មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​​ជម្រុញ​​ឲ្យ​​ដោះលែង​លោក ម៉ម សូណង់ដូ​

ដោយ​អះអាង​ថា ​បាន​ពិនិត្យ​តាមដាន​យ៉ាង​​ហ្មត់ចត់​​​ចំពោះ​សវនាការ​រយៈពេល​​៣ថ្ងៃ​លើ​​​ករណី​លោក​ម៉ម សូណង់ដូ ពុំឃើញ​​មាន​ភស្តុតាង​​អ្វី​គ្រប់គ្រាន់​​​សម្រាប់​​ដាក់​បន្ទុក​នោះ​​ កាល​ពី​ម្សិលមិញ​មជ្ឈមណ្ឌល​សិទ្ធិ​​មនុស្សកម្ពុជា​ (CCHR) បាន​ទាមទារឲ្យ​តុលាការ​ទម្លាក់​ចោល​​បទ​​ចោទ​ប្រកាន់​​ និង ដោះលែង​​ប្រធាន​​សមាគម​អ្នកប្រជាធិបតេយ្យ​​រូប​នេះ​​ជាបន្ទាន់ ​។

សិលាពល
Friday 14 September 2012
សារព័ត៌មានសេរី

ក្រុម អ្នកគាំទ្រលោក ម៉ម សូណង់ដូ កាលពីម្សិលមិញ បានប្រារព្ធពិធីសាសនា បួងសួងឲ្យមាន ការដោះលែងលោក ម៉ម សូណង់ដូ

ក្រុម អ្នកគាំទ្រលោក ម៉ម សូណង់ដូ កាលពីម្សិលមិញ បានប្រារព្ធពិធីសាសនា បួងសួងឲ្យមាន ការដោះលែងលោក ម៉ម សូណង់ដូ

CCHRបាន​លើក​ឡើង​​នៅ​ក្នុង​សេចក្ដីថ្លែងការណ៏​មួយ​​របស់​ខ្លួន​ថា ​ យោង​តាម​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​​ទុកដាក់​​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​​ទៅ​លើ​សវនាការ​ជំនុំជម្រះ​​ករណីលោក ​ម៉ម​ សូណង់ដូ រយៈពេល​៣ថ្ងៃ​កន្លង​មក​ អង្គការ​នេះ​​មិន​បាន​ស្ដាប់​ឮ​នូវ​ភស្តុតាង​ ដែល​ភ្ជាប់​លោក ម៉ម​សូណង់ដូ ​ទៅ​​​នឹង​​​ព្រឹត្តិ​ការណ៍​​ដែល​​កើត​​ឡើង​​​នៅ​​​​ខេត្ត​​ក្រចេះ​​​​កាល​​​ពី​​​ខែ​​ ឧសភា​ ​ឆ្នាំ​​២០១​២​ ​​កន្លង​ទៅ​ ​និង​​បទ​ចោទ​​​ដែល​​​លោក ​​ម៉ម សូណង់ដូ ​​កំពុង​​ប្រ​ឈម​​​នោះ​ទេ ។

ដោយហេតុនេះ CCHRបានទាម​​ទារ​​ឲ្យតុលាការ​​ដោះលែងលោក ម៉ម សូណង់ដូ ជា​បន្ទាន់ ​។​ ដោយ​បាន​លើក​ឡើង​ថា ​ប្រសិន​​បើ​មិន​​ដោះ​លែង​​លោក ​ម៉ម ​សូណង់ដូ ​ទេ​​ហាក់​​​ដូច​​ជាចំអក​​ដល់​​​ប្រព័ន្ធ​​យុត្តិ​ធម៌​ និង ​ជា​​រឿង​​មួយ​​អាម៉ាស់​​ដល់​​កម្ពុជា ។ នាព្រឹក​ថ្ងៃ​សុក្រ​នេះ​ តុលាការ​ក្រុងភ្នំពេញ​បាន​បន្ត​សវនាការ​លើសំណុំរឿង​​លោក ម៉ម សូណង់ដូ ឈាន​​ដល់​ថ្ងៃ​ទី ៤ ហើយ ៕

What Next?

