បោះបាយបិណ្ឌ គ្មាននៅក្នុងគម្ពីរ ព្រះពុទ្ធសាសនាទេ តែវាជាទម្លាប់

ពោធិ៍សាត់: បុណ្យកាន់បិណ្ឌ​រយៈពេល ១៥​ថ្ងៃ ជា​ប្រពៃណី​របស់​ខ្មែរ​យើងតាំងពីដើម​រៀងមក ពុទ្ធបរិស័ទ​ទាំង​ក្មេង ទាំងចាស់ ទាំងប្រុស និង​ទាំងស្រី តែងតែ​នាំគ្នា​យក​ចង្ហាន់ ​នំចំណី ប្រគេន​ព្រះសង្ឃ​គ្រប់ៗ​គ្នា​។ ក្នុងនោះ នៅវេលា​ម៉ោង ៤​ទៀបភ្លឺ រៀងរាល់ថ្ងៃ ពុទ្ធបរិស័ទ​មួយចំនួនបាននាំគ្នា​ដាំបាយ​ដំណើប ពូត​ជា​ដុំមក​បោះ ៨​ទិស ដើម្បី​ឧទ្ទិស​ជូន​ញាតិ​ការ ដែល​ភ្លាំងភ្លាត់កើត​ទៅជា​ប្រេត ព្រោះ​អកុសល ដែលជា​ជំនឿ និង​ទម្លាប់​ពី​ដូនតា​មក​។ ក៏ប៉ុន្តែ​ទម្លាប់​បោះ​បាយបិណ្ឌ​នោះ គ្មាន​នៅក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា​ទេ តែ​វា​គ្រាន់តែ​ជា​ទម្លាប់​ប៉ុណ្ណោះ​។​

នៅវេលា​ម៉ោង ៤​ទៀបភ្លឺ រៀងរាល់ថ្ងៃ ពុទ្ធបរិស័ទ​មួយចំនួន បាននាំគ្នា​ដាំបាយ​ដំណើប ពូត​ជា​ដុំ មក​បោះ ៨​ទិស ដើម្បី​ឧទ្ទិស​ជូន​ញាតិ​ការទាំង៧សណ្តានដែលបានលាចាកទៅកាន់បរលោក

នៅវេលា​ម៉ោង ៤​ទៀបភ្លឺ រៀងរាល់ថ្ងៃ ពុទ្ធបរិស័ទ​មួយចំនួន បាននាំគ្នា​ដាំបាយ​ដំណើប ពូត​ជា​ដុំ មក​បោះ ៨​ទិស ដើម្បី​ឧទ្ទិស​ជូន​ញាតិ​ការទាំង៧សណ្តានដែលបានលាចាកទៅកាន់បរលោក

ថ្ងៃទី 5 តុលា 2012
ដោយ: មករា
CEN

កុមារី សារិទ្ធ ចិន្ដា ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ នៃ​សាលា​វិទ្យាល័យ តា​លោ នៅ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ការដែល​នាង​ដាំបាយ​ពូត​ជា​ដុំ មាន​ដាក់​ល្ង​ចេក​ដូង មក​ដង្ហែ​ប្រទក្សិណ ជុំវិញ​ព្រះវិហារ និង​គ្រប់​ទាំង ៨​ទិស​នេះ គឺ​មិនដឹង​អត្ថន័យ​យ៉ាងណា​នោះទេ​។ គ្រាន់តែ​នាង​ឮ​ចាស់ៗ បាន​និយាយ​ប្រាប់ថា ការបោះ​បាយបិណ្ឌ​នេះ គឺ​សម្រាប់​ឧទ្ទិស​ជូន​ដល់​បងប្អូន​ញាតិមិត្ត ដែល​ស្លាប់ទៅ​ថ្មីៗ ឬ​យូរ​មកហើយ​ក្ដី ដែល​ពួកគាត់បាន​ភ្លាត់​គតិ​កើត​ទៅជា​ប្រេត ហើយ​នៅ​រដូវ​ភ្ជុំបិណ្ឌ ត្រូវបាន​យមបាល ដោះលែង​ឲ្យ​មកជួបជុំ​បងប្អូន ដើម្បី​ទទួល​បាយ​នំចំណី​ពី​អ្នក​នៅរស់ ដែល​បាន​យកមក​បោះនៅតាម​វត្ត​អារាម​។​

