ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ៨ ព្រឹក រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.។ នេះបើតាមសេចក្តីជូនដំណឹង ចុះហត្ថលេខាដោយលោក មុំ ខេង អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ថ្ងៃទី 10 តុលា 2012
ដោយ: លី សិលា
CEN
បេក្ខភាពសមាសភាព គ.ជ.ប. ដែលរដ្ឋសភាប្រជុំអនុម័ត នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ត្រូវបានរៀបចំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. ដែលបានឡើងធ្វើជាប្រធាន គ.ជ.ប. ចំនួន ២ អាណត្តិ មកហើយ ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០០៣។ តាមច្បាប់ រដ្ឋសភាត្រូវបោះឆ្នោតអនុម័តលើសមាសភាពគ.ជ.ប. មានរយៈពេល ៧ ខែ យ៉ាងតិច នៅមុនថ្ងៃបោះឆ្នោត។ សមាសភាពសមាជិក គ.ជ.ប. ទាំង ៩ រូប មានអាណត្តិ រយៈពេល ៥ ឆ្នាំ។
បេក្ខភាពសមាសភាព គ.ជ.ប. ចំនួន ៩ រូប ដែលតាមដឹង គឺសមាសភាពនោះ មិនត្រូវបានផ្លាស់ប្តូរឡើយ ពោលគឺលោក អ៊ឹម សួស្តី នៅតែជាប្រធាន គ.ជ.ប. ហើយលោកស្រី ស៊ីន ជុំបូ ជាអនុប្រធាន គ.ជ.ប.។
យ៉ាងណាក៏ដោយ គណបក្សប្រឆាំង សម រង្ស៊ី និងសិទ្ធិមនុស្ស បានព្រមានធ្វើពហិការ មិនចូលរួមប្រជុំរដ្ឋសភា បើសិនមិនមានការកែប្រែសមាសភាព គ.ជ.ប.។
គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានព្រមានថា សមាជិករដ្ឋសភាសរុបរបស់គណបក្សប្រឆាំងទាំងពីរ ចំនួន ២៩ រូប ( គណបក្សសមរង្ស៊ី ២៦ រូប និងគណបក្សសិទ្ធិមនុស្ស ៣ រូប ) នឹងធ្វើពហិការមិនចូលរួមប្រជុំរដ្ឋសភា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ឡើយ។ នេះបើតាមការបញ្ជាក់របស់លោក គង់ គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ី។
ការព្រមានមិនចូលរួមកិច្ចប្រជុំរបស់សមាជិករដ្ឋសភាគណបក្សប្រឆាំងខាងលើនេះ នឹងមិនប៉ះពាល់ដល់ដំណើរការកិច្ចប្រជុំរដ្ឋសភា ដើម្បីអនុម័តលើសមាសភាពរបស់គ.ជ.ប. ឬក៏សេចក្តីព្រាងច្បាប់ណាមួយឡើយ។
គណបក្សប្រជាជនកម្ពុជា មានសមាជិករដ្ឋសភា ចំនួន ៩០ រូប ដែលលើសពីចំនួន ២ ភាគ ៣ នៃសមាជិករដ្ឋសភាសរុប ១២៣ រូប។ ក្នុងនោះសមាជិករដ្ឋសភាគណបក្សហ្វ៊ុនស៊ិនប៉ិច ២ រូប និងគណបក្សជាតិនិយម ( អតីតគណបក្សនរោត្តម រណឫទ្ធិ ) ២ រូប ក៏បានគាំទ្រដល់គណបក្សប្រជាជនកម្ពុជាផងដែរ។
សូមរម្លឹកថា ក្នុងពេលកន្លងមក គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានទទូចទាមទារឲ្យក្រសួងមហាផ្ទៃ ផ្លាស់ប្តូរសមាជិក គ.ជ.ប. ដោយរៀបចំជ្រើសរើសបុគ្គលឯករាជ្យ ដើម្បីអ្វីដែលគណបក្សប្រឆាំងអះអាងថា ឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ធ្វើឡើងដោយយុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា។
គណបក្សប្រឆាំងសមរង្ស៊ី និងសិទ្ធិមនុស្ស បានព្យាយាមដាក់សំណើជាលិខិត ហើយបានជួបពិភាក្សាផ្ទាល់ជាមួយនឹងតំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក៏ប៉ុន្តែក្រសួងមហាផ្ទៃ មិនទទួលយកសំណើរបស់គណបក្សប្រឆាំង ចំពោះការផ្លាស់ប្តូរសមាសភាព គ.ជ.ប. ឡើយ៕ S
ចង់សួរពួកលោកCheath JML តើធ្លាប់សិក្សារៀនសូត្រទេ ធ្លាប់អានសៀវភៅទេ?
