តារា​កំប្លែង ជា ព្រហ្ម​ពេជ្រ ទទួល​មរណភាព

កណ្តាលៈ លោក ជា ព្រហ្មពេជ្រ ដែល​វិវឌ្ឍ​ខ្លួន​ពី​អ្នក​និយាយ​កំប្លែង​មក​ជា​ពិធីករ​ក្នុង​កម្មវិធី កំប្លែង​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍៩​បាន​ទទួល​មរណភាព​គួរ​ឲ្យ​ សោក​ស្តាយ​ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី​កាល​ពី​ថ្ងៃ​ទី៩​ខែ​តុលា ក្រោយ​ពេល​លោក​ធ្លាក់​ខ្លួន​មាន​ជំងឺ​នោះ។

Thursday, 11 October 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ជា​រៀង​រាល់​រាត្រី​មុន​ពេល​ នឹង​ការ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍លេខ​៩ ទស្សនិកជន​តែង​ទទួល​បាន​អារម្មណ៍​សប្បាយ​រីករាយ​ជាមួយ​នឹង​ការ​ សម្ភាស​អ្នក​មាន​ភាព​ប៉ិន​ប្រសប់​និយាយ​រឿង​កំប្លែង ហើយ​ក្នុង​នោះ​អ្វី​ដែល​កាន់​តែ​ផ្ទុះ​សំណើច​ខ្លាំង​ឡើង​នោះ គឺ​ការ​និយាយ​រឿង​កំប្លែង​ដ៏​ប៉ិន​ប្រសប់​របស់​ពិធីករ​ស្បែក​ខ្មៅ​មាឌ​ធំ​ ក្រអាញ​លោក ជា ព្រហ្មពេជ្រ ។

ដំបូង​ឡើយ​ លោក ជា ព្រហ្មពេជ្រ ក៏​ជា​អ្នក​និយាយ​រឿង​កំប្លែង​១​រូប​ផង​ដែរ តែ​ដោយ​សារ​លោក​មាន​ទេពកោសល្យ​ពិសេស​ជាង​គេ​ ទើប​លោក​មាន​ឱកាស​បាន​ក្លាយ​ជា​ពិធីករ​នៅ​ក្នុង​កម្មវិធី «៩​នាទី​នៃ​សំណើច​» របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩​នោះ​តែ​ម្តង​ តែ​នៅ​ពេល​នេះ​ លោក​លែង​មាន​ឱកាស​និយាយ​រឿង​កំប្លែង​ឲ្យ​ទូរទស្សនិកជន​ស្តាប់​ទៀត​ហើយ​។

លោក សម រដ្ឋា អគ្គ​នាយក​រង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ បាន​ឲ្យ​ដឹង​ថា លោក ជា ព្រហ្មពេជ្រ បាន​ទទួល​មរណភាព​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០១២ ដោយ​សារ​លោក​មាន​ជំងឺ​រលាក​តម្រង​នោម និង​ទល់​លាមក ហើយ​ទើប​ឈឺ​ត្រឹម​តែ​១​សបា្ដហ៍​តែ​ប៉ុណ្ណោះ។

លោក​បាន​និយាយ​ថា៖​ «​បាទ​លោក ព្រហ្ម​ពេជ្រ បាន​ស្លាប់​កាល​ពី​ម្សិលមិញ​(ថ្ងៃ​ទី​៩ ខែ​តុលា​) ដោយ​សារ​ជំងឺ​ មិន​មែន​ដោយ​សារ​បញ្ហា​អ្វី​ផ្សេង​នោះ​ឡើយ​»។ លោក​បាន​បន្ត​ថា៖​«​លោក ព្រហ្មពេជ្រ ទើប​តែ​ឈឺ​កាល​ពី​ជាង​១​សប្តាហ៍​នេះ​ប៉ុណ្ណោះ ហើយ​មុន​នេះ​លោក​ធ្វើ​ការ​ធម្មតា ក្រោយ​ឈឺ​តែ​មួយ​សប្តាហ៍​គាត់​ក៏​បាន​ស្លាប់​ពី​ម្សិលមិញ​នេះ​តែ​ម្តង​ទៅ …​»។

ពិធីករ​មាន​ទេពកោសល្យ​កំប្លែង​ និង​វោហារ​លោក ព្រហ្មពេជ្រ បាន​ទទួល​មរណភាព​នៅ​ពេល​ក្រុម​គ្រួសារ​របស់​លោក​បាន​ដឹក​ចេញ​ពី​មន្ទីរ​ ពេទ្យ​ឯកជន​បាយ័ន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត តែ​ជា​អកុសល​លោក​ក៏​បាន​ដាច់​ខ្យល់​ស្លាប់​តាម​ផ្លូវ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ តែ​ម្ដង។