គួរ​បញ្ជាក់ថា នៅ​គ្រប់​វត្ត​អារាម​ទាំងអស់ ភាគច្រើន គឺ​សម្បូរ​ទៅដោយ​ក្មេងៗ ដែល​ពួកគេ​បាន​និយាយថា ពេល​មក​បោះ​បាយបិណ្ឌ គឺជា​ពេលដែល​ត្រូវ​ជួបជុំ​មិត្តភក្ដិ បង្ក​ឲ្យ​មាន​អារម្មណ៍​សប្បាយរីករាយ​ប៉ុណ្ណោះ​។​

ប្អូនស្រី ធឿ​ក អិ បាន​និយាយថា “​ខ្ញុំ​មក​បោះ​បាយបិណ្ឌ​រាល់ថ្ងៃ ព្រមទាំង​រាល់​ឆ្នាំ​ផងដែរ នៅ​រដូវ​ភ្ជុំបិណ្ឌ​។ ការបោះ​បាយនេះ​មិន​ប្រាកដថា បាន​ទៅដល់​ប្រេត ឬ​អត់​នោះទេ ហើយ​រឹតតែ​មិនដឹងថា ញាតិ​ការ ៧ សន្ដាន​របស់ខ្លួនកើត​ទៅជា​ប្រេត​ដែរ​”​។

ប្អូនស្រី​បាន​បន្តថា ការ​មក​បោះ​បាយ​នៅពេល​យប់ៗ​នេះ គឺ​ចង់បាន​ដំបូន្មាន​ល្អៗ ពី​លោកតា​ លោកយាយ ជាពិសេស​តាអាចារ្យ គាត់​បានផ្ដល់​កា​អប់រំ​ឲ្យ​ក្លាយទៅជា​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម ដោយ​គ្មាន​អំពើហិង្សា​។​

លោកយាយ ឈួន រិ​ន អាយុ ៦២​ឆ្នាំ ដែល​បានមក​កាន់បិណ្ឌនៅក្នុង​វត្ត បាន​ឲ្យ​ដឹងថា តាម​ទម្លាប់​ចាស់ៗ ពី​ដើម​បាន​និយាយ​ប្រាប់ថា ការបោះ​បាយបិណ្ឌ​នេះ ជា​ទម្លាប់ តាំងពី​ដូនតា​មក អ៊ីចឹង​ប្រេត​ច្បាស់​ជាមាន​ពិតប្រាកដ​មែនហើយ ​ទើប​ចាស់ៗ​នាំគ្នា​ធ្វើបុណ្យ​យ៉ាងនេះ​។​
​ ​
​លោក​អាចារ្យ ប៉ាន់ សាវឿន បាន​ឲ្យ​ដឹងថា “​ការធ្វើ​ពិធី​បោះ​បាយបិណ្ឌ​នេះ គឺ​គ្មាន​មានចែង​នៅក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា​នោះទេ វា​ជា​ទម្លាប់ពី​ដូនតា​មក ដែល​តែង​បានធ្វើ​នៅតាម​វត្ត​អារាម​នា​រដូវ​ភ្ជុំបិណ្ឌ ដែលជា​កន្លែង​អប់រំ និង​ផ្ដល់​ដំបូន្មាន​ល្អ​ដល់​ក្មេងៗ​ឲ្យ​ចេះ​ស្រឡាញ់គ្នា និង​ចេះ​ហាត់ពត់លត់ដំ​ខ្លួន​ កែ​ឥរិយាបថដែល​អាក្រក់ៗ​ចោល ទៅជា​ពលរដ្ឋ​ល្អ​ មាន​ភាពថ្លៃថ្នូរ ប្រកបដោយ​សីលធម៌​ល្អនៅក្នុង​សង្គម​”​។

