ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសជាសាធារណៈក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ នៅខេត្តក្រចេះ ថា ខ្លួននឹងបន្តដោះស្រាយបញ្ហាដីធ្លីជាបន្តទៅទៀត តាមគោលនយោបាយដែលខ្លួនបានដាក់ចេញនាពេលកន្លងមក ដោយមិនពឹងផ្អែកដំបូន្មានណាមួយ ពីសំណាក់អង្គការសង្គមស៊ីវិលនោះទេ។
ដោយ វិជ័យ អានន្ទ
2012-09-22
វិទ្យុអាស៊ីសេរី

៣-កក្កដា-២០១២៖ ក្រុមយុវជនស្ម័គ្រចិត្ត ចុះពិនិត្យដីជម្លោះនៅភ្នំសែនហាន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ RFA/Ouk Savborey
ទោះយ៉ាងណា ការលើកឡើងរបស់រដ្ឋាភិបាលនេះ ត្រូវអង្គការសង្គមស៊ីវិល និងមន្ត្រីបក្សមិនកាន់អំណាចសាទរ តែស្ថាប័នទាំងនេះហាក់មិនសូវមានទំនុកចិត្តលើដំណោះស្រាយនេះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី២១ កញ្ញា ថា លោកនឹងឲ្យក្រុមនិស្សិតចុះវាស់វែងដីជូនពលរដ្ឋជាបន្ត បើសិនការវាស់របស់ក្រុមនិស្សិតលើកនេះមិនបានសម្រេចចប់សព្វគ្រប់ទេនោះ។ ស្របពេលគ្នានេះ លោកអំពាវនាវដល់ពលរដ្ឋទាំងអស់កុំឲ្យព្រួយបារម្ភលើបញ្ហានៃការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ។
តែទោះយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់ថា ក្រុមនិស្សិតនឹងមិនអាចវាស់វែងដីធ្លីដែលមានជម្លោះ និងដីដែលពលរដ្ឋទើបកាប់ឆ្ការទន្ទ្រាននាពេលថ្មីនេះៗបានទេ។
ទាក់ទងនឹងបញ្ហាដីធ្លីនេះដែរ លោក ហ៊ុន សែន បន្ថែមថា រដ្ឋាភិបាលបង្កើតឲ្យមានគោលនយោបាយដីធ្លីនេះជាច្រើនឆ្នាំមកហើយ ដូច្នេះ រដ្ឋាភិបាលនឹងមិនចាំបាច់ទទួលការសិក្សាបន្ថែមណាមួយ ពីសំណាក់អង្គការសង្គមស៊ីវិលនោះឡើយ។
ឆ្លើយតបការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ តំណាងរាស្ត្រគណបក្សមិនកាន់អំណាច អះអាងថា ពលរដ្ឋមិនទាន់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ រដ្ឋាភិបាលចាំបាច់ត្រូវធ្វើប័ណ្ណជូនពួកគាត់ជារឿងត្រឹមត្រូវ ហើយវាក៏ជារឿងគួរឲ្យអបអរ។ តែចំពោះពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន និងអ្នកមានអំណាច រដ្ឋាភិបាលក៏គួរតែប្រញាប់ដោះស្រាយឲ្យពួកគាត់ដែរ។
តំណាងរាស្ត្រ និងជាអ្នកនាំពាក្យ នៃគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ អះអាងថា ការចាត់វិធានការដោះស្រាយរបស់រដ្ឋាភិបាលលើបញ្ហាដីធ្លី ទំនងជាមិនអាចធ្វើទៅបានទេ ព្រោះរដ្ឋាភិបាលតែងប្រើយន្តការដោះស្រាយបញ្ហាមិនផ្ដោតឲ្យចំទៅនឹងបញ្ហាដែលកំពុងកើតមាន។