Recent Articles

6 Responses to "មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​​ជម្រុញ​​ឲ្យ​​ដោះលែង​លោក ម៉ម សូណង់ដូ​"

  1. JML says:

    ស្អីហា​? អោយដោះលែងជាបន្ទាន់?? នៅយូរណាស់អាអូនប្រធានអង្គការCCHR ។ ប្រទេសកម្ពុជាមាន
    ច្បាប់មានរដ្ឋធម្មនុញវើយ! ហែងថាលែង លែងម៉ោង?? អាអាចម៏! សវនាកានៅមានតទៀត !
    ខ្វេសនិងវែកដល់ចេញពួកអាបង្កភាពវឹកវរក្នុងសង្គម!

  2. Vathanak Valentine says:

    ខំរៀបភស្ថុតាង យ៉ាងច្រើនហើយ នៅចងគេមិនជាប់ទៀត ។ នាក់កានជើងផ្តាច់ មុខ (​JML) យួនហី ក៏ខ្មែរទេ?

  3. muy says:

    អាឆ្គួតឯងដូចឆ្កែមួយក្បាលដែលគេបញ្ជាមកទេអាអាចធ៏ JML

  4. Rov ROV !.... says:

    yab ! Nas Pok ah Knean Sa Tek Sy Pee Ke ….. JML

  5. លោកតាៗ ខំណាស់ដើម្បីជួយរំដោះទុក្ខនរជនទាំងឡាយដែលមានបាបកម្ម
    មនុស្សយើងបើមិនសាងបាបកម្មតើមានបាបពីណាមក យ៉ាណាច្បាប់បើគ្មាន
    អ្នកប្រព្រិត្តផ្ទុយតើមានអានុភាពអ្វី អាណិតពួកលោកតាមិនថាអ្នកនោះជា
    អង្គូលីមា ឬជាស្អីទេពួកលោកតែងបួងសួងសុំសេចក្តីសណ្តោសជានិច្ច ប៉ុន្តែ
    ចំពោះបុគ្កលម្នាក់នេះដែលដើរបង្ករហេតុពិតជាហេតុសងគាត់វិញមិនបាត់បង់
    ឡើយគឺត្រូវប្រឈមច្បាប់ស្រុកទេសយើងជាក់ច្បាស់ណាស់ ខ្ញុំយល់ថាគួរយក
    ពេលបួងសួងជួយដល់ជនសាងអំពើល្អវីញទើបមិនខាតបង់ពេលវេលាព្រោះ
    ពួកនេះជាពួកក្រពើទេកាលណាវាបានរួចជីវិតវាតែងតែតបស្នងដោយការចង់ស៊ី
    អ្នកមានគុណវិញទេ( យ៉ាងណាម៉ិញបើកុំតែមានថ្ងៃ៧មករាឆ្នាំ៧៩ ក៏វាគ្មានជី
    វិតរស់នៅរៀនសូត្រចេះដឹងតកូនចៅផៅសណ្តានហើយបានជេអ្នកផ្តល់កំណើត
    ទីពីឲ្យដែរ ) ប៉ុន្តែមិនអីទេអ្នកល្មើសគុណគង់បានទោសវិញមិនយូមិនឆាប់ ។

  6. ពួកឣាតាប៉ុន្មានក្បាលនេះវាគ្រាន់តែយកទ្រឹស្តីពុទ្ធសាសនាក្នុងការឣង្គុយសមាធិមកបោកប្រាស់បាំង
    មុខតែប៉ុណ្ណោះតាមពិតទៅឣ្នកដែលបានកាន់វិន័យធ្វើវិបស្សនាឬសមាធិពិតគេមិននៅជាប់ទាក់ទាម
    ក្នុងផ្លូវលោកីយ៍នេះទៀតទេ!បោកសុទ្ធ!ពេលចេញផុតលួចតាមល៏មើល៍បើមិនកំពុងឣង្គុយជុំគ្នាធ្វើ
    វិបស្សនាស្រាវជ្រាវរកហេតុផលនៃស្រាបៀឣង្គរថាតើគេដាក់ជាតិឣ្វីក៏ស្រវឹងស្រួលខ្លួនម៉្លេះ?មើលតា
    ខាងណោះយល់យ៉ាងណាឣំពីរសជាតិស្រាបៀឣង្គរនេះតា?