​លោក​អាចារ្យ​បាន​បន្តទៀតថា “​ចំណែក​អ្នក​ដែល​ស្លាប់​ទៅនោះ ហើយ​បានកើត​ទៅជា​ប្រេត ដោយ​អំពើ​ដែល​ខ្លួន​បាន​សាង​ជា​អកុសលកាលពី​នៅរស់ គឺ​ពិតប្រាកដ​ណាស់​។ អ៊ីចឹង ប្រេត គឺ​ពិត​ជាមាន​មែន​”​។​
​ ​
​លោក​អ៊ំ​អាចារ្យ បាន​បន្តថា ការដែល​គាត់​ហ៊ាន​អះអាងថាមាន​ប្រេត​នោះ គឺ​ពឹង​ផ្អែកទៅលើ​សាច់រឿង​ញាតិ​របស់​ព្រះ​បាទ ពឹ​ម​ពិសា ជំនាន់ ព្រះ​កុក​សន្ធោរ ដែល​​ព្រះអង្គ បានធ្វើ​បុណ្យ​មួយ​យ៉ាង​ធំ​។ នៅពេល​ធ្វើ​មិនបាន​ឧទ្ទិស​កុសល​ជូន​ដល់​អ្នកដែល​ស្លាប់​ឲ្យ​ចំឈ្មោះ ញាតិ​ការ​ទាំងនោះបានមក​ស្រែក​ទ្រ​ហោ​យំ ដោយ​សេចក្ដីស្រេកឃ្លាន ជុំវិញ​រាជវាំង​ទាំងនេះហើយ ដែល​បញ្ជាក់ថា មាន​ប្រេត​មែន​នោះ​។ ចំពោះ​ពេលវេលា ដែល​តែងតែ​ធ្វើ​នៅពេល​យប់​នៅ​ម៉ោង ៤​នោះ គឺ​ដោយសារ​ខ្លួនពួក​ប្រេត​មាន​ក្លិនស្អុយ ​អសោចិ៍ អាក្រាតខ្លួន​ទទេ ហើយ​ត្រូវ​ពន្លឺ​ថ្ងៃ​មិន​បានទេ នឹងត្រូវ​រលាយ ទើប​គេ​នាំគ្នា​ធ្វើ​ពេលយប់​យ៉ាងនេះ​។
​ ​
​ព្រះគ្រូ​វិន័យ​ធម៌ ស្រុក​បាកាន ព្រះនាម កៅ ឆែម​មុនី បាន​មាន​សង្ឃដីកា​ថា “​ការធ្វើ​ពិធីសែនព្រេន បន់ស្រន់ និង​បោះ​បាយបិណ្ឌ​នេះ គឺ​មិនមែនជាក្បួនច្បាប់​របស់​ព្រះពុទ្ធសាសនា​នោះទេ​។ ប៉ុន្តែ​នេះជា​ទម្លាប់​យូរយារ​មកហើយ យើង​ត្រូវ​រក្សា និង​ធ្វើ​បន្តទៀត​ទៅ ព្រោះថា បើ​យើង​បំបាត់ចោល វា​មិនមាន​ការខាតបង់ ឬ​ចំណេញ​អ្វី​ដែរ តែ​ប្រសិនបើ​យើង​នៅតែមាន​ការធ្វើ​បន្ត ជាការ​ល្អប្រសើរ​ណាស់ ព្រោះ​វា​ជា​ពេលវេលា​មួយដែល​យើង​ធ្វើការ​អប់រំ​ក្មេង ឲ្យ​មាន​សីលធម៌ ចេះ​គោរព​ចាស់ទុំ និង​អាច​ក្លាយជា​ពលរដ្ឋ​ល្អ ដែល​រស់នៅ​សង្គម​គ្រួសារ និង​សង្គមជាតិ​ផងដែរ​”​។​

​ចំណែក​ព្រះ​តេជគុណ គង់ ចាន់ថា គង់នៅ​វត្ត​ទួល​ទំពូង ក្នុង​រាជធានី​ភ្នំពេញ និង​ជា​ជំនួយការ​សម្តេចព្រះសង្ឃរាជ ទេព វង្ស បាន​មាន​ថេរ​ដីកា​ថា មកដល់​សម័យ​បច្ចុប្បន្ន ពិធី​កាន់បិណ្ឌ នៅតាម​វត្ត​អារាម​មួយចំនួន បានក្លាយ ដោយ​តាម​វត្ត​ស្ទើរតែ​ទាំងអស់ នៅ​ទូទាំងប្រទេស បានធ្វើ​ពិធី​បោះ​បាយបិណ្ឌ នៅវេលា​ទៀបភ្លឺ ដែល​ពិធី​នោះ មិនមាន​អត្ថន័យ​កំណត់​នៅក្នុង​ព្រះពុទ្ធសាសនា​ឡើយ​។ ពោលគឺ​វប្បធម៌​ក្នុង​ព្រះពុទ្ធសាសនា មិនបាន​កំណត់​ពី​ការបោះ​បាយបិណ្ឌនៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ទេ​។​

​ពិធី​កាន់បិណ្ឌ ត្រូវបាន​ធ្វើឡើង​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​១​រោច ខែភទ្របទ ជា​ថ្ងៃ​កាន់បិណ្ឌ​១ នៅក្នុង​ព្រះពុទ្ធសាសនា​។ ឆ្នាំនេះត្រូវ​នឹង​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២​។ ពុទ្ធបរិស័ទ បាន​យក​ចង្ហាន់​បិណ្ឌ​បាត្រ ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅហើយ​។​

