ពលរដ្ឋ​ខេត្ត​តាកែវ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​បារម្ភ​ខ្លាច​បាត់​ដី​ធ្វើ​កសិកម្ម

ប្រជាពលរដ្ឋ​មាន​លំនៅឋាន​តាម​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​តាកែវ កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី​ធ្វើ​កសិកម្ម បណ្ដាល​មក​ពី​ការ​បោះ​បង្គោល​កំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ។

ដោយ ដែន អយុធ្យា
2012-10-09
​វិទ្យុ​អាស៊ីសេរី

២៤-មិថុនា-២០១២៖ បង្គោល​ព្រំដែន​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម។

២៤-មិថុនា-២០១២៖ បង្គោល​ព្រំដែន​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម។ RFA/Uon Chhin

ផែនការ​បោះ​កំណត់​ព្រំដែន​គោក​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម គ្រោង​បញ្ចប់​ត្រឹម​ឆ្នាំ​២០១២។

ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម មួយ​ចំនួន​តែង​តែ​មាន​បញ្ហា​ទាក់​ទង​រឿង​ដីធ្លី ដោយ​សារ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​មាន​ការ​កំណត់​ព្រំដែន​ជាក់​លាក់​ផ្លូវ​ការ។

ពលរដ្ឋ​មិន​បង្ហាញ​អត្តសញ្ញាណ រស់នៅ​ស្រុក​បូរីជលសារ ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា ប៉ុន្មាន​ឆ្នាំ​មក​នេះ អាជ្ញាធរ​វៀតណាម បាន​ព្រមាន និង​ហាម​មិន​ឲ្យ​ពួក​គាត់​ធ្វើ​ស្រែ​តាម​ព្រំដែន​ទេ ជា​ហេតុ​នាំ​ឲ្យ​ដី​ស្រែ​ពួក​គាត់​មួយ​ចំនួន​ត្រូវ​ទុក​ចោល។ កង្វល់​នេះ​កន្លង​មក ពួក​គាត់​បាន​ផ្តល់​ព័ត៌មាន​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ជាច្រើន​ដង ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ជួយ​ឈឺ​ឆ្អាល​ទេ។

លោក​ថា សព្វថ្ងៃ​នេះ​អ្វី​ដែល​កសិករ​កំពុង​ព្រួយ​បារម្ភ​ធំ​បំផុត​នោះ គឺ​បារម្ភ​ខ្លាច​បាត់​ដី​កសិកម្ម​ធ្លាប់​បង្ក​បង្កើន​ផល​ពី​ដូន​តា​បន្ត​ទៀត ដោយ​សារ​ការ​បោះ​កំណត់​ព្រំដែន​កម្ពុជា-វៀតណាម។ លោក​ថា ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​តាម​ព្រំដែន​សព្វថ្ងៃ​នេះ រស់​ទាំង​ភ័យ​ខ្លាច និង​មិន​ហ៊ាន​និយាយ​ស្តី​លើ​បញ្ហា​ការ​ហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍​វៀតណាម ឬ​ការ​បាត់​បង់​ដី​កសិកម្ម​ទៅ​ឲ្យ​ប្រទេស​វៀតណាម នោះ​ទេ ព្រោះ​ត្រូវ​អាជ្ញាធរ​គំរាម។

ទាក់​ទិន​បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​តាកែវ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​កង្វល់​ពលរដ្ឋ ឬ​បញ្ហា​ព្រំដែន​នេះ​ទេ ដោយ​អះអាង​ថា ត្រូវ​ប្រមុខ​ដឹកនាំ​ស្រាយ​បំភ្លឺ​ក្នុង​រដ្ឋសភា​រួច​ហើយ កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១២។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ក្នុង​កិច្ច​ប្រជុំ​សភា បាន​ចំណាយ​ពេល​ជាង ៥ម៉ោង ដើម្បី​បកស្រាយ​បញ្ហា​ព្រំដែន​តប​ទៅ​នឹង​សំណួរ​របស់​លោក សុន ឆ័យ សមាជិក​សភា​គណបក្ស សម រង្ស៊ី។ ក្នុង​ឱកាស​នោះ លោក​ធានា​អះអាង​ថា ការ​បោះ​កំណត់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម “កម្ពុជា​នឹង​មិន​ខាត ឬ​បាត់​បង់​ដី​ឡើយ សូម្បី​តែ ១ម៉ែត្រ​ក្រឡា​ក៏ដោយ”។

