គ្រូពេទ្យជំនាញ បាននិយាយថា នៅក្នុងរដូវភ្លៀង ដោយសារតែ សំណើម ជាប់ជាប្រចាំ អាចធ្វើឱ្យ ប្រដាប់ភេទស្រ្តី ផ្ទុកជាប់ដោយ សំណើម ដែលជា មូលហេតុ នៃការផ្ទុក ទៅដោយ មេរោគ ។ ក្រៅពីនេះ សូម្បីតែការ ស្លៀកពាក់ខោ ក្នុងដែល រឹបណែន ជាប់គ្រប់ ពេល វេលា ក៏ជាមូលហេតុ ដែលបង្កឱ្យ កើតការឆ្លង មេរោគ ដូចគ្នាពិសេស ការឆ្លងមេរោគ ត្រង់ក្នុងរន្ធ ប្រដាប់ភេទ តែម្តង។
Written by ភ្នំពេញដេលីញូវ
Thursday, 04 October 2012
ក្រុមគ្រូពេទ្យ ជំនាញ បានអះអាងថា ដោយសារ រដូវភ្លៀងធ្លាក់ អាកាសធាតុ សើម ទើបបង្កឱ្យ ការហាល សម្លៀកបំពាក់ មិនស្ងួត ក៏តែងជា ប្រភពចម្លង មេរោគ ឡើងមក បាន ត្រង់រន្ធ ប្រដាប់ភេទ ដែលនាំឱ្យកើត ការរមាស់និង ធ្លាក់សត្រង់ បរិវេណនោះ ។ ទោះបីយ៉ាង ណា នៅរដូវនេះ បើចង់បំបាត់ អាការ ទាំងនេះ យើងគប្បី បោកគក់ និងធ្វើការអប់ សម្លៀកបំពាក់ ឱ្យស្ងួតមុន យកមកស្លៀកពាក់ ទើបមិនបង្កឱ្យ កើតការ ប្រឈមជាមួយ ការឆ្លង មេរោគ ។
បើករណីមាន មេរោគផ្សិត ណាមួយ កើតឡើង គប្បីធ្វើការ ផ្លាស់ប្តូរឈុត ក្នុងចេញភ្លាម ។ ក្រៅពីនេះ គួរចៀសវាង ប្រើថ្នាំប្រភេទ អង់ទីប៊ីយោទិច ក្នុងពេល ផ្តាសាយ ក្អក ដើម្បីការពារ មិនឱ្យក្រុមថ្នាំ ទាំងនេះ ធ្វើការ គាប់សង្កត់ ប្រព័ន្ធការពារ មេរោគ ក្នុងរាងកាយ ចុះ ខ្សោយ ដែលជា មួលហេតុ នាំឱ្យកើតការ ឆ្លងមេរោគ ត្រង់ប្រដាប់ ភេទ ។
ក្រៅពីនេះ គេក៏នៅជួប ”ការឆ្លង មេរោគ បាក់តេរី ឬ មេរោគព្រូន” ដែលនៅ លាយឡំជាមួយ ទឹកម៉ាស៊ីន ឬប ន្ទប់ទឹក ទីសាធារណៈ ដែលមិនស្អាត ដែរ ។ បើស្រ្តី ឆ្លងមេ រោគ ពីកន្លែងទាំងនេះ នឹងធ្វើឱ្យកើត មានអាការ ធ្លាក់ស មានជាពពុះ ពណ៌លឿង ឬមានក្លិន ។ ដូច នេះ ស្រ្តីគប្បី ជ្រើសរើស បន្ទប់ទឹក ដែលស្អាត ហើយគួរ ចៀសវាង ការប្រើបន្ទប់ សាធាណៈ។ ខណៈពេល ជាមួយគ្នា ក្រោយពីចូល ក្នុងបន្ទប់ទឹក គួរធ្វើការជូត ឬ ប្រើក្រដាស់សា ផ្តិតជូតត្រង់ ប្រដាប់ភេទ ឱ្យស្ងួតហើយ គួជ្រើសរើស ឈុត ខោក្នុង ដែលមិន ហប់សើម នាំ កើតជាប្រភព បណ្តុះមេរោគ កើតឡើង៕
