អាលីហ្សា ផ្អែម​ល្ហែម​នឹង សុខ រក្សា នៅ​អូស្ត្រាលី

ភ្នំពេញៈ តារា​ចម្រៀង​ដែល​មិន​សូវ​ពឹង​ការ​រក​ប្រាក់​ក្នុង​ស្រុក​នាង អ៊ុន អាលីហ្សា បាន​សម្តែង​ភាព​ស្និទ្ធ​ស្នាល​យ៉ាង​ចម្លែក​ខុស​ពី​ធម្មតា​ជាមួយ​នឹង​តារា​ ចម្រៀង​ និង​ជា​អ្នក​និពន្ធ​បទភ្លេង​លោក សុខ រក្សា ខណៈ​ពួក​គេ​កំពុង​ស្ថិត​នៅ​លើ​ទឹក​ដី​អូស្ត្រាលី​ជាមួយ​គ្នា​ក្នុង​ដំណើរ​ ចេញ​រក​ប្រាក់​ឯនាយ​សមុទ្រ។

Thursday, 11 October 2012​
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​នាង អ៊ុន អាលីហ្សា និង សុខ រក្សា កំពុង​សម្តែង​ភាព​ផ្អែម​ល្ហែម​ក្នុង​ចម្ការ​ស្តប័រី។ រូប​ថត សហ​ការី

តារា​ចម្រៀង​នាង អ៊ុន អាលីហ្សា និង សុខ រក្សា កំពុង​សម្តែង​ភាព​ផ្អែម​ល្ហែម​ក្នុង​ចម្ការ​ស្តប័រី។ រូប​ថត សហ​ការី

គេ​បាន​ដឹង​ថា តារា​ចម្រៀង​ដែល​មាន​ប្រភព​ចេញ​មក​ពី​តារា​ចម្រៀង​រាត្រី​ភោជនីយដ្ឋាន រាត្រី​ក្រោយ​ក្រសួង​ទេសចរណ៍​ចាស់ នាង អ៊ុន អាលីហ្សា មាន​អ្នក​គ្រង​បេះដូង​រួច​ទៅ​ហើយ ជាមួយ​នឹង​លោក ដានី ម្ចាស់​ហាង​កាហ្វេ​អីមប្រេស៍​ជាប់​របង​សភា​ចាស់ ហើយ​ពួក​គេ​ក៏​គ្រោង​នឹង​បញ្ចប់​ពាក្យ​ចចាម​អារ៉ាម​ស្នេហា​ផ្សេង​ៗ​តាម​រយៈ​ ការ​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​ផង​ដែរ​។

ដោយ ឡែក​តារា​ចម្រៀង​ដែល​ដើរ​ផ្សង​ព្រេង​ពី​ខេត្ត​បាត់ដំបង​មក​ស្វែងរក​អនាគត​ នៅ​ទីក្រុង​លោក សុខ រក្សា ក៏​គេ​ដឹង​ផង​ដែរ​ថា លោក​មាន​គូ​ជីវិត​រួច​ហើយ​ដែរ​ ប៉ុន្តែ​កាយ​វិការ​ស្និទ្ធ​ស្នាល​ដ៏​ចម្លែក​របស់​លោក និង​ អាលីហ្សា បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ សូម្បី​តែ​អ្នក​រស់​នៅ​ប្រទេស​អូស្ត្រាលី​ក៏​មាន​ការ​ងឿង​ឆ្ងល់​មិន​តិច​ដែរ ​។

អ្នក​រស់​នៅ​ទីក្រុង​ស៊ីដនី​ម្នាក់​បាន​និយាយ​ក្នុង​នាម​ជា​អ្នក​ គាំទ្រ​ថា បង​ប្អូន​ខ្មែរ​ដែល​រស់​នៅ​​​អូស្ត្រាលី​បាន​សម្តែង​ការ​គាំទ្រ​គ្រប់ៗ គ្នា​ដល់​ក្រុម​តារា​ចម្រៀង អាលីហ្សា និង​សុខ រក្សា ហើយ​ពួក​គេ​បាន​សម្តែង​ភាព​ល្អូកល្អិន​នឹង​គ្នា​យ៉ាង​ខ្លាំង តែ​នោះ​ប្រហែល​គ្រាន់​តែ​ជា​ការងារ​សិល្បៈ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។