បន្ថែម​លើ​នេះ កាល​ពី​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១២ លោក ហ៊ុន សែន បាន​បន្ត​លើក​យក​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន នៅ​តាម​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម៖ «ជម្រើស​ជម្លៀស​ប្រជាជន កាត់​ភូមិ​ខ្មែរ​ឲ្យ​វៀតណាម កាត់​ភូមិ​វៀតណាម ឲ្យ​ខ្មែរ អា​ជម្រើស​ហ្នឹង​ទៅ​មិន​រួច​ទេ។ ជម្រើស​រើ​ភូមិ​វៀតណាម ចេញ ឬ​រើ​ភូមិ​ខ្មែរ​ចេញ អា​ជម្រើស​ហ្នឹង​ក៏​ទៅ​មិន​រួច​ដែរ នៅ​តាំង​ពី​ដូន​តា​ផ្នូរ​ខ្មោច​ផ្នូរ​អី​នៅ​ទីនោះ​ទាំង​អស់។ អ៊ីចឹង សល់​តែ​ជម្រើស​តែ​មួយ​គត់ ដែល​ងាយ​ស្រួល​ជាង​គេ គឺ​ជម្រើស​ខ្សែ​ផែនទី​សារ៉េ​ទៅ​តាម​ការ​កាន់​កាប់​ជាក់​ស្ដែង​របស់​ប្រជាពលរដ្ឋ»

ទោះ​យ៉ាង​ណា លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០១២ សុំ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​លើ​កង្វល់​ពលរដ្ឋ​ខេត្ត​តាកែវ និង​ខេត្ត​ផ្សេងៗ លើ​បញ្ហា​ដោះដូរ​ដី ឬ​ភូមិ​តាម​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ឲ្យ​បាន​ត្រឹមត្រូវ៖ «យើង​ចង់​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ ពីព្រោះ​ការ​ដែល​បោះ​បង្គោល​យក​ខ្នាត ១លើ៥០ពាន់ គឺ​មាន​ន័យ​ថា យក​តាម​ផែនទី​ទាហាន​អាមេរិកកាំង។ មិន​មែន​កំណត់​ផែនទី​ដែល​បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ដែល​យើង​កំណត់​យក​ខ្នាត ១លើ១០០ពាន់​ផង​ទេ។ អ៊ីចឹង​ហើយ បាន​ជា​ធ្វើ​ឲ្យ​កម្ពុជា​យើង​មាន​ការ​ខាត​បង់ ហើយ​យើង​មើល​ឃើញ​ជាក់​ស្ដែង បង្គោល​ចេះ​តែ​លយ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា»

របាយការណ៍​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ថា ក្នុង​ចំណោម​ផ្ទៃដី​ដែល​កម្ពុជា លយ​ចូល​វៀតណាម សរុប​ចំនួន ៩១៦​ហិកតារ និង​វៀតណាម លយ​ចូល​មក​ប្រទេស​កម្ពុជា សរុប​ចំនួន ២.១៦០​ហិកតារ។ ការ​លយ​នេះ មាន​នៅ​ខេត្ត​កំពង់ចាម កម្ពុជា លយ​ចូល​វៀតណាម ចំនួន ៣៨៥​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ៨២៥​ហិកតារ។ នៅ​ខេត្ត​ស្វាយរៀង កម្ពុជា លយ​ចូល​វៀតណាម ចំនួន ២៨៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ១.១០០​ហិកតារ។ នៅ​ខេត្ត​ព្រៃវែង កម្ពុជា លយ​ចូល​វៀតណាម ចំនួន ៥៤​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ៣០​ហិកតារ។ នៅ​ខេត្ត​តាកែវ កម្ពុជា លយ​ចូល​វៀតណាម ចំនួន​ជាង ១៥៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ១៥១​ហិកតារ។ នៅ​ខេត្ត​កំពត កម្ពុជា លយ​ចូល​វៀតណាម ចំនួន​ជាង ២៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ៥៣​ហិកតារ។

