មហាជន​កាន់តែច្រើន មក​គោរព​ព្រះ​វិញ្ញាក្ខន្ធ​សម្តេចព្រះមហាវីរក្ស​ត្រ នៅ​មុខ​ព្រះបរមរាជវាំង​

ភ្នំពេញ: រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១២ មាន​មហាជន​កាន់តែ​ច្រើនឡើងៗ បាន​ធ្វើដំណើរ​ជា​បន្តបន្ទាប់មក​កាន់​មុខ​ព្រះបរមរាជវាំង ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ សម្តេច​តា សម្តេចព្រះ នរោត្តម សីហនុ​។​

ថ្ងៃទី 19 តុលា 2012
ដោយ: លី សិលា
CEN

ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ចូលរួមអុជទៀនធូប ថ្វាយផ្កា ឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅមុខព្រះបរមរាជវាំង ចាប់ពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅពេលទទួលដំណឹងពីការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ

ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ចូលរួមអុជទៀនធូប ថ្វាយផ្កា ឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅមុខព្រះបរមរាជវាំង ចាប់ពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅពេលទទួល ដំណឹងពីការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ

ផ្លូវ​នានា​ជុំវិញ​ព្រះបរមរាជវាំង ត្រូវ​បាន​បិទ​។ រីឯ​ចរាចរ​លើ​ដងផ្លូវ​ជិតៗ​ព្រះបរមរាជវាំង បានក​កុញ​ច្រើន​ជាង​សព្វដង​។ ប៉ូលិស​ក៏​បាន​មមាញឹកនឹង​សំរួល​ចរាច​រណ៍ នៅ​ជុំវិញ​ព្រះបរមរាជវាំង​។ អ្នក​ថ្មើរជើង បូក​រួម​ទាំង​អ្នកទេសចរ​បរទេស​ផង ត្រូវបាន​អនុញ្ញាត​ឲ្យ​ដើរទៅកាន់​មុខ​ព្រះបរមរាជវាំង​ជាធម្មតា​។​

មហាជន​ខ្មែរ​ទាំង​ស្រី ទាំងប្រុស ក្មេង​ចាស់ រហូតដល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ត​អុជ​ទៀនធូប សំពះ​ប្រណម ថ្វាយ​ផ្កា ឧទ្ទិស​ថ្វាយ​ព្រះ​បរមសព​សម្តេច​តា សម្តេច​តា​ទួត ព្រះមហាវីរក្សត្រ នៅ​មុខ​ព្រះបរមរាជវាំង​។ វិនិយោគ​កថា ក៏​ត្រូវបាន​មហាជន​សរសេរ​ក្នុង​សៀវភៅ​ក្រាំងមាស ជា​ច្រើន​ក្បាលនៅ​មុខ​ព្រះបរមរាជវាំង លាយឡំ​នឹង​ការ​សូត្រធម៌ និង​សម្រែក​យំទួញ​សោក នឹក​ស្រណោះ​ដល់​វីរភាព​របស់​ព្រះករុណា​។​

ដោយឡែក​មន្ត្រីរាជការ ស្ថាប័ន​ក្រសួង ព្រមទាំង​អ្នក​អង្គទូត​នានា ក៏​បាន​ដង្ហែ​ជា​ក្បួន​ឡានបើក​សន្សឹមៗ ចូល​ទៅ​កាន់​ព្រះបរមរាជវាំង ដើម្បី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩​តុលា​ផងដែរ​។​

មហាជន​កាន់តែច្រើន មក​គោរព​ព្រះ​វិញ្ញាក្ខន្ធ​សម្តេចព្រះមហាវីរក្ស​ត្រ នៅ​មុខ​ព្រះបរមរាជវាំង​

ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ចូលរួមអុជទៀនធូប ថ្វាយផ្កា ឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅមុខព្រះបរមរាជវាំង ចាប់ពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅពេលទទួល ដំណឹងពីការយាងចូលព្រះទិវង្គត របស់ព្រះអង្គ

មហាជន នឹងត្រូវ​គេ​អនុញ្ញាតឲ្យ​ចូល​គោរព​ព្រះ​បរមសពស​ម្តេច​ព្រះ​មហា​វីរក្សត្រ ដោយផ្ទាល់ នៅ​ប្រាសាទ​ព្រះ​ទេវា​វិនិច្ឆ័យ ចាប់ពី​ថ្ងៃ​ទី​២៣​តុលា ឆ្នាំ​២០១២​។ គឺ​បន្ទាប់ពី​ពិធី​កាន់ទុក្ខ​ជា​ផ្លូវការ​រយៈពេល ៧ ថ្ងៃ ត្រូវបាន​បញ្ចប់នៅ​ថ្ងៃ​ទី​២៣​តុលា​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៩​តុលា ឆ្នាំ​២០១២ ចាប់ពី​ម៉ោង ១ រសៀល​ទៅ នាយករដ្ឋមន្ត្រី​ថៃ វៀតណាម និង​ឡាវ នឹង​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់ ដើម្បី​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ ដោយផ្ទាល់​នៅក្នុង​ព្រះបរមរាជវាំង​។​

