ថ្ងៃ​ភ្ជុំបិណ្ឌ ទៅ​មើល​ប្រពៃណី​ប្រណាំង​ក្របី សេះ និង​ចំបាប់​បុរាណ​ខ្មែរ នៅ​វិហារ​សួគ៌

ភ្នំពេញ: ​ដើម្បី​អបអរសាទរ​បុណ្យ​ភ្ជុំបិណ្ឌ ព្រមទាំង​បួងសួង​សុំ​សេចក្តីសុខ​ដល់​អ្នកភូមិ និង​សត្វពាហនៈ ក្រុម​អ្នក​ភូមិ នៅ​វត្ត​ព្រះវិហារ​សួគ៌ ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល បាន​ប្រារព្ធ​ពិធី​ប្រណាំង ឬ​ការ​បំបោល​ក្របី សេះ នៅ​ចំ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​១៥​រោច ជា​រៀងរាល់ឆ្នាំ​។ ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​។​

ថ្ងៃទី 14 តុលា 2012
ដោយ: លី សិលា
CEN

ក្របី ត្រូវបាន​អ្នកស្រុក​វិហារ​សួគ៌ ប្រើប្រាស់ ដើម្បី​ភ្ជួរ​រា​ស់ ធ្វើស្រែ​ស្រូវ​។ រីឯ​សេះ ក៏​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ដឹក​ទំនិញ សម្រាប់​រក​ចំណូល​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃរបស់ប្រជា​កសិករ។

​ក្របី ដែលចូលរួមពិធីប្រចាំឆ្នាំនោះ ត្រូវបាន​គេ​តុបតែង ដោយ​មាន​របាំងមុខ រចនា​ពី​ក្រណាត់​ចម្រុះ​ពណ៌ មាន​ឌិន​គ្រាប់​អង្កាំ នៅលើ​ក្បាល និង​ស្រោប​ស្នែង​ដោយ​ស្បង់​លោក ទុកចន្លោះ​នៅត្រឹម​មាត់ ច្រមុះ និង​ភ្នែក​ទាំង​ពីរ​តែប៉ុណ្ណោះ​។ សេះ ដែល​គេ​នាំ​មក​បំបោល​ប្រណាំង​ក៏​ត្រូវ​បាន​តុបតែង​ដូចគ្នា​។​

​ការ​ប្រារព្ធ​ពិធី​បំបោល​ក្របី​នេះ ធ្វើឡើង​ជា​ប្រពៃណី​ប្រចាំឆ្នាំ​របស់​អ្នកភូមិ​វិហារ​សួគ៌ ដើម្បី​បួងសួង​សុំ​ឲ្យ​អ្នកតាម្ចា​ស់​ស្រុក និង​បារមី​ព្រះអង្គ​វត្ត​វិហារ​សួគ៌ ថែរក្សា​ការពារ​អ្នកភូមិ និង សត្វពាហនៈ​ពី​ជម្ងឺ​ដង្កាត់​នានា​។ ពិធី​បំបោល​ក្របី​នេះ ក៏​ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ លោកតា​ម្ចាស់​ស្រុក ដែល​មាន​បារមី នៅក្នុង​វត្ត​ព្រះវិហារ​សួគ៌ ដ៏​សក្តិ​សិទ្ធិ​ផងដែរ​។

​ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ នៅ​វត្ត​វិហារ​សួគ៌ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ក្រៅ​តែ​ពី​ការ​បំបោល​ក្របី និង​សេះ ក៏​មាន​កីឡា​បោក​ចំបាប់ ដែល​ជា​ការបង្ហាញ​នូវ​ក្បាច់គុណ​បុរាណ​ខ្មែរ បុក្ក​តោ និង​គុណដំបង ជាដើម​។ កីឡាករ ជា​កូនចៅ​អ្នកភូមិ​វិហារ​សួគ៌ ដែល​បាន​ស្ម័គ្រចិត្ត​ចុះឈ្មោះ ចូលរួម​ប្រកួត ដើម្បី​ថែរក្សា​នូវ​កេរ្តិ៍មរតក​ក្បាច់គុណ​បុរាណ​ខ្មែរ​៕​

ពិធីបំបោលក្របី នៅវត្តព្រះវិហារសួគ៌ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងមក

ពិធីបំបោលក្របី នៅវត្តព្រះវិហារសួគ៌ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងមក

ថ្ងៃ​ភ្ជុំបិណ្ឌ ទៅ​មើល​ប្រពៃណី​ប្រណាំង​ក្របី សេះ និង​ចំបាប់​បុរាណ​ខ្មែរ នៅ​វិហារ​សួគ៌

ពិធីបំបោល ឬប្រណាំងសេះ នៅវត្តព្រះវិហារសួគ៌ ក្នុងថ្ងៃបុណ្យ ភ្ជុំបិណ្ឌកន្លងមក

ថ្ងៃ​ភ្ជុំបិណ្ឌ ទៅ​មើល​ប្រពៃណី​ប្រណាំង​ក្របី សេះ និង​ចំបាប់​បុរាណ​ខ្មែរ នៅ​វិហារ​សួគ៌

ការប្រកួតគុណដំបង ដែលជាក្បាច់បុរាណខ្មែរ ត្រូវបានធ្វើឡើង ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តព្រះវិហារសួគ៌ ក្នុងពេលកន្លងមក

ថ្ងៃ​ភ្ជុំបិណ្ឌ ទៅ​មើល​ប្រពៃណី​ប្រណាំង​ក្របី សេះ និង​ចំបាប់​បុរាណ​ខ្មែរ នៅ​វិហារ​សួគ៌

ការប្រកួតចំបាប់ ដែលជាក្បាច់បុរាណខ្មែរ ត្រូវបានធ្វើឡើង ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តព្រះវិហារសួគ៌ ក្នុងពេលកន្លងមក

What Next?

Recent Articles