បាយ ទឹក ត្រូវ​បាន​ចែកចាយ​ដោយ​ឥតគិតថ្លៃ នៅ​មុខ​ព្រះបរមរាជវាំង​

ភ្នំពេញ: ​នៅពេល​បាយ​ថ្ងៃត្រង់ កាលពី​ថ្ងៃ​សៅរ៍ ទី​២០ ខែតុលា ឆ្នាំ​២០១២ នៅ​មុខ​ព្រះបរមរាជវាំង មហាជន ទាំង​ក្មេង និង​ទាំងចាស់ ក្រៅពី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ អ្នក​ទាំងនោះ ក៏​បាន​រួមគ្នា ធ្វើ​បាយ​ម្ហូបអាហារ ខ្ចប់ ជា​កញ្ចប់ នំប៉័ង នំ​សាំង​វិច និង​ទឹកបរិសុទ្ធ ជាដើម ដើម្បី​ចែក​ជូន​អ្នកចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ​។

ថ្ងៃទី 20 តុលា 2012
ដោយ: លី សិលា
CEN

យុវជនស្ម័គ្រចិត្ត ដែលជាក្រុមបណ្តាញហ្វេសប៊ុក កំពុងចែកជូនទឹកសុទ្ធ ដោយឥតគិតថ្លៃ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ នៅមុខព្រះបរមរាជវាំង

យុវជនស្ម័គ្រចិត្ត ដែលជាក្រុមបណ្តាញហ្វេសប៊ុក កំពុងចែកជូនទឹកសុទ្ធ ដោយឥតគិតថ្លៃ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ នៅមុខព្រះបរមរាជវាំង

នៅ​ថ្ងៃ​ទី​៤ នៃ​ថ្ងៃ​កាន់​ព្រះ​មរណទុក្ខ​របស់​សម្តេច​ព្រះមហាវីរក្សត្រ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១២ នៅ​មុខ​ព្រះបរមរាជវាំង មាន​មហាជន​កាន់តែ​ច្រើនឡើង ដែល​មាន​ទឹកចិត្ត​ស្រលាញ់ គោរព​អតីតព្រះមហាក្សត្រ មិន​ត្រឹម​តែ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ទេ ប៉ុន្តែ​ថែមទាំង​បាន​នាំមក​នូវ​បាយ​កញ្ចប់ នំប៉័ង នំ​សាំង​វិច ទឹកក្រូច និង​ទឹកបរិសុទ្ធ ជាដើម ចែកជូន​ដល់​មហាជន​ចាស់​ក្មេង ដែល​បានក​កុញ នៅ​មុខ​ព្រះបរមរាជវាំង សំដែង​ទុក្ខសោក​ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​សម្តេច​ព្រះ នរោត្តម សីហនុ​។

កំពុងតែ​ចែកជូន ដោយ​ឥតគិតថ្លៃ​នូវ​បាយ និង​ទឹក​សុទ្ធ នៅ​មុខ​ព្រះបរមរាជវាំង យុវជន ហង្ស ហុង អាយុ ២៥ ឆ្នាំ បានឲ្យដឹងថា “​យើង​ចូល​គ្នា ជា​សាមគ្គី​។ នៅ​ខាង​ទំនប់ទួលគោក ខាង​បឹង​សា​យ៉ាប នៅ​ភ្នំពេញ​នេះ​។ អ្នក​កាត់ដេរ បាន​ចូល​រួមគ្នា​។ យើង​ចូល​លុយ​គ្នា ម្នាក់​បន្តិចបន្តួច​ហើយ យើង​ធ្វើ​ជា​ម្ហូបអាហារ ខ្ចប់ យក​មក​ជូន​យាយៗ និង​តាៗ នៅមុខ​វាំង​នេះ​។ យើង​ក៏​មក​ទី​នេះ ដើម្បី​ចូលរួម កាន់​រំលែក​មរណទុក្ខ​សម្តេច​តា​ដែរ​។ ខ្ញុំ​មាន​ការស្រលាញ់ និង​គោរព​សម្តេច​តា ខ្លាំងណាស់​។ គាត់​ជា​ព្រះបិតា​ឯករាជ្យ បូរណភាព​ទឹកដី​។ ថ្ងៃនេះ ពួក​ខ្ញុំ​យក​បាយ​សាច់ជ្រូក ២០០ កញ្ចប់ និង​ទឹក​សុទ្ធ​។ ខ្ញុំ​មក​ពី​ម្សិលមិញ​ម្តង​ហើយ ហើយ​ថ្ងៃនេះ ជា​លើក​ទី​២ និង​បន្ត​ទៅ​ថ្ងៃស្អែក និង​ថ្ងៃ​ខានស្អែក​បន្តទៀត​”​។​

