ឌ្រីមលែនឌ៍ កន្លែង​កម្សាន្ត​ដ៏​អ៊ូអរ​ ដែល​ពេញ​និយម​ សម្រាប់​ទីណាត់​ ជួប​ស្នេហា

ភ្នំពេញ : ជារៀងរាល់ថ្ងៃ នារសៀលដែលព្រះសូរ្យសែងថមថយរស្មី និងកម្ដៅបន្តិចនោះ នៅតាមសួនច្បារ និងទីសាធារណៈ មួយចំនួន តែងតែមានវត្តមានមនុស្សក្មេងចាស់ប្រុសស្រី ជាពិសេសគឺក្រុមយុវវ័យតែម្ដង។ ពួកគេបានជួបជុំគ្នា លេងបាល់ និងហាត់កីឡា នៅ បរិវេណវិមានឯករាជ្យ និងវត្តបទុម ឬអង្គុយសាសងគ្នា ខណៈដែលក្រុមយុវវ័យខ្លះទៀតនាំគ្នាដើរលេងនៅកោះពេជ្រជាទីកម្សាន្តមួយទៀតនោះ។

Friday, 14 September 2012
វ៉ាន់ ចាន់វត្តី
ភ្នំពេញ ប៉ុស្តិ៍

យុវវ័យ​ជិះ​ឧបករណ៍​កម្សាន្ត​ដែល​បំបះ​ខ្លួន​ឡើង​ទៅ​លើ​អាកាសដ៏​រំភើ​ប​ញាប់ញ័រ នៅឌ្រីម​លែនឌ៍​។ រូបថត ផា លីណា

យុវវ័យ​ជិះ​ឧបករណ៍​កម្សាន្ត​ដែល​បំបះ​ខ្លួន​ឡើង​ទៅ​លើ​អាកាសដ៏​រំភើ​ប​ញាប់ញ័រ នៅឌ្រីម​លែនឌ៍​។ រូបថត ផា លីណា

ក្រឡេក មើលឯត្រើយខាងលិចនៃទន្លេចតុមុខវិញ កន្លែងកម្សាន្ត ឌ្រីមលែនឌ៍ដែលមានឧបករណ៍ជិះលេងជាច្រើននោះ បានទាក់ទាញទាំងភ្ញៀវជាលក្ខណៈគ្រួសារ និងគូសង្សារ។ ក្រៅពីការជិះសំពៅ ចោរសមុទ្រ យានអវកាស ឡានបុកគ្នា ប៉ោលភ្លោះ កន្ត្រកយក្ស និងពែងហោះ ភ្ញៀវក៏អាចដើរទិញទំនិញលេង ហ្គេមឌីជីថលឬរៀបចំពិធីជប់លៀងផ្សេងៗផងដែរ។

នៅទីនោះ ភ្នំពេញ ប៉ុស្ដិ៍ ក៏បានជួបសាកសួរគូស្នេហ៍៤គូផងដែរ ទាក់ទិននឹងការកម្សាន្តរបស់ពួកគេនៅឌ្រីមលែនឌ៍ ក៏ដូចជាគំនិតយោបល់របស់ពួកគេអំពី ឌ្រីមលែនឌ៍នេះ។

ហុង សុទ្ធី និង ថាំង ជីវ៉ា។ រូបថត Alexander Crook

ហុង សុទ្ធី និង ថាំង ជីវ៉ា
នេះ គឺជាលើកទីមួយហើយដែលពួកយើងបានមក ឌ្រីមលែនឌ៍។ យើងភ្ញាក់ផ្អើលនឹងសកម្មភាពលេងកម្សាន្តដ៏ច្រើននៅទីនេះ មិនថាឧបករណ៍ជិះកម្សាន្ត សួនច្បារដ៏ស្រស់ស្អាត និងស្តង់លក់ទំនិញទេ។

សំបុត្រ ចូល និងសំបុត្រជិះឧបករណ៍ផ្សេងៗនៅថ្ងៃធម្មតានោះមិនជាថ្លៃប៉ុន្មានទេ ប៉ុន្តែនៅចុងសប្ដាហ៍ហាក់ដូចជាថ្លៃបន្តិច។ ទីនេះស្អាតល្មម ហើយសមរម្យសម្រាប់ពួកយើងចេញមកដើរលេង។

ឪពុកម្ដាយមិនហាម ឃាត់ពួកយើងមកទីនេះទេ ព្រោះ ពួកគាត់ដឹងថាឌ្រីមលែនឌ៍ជាកន្លែងកម្សាន្តមានមនុស្សអ៊ូអរ។ យើងមិនអាចធ្វើអ្វីផ្ដេសផ្ដាសនៅទីនេះទេ យើងគ្រាន់តែចង់ទៅលេងកន្លែងណាដែលមានមនុស្សវ័យស្របាលគ្នានិយមទៅ ប៉ុណ្ណោះ។