ជម្លោះដីធ្លី ត្រូវគេមើលឃើញថា ជាបញ្ហាដ៏រសើប និងរ៉ាំរ៉ៃ ដែលរដ្ឋាភិបាលនៅតែមិនទាន់អាចដោះស្រាយបាននៅឡើយ។ ករណីនេះ ត្រូវអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចាត់ទុកចំណាត់ការនៃដំណោះស្រាយរបស់រដ្ឋាភិបាលនាពេលកន្លងមកថា មិនមានប្រសិទ្ធភាព។ បន្ថែមលើនេះ ពេលខ្លះសកម្មភាពនៃការដោះស្រាយរបស់រដ្ឋាភិបាល ត្រូវអង្គការសង្គមស៊ីវិលទាំងនោះ ហៅការដោះស្រាយរបស់រដ្ឋាភិបាលនោះថា ជាការរំលោភសិទ្ធិមនុស្សទៀតផង។ ជាក់ស្ដែង ការដោះស្រាយបញ្ហាជម្លោះដីធ្លីនៅតំបន់បឹងកក់ បុរីកីឡា និងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ជាដើម។
ភ្ជាប់នឹងបញ្ហាដីធ្លីនេះដែរ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរៈ មានប្រសាសន៍ថា ចំណាត់ការដោះស្រាយបញ្ហាដីធ្លីរបស់រដ្ឋាភិបាលនាពេលកន្លងមក ហាក់មិនមានប្រសិទ្ធភាពនោះទេ ព្រោះវិវាទដីធ្លីនេះ ចេះតែរីកធំៗទៅៗ។ ហេតុនេះ រដ្ឋាភិបាលគួររិះរកមធ្យោបាយល្អជាងនេះ ដើម្បីដោះស្រាយបញ្ហានេះ ហើយរដ្ឋាភិបាលក៏គួរទទួលយកមតិយោបល់ផ្សេងៗរបស់អង្គការសង្គមស៊ីវិលផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ជាទម្លាប់ជិតបោះឆ្នោតត្រូវតែដោះស្រាយហើយ តែបោះហើយស្រង់ដើមវិញហើយ សូមទោស…..មានអ្នកទឹកភ្នែក មានអ្នកសប្បាយ….ដូចគេថា ដល់ត្រើយសើយគូថចឹង…… !!
លោកនាយករដ្ឋមន្ត្រីត្រូវតែដោះស្រាយហើយរឿងដីធ្លីនេះ
នេះជាប្រវត្ដិសាស្រ្ដខ្មែរ!
សូមគាំទ្រសម្ដេចតេជោ!
ជីតាហែងអាញ់មិនប្រើល្បិចថោកទាបដូចពួអាផ្កាប់មុខហែងទេវើយ! អាញ់ប្រើឈ្មោះតែមួយ! កូនមីថោកប្រុសខូចអាខួរ0.0000002ខាំ!
អាញ់ដឹងចរិកថោកទាបពួកហែងណាស់ អីតិចចោតគេចោតឯងឲ្យអាតាពេះ! កូនមីថោកពូជណាហែងហ្នឹង?
ជយោ ! មិនដែលមានទេក្នុងពិភពលោក ប្រមុខនៃរដ្ឪាភិបាលដើរចែកប៉្លង់ដីអោយពលរដ្ឌ ! ប្រហែលមកពីសម្បទានដីធ្លីអោយទៅបរទេស៩៩ឆ្នាំច្រើនពេកទេដឹង ! អនុមោទនាលោកអើយ ! សាធុ សាធុ សាធុ !
សម្តាចម៍គាត់មុខតែដោះស្រាយរឿងដីហើយ…តែគាត់ប្លន់យក
ដីពលរដ្ឋនៅកន្លែងល្អទៅលក់ឱ្យឈ្មួញ…ហើយគាត់ក៏ដឹកជន
រងគ្រោះយកទៅចាក់ចោលនៅកណ្តាលព្រៃស្មសានដែលគ្មាន
អ្វីទាំងអស់! អាហ្នឹងឯងជាការអភិវឌ្ឍន៍ដើម្បីការកាត់បន្ថយភាព
ក្រីក្រឬ…?
លោកប្រឆាំង ! សូម្បីតែក្មេងជុះនោមតាមផ្លូវក៍គាត់រិះគន់ដែរ
ជឹតបោះឆ្នោតខំធ្វើឬកពារគួរសមណាស់ជាមួយរាស្ត្រ ៥គីឡូពីផ្ទះសោះដូចបូរីកីឡានឹងបឹងកក់ទៅជាខ្វាក់មើលអត់ឃើញទៅវិញ។
This is a old periods’ a go when he did the same same same but not different . Long Live
the great way of comrade Hun Sen . Now It is close for election, I hope that you will do this
business to be successful . My people are relying you . Smart kid
From your grandfather
Monster Ho Chi Minh