បាយ ទឹក ត្រូវ​បាន​ចែកចាយ​ដោយ​ឥតគិតថ្លៃ នៅ​មុខ​ព្រះបរមរាជវាំង​

ក្រុមយុវជន ចែកជូនកញ្ចប់បាយ និងទឹកសុទ្ធ​ ដល់ដូនជី នៅមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០១២

​ចំនួន​អ្នក​ដែល​មាន​សទ្ធា ធ្វើ​បាយ​កញ្ចប់ ក៏ដូចជា សកម្មភាព​នៃ​ការចែកជូន​ទឹក​សុទ្ធ នៅ​មុខ​ព្រះបរមរាជវាំង បាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ធ្វើឡើង​តាម​លក្ខណៈ​គ្រួសារ មិត្ត​ភ័ក្ត្រ និង​បណ្តា​ស្ថាប័ន​នានា​។

​ការធ្វើ​បាយ​ម្ហូប នំចំណី និង​ទឹក​សុទ្ធ សម្រាប់​ចែកជូន​អ្នកចូលរួម​គោរព​ព្រះ​បរមសព​ព្រះមហាវីរក្សត្រ នៅមុខ​វាំង ក៏​បាន​ក្រុមយុវជន ដែលជា​អ្នក​លែង facebook រួម​ទាំង​សិស្ស​សាលា​ផងដែរ​។​

បាយ ទឹក ត្រូវ​បាន​ចែកចាយ​ដោយ​ឥតគិតថ្លៃ នៅ​មុខ​ព្រះបរមរាជវាំង​

បុគ្គលិកក្រុមហ៊ុន កំពុងចែកជូនដូនជីនូវនំសាំងវ៉ិច នៅក្រោមម្លប់ឈើ មុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២

​មាន​អាយុ ៣៧ ឆ្នាំ អ្នកស្រី ណា​រ័ត្ន អ្នក​រស់នៅ​ភ្នំពេញ ដែល​កំពុង​ចែក​ជូន​បាយ​កញ្ចប់ និង​ទឹក​សុទ្ធ ដល់​យាយជី នៅមុខ​វាំង កាលពី​ថ្ងៃ​សៅរ៍ ទី​២០​តុលា ឆ្នាំ​២០១២ បានឲ្យដឹងថា “​ខ្ញុំ​យក​ម្ហូបអាហារ និង​ទឹក មក​ជូន​យាយៗ នៅមុខ​វាំង​។ ខ្ញុំ​ធ្វើ​បាយ ២០០ កញ្ចប់ និង​ទឹក ១០០ យួរ​។ ខ្ញុំ​ធ្វើ ដោយ​ខ្លួនឯង ដើម្បី​យកមក​ចែកជូន​អ្នក​ដែល​មក​គោរព​ព្រះ​វិញ្ញាក្ខន្ធស​ម្តេចតា នៅទីនេះ​។ ខ្ញុំ​សូម​ឧទ្ទិស​កុសល ជូន​ដល់​សម្តេច​តា ដែល​បាន​សោយ​ទិវង្គត ឲ្យបាន​ទៅ​កាន់​ព្រះ​បរម​សុខ ដើម្បី​ជួយ​ថែរក្សា​កូនចៅ ឲ្យបាន​ជួបប្រទះ​តែ​នឹង​សេចក្តីសុខ​គ្រប់ៗ​គ្នា​”​។​

​អ្នកស្រី ណា​រ័ត្ន បាន​បន្ថែមថា “​ខ្ញុំ​ចែក​អីចឹង​រហូត តាំងពី​ថ្ងៃ​ដង្ហែ​ព្រះ​បរមសព​សម្តេច​តា មកកាន់​ព្រះបរមរាជវាំង កាលពី​ថ្ងៃ​ទី​១៧​តុលា​។ ខ្ញុំ​ក៏​ខំ​ធ្វើ​បុណ្យ​ដូច្នេះ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ថ្វាយ​ដល់​សម្តេច​តា ដែល​បាន​ចូល​ព្រះ​ទិវង្គត​”​។​

