អង្គជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១០ តុលា បើកសវនាការផ្ដល់វេទិកាជូនលោក នួន ជា ធ្វើសេចក្ដីថ្លែងការណ៍ និងកត់សម្គាល់តបទៅនឹងបណ្ដាកថាខណ្ឌទាំងឡាយដែលអង្គជំនុំជម្រះលើកយកមកបកស្រាយក្នុងសំណុំរឿង ០០២ ទាក់ទងនឹងតួនាទីរបស់ជនជាប់ចោទក្នុងគណៈកម្មាធិការយោធា។

នួន ជា ក្នុងអំឡុងពេលសវនាការបឋមលើសំណុំរឿង ០០២ ថ្ងៃទី៣ នាសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១។ Photo courtesy of ECCC
ដោយ វណ្ណ វិចារ
2012-10-10
វិទ្យុអាស៊ីសេរី
លោក នួន ជា ថ្លែងថា លោកសូមច្រានចោលការចោទប្រកាន់ទាំងអស់ ចំពោះតួនាទីរបស់លោកជាគណៈកម្មាធិការយោធាបក្សកុម្មុយនិស្តកម្ពុជា និងតួនាទីនៅក្នុងការគ្រប់គ្រងមន្ទីរស-២១។
លោកបន្តថា លោកសុំបំភ្លឺ និងបដិសេធនៅក្នុងកថាខណ្ឌទាំងអស់ជាប់ពាក់ព័ន្ធនឹងលោកក្នុងតួនាទីយោធា៖ «កថាខណ្ឌទាំងឡាយណាដែលចោទប្រកាន់ពីតួនាទីរបស់ខ្ញុំក្នុងគណៈកម្មាធិការយោធា និងមន្ទីរស-២១ និងបញ្ហាសន្តិសុខ ខ្ញុំសូមបដិសេធថា ខ្ញុំមិនដែលជាសមាជិកក្នុងគណៈកម្មាធិការនេះទេ ដូចគ្នានេះដែរ ខ្ញុំក៏មិនមានតួនាទីក្នុងមន្ទីរស-២១ដែរ»។
សហព្រះរាជអាជ្ញានៅថ្ងៃទី៩ តុលា ស្នើសុំអង្គជំនុំជម្រះបន្ថែមអង្គហេតុមួយទៀត សម្រាប់ចោទប្រកាន់លើជនជាប់ចោទ នួន ជា បន្ទាប់ពីអង្គជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម បានបញ្ចប់ការស្ដាប់សាក្សី មាស វឿន ដែលជាអតីតមេបញ្ជាការកងទ័ពខ្មែរក្រហមក្នុងទសវត្សឆ្នាំ១៩៧០។
អង្គហេតុបន្ថែមនេះ គឺការសម្លាប់ទាហាន និងអតីតមន្ត្រីរដ្ឋការនៃរបប លន់ នល់ នៅទួលពោធិ៍ជ្រៃ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ កន្លែងសម្លាប់នៅទួលពោធិ៍ជ្រៃ ត្រូវបានគេប៉ាន់ស្មានថា មានមនុស្សស្លាប់ចំនួន ២ពាន់ ទៅ ៣ពាន់នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ទោសវា គួរតែញាត់ផ្លែធូរេន ក្នុងរុន្ធគូថវា មួយថ្ងៃផ្លែមួយ!!!
