើលទៅដឹងថាត្រង់ណាជាខ្មែរ? បើយើងមិនទៅមើលអង្គរវត្តទេ គេមិនដឹងថាជាខ្មែរទេ។ ប្រសិនបើយើងចូលមកត្រឹមទីក្រុងភ្នំពេញ ជនជាតិបរទេសមិនទាន់វាយតម្លៃបានថា ខ្មែរយើងនៅកន្លែងណាទេ មើលមិនទាន់ឃើញ ព្រោះថាសម្លៀកបំពាក់សព្វថ្ងៃនេះគឺវាពោរពេញទៅដោយអឺរ៉ុប៩៩ភាគហើយ ដូច្នេះខ្ញុំចង់ឲ្យខ្មែរយើងចេះស្រឡាញ់ខ្មែរ ស្លៀកពាក់មើលទៅយ៉ាងម៉េចឲ្យឃើញថាខ្មែរ”។
លោក អន បញ្ញា បានបញ្ជាក់ថា “ខ្ញុំនិយាយនេះ មិនមែនចង់ឲ្យខ្មែរស្លៀកសំពត់ចងក្បិនដើរក្នុងទីផ្សារនោះ មិនមែនទេ គឺថាយើងត្រូវស្លៀកសំពត់ សំពត់ហូលផាមួងយើងមានក្នុងពិធី តែបើធម្មតាយើងអាចស្លៀកសំពត់បត់ក្តី ដែលមើលទៅថាជាខ្មែរ”។
លោក អន បញ្ញា បានបន្ថែមថា “បើនិយាយពីប្រទេសឡាវវិញឯណោះ ខ្ញុំចុះទៅឃើញគេស្លៀកសំពត់ស៊ឹងរបស់គេ មើលទៅឃើញថា ជនជាតិឡាវតែម្តង សំពត់ស៊ឹងជាមោទនភាពជាតិគេតែម្តង ដោយសំពត់ស៊ឹងនោះមានផ្កាក្បាច់ជើង ហើយគេមានរបៀបវប្បធម៌គេ មើលទៅឃើញថាស៊ឹងជារបស់ប្រទេសឡាវ”។
លោក អន បញ្ញា បានរម្លឹកថា “ដល់ពេលអ៊ីចឹងទៅ តើយើងគិតយ៉ាងម៉េច? តើយើងបន្ទោសរដ្ឋាភិបាល បន្ទោសប្រជាជន ឬ អ្នកណាវិញ សព្វថ្ងៃនេះ? យើងមិនអាចបន្ទោសទៅលើអ្នកណាទេ មិនស្តីបន្ទោសទៅរដ្ឋាភិបាលមិនឲ្យស្លៀកអ៊ីចឹងទេ ហើយក៏មិនបន្ទោសប្រជាជនស្លៀកអ៊ីចឹងដែរ ហើយបើទៅបន្ទោសក្រសួងវប្បធម៌ក៏មិនបានដែរ។
ក៏ប៉ុន្តែគឺយើងខុសបន្តិចម្នាក់ៗ គឺខុសតាំងពីលើដល់ក្រោម ដោយសារការផ្សព្វផ្សាយរបស់យើងមិនបានពេញលេញ ព្រោះថាប្រព័ន្ធផ្សព្វផ្សាយនេះសំខាន់ណាស់ តែមកឥឡូវនេះវិញ ប្រព័ន្ធផ្សព្វផ្សាយបែរជាទៅពេញនិយមផ្សាយស្រី បារី ស្រា ប៊ីយែរ ម្សៅ ឡេលាបមុខ សាប៊ូទៅវិញ តែផ្ទុយមកវិញប្រព័ន្ធផ្សព្វផ្សាយផ្នែកវិស័យវប្បធម៌នេះគឺថា១ភាគរយប៉ុណ្ណោះនៅក្នុងសង្គមខ្មែរសព្វថ្ងៃដែលបានផ្សព្វផ្សាយរបៀបចរិតខ្មែរ ផ្នែកវិស័យសិល្បៈវប្បធម៌ខ្មែរហ្នឹង”៕ S
dgfgfhgf h
so cute khmer lady.
