ពលរដ្ឋ​ជាច្រើន​នៅ​តែ​បន្ត​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ​នៅ​មុខ​វាំង

នៅ​ពី​មុខ​ព្រះ​ឆាយាល័ក្ខណ៍ ព្រះ​មហា​វីរក្សត្រ ដាក់​តាំង​នៅ​ពី​មុខ​ព្រះបរមរាជវាំង មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី ក្នុង​សំលៀកបំពាក់​អាវ​ស ខោ​ខ្មៅ និង​មាន​ពាក់​បូ​ពណ៌​ខ្មៅ បាន​នាំ​គ្នា​យក​ផ្កា​ឈូក និង​អុជ​ធូប​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បិតា​ឯករាជ្យ​ជាតិ ក្នុង​ទឹក​មុខ​ក្រៀមក្រំ​លាយ​ឡំ​នឹង​ការ​សោកស្ដាយ។

ដោយ អ៊ុក សាវបូរី
2012-10-19
​វិទ្យុ​អាស៊ីសេរី

កុមារា​កុមារី​ដែល​ចូល​រួម​ព្រះ​មរណទុក្ខ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​មុខ​វាំង កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១២។

កុមារា​កុមារី​ដែល​ចូល​រួម​ព្រះ​មរណទុក្ខ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​មុខ​វាំង កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១២។

យុវជន​ក្មេងៗ​ខ្លះ នៅ​ក្នុង​ពេល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នោះ បាន​ស្ម័គ្រចិត្ត​កោរ​សក់​របស់​ខ្លួន ដើម្បី​កាន់​ព្រះ​បរម​មរណទុក្ខ និង​បួស​មុខ​ភ្លើង​ថ្វាយ​ព្រះករុណា ព្រះ​មហា​វីរក្សត្រ នៅ​ពេល​ដែល​ទ្រង់​បាន​សោយ​ទិវង្គត។

សំឡេង​សូត្រធម៌ បង្សុកូល របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ស្រី​ប្រុស​ច្រើន​នាក់ ថ្វាយ​ព្រះបរមសព​របស់​សម្ដេច​ឪ ព្រះបិតា​ឯករាជ្យ​ជាតិ បន្លឺ​ឡើង​យ៉ាង​កងរំពង​នៅ​ពី​មុខ​ព្រះបរមរាជវាំង។

កុមារ​អាយុ​ក្រោម ១៥ឆ្នាំ ប្រុស​ស្រី ៦នាក់ មក​ពី​ខេត្ត​ផ្សេងៗ បាន​ស្លៀកពាក់​ខោ និង​សំពត់​ខ្មៅ អាវ​ស និង​មាន​ខ្ទាស់​បូ​ខ្មៅ​កាន់​ទុក្ខ បាន​យក​ផ្កា​ទៅ​ដាក់​លើ​តុ​មួយ ពី​មុខ​ព្រះ​ឆាយាល័ក្ខណ៍ ព្រះ​មហា​វីរក្សត្រ និង​បាន​អុជ​ធូប​បួង​សួង​សុំ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ យាង​ទៅ​កាន់​ឋានសួគ៌។

កុមារី ស្រីរ័ត្ន អាយុ ១៣ឆ្នាំ ជា​សិស្ស​សាលា​សុភមង្គល ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ថ្លែង​នៅ​ថ្ងៃ​សុក្រ ទី១៩ ខែ​តុលា ឆ្នាំ​២០១២ ថា គាត់​មក​គោរព​ព្រះបរមសព សម្ដេច​តា ព្រោះ​ព្រះអង្គ​បាន​ជួយ​ប្រជានុរាស្ត្រ​ទទួល​បាន​សេចក្តី​សុខ ទើប​រូប​គាត់​មក​ចូល​រួម​បួង​សួង​នៅ​មុខ​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះអង្គ​នេះ៖ «ចង់​ធ្វើ​បុណ្យ​ឲ្យ​គាត់ ទៅ​ឡើង​ឋានសួគ៌»

