រូបភាព​ បុណ្យព្រះបរមសព សម្តេចឪ នៅប៉េកាំង

ភ្នំពេញៈ យោងតាម ព័ត៌មាន ពីមន្ដ្រី ក្រសួង ព័ត៌មាន បានឱ្យដឹង នៅ រសៀលថ្ងៃ ចន្ទ ទី១៥ ខែ តុលា នេះ ថា ព្រះបរមសព សម្ដេចឪ ព្រះបាទ នរោត្ដម សីហនុ នឹងមកដល់ រាជធានីភ្នំពេញ នៅរសៀលម៉ោង ៣ ថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០១២ ខាងមុខនេះ ។

Monday, 15 October 2012
ដោយៈ ដើមអម្ពិល (DAP)

ជាមួយគ្នានោះ ផងដែរ នៅឯរដ្ឋធានី ទីក្រុងប៉េកាំង ប្រទេសចិន សេចក្ដី រាយការណ៍ របស់ទីភ្នាក់ងារ ផ្លូវការ ស៊ិនហួរ បានឱ្យដឹងថា អនុប្រធានាធិបតី ចិន ស៊ីជិន ពីង ចូលក្រាបបង្គំ គាល់ ព្រះមហាក្សត្រយានី ក្នុង នាមបក្ស កុម្មុយនីស្ដចិន រដ្ឋាភិបាល និង ប្រជាជនចិន នា ព្រឹកថ្ងៃចន្ទ ទី១៥ ខែ តុលា ឆ្នាំ ២០១២។

លោក ស៊ីជិន ពីង បានថ្លែង បន្ទាប់ពី ធ្វើការ ស្មឹងស្មាត នៅមុខព្រះ ឆាយាល័ក្ខ សម្ដេច ព្រះនរោត្ដម សីហនុ ថា “យើងមាន ការភ័យ តក់ស្លុត រន្ធត់ ជាខ្លាំង នៅពេលឮ ដំណឹងថា ព្រះអង្គ សោយទិវង្គត់” ។

លោកបន្ដថា សម្ដេច គឺជាមេដឹកនាំ ដ៏អស្ចារ្យ ជាទីគោរព ស្រលាញ់ ពីសំណាក់ ប្រជារាស្ដ្រខ្មែរ ដែលក្នុង ឆាកព្រះជន្មាយុ របស់ព្រះអង្គ បានបូរជា ព្រះរាជបូជនីកិច្ច ដើម្បីឯករាជ្យជាតិ និងការអភិវឌ្ឍ ប្រកបដោយ សន្ដិភាព របស់ប្រទេសជាតិ របស់ព្រះអង្គ ។

Photo by DAP-NEWS

Photo by DAP-NEWS

What Next?

Recent Articles

5 Responses to "រូបភាព​ បុណ្យព្រះបរមសព សម្តេចឪ នៅប៉េកាំង"

  1. សម្ដេចតា

    ខ្ញុំជឿជាក់ថាព្រះអង្គជាមនុស្សមានបុណ្យ ព្រោះអីព្រះអង្គបានសោយទីវង្គតចំថ្ងៃ(សីល)
    ម្ដាយខ្ញុំប្រាប់ខ្ញុំថាមនុស្សណាស្លាប់ចំថ្ងៃសីល មនុស្សនោះហើយគឺជាអ្នកមានបុណ្យ 

  2. អ្នកលេង says:

    ព្រះអង្គយាង ទៅហើយប៉ុន្តែបាន ដោយបន្សល់ នៅសំណួរ យ៉ាងសំខាន់មួយចំនួន សំរាប់

    ប្រជារាស្រ្ត ខ្មែរ

    រាប់លាននាក់ ។

    អ្នកខ្លះគេចង់ដឹងថា តើនរណាជាឃាដករ យ៉ាងពិតប្រាកដ

    ដែលឆក់យកជីវិតមនុស្សរាប់លាននាក់នោះ?

    ហើយព្រះអង្គបានបន្សល់នៅក្ដីកង្វល់ដល់ប្រជាពលរដ្ធខ្មែរស្ទើរគ្រប់រូបនូវសំណួរដែលសួរថាតើវា

    សនាប្រទេសជាតិដ៏ទន់ខ្សោយមួយនេះ

    នឹងត្រូវមានអ្វីកើតឡើងទៀតបន្ទាប់ពីការសោយទីវង្គត្ត របស់ព្រះអង្គ ?

  3. 18 Mina says:

    ជំនឿអកុសល ខ្ញុំកើតចំថ្ងៃសីលដែរ ម៉េចមិនឃើញបានធ្វើស្តេចដែរទៅ?

  4. តាសីក្លូ says:

    មិនមានយោបល់ទេកុំឲ្យរំខានដល់ព្រះវិញ្ញាណខ័ន្ឋរបស់ព្រះវីរៈមហាក្ស័ត្រ តែទោះជាយ៉ាងណា ព្រះអង្គបានបន្សល់ទុកនូវ…………….មានទាំងល្អ ទាំងអាក្រក់។

  5. ០០៧ says:

    18mini អ្នកមិនស្លាប់ចំថ្ងែបុណ្យ ដូចនេះអ្នកមិនមែនមនុស្សមានបុណ្យទេ
    អ្នកចាំពេលអ្នកស្លាប់ចំថ្ងែណាទើបអ្នកដឹង ថាអ្នកជាមនុស្សបែបណា ភាគច្រើនមនុស្សកើតចំថ្ងែបុណ្យតែងតែឆ្កួត មិនសូវដឹងអីប៉ុណ្មានទេ