នៅ សុនីតា បញ្ជាក់​ពី​បុរស​ម្នាក់

ភ្នំពេញៈ ភ្លើង​ស្នេហ៍​ជា​មួយ​កូន​ប្រុស​មន្ត្រី​ពាក់​ផ្កាយ​លើ​ស្មាមិន​ទាន់​រលត់​ ដាច់​ផ្សែង​ផង​ អតីត​កញ្ញា​ឯក​ ប្រ៊ីសស្ដុន​ខាង​ថតរូប​ស្អាត​ឆ្នាំ​២០០៧​ នាង​ នៅ​ សុនីតា​ រក​បាន​សំណព្វ​ស្នេហ៍​ថ្មី​ ជា​កូន​អ្នក​ជំនួញ​ក្នុង​ស្រុក​ទ្រព្យ​ស្តុក​ ហើយ​មុន​នេះ​ពួក​គេ ​បាន​បង្ហោះ​រូប​ថត​កៀក​កិត​យ៉ាង​រ៉ូមែនទិក​នៅ​ក្នុង​ហ្វេសប៊ុក​ទៀត​ផង​។

Friday, 14 September 2012
Reuters
ភ្នំពេញ ប៉ុស្តិ៍

នៅ សុនីតា នៅ​ពេល​ចូល​រួម​កម្ម​វិធី​ដើរ​ម៉ូដ​កាល​ពី​ពេល​កន្លង​មក​។ រូបថត ឈឹម ស្រីនាង

នៅ សុនីតា នៅ​ពេល​ចូល​រួម​កម្ម​វិធី​ដើរ​ម៉ូដ​កាល​ពី​ពេល​កន្លង​មក​។ រូបថត ឈឹម ស្រីនាង

យោង ​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា កាល​ពី​មុន​នេះ​ពីរ​ បី​ថ្ងៃនៅ​ក្នុង​បណ្តាញ​ទំនា​ក់ទំនង​ហ្វេស​ប៊ុក​របស់​នាង​ នៅ ​សុនីតា​ នាង​បាន​បង្ហោះ​រូបថត​ ដែល​នាង​ថត​កៀក​កិត​ជា​មួយ​នឹង​បុរស​រូប​សង្ហា​ម្នាក់​ ហើយ​បុរស​រូប​​នោះ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កូន​អ្នក​ជំនួញ​ក្នុង​ស្រុក​ដែល​មាន​ទ្រព្យ​ស្តុក​ម្នាក់​ គេ​មាន​ឈ្មោះ ​ជេមស៍​ ហើយ​ពេល​នេះ​នាង ​នៅ ​សុនីតា​ និង​លោក​ជេមស៍​នេះជា​គូស្នេហ៍​កំពុង​ស្វែងយល់​ចិត្ត​គ្នា។​

ស្រប​ ជាមួយ​រូបថត​កៀក​កិត​របស់​ នាង​ នៅ ​សុនីតា​ និង​ បុរស​រូប​ សង្ហា​ដែល​គេ​ស្គាល់​ឈ្មោះ ​ជេមស៍​ ផុស​នៅ​ក្នុង​ហ្វេស​ប៊ុក​នោះ ​ក៏​មាន​មិត្តភកិ្ត​របស់​នាង​មួយ​ចំនួន​ បង្ហើប​ឲ្យ​ដឹង​ថា នាង​ នៅ​ សុនីតា ​បាន​ភ្ជាប់​​ចំណង​ស្នេហ៍​ជា​មួយ​កូន​អ្នក​ជំនួញ​ឈ្មោះ ​ជេមស៍​ម្នាក់​ មាន​រយៈ​ពេល​ច្រើន​ខែ​មក​ហើយ​ បន្ទាប់​ពី​នាង​បាន​បែក​បាក់​ជាមួយ​កូន​ប្រុស​ឧត្ដមសេនីយ៍​។