កុមារី ស្រី ម៉ៅ អាយុ ១២ឆ្នាំ មក​ពី​ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម បាន​ថ្លែង​ថា ពួក​គេ​គឺ​ជា​កុមារ​ក្រីក្រ ធ្លាប់​ទទួល​អំណោយ​ពី​សម្ដេច​តា។ នៅ​ពេល​ព្រះអង្គ​សោយ​ទិវង្គត ពួក​គេ​មក​បន់ស្រន់​សុំ​ឲ្យ​ព្រះអង្គ​កើត​ទៅ​ជា​ស្ដេច គ្រប់គ្រង​ផែនដី​បន្ត​ទៀត៖ «ដើម្បី​បួង​សួង​ឲ្យ​គាត់​មាន​សេចក្តី​សុខ កើត​ជាតិ​ណាៗ ឲ្យ​គាត់​ក្លាយ​ជា​ព្រះអង្គ​ដូច​ដើម»

កុមារា ជាន អាយុ ១៤ឆ្នាំ មក​ពី​ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង ថ្លែង​ថា ពួក​គេ​មក​គោរព​ព្រះបរមសព សម្ដេច​តា ព្រោះ​ទ្រង់​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​រូប​គេ និង​កុមារ​ក្រីក្រ។ ព្រះ​មហា​វីរក្សត្រ​បាន​ផ្តល់​អាហារ សម្ភារៈ​សិក្សា សម្ភារៈ​រស់នៅ និង​ថវិកា​ដល់​រូប​គាត់។ នៅ​ពេល​សម្ដេច​តា​សោយ​ទិវង្គត រូប​គាត់​មក​បន់ស្រន់​សុំ​ឲ្យ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ យាង​ទៅ​កាន់​ឋានសួគ៌៖ «ព្រោះ​កាល​គាត់​នៅ​រស់ គាត់​បាន​ជួយ​សង្គ្រោះ​ប្រជាជន​ខ្មែរ​យើង»

យុវ​សិស្ស យាង វីរបុត្រ អាយុ ១៥ឆ្នាំ រស់នៅ​ខណ្ឌ​ពោធិ៍សែនជ័យ កំពុង​សុំ​ឲ្យ​ព្រះសង្ឃ​កោរ​សក់​នៅ​មុខ​ព្រះ​ឆាយាល័ក្ខណ៍ ព្រះ​មហា​វីរក្សត្រ ថ្លែង​ថា គេ​ចង់​បួស​មុខ​ភ្លើង បូជា​ភាព​យុវវ័យ​របស់​គេ ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេច​តា៖ «ព្រោះ​គាត់​បាន​មើល​ថែ​ប្រជាជន​អី ជួយ​ប្រទេស​ជាតិ ឲ្យ​រួច​ផុត​ពី​អាណានិគម​បារាំង»

ក្រៅ​ពី​ក្រុម​កុមារ ស្ត្រី​វ័យ ៥៦ឆ្នាំ ឈ្មោះ ចាន់ សូម៉ា ជា​មន្ត្រី​អង្គការ​ស៊ីម៉ាក់ ថ្លែង​ថា ព្រះ​មហា​វីរក្សត្រ​ទ្រង់​ធ្លាប់​ប្រទាន​ក្រណាត់​សង្គម​រាស្ត្រ​និយម​ដល់​គាត់ តាំង​ពី​គាត់​នៅ​ជា​កុមារ​ភាព អាយុ ១០ឆ្នាំ៖ «សកម្មភាព​របស់​ព្រះអង្គ​នៅ​ក្នុង​ការ​ជួយ​ជាតិ ផ្សះផ្សា​ជាតិ ដោយ​ច្បាំង​នឹង​វិហារ​ដោយ​មិន​បាច់​ប្រើ​គ្រាប់​កាំភ្លើង គឺ​បាន​ជ័យ​ជំនះ ដើម្បី​ទាមទារ​បាន​ទឹកដី​ត្រឡប់​យក​មក​វិញ គឺ​ថា​មាន​តែ​ព្រះអង្គ​ទេ ជា​វីរ មហា​វីរក្សត្រ»

នៅ​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១២ ជា​ថ្ងៃ​ទី៣ នៃ​ព្រះបរមសព ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ យាង​និវត្ត​មក​ដល់​ប្រទេស​កម្ពុជា វិញ។ ប្រជារាស្ត្រ​ជាច្រើន មាន​បំណង​ប្រាថ្នា​ចង់​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបរមសព នៅ​ក្នុង​ព្រះបរមរាជវាំង​ផ្ទាល់ ប៉ុន្តែ​ពួក​គាត់​មិន​អាច​មាន​លទ្ធភាព​ចូល​ទៅ​ក្នុង​បាន​ឡើយ។ រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​បាន​ត្រឹម​តែ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ពី​ក្រៅ​របង​ព្រះបរមរាជវាំង​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