ខេត្ត​ដែល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​ដោះដូរ​ទឹក​ដី មាន​ខេត្ត​កំពង់ចាម ខេត្ត​កំពត និង​ខេត្ត​តាកែវ។ រីឯ​ខេត្ត​ស្វាយរៀង និង​ខេត្ត​មួយ​ចំនួន​ទៀត កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

20 Responses to "ពលរដ្ឋ​ខេត្ត​តាកែវ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​បារម្ភ​ខ្លាច​បាត់​ដី​ធ្វើ​កសិកម្ម"

  1. Reich Sy says:

    Not missing one mili mete but missing several kilo met

  2. ក្មេងវត្ត says:

    ហ៊ុនសែនដៀលគេសុទ្ធតែភ្លើ តាមពិតខ្លួនឯងក្នុងនាមជាអ្នកដឹកនាំ ភ្លើល្ងីល្ងើជាងរាស្រ្ដសាមញ្ញទៅទៀត ក្នុងលោកនេះមិនដែលមានអ្នកដឹកនាំណា កាត់ទឹកដី កាត់ដែន
    ទឹក កាត់កោះ បង្ហូជនជាតិបរទេសឈ្លានពានរាប់លាននាក់ក្នុងស្រុក ជិះជាន់ធ្វើទុក្ខបុកម្នេញសម្លាប់
    រាស្ដ្រខ្លួន ដម្បីផលប្រយោជន៍បរទេសឈ្លានពានជាសត្រូវសួរពូជ ធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបាននៅជាខ្ញុំបរទេស នេះហើយដែលគេហៅថា អាភ្លើ ដូចហ៊ុនសែននិយាយអញ្ចឹង គេមិនដែលហៅថា ឧកញ៉ាភ្លើ បណ្ឌិតភ្លើ ឫសម្ដេចដេជោភ្លើទេ គឺគេហៅថា អាភ្លើ បានត្រូវ។

  3. visal says:

    ចុំអាខ្វាកវាថាមិនបាត់សោះ ម៉េចបានជាប្រជាពលរដ្ឋនាំគ្នាភ័យបាត់ដី?? ប្រហែលជាប្រជាពលរដ្ឋប្រឌិត ហើយមើលទៅ ព្រោះគំនិតពួកអាស៊ីពែរបស់អាខ្វាក់វាថាអញ្ចឹង គិតទៅគឺ100% វាអត់បាត់ទេ មួយម៉ែត្រការ៉េ តែវាបាត់រាប់ម៉ឺនគីឡូរ បើគិតទាំងដីកោះ និងផ្ទៃ សមុទ្រ របស់ខ្មែរនោះ។

  4. JML says:

    ហ៊ុនសែនដៀលគេសុទ្ធតែភ្លើ តាមពិតខ្លួនឯងក្នុងនាមជាអ្នកដឹកនាំ ភ្លើល្ងីល្ងើជាងរាស្រ្ដសាមញ្ញទៅទៀត ក្នុងលោកនេះមិនដែលមានអ្នកដឹកនាំណា កាត់ទឹកដី កាត់ដែន
    ទឹក កាត់កោះ បង្ហូជនជាតិបរទេសឈ្លានពានរាប់លាននាក់ក្នុងស្រុក ជិះជាន់ធ្វើទុក្ខបុកម្នេញសម្លាប់
    រាស្ដ្រខ្លួន ដម្បីផលប្រយោជន៍បរទេសឈ្លានពានជាសត្រូវសួរពូជ ធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបាននៅជាខ្ញុំបរទេស នេះហើយដែលគេហៅថា អាភ្លើ ដូចហ៊ុនសែននិយាយអញ្ចឹង គេមិនដែលហៅថា ឧកញ៉ាភ្លើ បណ្ឌិតភ្លើ ឫសម្ដេចដេជោភ្លើទេ គឺគេហៅថា អាភ្លើ បានត្រូវ។

  5. JML says:

    if Sen exchange land between Vietnam and Cambodia 10 time, khmer people will no land for living .

