សហរដ្ឋអាមេរិក និង​កម្ពុជា ​លើក​កំពស់​កិច្ចសហប្រតិបត្តិការ​ជើង​ទឹក​

ភ្នំពេញ: ​ចាប់ពី​ថ្ងៃទី ២២ តុលា​ដល់​ថ្ងៃទី ២៦ តុលា ឆ្នាំ ២០១២ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​នៅលើ នាវា​អាមេរិក​ឈ្មោះថា USS Vandegrift និង​នាវា USNS Salvor នឹងចូលរួម​ជាមួយ​ក​ង​ទ័ពជើងទឹក កម្ពុជា ក្នុង​លំ​ហាត់​សមយុទ្ធ​និង​ប្រតិបត្តិ​ការត្រៀម​ជាស្រេច​នៅលើ​លំហ​សមុទ្រ (CARAT) លើក​ទី ៣ នៅ​ទីក្រុង​ព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា​។

ថ្ងៃទី 20 តុលា 2012
ដោយ: CEN

លំ​ហាត់​សមយុទ្ធ​នេះ​នឹង​ផ្តោតលើ​ការលើក​កំពស់​ជំនាញ​រក្សា សន្តិសុខ​ដែនសមុទ្រ​តាមរយៈ​សកម្មភាព​នានា ដូចជា​ការទប់ស្កាត់ នៅលើ​លំហ សមុទ្រ ការ​មុជទឹក​និង​ប្រតិបត្តិការ​ជួយសង្គ្រោះ ការ​បំលាស់​ទី និង​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ជាដើម​។

បន្ថែម​លើ​នេះ​ទៀត លំ​ហាត់​សមយុទ្ធ CARAT នៅ​ប្រទេស​កម្ពុជា ឆ្នាំ​២០១២ មានបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ លើក​កំពស់​ការយល់ដឹង និង​បង្កើន​ការទុកចិត្ត​គ្នា​រវាង​កងទ័ពជើងទឹក​សហរដ្ឋ អាមេរិក និង​កងទ័ពជើងទឹក​កម្ពុជា តាមរយៈ​ការលេង​កីឡា និង​កម្មវិធី​សង្គម​នានា​។
​លំ​ហាត់​សមយុទ្ធ CARAT ឆ្នាំ ២០១២ ក៏​នឹង​ធ្វើអោយ​ប្រសើរ​ផងដែរ​នូវ​ទំនាក់ទំនង​ជាមួយ​សហ​គម​ន៍​ស៊ីវិល តាមរយៈ គំរោង​ផ្តល់​សេវា ដល់ សហគមន៍​។ ក្រុម​តន្ត្រី​នៃ​កង​នាវា​ទី ៧ ក្នុង​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក នឹងធ្វើ ការប្រគំ​តន្ត្រី​ជូន​ទស្សនា​ដោយ​ឥតគិតថ្លៃ នៅ​រង្វង់​មូល ក្នុង​ទី​រួម ខេត្តកំពត ជិត​ពហុកីឡាដ្ឋាន នៅ​ថ្ងៃ​ពុធ ទី ២៤ ខែតុលា ឆ្នាំ ២០១២ វេលា​ម៉ោង​៧ យប់​។​

​នៅ​ឆ្នាំ ២០១០ ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​សមយុទ្ធ CARAT ជា​លើកដំបូង​។ ប្រទេស​ដ៏ទៃទៀត​ដែល​បាន​ចូលរួម​ក្នុង​សមយុទ្ធ CARAT រួមមាន​ប្រទេស​បង់​ក្លា​ដែ​ស ប្រ៊ុយណេ ឥ​ណ្តូ​នេ​ស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បូរី ថៃ និង​ប្រទេស​ទី​ម័​រ​ខាងកើត​។ ចាប់តាំងពី​ឆ្នាំ ១៩៩៥ មក សមយុទ្ធ CARAT ប្រព្រឹត្ត ទៅជា​រៀងរាល់ឆ្នាំ នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​

​អ្នកសារព័ត៌មាន​ដែលមាន​បំណង​យក​ព័ត៌មាន​ពី​សមយុទ្ធ CARAT នៅ​ក្រុងព្រះសីហនុ គួរ​ទាក់ទង​វរ​នា​វី​ត្រី Clayton Doss តាម​អ៊ីម៉េល clayton.doss@fe.navy.mil៕​

What Next?

Recent Articles