​យុវតី សុខា អាយុ ១៨ ឆ្នាំ ជា​និស្សិត នៅ​វិទ្យាស្ថាន​អប់រំ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ រួម​ជាមួយ​មិត្ត​រួម​ថ្នាក់ បាន​កាន់​ថង់​នំប៉័ង និង​ទឹកបរិសុទ្ធ ចែកជូន​ដល់​អ្នកចូលរួម​គោរព​ព្រះ​វិញ្ញាក្ខន្ធ​សម្តេចព្រះមហាវីរក្ស​ត្រ នៅ​មុខ​ព្រះបរមរាជវាំង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែតុលា ឆ្នាំ​២០១២​។​

បាយ ទឹក ត្រូវ​បាន​ចែកចាយ​ដោយ​ឥតគិតថ្លៃ នៅ​មុខ​ព្រះបរមរាជវាំង​

មហាជន កាន់តែច្រើន ទៅអុជធូប ថ្វាយផ្កាភ្ញី ឧទ្ទិសចំពោះព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២

​ក្រោម​កំដៅថ្ងៃ ពេលបាយ​ថ្ងៃត្រង់ សុខា បានឲ្យដឹងថា “​ពួក​ខ្ញុំ មាន​បំណង​ធ្វើ​បុណ្យ​ដល់​មនុស្ស​ចាស់ ព្រោះ​អី គាត់​មក​ពី​ឆ្ងាយ គាត់​អត់​មាន​អី​ហូប​ទេ​។ ពេលខ្លះ គាត់​នៅ​មុខ​វាំង​នេះ មួយ​ថ្ងៃ​វល់​ល្ងាច​។ គាត់​មក​ពី​ឆ្ងាយ ដោយ​ត្រូវ​ចំណាយ​សា​ហ៊ុយ​ច្រើន​។ អីចឹង​ហើយ បានជា​យើងខ្ញុំ ជា​មិត្ត​រួម​ថ្នាក់​ទាំងអស់គ្នា រៃអង្គាស​គ្នា ទិញ​នំប៉័ង និង​ទឹក​សុទ្ធ យក​មក​ចែក​ឲ្យ​គាត់​”​។​

​សកម្មភាព​ចែក​បាយទឹក និង​នំចំណី ដោយ​ឥតគិតថ្លៃ នៅ​មុខ​ព្រះបរមរាជវាំង ក្នុង​ថ្ងៃ​កាន់ទុក្ខ​ព្រះ​បរមសព​សម្តេច​តា សម្តេច​ព្រះមហាវីរក្សត្រ សបញ្ជាក់​ឲ្យឃើញ​ថា មិន​គ្រាន់តែ​បង្ហាញ​អំពី​សន្តាន​ចិត្ត សាមគ្គី ប្រកប​ដោយ​សប្បុរសរ​បស់​ប្រជាជន​កម្ពុជា​នោះទេ តែ​ក៏​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ថ្វាយ​ដល់​ព្រះករុណា អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា​ផងដែរ​។​

​ចាប់តាំងពី​រសៀល​ថ្ងៃ​១៥​តុលា មហាជន​បាន​ប្រមូលផ្តុំ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ នៅ​មុខ​ព្រះបរមរាជវាំង ក្រោយពី​ទទួល​ដំណឹង​ព្រះអង្គ យាង​ចូល​ទិវង្គត​។​

​នៅ​បរិវេណ​មុខ​វាំង ក្រៅពី​បាយទឹក និង​នំចំណី ដែល​ត្រូវបាន​ចែកជូន​ដោយ​ឥតគិតថ្លៃ ក៏​មាន​បូ​កាន់​មរណទុក្ខ​ព្រះ​បរមសព​សម្តេច​ព្រះករុណា ត្រូវបាន​គេ​ចែក​ជូន​មហាជន ដោយ​ឥតគិតថ្លៃ នៅ​មុខ​ព្រះបរមរាជវាំង​ផងដែរ​។

អាវយឺតស មានព្រះឆាយាលក្ខណ៍សម្តេចព្រះមហាវីរក្សត្រ ក៏ត្រូវបានមូលនិធិបាយ័ន យកទៅចែកជូនដល់មហាជន ដោយឥតគិតថ្លៃផងដែរ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២។