  6. ខ្ញុអាល្ងង់ says:

    hun Sen ថាដីលើស ហេតុអ្វី ប្រជាជនតាមព្រំដែន និយាយថាបានបាត់ដីគ្រប់គ្នា ទាំងដីទឹកដីស្រែដីភូមិ

  7. ក្មេងវត្ត

    October 10, 2012 at 3:14 am

    ហ៊ុនសែនដៀលគេសុទ្ធតែភ្លើ តាមពិតខ្លួនឯងក្នុងនាមជាអ្នកដឹកនាំ ភ្លើល្ងីល្ងើជាងរាស្រ្ដសាមញ្ញទៅទៀត ក្នុងលោកនេះមិនដែលមានអ្នកដឹកនាំណា កាត់ទឹកដី កាត់ដែន
    ទឹក កាត់កោះ បង្ហូជនជាតិបរទេសឈ្លានពានរាប់លាននាក់ក្នុងស្រុក ជិះជាន់ធ្វើទុក្ខបុកម្នេញសម្លាប់
    រាស្ដ្រខ្លួន ដម្បីផលប្រយោជន៍បរទេសឈ្លានពានជាសត្រូវសួរពូជ ធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបាននៅជាខ្ញុំបរទេស នេះហើយដែលគេហៅថា អាភ្លើ ដូចហ៊ុនសែននិយាយអញ្ចឹង គេមិនដែលហៅថា ឧកញ៉ាភ្លើ បណ្ឌិតភ្លើ ឫសម្ដេចដេជោភ្លើទេ គឺគេហៅថា អាភ្លើ បានត្រូវ។

    visal

    October 10, 2012 at 7:45 am

    ចុំអាខ្វាកវាថាមិនបាត់សោះ ម៉េចបានជាប្រជាពលរដ្ឋនាំគ្នាភ័យបាត់ដី?? ប្រហែលជាប្រជាពលរដ្ឋប្រឌិត ហើយមើលទៅ ព្រោះគំនិតពួកអាស៊ីពែរបស់អាខ្វាក់វាថាអញ្ចឹង គិតទៅគឺ100% វាអត់បាត់ទេ មួយម៉ែត្រការ៉េ តែវាបាត់រាប់ម៉ឺនគីឡូរ បើគិតទាំងដីកោះ និងផ្ទៃ សមុទ្រ របស់ខ្មែរនោះ។

    Reich Sy

    October 10, 2012 at 12:10 am

    Not missing one mili mete but missing several kilo met

    .
    អ្នកទាំង៣និយាយត្រ្វវ!!!!!!!!!!!!!!!!!!

    http://www.sherv.net/cm/emoticons/hand-gestures/awesome-smiley-emoticon.gif

  8. JML says:

    កុំយកឈ្មោះអាញ់មកប្រើ! ថោកទាបអីហ្នឹងដាក់ឈ្មោះថ្មីនោះ??? អាញ់ឆ្កែមួយនេះ ស្រលាញ់អាញ់ទេ
    ដឹង?? ឫក៏ចង់សុំនៅធ្វើបំរើរអាញ់???

  9. JML says:

    អាក្តរKdor Thom ប៉ុនកូនដៃអាញ់! ហែងនេះជេរអាញ់ថាអោយអាញ់ដូចច្រើនណាស់ហើយ!
    តែអាញ់មិនចង់ជេរអាជនថោកទាបរត់ចោលស្រុកទៅធ្វើកញ្ចេះគេនោះទេ! ព្រោះអាញ់អាណិតឆ្កែ
    កញ្ចេះដូចពួកហែងដែលនៅក្រៅហ្នឹងទេ! វាអស់ថោកត្រឹមពួកអាឆ្កែផ្កាប់មុខអស់សាច់តាមស៊ីអាចម៏
    សម រង្ស៊ី កឹម សុខា។ អាកូនមីកាដួយថោកទាបអាយៈ៥ថ្នេរ! កូនមីរន្ទះបាញ់ចំតាពក! កូនមីកាដួយ
    ថោករលួយកាដួយ ជំម្រៅ១ម៉ែត្រ! ម៉ែហែងធ្លាប់ឲ្យឆ្កែចុយហើយបានហែងដាក់ឈ្មោះKdor Thom
    អាឆ្កែអត់ពូជ!

