ការទទួលដឹង ចង្វាក់អារម្មណ៍ ខ្លួនឯង គឺជារឿង ចាំបាច់ ស្ត្រីគ្រប់រូប គួរតែដឹង ខ្លួនឯងឱ្យច្បាស់ ជាមុនថា តើក្នុង បរិយាកាស បែបណា ដែលអារម្មណ៍ ផ្លូវភេទរបស់ ខ្លួន ងាយនឹង រំញ្ញោចឱ្យ ពុះកញ្ជ្រោល បំផុត ដើម្បីត្រៀម លក្ខណៈ ប្រុងប្រយ័ត្នខ្លួន និង ត្រៀម ប្រយុទ្ធ ឱ្យ ទទួលបាន ជោគជ័យ ។
Written by ភ្នំពេញដេលីញូវ
Wednesday, 10 October 2012
១ ក្រោយពីឈ្លោះគ្នារួច : ជាពិសេស នៅពេលដែល ស្ត្រីខ្លួនឯង ជាអ្នកខុស គឺច្រើនតែ កើតអារម្មណ៍ ចង់លួងលោម បុរសជា គូស្នេហ៍ ឱ្យបាត់ខឹង ដោយខ្លួនប្រាណ របស់ខ្លួន ក្នុងន័យ សុំទោស និង ផ្គាប់ចិត្ត គូស្នេហ៍ នូវអ្វី ដែលខ្លួន បានធ្វើខុស ពេលមុននេះ ។
២ ថ្ងៃទី ១០-១៤ នៃថ្ងៃមានរដូវ : ថ្ងៃទី ១០-១៤ រាប់គិត ចាប់ពីថ្ងៃ ចុងក្រោយនៃ វដ្តរដូវ លើកមុន ជាអំឡុង ពេលមួយ ដែលស៊ុតធ្លាក់ ហើយអ័រម៉ូន ក្នុង រាងកាយ នឹងផលិតអ័រម៉ូន ភេទស្រី ច្រើនខុសពី ធម្មតា ជាហេតុធ្វើឱ្យ ស្ត្រីកើតមាន តម្រូវការ ផ្លូវភេទខ្ពស់ បើបាន ទទួលការ តបស្នង ក្នុងអំឡុង ពេលនេះ អ្នកនឹងទទួល បានសេចក្តី សុខស្រួល ខ្លាំងតែម្តង ។
៣ នៅពេលមាន គូប្រជែង ចង់ឆក់យក ប្រុសខ្លួន : អំឡុង ពេលនេះជា ពេលវេលាមួយ ជំរុញឱ្យស្ត្រី ត្រូវការ សិចបំផុត វាកើតឡើង នៅពេលមាន ស្រីផ្សេង ចង់មកឆក់ យកបុរស ជាគូស្នេហ៍ ពេលនោះហើយ ដែលអារម្មណ៍ ប្រចណ្ឌរបស់ អ្នកចង់ ពិសោធ មើលថា តើ អ្នកនៅមាន មន្តស្នេហ៍ ក្នុងក្រសែភ្នែក បុរស ជាគូស្នេហ៍ ដែរឬទេ ? ហើយពេល នៅលើគ្រែ ស្ត្រីច្រើនតែ ព្យាយាម ប្រណិប័តន៍ ផ្គាប់ផ្គុនផ្តល់ សេចក្តីសុខ ឱ្យគូស្នេហ៍ ច្រើនជាង ឱ្យគេបំពេញ ឱ្យខ្លួន ដោយសារតែ ចង់ចងចិត្តគេ ។
៤ រូបបែបសិច មានការប្រែប្រួល : ប្រសិនបើ បុរសជា គូស្នេហ៍ដែល ធ្លាប់តែ ឡើងគ្រែ ដោយប្រើ ក្បាច់គុន ដដែលៗ បែរជាមាន យុទ្ធសាស្ត្រ ក្បាច់ប្លែកថ្មី ពេលនោះ អ្នកនឹងមាន អារម្មណ៍ ពុះកញ្ជ្រោល ខ្លាំង ហើយ ជាប់ចិត្ត ចង់សិច ញឹកញាប់ ដោយស្វ័យប្រវត្តិ ។
៥ ក្នុងពេល ត្រេកអរ : សេចក្តីសុខ ភាពជោគជ័យ នឹងធ្វើឱ្យ សារធាតុនៃ សេចក្តី សុខស្រួល និង អារម្មណ៍ ផ្លូវភេទ របស់ មនុស្សយើង ឡើងពុះកញ្ជ្រោល ភ្លាមៗ ទើបមិនមែន ជារឿង ចម្លែកទេ ដែលស្ត្រីបានឡើង ប្រាក់ខែ បានឡើង តួនាទី ឬទើបតែ ឈ្នះការ ប្រកួតអ្វី មួយ ចង់មានសិច ជាងធម្មតានោះ ។
