មាន់បំពង វាបន្ថែមនូវសារជាតិកាបូននីដ្រាត កាល់ឡូរី និងជាតិខ្លាញ់ដ៏សំខាន់ ដែលប្រែក្លាយជម្រើសប្រូតេអ៊ីនមានប្រយោជន៍ឲ្យទៅជាអ្នកបំផ្លាញផែនការអាហាររបស់អ្នក ។ ហើយមាន់បំពងមានម្សៅបន្ថែមពីក្រៅមានកាល់ឡូរីច្រើនជាងមាន់អាំងទៅទៀត ។
ថ្ងៃទី 4 តុលា 2012
CEN
១. ដំឡូងបារាំងបំពងនៅភោជនីយដ្ឋាន: ដំឡូងបារាំងបំពងផ្ទុកទៅដោយជាតិខ្លាញ់សូលុយស្យុង សូដ្យូម និង កាល់ឡូរី ។ ទោះបីជាភោជនីយដ្ឋានអាហារលឿន (Fast-Food) ជាច្រើនផ្តល់នូវការបំពងដែលគ្មានជាតិខ្លាញ់សូលុយស្យុងក៏ដោយ ក៏វាមិនបានធ្វើឲ្យដំឡូងទាំងនោះជាអាហារល្អដល់សុខភាពនោះឡើយ ។
២. ប៊ឺហ្គឺ មាន់ និង នំសាំងវិចសាច់ត្រី : ពួកវាសម្បូរទៅដោយជាតិខ្លាញ់សូលុយស្យុងខ្ពស់ ដែលជាកក្តាឈានមុខគេក្នុងការបង្កើនកម្រិតជាតិកូឡេស្តូរ៉ូល ។ ទោះជាយ៉ាងណា យើងមិនចាំបាច់លុបបំបាត់ជាតិខ្លាញ់សូលុយស្យុងចោលទាំងស្រុងនោះឡើយ ។ សមាគមបេះដូងអាមេរិកណែនាំឲ្យកំណត់ជាតិខ្លាញ់សូលុយស្យុងត្រឹម ៧ ភាគរយនៃកាល់ឡូរីប្រចាំថ្ងៃសរុបរបស់អ្នក ។
៣. មាន់បំពង : នេះគឺជាប្រភេទអាហារតាមភោជនីយដ្ឋានមួយទៀតដែលមិនគួរស្ថិតក្នុងផែនការអាហារសម្រាប់ជំងឺទឹកនោមផ្អែមរបស់អ្នកឡើយ ។ មាន់បំពង វាបន្ថែមនូវសារជាតិកាបូននីដ្រាត កាល់ឡូរី និងជាតិខ្លាញ់ដ៏សំខាន់ ដែលប្រែក្លាយជម្រើសប្រូតេអ៊ីនមានប្រយោជន៍ឲ្យទៅជាអ្នកបំផ្លាញផែនការអាហាររបស់អ្នក ។ ហើយមាន់បំពងមានម្សៅបន្ថែមពីក្រៅមានកាល់ឡូរីច្រើនជាងមាន់អាំងទៅទៀត ។
៤. នំកង និង នំដុត : នំប៉័ងដុំ នំពៀ និង នំកងសុទ្ធតែស្ថិតក្នុងតារាងអាហារដែលត្រូវចៀសវាង ដោយសារតែការផ្ទុកនូវជាតិខ្លាញ់សូលុយស្យុងដ៏ខ្ពស់របស់វា ។ ប្រសិនបើអ្នកពិតជាចង់ញ៉ាំវាមែន អ្នកត្រូវប្រាកដថាបានពិនិត្យមើលស្លាកសញ្ញារបស់នំឬអាហារនោះ និងរកមើលនំណាដែលគ្មានជាតិស្ករ និង គ្មានជាតិខ្លាញ់ ។ ទោះយ៉ាងណា វិធីល្អបំផុតដើម្បីគ្រប់គ្រងនូវអ្វីដែលអ្នកញ៉ាំគឺធ្វើនំនោះដោយខ្លួនឯង ។
