មេធាវី​បរទេស ៣ រូប ការពារ​ក្ដី​ឱ្យ​កម្ពុជា ក្នុង​រឿង​ប្រាសាទព្រះវិហារ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​

ខេត្តព្រះវិហារ: មេធាវី​ជនបរទេស​ចំនួន ៣​រូប ដែល​ការពារ​សំណុំរឿង​ក្តី​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ពាក្យបណ្តឹង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ICJ​បាន​ចុះទៅពិនិត្យ​នូវ​គោលដៅ​ជាច្រើន នៅ​ប្រាសាទព្រះវិហារ កាលពី​ថ្ងៃអាទិត្យ ទី៧ ខែតុលា ឆ្នាំ​២០១២​។ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប បាន​អមដំណើរ​មេធាវី​បរទេស ចុះទៅ​កាន់​ប្រាសាទព្រះវិហារ ព្រមទាំង​ជួប​ផ្ទាល់​នឹង​មេទ័ព​កម្ពុជា ឈរ​ប្រចាំ​តំបន់​ព្រំដែន​នោះ​។​

ថ្ងៃទី 8 តុលា 2012
ដោយ : CEN

ជណ្ដើរ​ឡើង​ខាងមុខ​មកកាន់​លើ​ប្រាសាទព្រះវិហារ

ជណ្ដើរ​ឡើង​ខាងមុខ​មកកាន់​លើ​ប្រាសាទព្រះវិហារ

មេធាវី​បរទេស​ទាំង ៣​រូប បាន​ទទួលស្គាល់ថា ទាហាន​ថៃ ពិតជា​បាន​ឈ្លានពាន មកលើ​បូរណភាព​ទឹកដី​កម្ពុជា និង​ទទួលស្គាល់​ផងដែរ នូវ​ការកែសម្រួល​កងទ័ព​ជំ​ហ៊ាន​ទីមួយ​របស់​កម្ពុជា ចេញពី​តំបន់​ប្រាសាទព្រះវិហារ ដែល​កម្ពុជា បានធ្វើ​ឡើងជា​ឯក្កតោភាគី កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១២​។

​លោក ជុច ភឿន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រាសាទព្រះវិហារ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បាន​អមដំណើរ​មេធាវី​បរទេស​ទាំងបី ទៅកាន់​ប្រាសាទព្រះវិហារ បានបញ្ជាក់​ឱ្យដឹងថា មេធាវី​បរទេស​ទាំង ៣​រូប ដែល​ការពារ​ក្ដី​ឱ្យ​រឿង​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា​នោះ គឺ​មួយរូប​ជា​ជនជាតិ​បារាំង មួយរូប​ជា​ជនជាតិ​អាមេរិកកាំង និង​មួយរូប ជា​ជនជាតិ​អង់គ្លេស​។ មេធាវី​បរទេស​ទាំង ៣​រូប បាន​អញ្ជើញ​ចុះទៅពិនិត្យ​ជាក់ស្ដែង នៅលើ​ប្រាសាទព្រះវិហារ​វត្ដ​កែវ​ស​ក្ខា​គី​រី​ស្វា​រៈ​, គោ​បុ​រៈ​ទី​៥, ផ្សារ ដែល​ថៃ​បាញ់​ឆេះ​, ទ្វារ​ដែក​, ក្បាល​ជណ្ដើរ​បុរាណ​, ពើយតាឌី​, ចំណុច​វាល​ឥន្ទ្រី និង​ចំណុច ៥​មករា​។

​មន្ត្រី​រដ្ឋាភិបាល បាន​ឲ្យ​ដឹងថា ក្នុង​ការចុះពិនិត្យ​ជាក់ស្ដែង​ចំណុច​ខាងលើ ត្រូវបាន​ក្រុមមន្ដ្រី​រាយការណ៍​ថា មេធាវី​ការពារ​ក្ដី​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា រឿង​ប្រាសាទព្រះវិហារ បានទទួល​ស្គាល់​ការឈ្លានពាន​របស់​ទាហាន​ថៃ រយៈពេល​កន្លងមក មកលើ​អធិបតេយ្យភាព​នៃ​កម្ពុជា និង​មានការ​ទទួលស្គាល់​ផងដែរ ការកែសម្រួល​កងទ័ព​ជំហាន​ទីមួយ​របស់​កម្ពុ​ជា ចេញពី​តំបន់​ប្រាសាទព្រះវិហារ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១២ កន្លងទៅ​។​