  10. កែវ អើយ says:

    បើរដ្ឋាភិបាលមានឆន្ទះ គឺអាចធ្វើបាន យកលុយដែលខ្លួននិងបក្សពួកខ្លួនកិបកេងពីថវិការជាតិ ពីជំនួយពីបរទេស និងអំពើពុករលួយផ្សេងៗដែលបាត់ពីប្រាំរយលានទៅប្រាំមួយរយលានដុល្លាក្នុង
    មួយឆ្នាំៗមិនយកមក ! បានអញ្ចឹង ពួកនេះគឺជាពួក អាត្មានិយម គ្រួសារនិយម បក្សពួកនិយម យើង
    សង្កេតឃើញ ក្នុងរង្វង់ក្រុមគ្រួសារគេ បក្សពួកគ្នាគេ មិនត្រឹមតែមានទេបងប្អូន គឺមហាមាន ពួកនេះ
    គ្មានលុយរៀលក្នុងហោប៉ៅទេសឹងតែមិនស្គាល់លុយរៀលផងក៍មិនដឹង។

  11. អ្នកលេង says:

    JML ឈ្មោះគេមានន័យខុសពីហ្អែង គឺថា ឈ្មោះ JML របស់គេ មានន័យថា

    ​ J = Joinder = ការរួមគ្នា

    M = mad man = អា ឆ្គួត

    L = Lambaste = វាយ ឬ ប្រទេចបណ្តាសា

    សរុបឈ្មោះគេមានន័យថា ការរួមគ្នាដើម្បីជេរប្រទេចបណ្តាសា ពួកអាឆ្គួតអស់អែងហ្នឹងណា ។

    ចំនែក ឈ្មោះ អាអែង JML មានន័យថា J = Jitters = អាសរសែប្រសាទ, M = menses ​

    រដូវស្រ្តី ​ រីអែ L = lick ​​​=លិទ្ធ

    ដូច្នេះឈ្មោះអាអែងនេះមានន័យថា លិទ្ធប្រដាប់ស្រ្តីមោរដូវឡើងកើតរោគសរសៃប្រសាទ

    ម៉េចយល់ហើយនៅអាមោក

  12. JML says:

    អាឆ្កែកញ្ចេះអ្នកលេង ឈ្មោះអាញ់គឺចុយលិតកាដួយម៉ែហែងពេលមករដូវ នឹងមីប្អូនស្រីហែងពេល
    វារហែកកាដួយឲ្យអាញ់សាប់ និងចុយមីកាដួយហ្នឹង ដល់ចេញឈាម! មិចហែងយល់កាន់តែ
    ច្បាស់នៅ??ថាឈ្មោះអាញ់វាមានន័យអញ្ចឹង! កូនមីកាដួយថោកអ្នកលេង!

  13. ម៉ែខ្ញុំ says:

    ពួកអាcheath JML Tommy Middle Finger កែវ រ៉េមី សុទ្ធតែលក់ខួរដើម្បីអំណាចបុណ្យស័ក្ត

    សប្បាយសិនចុះ ចាំពេលមានសាច់ញាតិពួកវាត្រូវគេរំលោភសិទ្ធិ រឺចាប់ពួកវាដាក់គុក ដូចហេង ពៅ ……។ល។ ពេលនោះ ពួកវាស្រែកឲ្យអ្នកណាជួយ ???

    ធម្មតាទេ រឿងមិនទាន់កើតឡើងចំពោះខ្លួនចង់និយាយថាម៉េចថាទៅ !!!

    សូមឧទ្ទិសកុសលផលបុណ្យជូន ជីដូនជីតារបស់ពួកលក់ខួរ សូមមេត្តាជួយពន្យល់ ណែនាំពួកវាកុំឲ្យគិតខ្លី មិនបានគំនិតរបស់វៀតណាមអញ្ចឹង!!!!

  14. seryebut says:

    ជយេា!!!!អាឈាមថេាកJMLវាសសែបសាទេហីយ!!!!!!ហេស!!!!!!