សៀវភៅភាគច្រើន អ្នកនិពន្ធមិនដែលសរសេរអះអាងថាខ្លួនសរសេរក្បោះក្បាយត្រឹមត្រូវឥតចន្លោះនោះទេ ទាំងសៀវភៅបរទេស និងខ្មែរ គឺគេតែងបន្ទាបខ្លួនគេ ដោយសរសេរឃ្លាប្រយោគដ៍ថ្លៃថ្នូរសមជាអ្នកចេះដឹង ថា យើងខ្ញុំរីករាយ និងស្វាគមន៍នូវមតិយោបល់រិះគន់ កែលំអ ស្ថាបនា ….។
មិនមែនចាំតែគេសរសើរទាំងឃើញខុស និងមានភស្តុតាងគ្រប់គ្រាន់នោះទេ ដូច្នេះបើគ្រាន់បើម៉េចក៏មិនតទល់នៅអង្គការសហប្រជាជាតិ រួចលើកយកអំណះអំណាងឲ្យសមជិកប្រទេសដ៏ទៃគេជួយវិនិច្ឆ័យផងទៅ បានតែខ្លាំងក្នុងឆ្នាំងនិយាយដោយគ្មាននរណាហ៊ានប្រកែក គេល្ងង់សម្តេចចេះរហូត។
បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ? ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?
តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង? គឺវាតៗគ្នាអីចឹង ? សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?
ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។
ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …???? ចាប់បាច់ឲ្យបរទេសវិនិយោគ ??? តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????
សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ??? មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ???
មួយម៉ាត់ណាក៏គេភ្លើ ចុះមានដែលមើលខ្លួនឯងយ៉ាងម៉េចដែរ???
សូមឆ្លើយសំនួរទាំងនេះផង អរគុណ!
សូមកុំឆ្ងល់JMLមិនមែនជា……ទេ
ជ័យោគណបក្សសង្រ្គប់ជាតិ និងភាពភូតភរ!!!
លោក ហ៊ុន សែន បាញ់ព្រួញមួយបានសត្វដល់ទៅបី។ លោកបញ្ជាក់ថា ទីមួយ គឺទាមទារដោះបំណុលដែលកម្ពុជា កំពុងជំពាក់សហរដ្ឋអាមេរិក ជាង ៤០០លានដុល្លារ។ ទីពីរ ដើម្បីផ្គាប់ផ្គន់ដល់មហាអំណាចចិន ថា ខ្លួនមិនស្ថិតនៅក្រោមឥទ្ធិពលរបស់អាមេរិក។ ទីបី គឺដើម្បីបំភិតបំភ័យ និងបំបាក់ស្មារតីក្រុមសង្គមស៊ីវិល ក្រុមបក្សប្រឆាំង និងសកម្មជននានា មិនឲ្យមានសកម្មភាពជំទាស់នៅមុនការបោះឆ្នោតសកលឆ្នាំ២០១៣។
រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែឥឡូវទេ គឺយូរណាស់មកហើយ បានព្យាយាមសុំអង្វរសហរដ្ឋអាមេរិកឲ្យលើកលែងបំណុលដែលខ្លួនជំពាក់។ អ៊ីចឹង បើយើងសិក្សាមើលទៅ ប្រហែលលោក ហ៊ុន សែន ចាប់លោក ម៉ម សូណង់ដូ មួយទៀតឲ្យកាន់តែធ្ងន់ ហើយរួមជាមួយទោសដែលខ្លួនបានចោទប្រកាន់ទៅលើលោក សម រង្ស៊ី។ ដូច្នេះ រួមពីរហ្នឹង គឺអាចចរចាបានជាមួយបំណុលហ្នឹង។ ដូច្នេះ ដើម្បីឲ្យអាមេរិកលប់បំណុលនោះចោលបាន គឺត្រូវធ្វើអីមួយឲ្យធ្ងន់ជាងមុន។
សូម្បីប្រទេសខ្លះ ជាទីផ្សារដ៏ធំសម្រាប់រោងចក្រកាត់ដេររបស់ប្រទេសកម្ពុជា ហើយជំនួយក៏តិច។ ប៉ុន្តែ បើខាងចិន ដូចជាគាំទ្រខ្លាំង មានការគាំទ្រយុទ្ធសាស្ត្រចិន ខ្លាំងក្នុងតំបន់ ជាពិសេស គាំទ្រចិន ក្នុងទំនាស់សមុទ្រចិនខាងត្បូងហ្នឹង។ អ៊ីចឹងហើយ បានជាមានអីអាងនោះ។
លោក ហ៊ុន សែន ព្រួយបារម្ភ៖ កាលណាបាត់បង់កៅអីមេឃុំ មានន័យថា នៅក្នុងចំណោមប្រជាជនក្នុងឃុំហ្នឹង មិនបានគាំទ្រទៅដល់គណបក្សប្រជាជនជាង ៥០% បានន័យថា តិចជាង ៥០% ហើយបានជាបាត់បង់តំណែងមេឃុំ។ អាហ្នឹងហើយ ដែលធ្វើឲ្យមានវិធានការថ្មីៗនោះ។
តាមពិតទៅ រឿងនេះមិនមែនជារឿងថ្មីទេសម្រាប់រដ្ឋាភិបាលកម្ពុជា។ យើងសង្កេតឃើញថា ការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ គាត់កំពុងតែដើរផ្លូវថ្មី ទាក់ទងទៅនឹងការចាប់ខ្លួនលោក ម៉ម សូណង់ដូ ហ្នឹង។ យើងអាចនិយាយបានថា ជានយោបាយចាប់ជំរិតយកលុយពីមហាអំណាច ពីប្រទេសម្ចាស់ជំនួយ និងប្រទេសអ្នកមានផ្សេងៗទៀត»។