ផ្ទុយ​ពី​ ការ​បង្ហើប​ឲ្យ​ដឹង​ពីបណ្តា​មិត្តភក្តិ​របស់​នាង ​នៅ ​សុនីតា​ នៅ​ក្នុង​ហ្វេសប៊ុក​ តារា​ដែល​ទទួល​បាន​ឱកាស​បញ្ចេញ​សម្រស់​នៅ​ក្នុង​សិល្បៈ​ ក្រោម​ងារ​ថត​រូប​ស្អាត​វ័យ​២២​ឆ្នាំនាង​ នៅ សូនីតា បាន​បក​ស្រាយ​ថា លោក​ ជេមស៍ មិន​មែន​ជា​សង្សារ​របស់​នាង​ទេ គឺជា​អ្នក​គាំទ្រ​នាង​តែ​ប៉ុណ្ណោះ​។

យ៉ាង​ណា​ក៏​ដោយ​នាង​ នៅ សុនីតា​ ក៏​បាន​ទទួល​ស្គាល់​ថា ​នាង​ និង​លោក​ ជែមស៍ ពិត​ជាបាន​ស្គាល់​គ្នា​យូរ​ហើយ​មែន ​ហើយ​ពិត​ជា​ធ្លាប់​បាន​ថត​រូប​ជា​មួយ​គ្នា ដោយ​នាង​ប្រាប់​ថា លោក​ ជេមស៍​ ជា​មិត្តភក្តិ​ម្នាក់​ក្នុង​ចំណោម​មិត្ត​ភក្តិ​ជាច្រើន​ដែល​រាប់​អាន នាង​នៅ​ក្នុង​ហ្វេសប៊ុក​។

តួឯក​រឿង​ដែក​សំលៀង​ចិត្ត នាង នៅ សុនីតា​ បាន​បញ្ជាក់​ខ្លីថា នាង​និង​ លោក​ ជេមស៍​នេះ ​ពួក​គេ​​ក្រៅ​ពី​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ​នោះ ​គឺ​គ្មាន​ទំនោរ​ចិត្ត​ណា ​អូស​ទាញ​អារម្មណ៍​ឲ្យ​ឆ្ពោះ​ទៅ​បង្កាត់​ភ្លើង​ស្នេហា​នឹង​គ្នា​ឡើយ​។​

ចាប់ ​តាំង​ពី​បែក​ធ្លាយ​រូបថត​នេះ​មក​លោក ជែមស៍ និង​ស្រីស្រស់​ សុនីតា ​មិន​សូវ​ទាក់​ទង​រាប់​អាន​គ្នា​ដូច​ពេល​មុន​ឡើយ ប្រហែល​ជា​លោក​មាន​អារម្មណ៍​ខ្មាសអៀន​ចំពោះ​រឿង​នេះ​។

យ៉ាង​ណា​មិញ​ ស្រីស្រស់​ថ្ពាល់​ខួច​ កញ្ញា នៅ សូនីតា បាន​សម្តែង​ការ​ខក​ចិត្ត​ផង​ដែរ​ ខណៈ​ដែល​រូបថត​ដែល​នាង​ថត​កៀកកិត​ជា​មួយ​ លោក​ ជេមស៍​ នេះ​ក្លាយ​ជា​ប្រធាន​បទ​ដែល​មហា​ជន​គិត​ថា​ជា​គូ​ស្នេហ៍​នឹង​គ្នា​នោះ​។ នាង​បាន​ចាត់​ទុក​ថា ការ​ធ្លាយ​រូប​ភាព​នេះ ​គឺជា​ការ​ថ្លោះ​ធ្លោយ​មួយ​ដែល​នាង​គិត​មិន​ដល់ ហើយ​នាង​មិន​នឹក​ស្មាន​ថា ​រូប​ភាព​នេះ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​បែប​នេះ​ឡើយ​៕

សង្ខេប​អត្ថបទ​ដោយ ស៊ូ វុទ្ធី

What Next?

Recent Articles