ហ៊ឹម វណ្ណៈ និង​ ហ៊ុន ម៉ូនីកា។ រូបថត Alexander Crook

ហ៊ឹម វណ្ណៈ និង ហ៊ុន ម៉ូនីកា
យើងពិតជាចូលចិត្តជិះឧបករណ៍លេងកម្សាន្ត ថតរូបនៅតាមសួនច្បារ និងចូលផ្ទះខ្មោចនៅឌ្រីមលែនឌ៍។

ខ្ញុំ គិតថា អ្នកនៅទីក្រុងច្បាស់ជាមានលទ្ធភាពចំណាយប្រាក់មកលេងនៅទីនេះ ប៉ុន្តែបើអ្នកមកពីខេត្តវិញ ពួកគេប្រហែលជាស្ទាក់ស្ទើរនឹងតម្លៃបន្តិច។

គំនិតរិះគន់អវិជ្ជមានទាក់ទិននឹងការដើរលេងនៅកន្លែងកម្សាន្តដូច្នេះគួរតែបំបាត់ចោលហើយ។

បច្ចុប្បន្ន ឪពុកម្ដាយទាំងឡាយហាក់ដូច ជាផ្លាស់ប្ដូរទស្សនៈចំពោះកន្លែងដើរលេងបែបនេះ ប៉ុន្តែពួកគាត់ក៏បានដាស់តឿនឲ្យពួកយើងមកដើរលេងលម្ហែកាយតែ ម្ដងទេក្នុងមួយសប្ដាហ៍។

ក្នុងនាមជាសង្សារនឹងគ្នា យើងពិតជាមិនរងសម្ពាធ ឬខ្លាចគេនិយាយអាក្រក់អ្វីទេក្នុងការមកដើរលេងនៅទីកន្លែងមាន មនុស្សអ៊ូអរដូច ឌ្រីមលែនឌ៍។

បើធៀបនឹងសួនកម្សាន្តល្បីឈ្មោះនៅ បរទេស ឌ្រីមលែនឌ៍នៅមិនទាន់ល្អដូចគេទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា វាពិតជាមានប្រជាប្រិយភាពណាស់សម្រាប់ក្មេងៗ និងយុវវ័យ។

គឹម សាន និង សួ ស្រីរ័ត្ន
ឌ្រីម លែនឌ៍ពិតជាធ្វើឲ្យយើងរំភើបញាប់ញ័រជាមួយនឹងឧបករណ៍ជិះកម្សាន្ត ប្លែក ដែលយើងមិនហ៊ានទាំងសាកល្បងជិះផង។ មិនមែនថាពួកយើងបារម្ភពីសុវត្ថិភាពទេ ប៉ុន្តែសុខភាពរបស់យើងមិនអំណោយផលនឹងជិះឧបករណ៍នៅទីខ្ពស់។ ដូច្នេះយើងគ្រាន់តែមកទីនេះដើម្បីអង្គុយញ៉ាំអាហារលេង និងមើលគេជិះឧបករណ៍នៅលើមេឃធ្វើឲ្យយើងព្រឺស្ញើបជំនួសពួកគេ។

សម្រាប់អ្នកដែលមិនធ្លាប់ទៅបរទេស ឌ្រីមលែនឌ៍គឺជាកន្លែងមួយដែលល្អបំផុតហើយនៅប្រទេសយើង។

យ៉ាងណាមិញ ការចំណាយនៅទីនេះប្រហែលជាថ្លៃបន្តិចសម្រាប់អ្នកដែលមានជីវភាពមិនធូរធារ។

ប៉ុន្តែចំពោះគូស្នេហ៍ក្មេងៗ ឌ្រីមលែនឌ៍គឺជាកន្លែងដ៏ល្អមួយក្នុងការកសាងអនុស្សាវរីយ៍ផ្អែមល្ហែមរួមគ្នា។

បូ សុវណ្ណារ៉ា និង ឡេង សុជាតា
វា មិនដូចមជ្ឈមណ្ឌលកម្សាន្តធំនៅបរទេសទេ បើគិតពីទំហំ និងឧបករណ៍ជិះលេងកម្សាន្តនៅទីនេះ។ ប៉ុន្តែយើងពិតជារីករាយនឹងសេវារបស់ ឌ្រីមលែនឌ៍ ព្រោះថា នៅប្រទេសកម្ពុជា យើងមានតែកន្លែងនេះទេដែលអាចជិះឧបករណ៍លេងកម្សាន្តនានា។