​បុណ្យ​ភ្ជុំបិណ្ឌ ដែលមាន​រយៈពេល ១៥ ថ្ងៃ ដោយមាន​ថ្ងៃ​កាន់បិណ្ឌ ១៤ ថ្ងៃ បូក​ថ្ងៃ​ភ្ជុំបិណ្ឌ ១ ថ្ងៃ គឺ​ថ្ងៃ​១៥​រោច ដាច់​ខែភទ្របទ ត្រូវបាន​ព្រះ​តេជគុណ គង់ ចាន់ថា បាន​មាន​ថេរ​ដីកា ដោយ​ព្រះអង្គ លើកយក​គម្ពីរ​ព្រះពុទ្ធសាសនា ដែល​បាន​ចែងថា ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល ១៥ ថ្ងៃនេះ យមរាជ​ យមបាល ក៏បាន​លែង​ពពួក​នរក​ប្រេត ដែលមាន​កម្ម​ពៀរ ឲ្យ​ឡើងមក​ឋានកណ្តាល ដើម្បី​ទទួលផល​បុណ្យ​ពី​សាច់ញាតិ​។ សាច់ញាតិ ដែល​បាន​យក​ចង្ហាន់​ម្ហូបអាហារ ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​វេរ​ឧទ្ទិស​កុសលបញ្ជូន​ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទាំងនោះ​៕ S

បោះបាយបិណ្ឌ គ្មាននៅក្នុងគម្ពីរព្រះពុទ្ធសាសនាទេ តែវាជាទម្លាប់

នៅវេលា​ម៉ោង ៤​ទៀបភ្លឺ រៀងរាល់ថ្ងៃ ពុទ្ធបរិស័ទ​មួយចំនួន បាននាំគ្នា​ដាំបាយ​ដំណើប ពូត​ជា​ដុំ មក​បោះ ៨​ទិស ដើម្បី​ឧទ្ទិស​ជូន​ញាតិ​ការទាំង៧សណ្តានដែលបានលាចាកទៅកាន់បរលោក

បោះបាយបិណ្ឌ គ្មាននៅក្នុងគម្ពីរព្រះពុទ្ធសាសនាទេ តែវាជាទម្លាប់

បុណ្យកាន់បិណ្ឌ​រយៈពេល ១៥​ថ្ងៃ ជា​ប្រពៃណី​របស់​ខ្មែរ​យើង តាំងពីដើម​រៀងមក ពុទ្ធបរិស័ទ​ទាំង​ក្មេង ទាំងចាស់ ទាំងប្រុស និង​ទាំងស្រី តែងតែ​នាំគ្នា​យក​ចង្ហាន់​នំចំណី ប្រគេន​ព្រះសង្ឃ​គ្រប់ៗ​គ្នា​

បោះបាយបិណ្ឌ គ្មាននៅក្នុងគម្ពីរព្រះពុទ្ធសាសនាទេ តែវាជាទម្លាប់

បុណ្យកាន់បិណ្ឌ​រយៈពេល ១៥​ថ្ងៃ ជា​ប្រពៃណី​របស់​ខ្មែរ​យើង តាំងពីដើម​រៀងមក ពុទ្ធបរិស័ទ​ទាំង​ក្មេង ទាំងចាស់ ទាំងប្រុស និង​ទាំងស្រី តែងតែ​នាំគ្នា​យក​ចង្ហាន់​នំចំណី ប្រគេន​ព្រះសង្ឃ​គ្រប់ៗ​គ្នា​

បោះបាយបិណ្ឌ គ្មាននៅក្នុងគម្ពីរព្រះពុទ្ធសាសនាទេ តែវាជាទម្លាប់

បុណ្យកាន់បិណ្ឌ​រយៈពេល ១៥​ថ្ងៃ ជា​ប្រពៃណី​របស់​ខ្មែរ​យើង តាំងពីដើម​រៀងមក ពុទ្ធបរិស័ទ​ទាំង​ក្មេង ទាំងចាស់ ទាំងប្រុស និង​ទាំងស្រី តែងតែ​នាំគ្នា​យក​ចង្ហាន់​នំចំណី ប្រគេន​ព្រះសង្ឃ​គ្រប់ៗ​គ្នា​

What Next?

Recent Articles

5 Responses to "បោះបាយបិណ្ឌ គ្មាននៅក្នុងគម្ពីរ ព្រះពុទ្ធសាសនាទេ តែវាជាទម្លាប់"

  1. ក្មេងក្មាងអាចម៍ខ្មៅ says:

    ខ្ញុំមិនជឿថា មានប្រែតស្អីទេ ។ រឿងប្រែតនរកនេះ មនុស្សជាអ្នកតាក់តែងឡើង
    ដើម្បីបន្លាចអ្នកធ្វើអាក្រក់ ដូចជា ថាធ្វើអាក្រក់ប្រយ័ត្នងាប់ទៅ ធ្លាក់នរក ប្រែត
    តើអស់លោកវិញ ជឿថា មានប្រែតឬទេ?

