នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ ឯពិធីបើកការដ្ឋានសាងសង់ និងពង្រីកផ្លូវជាតិលេខ៥ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលព្យុះហ្គាអេមី បើទោះវាបានចាកចេញពីប្រទេសកម្ពុជាហើយក្តី។
Tuesday 09 October 2012
The Free Press Magazine
លោក ហ៊ុន សែន បាននិយាយថា បើទោះបីខ្យល់ព្យុះហ្គាអេមី បានឆ្លងផុតប្រទេសកម្ពុជា បន្ទាប់ពីធ្វើដំណើរចេញពីប្រទេសវៀតណាមហើយក្តី តែឥទ្ធិពលរបស់វានៅតែបង្កផលប៉ះពាល់ដល់ប្រទេសកម្ពុជានៅឡើយ។
បើតាមនាយករដ្ឋមន្រ្តី ឥទ្ធិពលព្យុះហ្គាអេមី បានធ្វើឲ្យផ្នែកមួយចំនួនក្នុងខេត្តពោធិ៍សាត់ត្រូវជន់លិចដោយសារជំនន់ទឹកភ្លៀង។ ហើយនៅស្រែពក ខេត្តរតនគិរី ទឹកជំនន់បានហូរកាត់ថ្នល់ និងនៅស្រុកបាភ្នំ ខេត្តព្រៃវែង ក៏ទទួលរងផលប៉ះពាល់ដែរ។
សូមបញ្ជាក់ថា ព្យុះហ្គាអេមី បានវិវត្តខ្លួននៅសមុទ្រចិនខាងត្បូង បន្ទាប់មកបានបក់ឆ្លងកាត់ប្រទេសវៀតណាមដោយល្បឿន៥៥គីឡូម៉ែត្រក្នុងមួយម៉ោងតម្រង់មកកាន់ប្រទេសកម្ពុជា ប៉ុន្តែវាបានបន្ថយឥទ្ធិពលទៅជាសំពាធទាបវិញបន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី០៧ តុលា៕

ចង់សួរពួកលោកCheath JML តើធ្លាប់សិក្សារៀនសូត្រទេ ធ្លាប់អានសៀវភៅទេ?
សៀវភៅភាគច្រើន អ្នកនិពន្ធមិនដែលសរសេរអះអាងថាខ្លួនសរសេរក្បោះក្បាយត្រឹមត្រូវឥតចន្លោះនោះទេ ទាំងសៀវភៅបរទេស និងខ្មែរ គឺគេតែងបន្ទាបខ្លួនគេ ដោយសរសេរឃ្លាប្រយោគដ៍ថ្លៃថ្នូរសមជាអ្នកចេះដឹង ថា យើងខ្ញុំរីករាយ និងស្វាគមន៍នូវមតិយោបល់រិះគន់ កែលំអ ស្ថាបនា ….។
មិនមែនចាំតែគេសរសើរទាំងឃើញខុស និងមានភស្តុតាងគ្រប់គ្រាន់នោះទេ ដូច្នេះបើគ្រាន់បើម៉េចក៏មិនតទល់នៅអង្គការសហប្រជាជាតិ រួចលើកយកអំណះអំណាងឲ្យសមជិកប្រទេសដ៏ទៃគេជួយវិនិច្ឆ័យផងទៅ បានតែខ្លាំងក្នុងឆ្នាំងនិយាយដោយគ្មាននរណាហ៊ានប្រកែក គេល្ងង់សម្តេចចេះរហូត។
បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ? ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?
តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង? គឺវាតៗគ្នាអីចឹង ? សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?
ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។
ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …???? ចាប់បាច់ឲ្យបរទេសវិនិយោគ ??? តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????
សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ??? មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ???
មួយម៉ាត់ណាក៏គេភ្លើ ចុះមានដែលមើលខ្លួនឯងយ៉ាងម៉េចដែរ???
សូមឆ្លើយសំនួរទាំងនេះផង អរគុណ!
ស្តាប់មើលទៅសំដាច់ដូចជាអាណឹតហើយស្រឡាញ់រាស្រ្តខ្លាំងណាស់ ។ កោះត្រល់បើសំដាច់បារម្ភ
ស្រឡាញ់,អាណឹតដូចថ្ងៃនេះ កោះត្រលប្រាកដជាមិនបានទៅយួនទេ។
ស្រឡាញ់ និង អាណឹតយួនខ្លាំងណាស់