11 Responses to "ពលរដ្ឋ​ជាច្រើន​នៅ​តែ​បន្ត​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ​នៅ​មុខ​វាំង"

  1. រាស្រ្តខ្មែរ says:

    តើស្ដេចសីហនុស្ថាបនាជាតិ ឬបំផ្លាញជាតិ?
    ———————————————————————————-

    Crime of Norodom Sihanouk against Khmer People ចុចទីនេះ……..
    http://www.youtube.com/watch?v=W6WBN4gp4qo&feature

  2. សូមអោយព្រលឹងអ្នកមានគុណនឹងបងប្អូនខ្ញុំដែលមិនដឹងថាសាកសព្វនៅទីណានោះ! ថ្កោលទោសស្តេចពាលនេះចុះ!

  3. ក្នុងនាមជាខ្មែរហេតុអ្វីបានជាមិនចេះជួយគា្ន​បែរជាយកជើងរាទឹក​អ្វីទាំងអស់​តែងមានគុណសម្បត្តិនិងគុណវិបត្តិ ក្នុងការអនុវត្តន៍​ពេលដែលយើងបានធ្វើ​ ប៉ុន្តែក្នុងនាមជាមនុស្សឆ្លាត​អ្វីដែលបុគ្គលម្នាក សាងនិងស្ថាបនាជាតិ​ច្រើននេះជាប្រយោជន៍សម្រាប់កូនខែ្មរ និងប្រទេសជាតិ ជាគុណប្រយោជន៍មួយមិនអាចកាត់ថ្លៃបាន​សម្រាប់ខ្មែរ ។
    សម្រាប់ការរិះគុណវា​ល្អតែសូមមើលកាលទេសផង ប្រសិនគា្មនលោក​តើលោក​អាច រស់នៅដែនដីនេះប្រកបដោយសេចក្តីសុខបានទេ?
    ខែ្មរត្រូវចេះស្រឡាញ់ខែ្មរ ??????

  4. Anonymous says:

    Domaaa.Mey! My girl friend stop have sex with me for 7 days? because of king? It’s doesn’t matter but after 7 days it’s her period day! Dommaaa King!

  5. . says:

    អ្នកមានសិទ្ធិសសើរស្តេចសីហនុ ចុះហេតុអី្វបានខ្ញុំមិនមានសិទិ្ធជេរស្តេចសីហនុ?
    បើអ្នកមានសិទិ្ធថ្វាយព្រះពរទ្រង់អោយសោយសុខក្នុងឋានសួគ៏ ខ្ញុំក៏ត្រូវមានសិទិ្ធជូនពរ
    ទ្រង់អោយធ្លាក់នរកដែរ, តើទស្សនះអ្នកត្រឹមត្រូវ ចំណែកទស្សនះខ្ញុំខុសឬ???

  6. Tommy says:

    ខ្ញុំបាទសូមចូលរួមសោកស្តាយជាទីបបំផុតចំពោះការយាងចូលទីវង្គតរបស់ព្រះករុណា ព្រះមហាវីរៈក្សត្រ។ យើងទាំងអស់គ្នា កីគួរនឹកឃើញផងដែរនូវវីរភាពរបស់បុព្វវរៈជន ឯទៀតៗ ដូចជា អាចារ្យស្វា ពោធិកំបោរ ឧកញ៉ាក្រឡាហោម ហៅ(តាគង់) ជាដើមដែលបានបូរជាជីវិត ដើម្បីជាតិមាតុភូមិ ហើយមិនដែលមានវាសនាមានខ្មែរណារំលឹកឈ្មោះពួកគាត់ឡើយ ត្បិតពួកគាត់ជារាស្ត្រ។

  7. ម៉ែមី Srey Khmer says:

    ចុះបើអត់ជេរសម្ដេចឪ អា Tommy ឯងវាងាប់ហ្អី???អាឡប់មិនគ្រប់ទឹក!!!