៥. នំខេក : គ្រឿងផ្សំរបស់នំខេកក៏អាចមានខ្លាញ់គ្មានសូលុយស្យុងដែរ ។ មាននំខេកមួយដែលអ្នកត្រូវតែចៀសវាងឲ្យខាងតែបាន នោះគឺនំខេកម្យ៉ាងឈ្មោះថា Pound Cake (ជាប្រភេទនំខេកដែលផ្ទុកទៅដោយស៊ុត ម្សៅ ប៊័រ ៤៥៣ ក្រាម និង ស្ករ) ។ រដ្ឋបាលចំណីអាហារ និង ឱសថអាមេរិកចុះបញ្ជីនំខេកប្រភេទនេះថាមានផ្ទុកជាតិខ្លាញ់សូលុយស្យុង ៣,៥ ក្រាម និង ខ្លាញ់គ្មានសូលុយស្យុង ៤,៥ ក្រាម ។
៦. អាហារក្លាសេ : ត្បិតថាងាយស្រួលក៏ពិតមែន ប៉ុន្តែជាតិសូដ្យូម និងខ្លាញ់ដ៏ខ្ពស់ផ្ទុកក្នុងអាហារក្លាសេ បានធ្វើឲ្យអាហារទាំងនេះពុំមែនជាជម្រើសផ្តល់នូវសុខភាពល្អនោះឡើយ ។ ហើយអាហារក្លាសេដែលប៉ះពាល់បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែកគឺនំពៀដាក់សាច់ ។
៧. ទឹកផ្សំមានរសជាតិឆ្ងាញ់ (ទឹកសេរ៉ូ ទឹកភេសជ្ជៈប៉ូវកម្លាំង ។ល។) : វាពិតជាងាយស្រួល ប៉ុន្តែជាតិស្ករបង្កប់នៅក្នុងនោះពុំបានផ្តល់នូវអត្ថប្រយោជន៍អ្វីទាល់តែសោះ ។ ជាញឹកញយសម្បូរទៅដោយជាតិស្ករ និង កាបូននោះ ទឹកផ្សំមានរសជាតិឆ្ងាញ់ពិតជាផ្តល់ផលអាក្រក់បំផុតសម្រាប់អ្នក ។
៨. ទឹកផ្លែឈើក្រឡុកទិញពីផ្សារ : ដោយចាក់បំពេញសុទ្ធតែផ្លែឈើ និងលក់ចេញវិញក្នុងកែវដែលមើលទៅមានពណ៌ស្រស់នោះ ទឹកផ្លែឈើក្រឡុកទិញពីផ្សារហាក់ដូចជាភេសជ្ជៈសម្រន់ ។ គួរឲ្យសោកស្តាយ វាមានផ្ទុកជាតិស្ករយ៉ាងច្រើនក្នុងនោះ ។
៩. ការ៉េមទឹកដោះគោ : ពពួកការ៉េមប្រភេទនេះវាធ្វើឲ្យជាតិខ្លាញ់គ្មានសូលុយស្យុងទៅពូនផ្តុំនៅក្នុងសរសៃឈាមបេះដូង ។ វាក៏ផ្ទុកនូវជាតិកាល់ឡូរី និង ស្ករខ្ពស់ដែរ ។ ឧទាហរណ៍ ការ៉េមទឹកដោះគោលាយសូកូឡាមានកាល់ឡូរីដល់ទៅ 700 គីឡូ, ខ្លាញ់គ្មានសូលុយស្យុង ១ ក្រាម (រួមជាមួយនឹងខ្លាញ់សុទ្ធ ២៩ ក្រាម) និង ស្ករ ៦០ ក្រាម ។
១០. នំភីហ្សាក្លាសេ : នំភីហ្សាមានរសជាតិឆ្ងាញ់ ងាយស្រួល ហើយវាគឺជានំដែលត្រូវតែមានជានិច្ចក្នុងការប្រកួតបាល់ទាត់ ពិធីខួបកំណើត និង រាត្រីមើលកុន ។ ចំណុចអវិជ្ជមានរបស់នំមួយនេះគឺវាផ្ទុកទៅដោយជាតិកាល់ឡូរី សូដ្យូម កាបូន និង ខ្លាញ់ដ៏ខ្ពស់ ។
១១. នំធុង : ជាតិស្ករ ប៊័រ ប្រេង ប្រេងរុក្ខជាតិ និង ប្រេងនីដ្រូហ្សែន គឺជាអ្នកបង្កើតជាតិខ្លាញ់សូលុយស្យុង និងខ្លាញ់គ្មានសូលុយស្យុងធំបំផុត ហើយថែមទាំងអាចបង្កើតទៅជាកាល់ឡូរី និងកាបូនីដ្រាតផងដែរ ៕ S