  15. True Khmer says:

    តាមមិត្តភក្ត័ខ្ញុំផ្ទាល់កំពុងតែរស់នៅជាប់ព្រំដែនខ្មែរយួននៅខេត្តកំពតនិយាយថាកាបោះបង្គោលព្រំ ដែនថ្មីៗនេះគឺបានខិតចូលមកក្នុងដីខ្មែរយ៉ាងតិចជិតមួយគីឡូដីឯណោះ ព្រោះទីនោះមានបឹងមួយ និងកូ​នភ្នំនៅទន្ទឹមគ្នាហើយតាំងពីដូនតាមកខ្មែរយើងបានរស់នៅទីតាំងភ្នំឯណោះ​ក្រោយមកយួន ក៍បានប្រើយុទ្ធសាស្រ្តជួលដីពីខ្មែរធ្វើកសិកម្ម ហើយស្រាប់តែថ្មីៗនេះរដ្ឋាភិបាលយួនក៍បានរៀបចំ បង្គោលព្រំដែនដាក់ចំកណ្តាលបឹងក្នុងទឹកដីខ្មែរទៅវិញធ្វើឲ្យបឹងពាក់កណ្តាលនិងកូនភ្នំទាំងនោះ ស្ថិតនៅក្នុងទឹកដីយួនទៅវិញ ហើយរដ្ឋាភិបាលខ្មែរចេះតែធ្វើមិនដឹងមិនឮបណ្តោយតាមយួនទៅ។

  16. អ្នកស្រែ says:

    ចង់សួរពួកលោកCheath JML តើធ្លាប់សិក្សារៀនសូត្រទេ ធ្លាប់អានសៀវភៅទេ?

    សៀវភៅភាគច្រើន អ្នកនិពន្ធមិនដែលសរសេរអះអាងថាខ្លួនសរសេរក្បោះក្បាយត្រឹមត្រូវឥតចន្លោះនោះទេ ទាំងសៀវភៅបរទេស និងខ្មែរ គឺគេតែងបន្ទាបខ្លួនគេ ដោយសរសេរឃ្លាប្រយោគដ៍ថ្លៃថ្នូរសមជាអ្នកចេះដឹង ថា យើងខ្ញុំរីករាយ និងស្វាគមន៍នូវមតិយោបល់រិះគន់ កែលំអ ស្ថាបនា ….។
    មិនមែនចាំតែគេសរសើរទាំងឃើញខុស និងមានភស្តុតាងគ្រប់គ្រាន់នោះទេ ដូច្នេះបើគ្រាន់បើម៉េចក៏មិនតទល់នៅអង្គការសហប្រជាជាតិ រួចលើកយកអំណះអំណាងឲ្យសមជិកប្រទេសដ៏ទៃគេជួយវិនិច្ឆ័យផងទៅ បានតែខ្លាំងក្នុងឆ្នាំងនិយាយដោយគ្មាននរណាហ៊ានប្រកែក គេល្ងង់សម្តេចចេះរហូត។

    បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
    សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ? ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?

    តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
    សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង​? គឺវាតៗគ្នាអីចឹង ?​ សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?

    ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។

    ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …​???? ចាប់បាច់ឲ្យបរទេសវិនិយោគ ??? តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????

    សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ???​ មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ​???

    មួយម៉ាត់ណាក៏គេភ្លើ ចុះមានដែលមើលខ្លួនឯងយ៉ាងម៉េចដែរ​???

    សូមឆ្លើយសំនួរទាំងនេះផង អរគុណ!