ការពិតមិនមែននារីខ្មែរមិនចង់បង្ហាញភាពស្រស់បំព្រងរបស់ខ្លួនជាមួយសំលៀកបំពាក់បែប ប្រពៃណីយើងនោះទេ មានកត្តាមួយចំនួនដែលជាឧបស័គ្គដូចជាៈ
១- តម្លៃៈ ជាទូទៅសំលៀកបំពាក់ប្រពៃណីយើងថ្លៃជាងសំលៀកបំពាក់សម័យ
២- ការថែទាំៈ មានការលំបាក ឬ ចំណាយសាហ៊ុយច្រើន – ការបាកគក់
៣- ឱកាសនៃការប្រើប្រាស់ៈ សំរាប់តែក្នុងពិធីបុណ្យជាទូទៅ
៤- ការទុកដាក់ៈ ពុំមែនចេះតែយកទៅព្យួរចោលដូចសំលៀកបំពាក់ធម្មតានោះទេ
បើមិនជឿទេសូមធ្វើការសាកល្បងយ៉ាងដូចនេះ ៖
ដាក់ក្រណាត់សំលៀកបំពាក់សម័យ និង ហូលឬផាមួងនិងក្រណាត់ប៉ាក់ ហើយអោយនារីខ្មែរធ្វើការជ្រើសរើសយកតែមួយមុខរវាង សំលៀកបំពាក់សម័យ និង សំលៀបំពាក់ប្រពៃណី – និង ផ្តល់កំរៃសំរាប់ការកាត់ដេរជាមួយ មិនថាជ្រើសរើសប្រភេទណាមួយទេ.
ពេលនោះទើបយើងអាចនិយាយថា តើនារីខ្មែរយើងស្រលាញ់អ្វី?
សូមនិយាយខុសក្បួនបន្តិច៖
កំរមានក្រសួងផ្សេងៗទៀតនិយាយថា –
– ពីដើមខ្មេរយើងប្រើតែរទេះគោ – សេះ …..សំរាប់ដឹកជញ្ជូន តែឥឡូវបាត់បង់អត្តសញ្ញាណអស់ ឃើញតែរថយន្ត រទេះភ្លើង យន្តហោះ….
– ពីដើមយើងប្រើតែស្លឹកឈើ កូនឈើសំរាប់ធ្វើផ្ទះ…..ឥឡូវប្រើតែដែក ថ្ម ស៊ីម៉ង់ កញ្ចក់…..បាត់អស់
– ពីដើមផឹកតែទឹកត្នោតជូរ និង ស្រាស….ឥឡូវផឹកតែទឹកសុទ្ធ…ស្រាឆ្ងាញ់………..។ល។ និង ។ល។
ត្រូវប៉ាន់ពួកអាទំពែក អុកញ៉ា,ផ្កាយលើស្មាហើយ។
ពិតជាមិនខុសទេ ក្នុងការស្លៀកពាក់សម្លៀកបំពាក់នេះឲ្យតែចេះរក្សាភាពថ្លៃថ្នូរ
លោកបញ្ញាសរសើរឥណ្ឌានឹងយួន តែនិយាយពីគុណភាពវិញ
មិនសូវល្អទេ គឺជាស្រីពេស្យាចាស្រីខូចច្រើនណាស់ បើលោកមិនជឿទេមើលវិបសាយកាម៉ាស៊ូត្រាទៅដឹងហើយ
ចំពោះខ្ញំុយល់ថា យើងអាចធ្វើបាន ដោយមានបទបញ្ញត្តិ ឬច្បាប់កំណត់អំពីការស្លៀកពាក់របស់នារីខ្មែរអោយបានច្បាស់ ដូចជាសពត់មិនលើក្បាលជង្គង់ប៉ុន្មានcm? …..ដូចប្រទេសមួយចំនួនក៏គេកំណត់ដែរ។
ហើយត្រូវមានកាផាកពិន័យចំពោះការស្លៀកខ្លីជ្រុលខុសក្បួនខ្នាត…ជាពិសេសត្រូវចូលរួមទាំងអស់គ្នាផងទើបប្រសើរ។
វាមិនដែល កុំអោយតែស្រាតទៅបានហើយ ចាំបាច់មានច្បាប់ស្អី អានេះនិយាយអោយ តែគេស្អប់មែនហ្អា សួម្បីចិនកុំមុនិស្តន៌ក៏មិនមានច្បាប់នេះដែរ អាក្មេងជ្រុលនិយមនេះ