ភ្នំពេញៈ អាសនៈមិនអចិន្រៃ្តយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងតំបន់អាស៊ី ត្រូវបានទៅប្រទេសកូរ៉េខាងត្បូង ខណៈដែលការប៉ុនប៉ងកាន់កាប់អាសនៈនេះរបស់កម្ពុជាបានបាត់បង់ ក្នុងការបោះឆ្នោតនៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉កពីរំលងអធ្រាត្រយប់មិញ(ម៉ោងនៅកម្ពុជា )។
Friday, 19 October 2012
Abby Seiff
ភ្នំពេញ ប៉ុស្តិ៍
នៅក្នុងការបោះឆ្នោតនោះ កម្ពុជាទទួលបានសំឡេងគាំទ្រតែ៤៣ប៉ុណ្ណោះ គឺតិចជាងសំឡេងកំណត់ពីរភាគបី ដែលត្រូវការចំាបាច់ដើម្បីឈ្នះអាសនៈនេះ។
ក្រៅពីប្រទេសកូរ៉េខាងត្បូងដែលបានសំឡេងគាំទ្រ១៤៩ នៃសំឡេងសរុប ១៩៣នោះ ប្រទេសអូស្រ្តាលី លុចហ្សំបួ រ៉្វាន់ដា និង ប្រទេសអាហ្សង់ទីន ក៏បានឈ្នះអាសនៈនេះដែរសម្រាប់ទ្វីបផ្សេងៗ ទៀត។
កាលពីខែមករា ឆ្នាំ២០១១ ប្រទេសកម្ពុជា បានប្រកាសបេក្ខភាពខ្លួនសម្រាប់អាសនៈសមាជិកមិនអចិន្រៃ្តយ៍ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប និងបានធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លាក្នុងរយៈពេលមួយឆ្នាំ កន្លងមកនេះ។ រដ្ឋសមាជិកអាស៊ានទាំង ៩ បានសន្យាគាំទ្រកិច្ចប្រឹងប្រែងនេះ ហើយរដ្ឋាភិបាលកាលពីប៉ុន្មានខែមុន អះអាងថា ខ្លួនបានការគាំទ្រពីប្រទេសជាង១០០ រួចហើយ។
តាម រ៉យទ័រ ថា ប៉ុន្មានម៉ោងមុនការបោះឆ្នោតពីយប់មិញ ក្រុមមន្រ្តីការទូតថា ការបោះឆ្នោតកំពុងខិតកាន់តែកៀកតែមិនអាចព្យាករបានទេសម្រាប់ អាសនៈនៅអាស៊ី។
ការបាត់បង់របស់កម្ពុជា បានធ្វើឲ្យកូរ៉េខាងត្បូងក្លាយជាសមាជិកមួយ ក្នុងចំណោមសមាជិកមិនអចិន្រៃ្តយ៍ទាំង១០ ដែលមានអាណត្តិពីរឆ្នាំ នៅក្នុងស្ថាប័នអ.ស.ប មួយនេះដែលមានសមាជិក១៥ មានតួនាទីរក្សាសន្តិភាព និងអាចមានសមត្ថកិច្ចដាក់ចំណាត់ការផ្នែកយោធាណាមួយ។ សមាជិកអចិន្រៃ្តយ៍៥ទៀត ដែលមានសិទ្ធិវេតូ គឺអាមេរិក រុស្ស៊ី អង់គ្លេស ចិន និង បារាំង។
លោក ហោ ណាំបូរ៉ា ជាបេសកជនពិសេសរបស់លោកនាយករដ្ឋមន្រ្តី និងជាឯកអគ្គរាជទូតប្រចាំប្រទេសចំនួន៦ មានប្រសាសន៍ថា យុទ្ធនាការរបស់កម្ពុជាផ្តោតយ៉ាងខ្លាំងទៅលើបទពិសោធរក្សា សន្តិភាពនិងកសាងប្រទេស។
ក្រសួងការបរទេសបានចុះក្នុងខិត្ត ប័ណ្ណផ្លូវការខ្លួនថា ៖ «កម្ពុជាយល់ដឹងយ៉ាងច្បាស់ពីការឈឺចាប់និងភាពជូរចត់ដែល បង្កដោយសង្គ្រាម និងជម្លោះផ្ទៃក្នុង ហើយការទប់ស្កាត់ និងដោះស្រាយបញ្ហាលំបាក ដែលអាចកើតមាននៅកន្លែងណាមួយ»។ កាលពីខែមុនលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុងបានថ្លែងដូចគ្នានេះដែរក្នុងយុទ្ធនាការនៅមហា សន្និបាតអ.ស.ប។ ប៉ុន្តែ ថ្មីៗនេះ កិច្ចប្រឹងប្រែងរបស់កម្ពុជាបានជួបនឹងឧបសគ្គជាមួយនឹង ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្ស ដែលជំរុញឲ្យសហគមន៍អន្តរជាតិធ្វើការពិចារណាលើបញ្ហាសិទ្ធិ មនុស្សដែលកំពុងធ្លាក់ចុះ និងត្រូវបានលើកឡើងនៅមុនការបោះឆ្នោត៕ PS
ចប់ហើយ………….
ចាំចុះ អា អើយ គេ អឺ អើ ជាមួយ ពួក ហ្អែង តែនៅ ហ្នឹង មុខតែប៉ុណ្ណោះទេ តែនៅ ពី ក្រោយ
ពួកអាអស់អែង នេះ គេនិយាយដើមឡើងហុយ ។ សុទ្ធ តែ អួតថាជាង១០០ ប្រទេសគេគាំទ្រ
នឺង បោះឆ្នោត អោយ ។ បានហើយ គេស្គាល់ក្រយៅ ពួកហ្អែងច្បាស់ណាស់ ឈប់ មក សំដែង
ល្ខោន ដាក់គេ ទៀតទៅ នាំ តែ អាប់អោន ដល់ ជាតិទេ ។ ហាស ហា ហាស ហា ហាស
ហា
កូនខ្ញុំវាមិនសូវដឹងខ្យល់ទេ វាឆ្កួតពីកំណើតមក! កុំប្រកាន់វាណា លោក cheath និង JML។ សូមអរគុណ!
អ្នកបន្ដវេនសង្គមរាស្រ្ដនិយម តទៅគឺ :
http://www.asiaobserver.org/wp-content/uploads/2012/08/Hun-Sen-jeune2.jpg
លើកក្រោយកុំភ្លេចស្ពាយសារ៉ុង,ក្រម៉ា,ប៊ីចេងទៅផងទើបវាជាប់…។
អា-ម៉ែអា អ្នកលេង-ជាមនុស្សគ្នានស្សតិឡប់ៗទេបងប្អូនកុំប្រកាន់វា-វាដើរតាបន្តែមពាក្យពីក្រោយឈ្មោះគេទេ ខួរវាសព្វថ្ងៃដើរតាម៉ាចម្ហៀងទេ ហើយពេទ្យជិតវះដាក់អាចម៍បញ្ចូលអុកសីុស្សេន!
. .
កូនអើយកុំឆ្កួតតាមអាពួកនៅអាមេរិកឡប់ៗអស់ហ្នឹងណាកូនណា! ចាំម៉ែរកប្ដីល្អមួយអោយកូន! តែកូនដុះកុយអញ្ចឹង យកប្ដីម៉េចកើត?
វាជាមោទនភាពខ្មែរយើងទេ ដែលមិនជាប់អាសនៈមិនអចិន្រៃ្តយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អាចមានពេលកែខ្លួន និង ខំរៀនបន្តទៀត ដើម្បីត្រៀមប្រឡងឆ្នាំក្រោយ