ចំពោះ ភ្ញៀវវិញ មិនត្រឹមតែមានគូស្នេហ៍ក្មេងៗដូចជាពួកយើងទេដែលមកទីនេះ សូម្បីតែមនុស្សចាស់ក៏សម្បូរដែរ គឺពួកគេមកទាំងគ្រួសារតែម្ដង។

ខ្ញុំ គិតថា កន្លែងនេះគឺសម្រាប់មនុស្សគ្រប់វ័យដើរលេងកម្សាន្ត និងជិះឧបករណ៍រំភើបញាប់ញ័រផ្សេងៗដើម្បីរំសាយទុក្ខកង្វល់ និងបង្កើតភាពរីករាយ។

ប៉ុន្តែគូសង្សារក្មេងៗមិនគួរចំណាយពេល ច្រើនហួសហេតុទេនៅទីនេះ ពួកគេគួរតែមកលេងនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកបានហើយ៕

What Next?

Recent Articles

12 Responses to "ឌ្រីមលែនឌ៍ កន្លែង​កម្សាន្ត​ដ៏​អ៊ូអរ​ ដែល​ពេញ​និយម​ សម្រាប់​ទីណាត់​ ជួប​ស្នេហា"

  1. កុំសប្បាយភ្លេចខ្លួន!

  2. ដូនពេញ says:

    កុំសប្បាយភ្លេចខ្លួន, ប្រយ័ត្នទឹកភ្នែកជូតក្បាលជង្កង់,….!

  3. Test ម៉ែហ្អែងដាក់គ្នាឬ???

  4. អើអាតេស្តមុនដំបូងនោះ គឺបង្ហាញថាបុព្វបុរសរបស់ហ្ហែងកាលពីសម័យដ៍យូរលង់ម៉ោ មាន
    សកម្មភាពយ៉ាងដូច្នោះ…រហូតមកដល់ឥឡូវក៍សូវជាមិនដាច់ចេញពីបុព្វបុរសនៅសម័យនោះដែរ!
    ម៉ែហ្ហែង…ឪហ្ហែងស្អី…ញយៗពេកប្រយ័ត្នពាក្យហ្ហែងផង៎វ៉ើយ!!!

  5. អានរគ់នរះអវិទ្យា៖=អាឃ្ញុំគេម៉ាពូជអស់ម៉ាជីវិត្តមួយនេះដើរទៅទីណាឃើញតែជេៗៗមាក់ងាយគេឯងឥីតឈប់ឈរសោះអាឯងកើតមកមិនគ្រប់ទេដឹង?អាកន្លះក្អមនេះហា៑ស!!អា!!!?
    អាអែងនេះសំនឹងគៀវត្នោតណាស់អាឈ្លើយសង្រា្កម!ជាមនុស្សឥត្បតក្នុងសង្គមបច្ចបន្នមនុស្សដូចអាមិនសម្មមានមុខមកចេញមតិក្នុងវិប សាយ នេះទេគួតែយកពេលចេញទៅផ្លន់គេឯងមកចិញ្ចឹមជីវិត
    នៅទីណាអោយបាត់ពីមុខពីមាត់ពី-សង្គមដ៏ពិសេស_វិសេសវិសាលនឹងដ៍ប្រពៃនេះទៅ!- វាអាចឆ្លងរោកសង្គមបុគលសួនតួដូចជាអានេះ! មកដល់គេដែលមានវិជា្ជជវះប្រាកដ៍ត្រឹមត្រវវ-ដឺងទេ?អា!!!!

  6. ការពិតនិយាយត្រង់ទៅ អញតេស្តទុកដាក់អោយហ្ហែងហ្នឹងឯង! អាមោឃ នរៈ វិទ្យា ហៅអា នរក អវិជ្ជា!

  7. សនិ្តភាព says:

    ខិតខំរៀន ដើម្បីអនាគតអ្នក​ និងសង្គមជាតិ ទើបប្រសើរជាង!

  8. Tor says:

    គួរអោយមានការសប្បាយខ្លះតែកុំអោយហួសហេតុ បើអង្គុយកុកក្នុងសាលាពេក
    ដេកដើរ,ឈរឬអង្គុយឃើញតែសាលា វាអាចនាំអោយកើតរោគខ្ជិលឬសាំ…

  9. khoy says:

    រៀនក៏ត្រូវមានពេលដើរដែរ កុំតែការដើរលេងនោះហួសហតុពេក មិនអីទេ