ភ្នំពេញៈ បន្ទាប់ពីមិនទាន់មានដំណោះស្រាយសមរម្យណាមួយ នៅព្រឹកថ្ងៃអង្គារនេះ កម្មករ កម្មការិនីរោងចក្រកាត់ដេរ Cambo Kotop ប្រហែល៨០០នាក់បានបន្តធ្វើកូដកម្ម និងបានដុតកង់ឡាន មុខរោងចក្រដែលស្ថិត នៅខណ្ឌពោធិ៍សែនជ័យក្នុងរាជធានីភ្នំពេញ។
Tuesday, 02 October 2012
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
កម្មការិនីម្នាក់បានបញ្ជាក់ថាកម្មករធ្វើកូដកម្មនេះ ដើម្បីទាមទារឲ្យរោងចក្រផ្តល់ អាហារថ្ងៃត្រង់ ប្រាក់រង្វាន់ធ្វើការទៀងទាត់១៥ដុល្លារ ប្រាក់បន្ថែមម៉ោងចាប់ពីម៉ោង៤ដល់ម៉ោង៦ល្ងាចចំនួន៣០០០រៀល ប្រាក់ខែគោល៧៥ដុល្លារក្នុងមួយខែ ប្រាក់ធ្វើដំណើរ១០ដុល្លារ និងប្រាក់ទ្រទ្រង់សុខភាពជាង៥ដុល្លារក្នុងមួយខែ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ កម្មករ Cambo Kotop ប្រហែល៨០០នាក់នេះដែរ បានជួបជុំគ្នាដើរដង្ហែរពីរោងចក្រទៅកាន់ក្រសួងការងារដើម្បីស្នើសុំអន្តរាគមន៍តាមការទាមទាររបស់ពួកគេចំនួន៨ចំនុច។

កម្មករពិតជាមិនមានការគិតគូបានវែងឆ្ងាយមែន ជាក់ស្តែងការទាមទាររបស់ពួកគាត់ គឺពិតជាខុសទៅនឹងច្បាប់ពិតប្រាកដ។ យ៉ាងណាក៏ដោយ មិនបន្ទោសពួកគាត់នោះឡើយ សហជីពមួយចំនួននៅមានភាពខ្វះការពិចារណាអោយបានស៊ីជំរៅ គិតតែពីប្រជាប្រិយភាព និងមុខមាត់ខ្លួនឯង។ ជាក់ស្តែងរឿងនេះ គាត់កំពុងតែយកគ្រោះអោយកម្មករ មិនមែនបញ្ជៀសគ្រោះអោយកម្មករនោះឡើយ រឿងអីដែលគាត់ត្រូវទាមទារទៀត បើអត្ថប្រយោជន៏ដែលបានផ្តល់ជូនពីខាងរោងចក្រ គឺប្រសើជាងច្បាប់ទៅហើយនោះ។ ហើយបើទោះបីជាស្នើសុំ ក៏ត្រូវធ្វើឡើងដោយស្របច្បាប់ដែរ។ ចាំមើល ដល់ពេលបើកលុយទៅភ្ជុំ ប្រាកដជាបន្ទោសរោងចក្រថាបានលុយតិច កុំបន្ទោសគេ ព្រោះយើងមិនបានធ្វើការដោយខ្លួនឯង សូមអោយបងប្អូនសហជីព មេត្តាគិតពីអត្ថប្រយោជន៏កម្មករជាធំ កុំគិតតែពីប្រជាប្រិយភាពខ្លួនឯងជាធំពេក៕
មិនមានចេតនារើសអើង ឫក៏បង្អាក់ការទាមទារនោះទេ តែសូមកុំធ្ចើនូវទង្វើដែលមិនគួរធ្វើ ហើយដើម្បីតែខ្លួនឯង រួចយកអ្នកដ៏ទៃធ្វើជាលេស៕៕៕
Demonstration and strike happen very often in Cambodia, maybe it shows that democracy is good or it shows that the solution is bad. The leader of government always says he was born in a farmer family and he loves farmers very much, he knows what the farmers need. Why the poor never win the case with the rich in court??? Why you can not solve this problem properly? Or you forget your past, primeminister??? Or what you say you love farmers is just a trick???