  17. JML says:

    សូមជូនចំម្លើយអាមនុស្សព្រៃទាំងអស់ដែលបានសួរ សំណួរដែលមិនបានប្រើខួរក្បាលមកខ្ញុំ !
    អាញ់ជេរពួកហែងមកពីពួកហែងនិយាយមកគ្មានខួរក្បាលមែន ឡប់សតិ ហើយឆ្កួតចូលទៀត!
    សូមបញ្ចប់ត្រឹមហ្នឹងសិនៗ

  18. តាសីក្លូ says:

    បណ្តាំតាសីុក្លូ៖

    យើងបានរៀនសូត្រជាហូរហែរណាស់មកហើយតាំងពីមុនឆ្នាំ ១៨៤៥ ក្រោយឆ្នាំ ១៩៥០ ឆ្នាំ១៩៧០-១៩៧៥ គឺប្រជាជនត្រូវបានពួកអ្នកមានអំណាចកៀបសង្កត់ ប្រជាជនបាត់ដី តម្លៃទំនិញឡើងថ្លៃ ពុំមានស្បៀងបរិភោគ
    មានគំលាតដាច់គ្នារវាងអ្នកមាន និងអ្នកក្រ ចុងក្រោយគឺកើត មានកំលាំងតស៊ូ ចលនាប្រឆាំងនឹងរដ្ឋាភិបាល រហូតបង្កើតបានជាសង្រ្គាមសុីវិលអូសបន្លាយ ដែលមាន ជារដ្ឋប្រហារ ចលនារំដោះជាតិ និងឈានទៅរកសម័យគុកឥតជញ្ជាំង ដែលអ្នកណាៗគឺនៅចាំបានថ្មីៗទាំងអស់គ្នា។ ទាំងនេះគឺមានការអនុវត្តដោយម្ចាស់ស្រុក (រដ្ឋាភិបាលខ្លួនឯង) និងការជ្រៀតជ្រែកពី ប្រទេសជិតខាងដែលចិញ្ជឹមមហិច្ឆិតាលេបយកទឹកដី និងធនធាន ទ្រព្យសម្បត្តិរបស់ប្រទេសដ៍តូចកំណត់មួយនេះ។ អស់ជាង ២០០ឆ្នាំកន្លងមកហើយ ដែលវប្បធម៌នេះកំពុង មកលងប្រជាជនកម្ពុជាយើងឥឡូវនេះ បន្សល់ទុកនូវភាពឈឺចាប់ និរាស្រ្តព្រាត់ប្រាស់ អត់ឃ្លានពីព្រោះតែមេដឹកនាំកំពុងតែជាន់ដានចាស់។ ដូច្នេះអ្វីដែលខ្ញុំមានការព្រួយបារម្ភនោះគឺនឹងអាចកើត មានសង្រ្គាមសីុវិលម្តងទៀត ឯអ្នកចំណេញនោះគឺពួកចោរឈាមខ្មៅដែលចិញ្ចឹមចិត្ត និងមហិច្ឆិតាលេបយកទឹកដី-ប្រទេសតូច ដ៍កំសត់មួយនេះ ប្រសិនបើមេដឹកនាំពុំបានគិតពីប្រវត្តិសាស្រ្តដ៍ល្វីងជូរចត់នោះទេ។ អ្វីដែលតាសីុក្លូយើងភ័យមួយទៀតគឺវប្បធម៌ ហៃអើ និងការគាំទ្រគំនិតលោកធំដែលដោតឬសយ៉ាងជ្រៅក្នុងស្រទាប់អ្នកគាំទ្ររដ្ឋាភិបាលបច្ចុប្បន្ន ទោះធ្វើខុសក្តី ត្រូវក្តីគឺគាំទ្រទាំងអស់ ឲ្យតែបានលាភសក្ការៈ ឯអ្នកកំពុងតែសីុជូរសោតទៀតក៍កំពុងតែភ្លេចខ្លូន ដែលគេ លើកសរសើរខ្លួនផុតពីដី និងការពិតនោះ។

  19. លើពិភពមានតែអ្នកដឺកនាំក្រាញននាលរឿងតវ៉ាការពារទឹកដី… ស្តាលីនសុខចិត្តលះបង់កូនប្រុស

    ដែលជាមេទព័មិនព្រមដូរជា១ឧត្តមសេនីយអាល្លឺម៉ង់…..ប្រវត្តិសាមកុកចិន​ស្តេចសុខចិត្តយកមហេសី
    ខ្លួនទៅឲ្យនគរ១ទៀតដើម្បីដូរយកទឹកដីដែលគេដណ្តើមបាន…..តែសំរាបន់ខ្មែរវិញ និយាយមិនចេញ

    ទេ ហេតុអី ? បើយើងរណបគេ…..