អ្នក​និយាយ​រឿង​កំប្លែង ជា ព្រហ្ម​ពេជ្រ ហៅ​តាពេជ្រ បាន​ទទួល​មរណ​ភាព​នៅ វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី៩ ខែ តុលា ឆ្នាំ​២០១២ ក្នុង​អាយុ​៤៨​ឆ្នាំ ។ លោក​មាន​ប្រពន្ធ​ឈ្មោះ​ រស់ បូសានី អាយុ​៤៦​ឆ្នាំ មាន​កូន​៣​នាក់​ប្រុស​១​ស្រី២ ។ ក្រៅ​ពី​ការងារ​ជា​ពិធីករ​នៅ​ប៉ុស្តិ៍​លេខ​៩ លោក​ព្រហ្ម​ពេជ្រ មាន​មុខងារ​ជា​នាយរង​ការិយាល័យ​លេខាធិការដ្ឋាន អង្គភាព​ទីចាត់​ការ​បំភ័ន្ដ​អក្ខរ​នៃ​អគ្គ​បញ្ជាការ​ដ្ឋាន​កង​យោធ​ពល​ខេមរ ​ភូមិន្ទ និង​មាន​ឋានន្ដរ​ស័ក្ដិ​វរសេនីយ៍​ទោ គាត់​បាន​ចូល​បម្រើ​ការងារ​នៅ​ឆ្នាំ​១៩៧៩ ហើយ​បាន​រៀបការ​នៅ​ឆ្នាំ​១៩៩៣ ​។

លោក ជា ព្រហ្ម​ពេជ្រ កើត​ក្នុង​ឆ្នាំ ១៩៦៤ នៅ​សង្កាត់​ច្បារ​អំពៅ រាជធានី ភ្នំពេញ សព្វ​ថ្ងៃ​រស់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ កាល​ពី​ឆ្នាំ​១៩៨៨ លោក​បាន ប្រឡង​ចម្រៀង​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា ហើយ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ផង​ដែរ ។

ជាមួយ នឹង​ភាព​កំប្លុក​កំប្លែង​មិន​ចេះ​រីង​ស្ងួត​បែប​នេះ លោក ព្រហ្មពេជ្រ ក៏​ជា​តារា​កំប្លែង​មួយ​រូប​ផង​ដែរ ហើយ​ក្រៅ​ពី​នោះ​លោក​ក៏​ជា​តារា​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​សប្បាយ​ សប្បាយ​​រាត្រី​ទៀត​ផង​។

ទស្សនិកជន​បាន​និយាយ​ថា ការ​ទទួល​មរណភាព​របស់​លោក ព្រហ្ម​ពេជ្រ ចាត់​ទុក​ជា​ការ​បាត់​បង់​សិល្បករ​វោហា​របែប​កំប្លែង​មួយ​ដ៏​កម្រ​ក្នុង រង្វង់​សិល្បករ​ខ្មែរ​។

លោក សម រដ្ឋា បាន​ឲ្យ​ដឹង​ថា ពិធី​បុណ្យសព​លោក ជា ព្រហ្ម​ពេជ្រ នឹង​ធ្វើ​ពិធី​បូជា​បញ្ចប់​នៅ​ថ្ងៃ​នេះ​តែ​ម្តង​នៅ​គេហដ្ឋាន​របស់​លោក​តាម​ បណ្តោយ​ផ្លួវ​ជាតិ​លេខ​៣​ សង្កាត់​ចោម​ចៅ​៕

What Next?

Recent Articles

4 Responses to "តារា​កំប្លែង ជា ព្រហ្ម​ពេជ្រ ទទួល​មរណភាព"

  1. . says:

    សូមព្រលឹងលោកសោយសុខក្នុងសុគតិភពផង ហើយកំុភ្លេចឆាបយកជីវិតអាជនពាល អាJML & Cheath ទៅជាមួយផង

  2. ខ្មែរលើ says:

    វាជាឧទាហរណ៍មួយសំរាប់ អ្នកបំរើការ អ្នកចំរៀងឬនារី តាមហាង,បៀរហ្គាដិន តើយើងដឹងទេ ក្នុងមួយយប់ៗគាត់ពិសារស្រាបៀ ឬស្រា,អស់ប៉ុន្មាន គាត់មិនចង់ក៏ត្រូវតែចង់ នៅពេលភ្ញៀវហុចឱយ នេះជាមូលហេតុនៃសុខភាពឆាប់ទ្រុឌទ្រោមពិសេស ក្រពះ និងថ្លើម សូមប្អូនៗប្រយត័្នបញ្ហានេះ។ ឥឡូវម្នាក់ទៀតហើយគឺលោក ឱក ឆុន ដែលជាអ្នកចំរៀងប្រចាំភោជនីយដ្ឋាន ម្លប់តាសេក នោះក៏ទទួលមរណភាពប្រហាក់ប្រហែលលោក ពេជ្រ ដែរ ដែលមួយយប់ៗគាត់ពិសារស្រាបៀរអស់ជាច្រើន។សូមឱយវិញ្ញាណអ្នកទាំងពីរទៅកាន់សុខតិភព ផងចុះ។

  3. Ranu Seng need sex says:

    Who That need me can call my number 016756595!
    1 time just 10$ te ….

  4. Jobless says:

    ស្រីថោក ខ្ពើមណាស់!