អ្នក ស្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ​បាន​និយាយ​ថា៖​«ពួក​គេ​ទទួល​បាន​ ការ​គាំទ្រ​ច្រើន​ស្ទើរ​គ្រប់​ក្រុង ហើយ​ក្រៅ​ពី​ច្រៀង​នៅ​ចុង​សប្តាហ៍​ពួក​គេ​ក៏​ឆ្លៀត​ពេល​ទៅ​ដើរ​លេង​ និង​សួរ​សុខ​ទុក្ខ​បង​ប្អូន​ខ្មែរ​នៅ​តំបន់​នានា​រួម​គ្នា​ផង​ដែរ​។ ពួក​គេ​ស្និទ្ធស្នាល​នឹង​គ្នា​មែន ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួក​គេ​គ្រាន់​តែ​ជា​មិត្តភក្តិ​រួម​អាជីព​តែ​ប៉ុណ្ណោះ​ទេ​មើល​ទៅ​!»។

គួរ ​រំឭក​ថា មុន​ពេលចាប់​អាជីព​សិល្បៈ សុខ រក្សា​បាន​ឈប់​សិក្សា​នៅ​ឆ្នាំ​១៩៩៨ ត្រឹម​ថ្នាក់​​ទី​៩​ដោយ​សារ​តែ​គ្រួសារ​របស់​ខ្លួន​ជួប​ការ​លំបាក​ពេក​។ ក្រោយ​មក សុខ រក្សា ក៏​បែរ​មក​រក​អាជីព​សិល្បៈ​ជាមួយ​នឹង​ការ​ចាប់​ផ្តើម​រៀន​លេង​ហ្គីតា​បណ្តើរ​ ឆ្លៀត​ពេល​ទៅ​លក់​ស្ករ​គ្រាប់ អំពៅ​សាង​ និង​លក់​ដូរ​ជាច្រើន​មុខ​ផ្សេង​ទៀត ដើម្បី​រក​ប្រាក់​ជួយ​គ្រួសារ​។ ជាមួយ​ឧប​និស្ស័យ​សិល្បៈ សុខ រក្សា ​ត្រូវ​ម្ចាស់​ផលិតកម្ម​ខេមប្រូ​ទាក់ទង​ឱ្យ​ចូល​ច្រៀង បន្ទាប់​មក​និពន្ធ​បទ​ភ្លេង និង​ច្រៀង​នៅ​រស្មី​ហង្សមាស ហើយ​ពេល​នេះ​លោក​កំពុង​កាក់​កប​នៅ​ផលិតកម្ម​សាន់ដេ។

ដោយ​ឡែក អ៊ុន អាលីហ្សា វិញ ក៏​ឆ្លង​កាត់​ការ​លំបាក​មិន​តិច​ដែរ​ទម្រាំ​នាង​មាន​ថ្ងៃ​នេះ។ នាង​ធ្លាប់​ជា​អ្នក​ច្រៀង​តាម​ភោជនីយ​ដ្ឋាន​តូច​ធំ​មួយ​ចំនួន​មុន​នឹង​មាន​ ឈ្មោះ​ល្បី​នៅ​ពេល​នេះ​។ មុន​នឹង​នាង​ផ្តើម​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​លោក ដេនី នាង​បាន​ជួប​ស្នេហា​មិន​សម​បំណង​រួច​ម្តង​មក​ហើយ​ជាមួយ​នឹង​តារា​ចម្រៀង សេន រ៉ានុត៕

What Next?

Recent Articles

2 Responses to "អាលីហ្សា ផ្អែម​ល្ហែម​នឹង សុខ រក្សា នៅ​អូស្ត្រាលី"

  1. Ranu Seng need sex says:

    Who That need me can call my number 016756595!
    1 time just 10$ te ….

  2. ??? says:

    Foolish man. haz ha.