​ដំណើរ​របស់​មេធាវី​បរទេស​ទាំងបី ទៅកាន់​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៧ ខែតុលា ឆ្នាំ​២០១២ ដោយមាន​ការអញ្ជើញ​អមដំណើរ​ដោយ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​, លោក ឡុង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​, លោក សួស យ៉ា​រ៉ា អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ដ្រី​, លោក ជុច ភឿន ប្រធាន​អាជ្ញាធរ​ព្រះវិហារ​, លោក​ឧត្ដមសេនីយ៍ទោ ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្ដរ​គម​ន៏​លេខ​៣ និង​លោក​ឧត្ដមសេនីយ៍ទោ នង នី​នា​ន មេបញ្ជាការ​ស្រាល នគរបាលជាតិ​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៤ និង​មន្ដ្រី​សំខាន់ៗ​ជាច្រើនរូប​ទៀត​។​

​សូមបញ្ជាក់ថា ការកែសម្រួល​កងទ័ព​របស់​កម្ពុជា ចេញពី​តំបន់​ប្រាសាទព្រះវិហារ​ជំហាន​ទីមួយ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១២ កន្លងទៅ គឺមាន​ចំនួន ៤៨៥ នាក់ និង​ជំនួស​មកវិញ ដោយ​កង​នគរបាលជាតិ ហើយ​ខាង​នគរបាលជាតិ បាន​ឈរជើង​នៅ​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន ក្រោម​ការដឹកនាំ​របស់​មេបញ្ជាការ​ស្រាល​នគរបាលជាតិ​ប្រចាំ​ទិស​យោធភូមិ ភាគ​ទី​៤ និង​ជា​មេបញ្ជាការ​គណៈបញ្ជាការ ១៨៨​។

​ប្រភពព័ត៌មាន​បាន​និយាយ​ឱ្យដឹងថា មេធាវី​ជនជាតិ​បរទេស​ទាំង ៣​រូប គឺជា​អ្នកការពារ​ក្ដី​រឿង​ប្រាសាទព្រះវិហារ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្ដឹងទៅ​តុលាការអន្ដរជាតិ​ទីក្រុង​ឡាអេ (ICJ) កាលពី​ឆ្នាំ​២០១១ កន្លងទៅ ក្នុង​ពាក្យបណ្តឹង បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី​ប្រាសាទព្រះវិហារ​។

​ពាក្យបណ្តឹង​របស់​កម្ពុ​ជា ដាក់​ទៅកាន់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​(ICJ) កាលពី​ខែឧសភា ឆ្នាំ​២០១១ បានធ្វើ​ឡើង ក្រោយ​ថៃ បានធ្វើ​សង្គ្រាម​ច្រើនលើកច្រើនសារ​មកលើ​ក​ម្ពុ​ជា ដែល​បណ្តាល​ឲ្យ​ខូចខាត​ប្រាសាទព្រះវិហារ ដែល​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨​។​

​កម្ពុជា បានស្នើ​សុំ​វិធាន​បន្ទាន់ និង​ស្នើសុំ​តុលាការ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ លើ​រឿងក្តី​ប្រាសាទព្រះវិហារ ដើម្បី​ឲ្យ​ដឹងថា ទឹកដី​នៅ​ម្តុំ​ប្រាសាទព្រះវិហារ ដែល​ថៃ​អះអាងថា ទំហំ ៤,៦ គីឡូម៉ែត្រ នៅជាប់​នឹង​ប្រាសាទព្រះវិហារ ជា​ទឹកដី​របស់​កម្ពុជា ឬក៏​ជា​របស់​ថៃ​។​

​តាមរយៈ​ពាក្យបណ្តឹង​នោះ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១ តុលាការ ICJ បានចេញ​ដីការ​បង្គាប់​ឱ្យ​ភាគី​កម្ពុជា និង​ថៃ ដក​កងទ័ព​ដែលមាន​ជម្លោះ ចេញពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ ដែល​ត្រូវបាន​កំណត់ថា ជា​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន ទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា​។​

​លោក ជុច ភឿន បាន​បញ្ជាក់ថា សំណុំ​រឿងក្តី​បកស្រាយ​សាលក្រម ដែល​ប្តឹង​ដោយ​កម្ពុជា នឹងត្រូវ​តុលាការ​ឡាអេ បើកសវនាការ នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៣ ដែល​ពីដំបូង​រឿងក្តី​នោះ តុលាការ គ្រោង​នឹង​បើកសវនាការ នៅ​ខែវិច្ឆិកា​ខាងមុខនេះ​៕