please you all find the book ( who is the organization) then you will know who were created khmer Rouge, remember khmer won’t khmer at all, but every thing was mistake from Sihanouk to follower, Huo chi minh, then we fall to khmer Rouge after coupe Sihanouk
អានួនជាអើយអានរកនួនជា កម្មពាេវរាវាបែបនេះឯង ពួកទមិឡឯងនេះមិនចេះកោតក្រែង យករាស្រ្តជាល្បែងសម្លាប់ប្រហារ។
ចាប់ផ្សឹកព្រះសង្ឃមិនឲ្យបាយសុី វាយបាក់ខ្ទេចខ្ទីវិហារវត្តវា សម្លាប់ចោលអស់ដូនជីដូនតា បដិវត្តន៍អស្ចារ្យមហាលោតផ្លោះ។
ឋានលោកស្គាល់ច្បាស់ពួកអាទមិឡហើយ មិនទទួលឡើយពួកអាឈាមខ្សោះ ឋានសួគ៌ខាងលើក៏មិនស្រណោះ ជីវិតហ្អែងអស់សំណាងត្រឹមហ្នឹង។
តែយមរាជនៅឋាននរក ខ្វាយខ្វល់វីវក់សញ្ជប់សញ្ជឹង បញ្ជាយមបាលមកយកព្រលឹង ពួកទមិឡធន់ហ្នឹងដាក់ទោសបែបណា។
យមបាលឡើងដល់បានយល់សេចក្តី ថាពួកចង្រៃសាហាវជាងខ្លា សម្លាប់មនុស្សពីចៅដល់តា មាតាបិតាក៏សម្លាប់ដែរ។
ឲ្យមនុស្សធ្វើការបាក់ហួសកម្លាំង មិនអាចតតាំងឲ្យសុីបាយឆ្កែ បើហ៊ានតវ៉ាសម្លាប់ទាំងខ្សែ បោះដូចខ្មោចឆ្កែតាមព្រៃដងអូរ។
យមបាលបកក្រោយគោរពរាយការណ៍ ទៅយមរាជថាត្រូវទុក្ខឲ្យយូ មិនទាន់យកទេទុកវាតស៊ូ រឺចាំធ្វើលូចាក់អាច៍ពេញសិន។
ព្រោះទោសអាជាលើសក្រិតលើសក្រម ទោសវាសាកសមឲ្យរ៉ូឡូកិន ក្រោយពីត្រាំអាច៍ប្រកាច់ឡប់ឡិន និងដាក់ចំអិនក្នុងឆ្នាំងលាមក។
យមរាជokជាមួយយមបាល ទោសវាមិនស្រាលឲ្យដំរីគក់ បន្ទាប់ពីវាត្រាំអាច៍ឡើងឆ្លក់ ហើយដាក់នរក៩៩លានជាន់។
ឥឡូវទុកឲ្យវាគេកាត់ទោសសិន ឋានកណ្តាលលោកប៉ិនល្បីលឺលាន់ ថាតេជោសែនល្បីខ្លាំងគ្រាន់ ខ្លាំងដូចផ្គរលាន់គំរាមផែនដី។
រង្គើរំជោយមិនថាទីណា តេជោមហាសេនាសែនជ័យ អំណាចតេជះឈ្នះអស់អ្វីៗ ឲ្យលោកលកលៃទៅតាមច្បា់ប់ចុះ។
យមរាជពោលថាមិនយឺតពេលឡើយ ពួកយមបាលអើយចាំដាក់កែវឆ្លុះ យើងមើលពីលើអាណារួមខុស ប្រមូលពេលនោះកុំឲ្យខាតជើង។
ព្រោះសាំងនៅថ្លៃមិនទាន់ថោកទេ ចាំពួកចិនគេសង់ផ្លូវរថភ្លើង ពីឋានកណ្តាលដល់ឋាននរកយើង ចាំយមបាលឡើងទៅយកពួកវា។
យមបាលស្តាប់បានបន្ទន់កិសា ទូបង្គុំប្តេជ្ញាគោរពបញ្ជា ព្រះអង្គទាំងអស់មិនឲ្យឃ្លាតឃ្លា រួចកិច្ចវន្ទាចរយាត្រាទៅ។
ស្តាប់បានរឺនៅអាភ្នងនួនជា កម្មពាវេរាទោសទុក្ខហ្មងសៅ កាលមានអំណាចហ្អែងកាចល្ងង់ខ្លៅ ទុករាស្រ្តជាស្មៅសម្រាប់ហ្អែងជាន់។
ឥឡូវដល់ពេលពួកហ្អែងវិញហើយ កុំនៅព្រងើយធ្វើឬកខ្លាំងគ្រាន់ ប្រញ៉ាប់សារភាពទទួលទោសទណ្ឌ
ប្រាប់ពួកពាក់ពន្ធ័គេឲ្យអស់ទៅ។