  8. អ្នកលេង says:

    សូម ព្រះ មហាក្សត្រថ្មីនេះ បើក ព្រះ នេត្រ មើល ឃើញ ទឹកចិត្តរាស្រ្តផង ទៅបានទេ កុំសូវ​

    តែលើកដៃផ្ងក់សំពះគេ មើលតែបង្គួយ នោះនូវ អ្វី ដែល គេ បញ្ជានោះ ។ ពិចារណា មើលទៅ តើ

    ទំហ៊ំ នៃទឹកចិត្តប្រជារាស្រ្តខ្មែរ​មាន ធំ និង ភក្តីភាព ប៉ុណ្ណា ចំពោះព្រះមហាក្សត្រ របស់ខ្លួន

    នៅពេលនេះ នោះ

    សូម្បី តែភាពខ្លោចផ្សារ​នឹងឈឺចាប់ពី អតីតកាល ក៏បានបំភ្លេច ចោល អស់ហើយដែរ ព្រម ទាំង

    នៅតែចាត់

    ទុកថា ព្រះរាជវង្ស នៅ តែមាន សារះសំខាន់បំផុត ចំ​​ពោះរាស្រ្ត ដដែល ។ ដូច្នេះ គួរ តែ ដឺង ថា​

    តើក្នុង ចិត្តរាស្រ្ត របស់ ព្រះ អង្គ ត្រូវ ការ និង ចង់បាន អ្វី ហើយ នោះ ។ បើ ពិបាក ធ្វើ ស្តេច ឬក៏

    ធ្វើ​ជាស្តេច ដូចទីងមោង សំរាប់ តែគេ ខ្ចីឈ្មោះ យក មកប្រើ ដើម្បី អំណាច របស់គេយកធ្វើបាប

    ប្រជារាស្រ្ត ព្រមទាំង វិនាស អន្តរាយ ដល់ ប្រទេសជាតិ ទេ នោះ

    គួរ តែ ឈប់ ទៅ មិនទាន់ហួស​ពេល ទេ ព្រះ​អង្គ ។ ពីព្រោះអ្នក ដែល ត្រូវ រាស្រ្ត ស្តីបន្ទោស នឹង

    ដាក់បណ្តាសា នៅថ្ងៃក្រោយនោះ មិនមែន​ពួក វា ទាំងអស់ នោះ ទេ គឺព្រះ អង្គក៏មាន ចំណែក

    នៅក្នុងនោះដែរ ។ ហើយជឿថា រាជានិយម ឬ រាជវង្ស ពិត ជា គ្មាន ទៀតទេ នៅ ក្នុង ទឹកចិត្ត

    របស់​រាស្រ្តខ្មែរ ។

  9. tachao@yahoo.c​ចom-លោកអែងមានតែទ្រិស្តីបរិយាយពីនេះពីនោះអោយឃើញថាល្អប៉ុណ្នោះ! រីអែចំពោះរូបគេមានវិប្បត្តផ្ទាល់មិនអាចកាត់ថ្លៃបាននោះជាអ្វី?
    ពូកគេជាសត្វធាតុ ឬក៏ខ្លួនអែងហ្នឹងជាមនុស្សតែអែងក្នុងផែនភព្វទំាងមូលនេះ? សិស!…………សិត…………សិត…………..។

  10. រង្សី-សុខា says:

    ផាច់ ផាច់….នេះជាស្នូរសំឡេងទះកំភ្លាងអាធាងត្នោតពីរដៃ ដើម្បីកុំអោយវាផ្កាប់មុខពេក។

  11. អ្នកលេង says:

    ប៉ុន្តែ បើព្រោះតែចង់ ធ្វើស្ដេចដើម្បីបានសោយ សុខ​​​ ដើម្បីមាន មុខមានមាត់ខ្លះ ដែរ នោះ

    ដោយសុខចិត្ត អោយ យួន នឹង អ្នកបំរើ វាហ៊ុន សែន បញ្ជាអោយ ព្រះអង្គ សូ សួ អោយ គុយ

    គុយ អោយ ដេត ដេត នោះ សូម ធ្វើតាម

    ព្រះ​រាជ បំណង របស់​

    សម្តេច ម៉ែ របស់ ទ្រង់ចុះ