  2. រាស្រ្តរងកម្ម says:

    គ្រាន់តែជាទម្លាប់????? ទម្លាប់ដែលមិនចំណេញ គួរបញ្ចប់ទៅចឹង!

  3. សាវ៉ាត្រា says:

    ទោះបី​ការបោះបាយបិណ្ឌជាទំលាប់មែន តែនេះជាទំលាប់ដ៏ល្អមួយដែលប្រជាជនកម្ពជាគួរតែនៅប្រតិបត្តិ!!
    តាមជាក់ស្តែង ការបោះបាយនិងនំ វាអាចផ្តល់ជាចំនីដល់មនុស្សសអនាថា សត្វគ្មានទីពឹងដូចបងប្អូនមើលស្រាប់់។

  4. ក្មេងក្មាងអាចម៍ខ្មៅ says:

    តែការបោះបាយបិណ្ឌវាស្អិតពេញដី នាំអោយខូចបរិស្ថាន
    រឿងបុណ្យទានខ្ញុំមិនថាទេ អាចធ្វើនៅសាលាឆាន់ក៏បាន
    ហើយវត្តជាអ្នកចាត់ចែងដល់អ្នកក្រីក្រ អាណាថាក៏បានដែរ
    សុំទោស បើការនិយាយរបស់ខ្ញុំឆ្គាំឆ្គង

  5. ឡូយ មែន says:

    វប្បធម៌នេះ អាចចេញពីឡាវ ថៃក៏អាចថាបាន ព្រោះកាលខ្ញុំនៅក្មេងៗមិនដែលលឺថាបោះបាយបិណ្ឌឲ្យប្រែតទេ​ ទើបលឺប៉ុន្មានឆ្នាំចុងក្រោយនេះទេ។

    តាមខ្ញុំសង្កេត មិនមានផលចំណេញទេៈ
    ១-ធ្វើឲ្យខាតពេលវេលាដេកពួន​ អត់ងងុយ ជាពិសេសលោកតាលោកយាក្មេងៗតូចៗ
    ២-បាយបោះពាសវាលពាសកាលជុំវិញព្រះវិហ៊ា នាំឲ្យប្រឡាក់ស្អុយក្លិនដល់អ្នកដែលមកថ្វាយបង្គំព្រះ ពិបាក ជាពិសេសពង្រាយជាសំរាមឥតប្រយោជន៍ សំខាន់គឺស្រូវអង្ករខំលំបាកដាំដុះរហូតដល់បានផលជួបការលំបាកនិងចំនាយថវិការច្រើនណាស់។
    ៣-ការបោះបាយបិណ្ឌបណ្តាលដល់សន្តិសុខសង្គម ដូចជាការចាប់រំលោភស្រីៗក្មេងដែលជ្រួលជ្រើមពពាក់ពពូនក្នុងភូមិហ្នឹង ជាពិសេសបានលេសដើរលេងជាមួយគូសង្សា កើតរឿងផ្សេងៗចេញពីយុវវ័យផងដែរ។

    ខ្ញុំនិយាយនេះ មិនមែនមិនជឿបុណ្យបាបទេ គ្រាន់តែមិនចង់ឲ្យយើងងុបងុលខ្លាំងពេក ព្រោះខាតតែប្រយោជន៍ទេ។

    បើយកថវិកាទាំងនេះ​​ទៅកសាងទំនប់ទឹក ប្រឡាយទឹកទុកធ្វើស្រូវខែប្រាំង ល្អជួយសម្រាលជីវភាពប្រជាជនក្នុងភូមិ ជាជាងការយកលុយរាប់ម៉ឺនដុល្លារទៅកសាងតែវិហ៊ាវត្តទៅវិញ រួចបង់ស្រន់សុំទឹកធ្វើស្រែទៅវិញ។

    មកពីប្រជជនជនបទ គាត់ងុបងុលរឿងវត្តវ៉ា ទើបពួកសម្តេចជោរចេះតែជួយសង់វត្តទៅ រឿងផ្សេងៗទុកឲ្យរាស្រ្តវេទនា បើមិនជឿទៅព្រំដែនបាវិត​ និងដទៃទៀតស្រុកគេខៀវស្រងាត់ ប្រឡាយទឹកពេញរដូវប្រាំង។