​សូម​រម្លឹកថា កម្មវិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​ចាប់ផ្តើម​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែតុលា ឆ្នាំ​២០១២​។​

​ផ្តើម​ដំបូង គឺ​ស្ថាប័ន រដ្ឋាភិបាល រដ្ឋសភា និង​ស្ថាប័ន​កាកបាទក្រហមកម្ពុជា ជាដើម បាន​ដង្ហែ​កម្រងផ្កា ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង​។​

​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ ត្រូវបាន​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន មក​ដល់​ព្រះបរមរាជវាំង កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២​។ រដ្ឋាភិបាល បាន​ប្រកាស​ដាក់​ប្រទេស​កម្ពុជា ក្នុងការ​កាន់ទុក្ខ​ថ្វាយ​ព្រះ​បរមសព​ព្រះមហាវីរក្សត្រ រយៈពេលមួយសប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​១៧​តុលា​។​

​ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ មហាជន បាន​ប្រមូលផ្តុំ អុជ​ទៀនធូប និង​ថ្វាយ​ផ្កាឈូក គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ នៅ​មុខ​ព្រះបរមរាជវាំង ដោយ​មាន​សម្រែក​យំទួញ​សោក ដោយ​ក្តី​អាឡោះអាល័យ​ក្រៃលែ​ង​៕​ S

What Next?

Recent Articles

5 Responses to "មហាជន​កាន់តែច្រើន មក​គោរព​ព្រះ​វិញ្ញាក្ខន្ធ​សម្តេចព្រះមហាវីរក្ស​ត្រ នៅ​មុខ​ព្រះបរមរាជវាំង​"

  1. អ្នកលេង says:

    ពិតជា​ ព្រះអង្គជាមហាក្សត្រដែលមានឋានានុក្រមខ្ពស់ ជាង រាស្រ្ត ធម្មតា មែន សូម្បីតែ

    សោយទីវង្គត ក៏សោយនៅក្នុងកោដិមាសដ៏ភ្លឺចិញ្ចាចចិញ្ចែងដែរ​ ហើយ និង មាន រាស្រ្ត​រាប់ម៉ឺននាក់

    ដែលពួកគាត់នៅតែជឿជាក់ថា ព្រះ អង្គ ពិត ជា ស្តេចល្អឥត​ ខ្ចោះនោះ ?

    បងប្អូនបានមកចូលរួមរំលែកទុក្ខនេះដែរ ។ គិតទៅ​វាសនា ស្តេច ពិត ខ្ពស់ត្រដែត ខុស ពី

    ប្រជារាស្រ្ត រាប់លាន ដែលបានបាត់ជីវិត ព្រោះ​ តែ ជឿ និងមានស្វាមីភក្តិ ចំពោះព្រះអង្គមែន​​។

    រាស្រ្តខ្មែរដែលគ្នាបាត់បង់ជីវិតទៅ​ទាំងនោះ កុំថាឡើយមានសំណាង ត្រិមតែធ្វើបុណ្យ

    អោយបានត្រិមត្រូវពីសាច់ញាតិរបស់គេ សូម្បីតែសាកសព ខ្លះក៏មិនដឹងថានៅទីណា

    ខ្លះក៏ត្រូវគេកប់ ឬ ទុកចោលដូច សត្វ

    ដែរ។ សួរ ថា តើ​ប្រជារាស្រ្តខ្មែរ​ មិនមែនជាមនុស្ស ទេ ឬ យ៉ាង ណា ? បាន ជា

    មេដឹកនាំខ្មែរគ្រប់រូប

    មិនថា

    ជា រាស្រ្ត ឬ ស្តេចទេ ចូលចិត្ត យក ជីវិត រាស្រ្តស្លូតត្រង់ មកដាក់ ក្នុង ល្បែង នយោបាយដ៏​

    មហាសែន ឆ្គូត លីលា នេះ ?

  2. Anonymous says:

    លោក-អ្នកលេង-ពិតជាត្រឹមត្រ្វវនេះជាក្តីពិតៗ-សុំស្របទាំងស្រុក.

  3. ម៉ែអា អ្នកលេង says:

    កុំប្រកាន់កូនខ្ញុំ វាឆ្កួតទេ! វាឆ្កួតតាំងពីកំណើតម៉្លេះ!

  4. Cambodia says:

    Neak Leng, I think you better leave here before we kick your ass!

  5. ឪ​អាអ្នកលេង says:

    កុំប្រកាន់វា​អី​អានឹងលប់ម៉ាដងម៉ាដងចឹង​ទាល់តែដាក់ក្បាលវាមួយស្បែកជើងបានវាដឹងខ្លូន
    អានឹងឆ្កួតម៉ាដងម៉ាដងចឹង