ក្រុម​គ្រូ​ពេទ្យ​អូស្រ្តាលី​ នឹង​មក​ធ្វើ​ការ​ព្យាបាល​ ជំងឺ​ភ្នែក​ ដល់​ពលរដ្ឋ​កម្ពុជា​ ដោយ​ឥតគិត​ថ្លៃ

ក្រុម​គ្រូ​ពេទ្យ​ដែល​មាន​បទ​ពិសោធន៍​ខាង​ជំងឺ​ទូទៅ​ឯកទេស​ខាង​ការ​វះកាត់ និង​ព្យាបាល​ភ្នែក ព្រម​ទាំង​អ្នក​ជំនាញ​ខាង​ចាក់​ថ្នាំ​ស្ពឺក និង​គិលានុប្បដ្ឋាក-គិលានុប្បដ្ឋាយិកា របស់​អង្គការ Cambodia Vision ពី​ប្រទេស​អូស្រ្តាលី នឹង​មក​ធ្វើ​ការ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ចាប់​ពី​ថ្ងៃទី​១៤ រហូត​ដល់​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០១២។

Thursday 04 October 2012
The Free Press Magazine

តាម​សេចក្តី​ប្រកាស​ព័ត៌មាន អ្នក​ជំងឺ​ដែល​មាន​សិទ្ធិ​ទទួល​ការ​ព្យាបាល​នោះ នឹង​ត្រូវ​ទទួល​បាន​នូវ​សេវា​ដោយ​ឥត​គិត​ថ្លៃ​ដូច​ជា ៖ ១.ការ​ព្យាបាល​ជំងឺ​ដោយ​ក្រុម​គ្រូ​ពេទ្យ​អូស្រ្តាលី​មាន​ជំនាញ, ២.វ៉ែន​តា​សម្រាប់​មីញ៉ូប សរុប​ចំនួន​១៥០០​គូ, ៣.វ៉ែន​តា​ការពារ​ពន្លឺ​ថ្ងៃ​សរុប​ចំនួន​៣០០០​គូ, ៤.ឧបករណ៍​សម្រាប់​ពាក់​ក្នុង​ត្រចៀក​សម្រាប់​ភាព​ថ្លង់​ចំនួន​សរុប ១០០០​សម្រាប់​ចែក​ចាយ។

ដោយ​ឡែក​ចំពោះ​អ្នក​ជំងឺ​ដែល​នឹង​ទទួល​ការ​វះកាត់​ភ្នែក​ឡើង​បាយ នឹង​ទទួល​បាន​ដោយ​ឥត​គិត​ថ្លៃ​នូវ ៖ ១.ថ្នាំ​ផ្សះ​បន្តក់​ភ្នែក, ២.ថ្នាំ​បន្តក់​សម្រាប់​ការ​រលាក​ភ្នែក, ៣.ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​១០០​គ្រាប់, ៤.ក្រដាស​អនាម័យ​ជូត​ភ្នែក, ៥.ក្បាំង​ពាក់​ការពារ​ភ្នែក, ៦.វ៉ែន​តា​ការពារ​ពន្លឺ​ថ្ងៃ​១គូ និង ៧.​ប្រាក់​ចំនួន​២ម៉ឺន​រៀល​សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ក្រោយ​ការ​ព្យាបាល។

ជាមួយ​គ្នា​នេះ ទាំង​អ្នក​ជំងឺ និង​អ្នក​មក​ជួយ​មើល​ថែ​ទាំង​អ្នក​ជំងឺ នឹង​បាន​ទទួល​ផង​ដែរ​នូវ​ការ​ជូន​អាហារ​ចំនួន​២​ពេល​ក្នុង​មួយ​ថ្ងៃ និង​កន្លែង​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ ខណៈ​រង់ចាំ​ការ​ព្យាបាល៕

What Next?

Recent Articles

One Response to "ក្រុម​គ្រូ​ពេទ្យ​អូស្រ្តាលី​ នឹង​មក​ធ្វើ​ការ​ព្យាបាល​ ជំងឺ​ភ្នែក​ ដល់​ពលរដ្ឋ​កម្ពុជា​ ដោយ​ឥតគិត​ថ្លៃ"

  1. mission impossible says:

    very generous doctors, we are appreciated u very much