មេធាវី​បរទេស ៣ រូប ការពារ​ក្ដី​ឱ្យ​កម្ពុជា ក្នុង​រឿង​ប្រាសាទព្រះវិហារ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​

ទ្វា​ដែក​ដែលជា​ច្រកទ្វា​កម្ពុជា​និង​ថៃ នៅមុខ​ប្រាសាទ​ព្រះ​ត្រូវបាន​ចាក់សោរ​បិទ​តាំងពី​ខែកក្កដា ឆ្នាំ​២០០៨

មេធាវី​បរទេស ៣ រូប ការពារ​ក្ដី​ឱ្យ​កម្ពុជា ក្នុង​រឿង​ប្រាសាទព្រះវិហារ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​

កងទ័ព​កម្ពុជា​ចំនួន​៤៨៥​នាក់ ដែល​កែសម្រួល​ជំហាន​ទីមួយ ពី​ព្រះវិហារ​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១២

មេធាវី​បរទេស ៣ រូប ការពារ​ក្ដី​ឱ្យ​កម្ពុជា ក្នុង​រឿង​ប្រាសាទព្រះវិហារ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​

ប្រាសាទព្រះវិហារ​មួយផ្នែក​ក្នុងចំណោម​រាប់ពាន់​ផ្នែក ដែល​ទាហាន​ថៃ​បាញ់​បំផ្លាញ​កាលពីពេល​កន្លងទៅ

មេធាវី​បរទេស ៣ រូប ការពារ​ក្ដី​ឱ្យ​កម្ពុជា ក្នុង​រឿង​ប្រាសាទព្រះវិហារ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​

​រូប​ព្រះ​បដិមា​មួយ​ព្រះអង្គ ក្នុងចំណោម​ជាច្រើន​អង្គ​ដែល​ទាហាន​ថៃ​បាញ់​ប្លោង​ចូល​វត្ដ​កែវ​ស​ក្ខា​គី​រី​ស្វា​រៈ​កាលពីពេល​កន្លងទៅ​

What Next?

Recent Articles

2 Responses to "មេធាវី​បរទេស ៣ រូប ការពារ​ក្ដី​ឱ្យ​កម្ពុជា ក្នុង​រឿង​ប្រាសាទព្រះវិហារ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​"

  1. អ្នកលេង says:

    យើងអាចស្នើសុំអោយតុលាការ ICJ បកស្រាយនៅសាលក្រមក្នុងឆ្នាំ១៩៦២ បាន​

    ប៉ុន្តែហេតុអ្វីក៏យើងមិនអាចដាក់ពាក្យបណ្តឺងបានទៅ ICJ ចំពោះ

    ករណីរឿងរ៉ាវដែលពាក់ព័ន្ធជាមួយការដែលយួនបានលេបត្របាក់កោះត្រល់ផងទៅ ?

    បើទោះជាយើង

    ឈ្នះឬមិនឈ្នះក៏ដោយក៏ជាសារមួយផ្ញើរទៅកាន់ពិភពលោកអោយបានដឹងពីល្បិចកលដ៏អាក្រក់រ

    បស់យួនដែលជានិច្ចជាកាលវាប្រាថ្នាលេប យកប្រទេសយើងទាំងមូលអោយអស់នោះ ។

    ហើយក៏ជាវិធីមួយដើម្បីទប់នូវយុទ្ធសាស្រ្តច្រេះស៊ីដែករបស់វាដើម្បីកុំអោយរុលមកយកដីយើងថែ

    មទៀតដែរ

    ឬក៏ពួកគេ(​ រដ្ឋាភិបាលបច្ចុប្បន្ន )មិនហ៊ានហើបមាត់ជាមួយប្រទេសនេះ

    ដូចបទចំរៀងមួយដែលមានន័យថា

    ក្របីស៊ីស្រូវបងមិនហ៊ានដេញដល់ក្របីដើរចេញបងដេញអោយស្រីមើល ស៊ិះ

  2. CT says:

    step by step ( yourn not fight as direct as siam but as formal strategy)

    it always in Order of Top Prior but s-time politic is …….better learning siem and yourn in advan
    ce…