៦ នៅពេលមាន ភាពតានតឹង ក្នុងអារម្មណ៍ : ការតានតឹង ក្នុងអារម្មណ៍ វាស្តែងចេញ នូវលទ្ធផល ពីរយ៉ាង គឺប្រសិនបើ ភាពតានតឹង នោះជាភាព តានតឹង ក្នុងអារម្មណ៍ ដែលធ្វើឱ្យ រាងកាយ ល្ហិតល្ហៃ ឬ ពិបាកចិត្ត ពេលនោះ អារម្មណ៍ ផ្លូវភេទ របស់មនុស្ស យើងនឹងថយ ចុះ ។ ប៉ុន្តែភាព តានតឹង ក្នុងអារម្មណ៍ មួយ ប្រភេទទៀត ដូចជាហត់ នឿយពីការងារ បើបានសិច កាត់សាញ មួយនោះ ភាពតានតឹង នឹងត្រូវបាន រសាយ ដូច្នេះហើយ បានជាស្ត្រី ដែលស្មុគស្មាញ ក្នុងការងារច្រើន ច្រើនតែប្រើ វិធីនេះ ដើម្បីបន្ធូរ អារម្មណ៍ ផ្លូវចិត្ត ។
៧ ពេលត្រូវបែកពីគ្នា យូរហើយ ទើបជួបគ្នា : ក្តីអាល័យ ក្តីនឹករឭក ជាឱសថដាស់ អារម្មណ៍ឱ្យពុះ កញ្ជ្រោល ខ្លាំងជាងថ្នាំ សម្រើប ទៅទៀត ពីព្រោះ មនុស្ស ជាសត្វសង្គម ត្រូវការរស់នៅ ជាមួយគូជីវិត តែកាលណា ដែល ត្រូវឃ្លាតឆ្ងាយ ពីគូស្នេហ៍ហើយ បានត្រឡប់ មកជួបគ្នាវិញ ពេលនោះ ស្ត្រីនឹងត្រូវ ការរង្វង់ដៃ ប្រកបដោយ ភាពកក់ក្តៅ ដើម្បីបំពេញនូវ ភាពកណ្តោច កណ្តែងឯកោ ដែលការ នេះហើយ ជាឈ្នាន់មួយ នាំទៅរក សិចដ៏ ពុះកញ្ជ្រោល មួយនៅ ទីបំផុត ។
៨ បរិយាកាស បណ្តាលចិត្ត : តើអ្នក ឆ្ងល់ទេថា ហេតុអ្វីបានជា ពេលតួ ឯកប្រុស តួឯកស្រី ជាប់ភ្លៀង ជាមួយគ្នា ក្នុងខ្ទមឈុត ឆាកស្នេហា ក្តៅសាច់ មួយច្រើន តែកើតឡើង កត្តានេះ ក៏ដោយសារ តែស្ត្រីចុះ ចាញ្ញ់បរិយាកាស រ៉ូម៉ែនទិក បែបនេះ ។ ដូច្នេះ ប្រសិនបើ បុរស ជាគូស្នេហ៍ ចេះរៀបចំ ឆាកបង្កើត បរិយាកាស ប្រកបដោយ ភាពរ៉ូម៉ែនទិក ចាំទទួលនាងនោះ ច្បាស់ណាស់ថា សិចមួយ ប្រកបដោយ ភាព ពុះកញ្ជ្រោល រោលរាល និង សេចក្តីសុខ ស្រួលខ្លាំង នឹងកើតឡើង ជាក់ជាពុំខាន ។
៩ ត្រូវបានរំញ្ញោច ដោយប្រុសស្អាត : បុរសនឹងកើត មានអារម្មណ៍ ផ្លូវភេទ បានគ្រប់ ពេលវេលា នៅពេល បាន ឃើញរូបភាព ស្រើបស្រាល ណាមួយ ។ ផ្ទុយទៅ វិញ ស្ត្រីនឹងកើតមាន អារម្មណ៍ផ្លូវភេទ ប្រសិនបើជួប របស់ដែលអាច ផ្សារភ្ជាប់ក្តី ស្រមើស្រមៃ ឱ្យនាងបាន ដូចជាបាន ជួបបុរស មុខមាត់ស្អាត រាងសង្ហា ដែលនាងស្រមៃ ចង់បានធ្វើជា សង្សារ ប៉ុន្តែគ្មាន ឱកាសនែបនិត្យ ជាមួយក្នុង ជីវិតពិត ជាដើម ។
១០ ពេលកំពុងមាន គំនិតច្នៃប្រឌិត : ចម្លែក ប៉ុន្តែជាការពិត ដែលស្ត្រីនឹង ងាយកើតមាន ចំណង់ផ្លូវភេទ ពេលគិតអ្វីល្អៗ ពីព្រោះសិច របស់ ស្ត្រីច្រើន តែផ្សារភ្ជាប់ ជាមួយអារម្មណ៍ ល្វតល្វៃ ទន់ភ្លន់ ហើយពេល ដែល កំពុងតែមាន គំនិតច្នៃ ប្រឌិត ក៏ជាពេល ដែលអារម្មណ៍ ដ៏ល្វតល្វៃ ទន់ភ្លន់ របស់ពួកនាង នឹងពុះ កញ្ជ្រោល ជាហេតុធ្វើឱ្យ តម្រូវការ ផ្លូវភេទ ឡើងរថយន្ត ផ្តាច់ព្រលឹង មកចតនៅ មុខផ្ទះនាងដែរ ៕