​ដោយឡែក​ទៀនធូប ផ្កាឈូក ព្រមទាំង​រូបថត​របស់​ព្រះមហាវីរក្សត្រ ត្រូវបាន​គេ​កាន់​លក់​យ៉ាង​ច្រើន​ផងដែរ​។ រីឯ​កម្រងផ្កា តាម​តូប​លក់​ផ្កា​នានា នៅ​ភ្នំពេញ បូក​រួម​ទាំង​បូ​ខ្មៅ​ផង ក៏​ត្រូវបាន​គេ​លក់ដាច់​ជាង​មុន​ផងដែរ​។​

​យ៉ាងណាក៏ដោយ រហូត​ដល់​ថ្ងៃ​សៅរ៍ ទី​២០ ខែតុលា ឆ្នាំ​២០១២ មហាជន ក៏​នៅតែ​បន្ត​ពាក់​បូ​កាន់ទុក្ខ និង​សំដែង​ទុក្ខសោក​សង្រែង ដោយ​ធ្វើដំណើរ​ទៅ​មុខ​វាំង ដើម្បី​អុជ​ទៀនធូប ថ្វាយ​ផ្កា​ភ្ញី សំពះ បែប​ន់​ទៅកាន់​ព្រះបរមរាជវាំង ដែល​មាន​តាំង​ព្រះ​ឆាយា​លក្ខណ៍រ​បស់​ព្រះមហាវីរក្សត្រ​យ៉ាង​ធំ​។

​មហាជន​បាន​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​បរម​សព សម្តេច​តា ព្រ​ករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដែល​បាន​យាង​ចូល​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរា​ពាធ​។ ព្រះ​បរមសព​ព្រះករុណា ត្រូវបាន​ដង្ហែ​មកកាន់​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២​។​

​តាម​ស្ថាប័ន​ក្រសួង​មន្ទីរ​នានា ក៏ដូចជា​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ពិសេស​នៅ​ភ្នំពេញ ក៏​មាន​ការតុបតែង តាំង​ព្រះ​ឆាយា​លក្ខណ៍​អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ អម​ដោយ​ថូផ្កា និង​ផើង​ជើង​ធូប ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះអង្គ​ផងដែរ​៕​

What Next?

Recent Articles

9 Responses to "បាយ ទឹក ត្រូវ​បាន​ចែកចាយ​ដោយ​ឥតគិតថ្លៃ នៅ​មុខ​ព្រះបរមរាជវាំង​"

  1. ដូនពេញ says:

    សូមបងប្អូនដែលអញ្ចើញចូលរួមគោរពព្រះវិញ្ញាណខន្តព្រះករុណាជាអង្គម្ចាស់ព្រះបាទ នរោត្តម សីហនុ នៅឯមុខ
    ព្រះបរមរាជវាំង សូមប្រយ័ត្នចោរលូកហោប៉ាវ និងប្រយ័ត្នចាញ់បោកជនខ្លែងបន្លំផ្នែកនយោបាយ ដែលបានខ្លែង
    ជាស្នងវិញ្ញាណបារមីព្រះគោចូលសណ្ឋិត, ជនដែលខ្លែងជាព្រះគោ7មករានេះ ជាជនឆបោកកេងចំណេញផ្នែកនយោបាយសុទ្ឋសាទ្ឋ,…!

    ពីព្រោះមានជនអគតិមួយចំនួន ក្នុងជួរគណបក្សកាន់អំណាច បានជួលឱ្យព្រះគោ7មករានេះមកនិយាយបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋ
    ជឿលើគណបក្សគេ, ព្រោះគេខ្លាចគណបក្សគេចាញ់ ប្រជាប្រិយភាពព្រះករុណាសម្តេចឪ សម្តេចតា សម្តេចតាទួតយើង,…!

  2. ដូនពេញ says:

    ខ្មែរជាពូជពង្សស្លូតត្រង់ នឹងចេះជួយយកអាសារគ្នាទៅវិញទៅមក,…!

    សូមឱ្យខ្មែរទាំងអស់គ្នាចេះស្រលាញ់សាមគ្គី រួបរួមគ្នា មិនប្រកាន់គណបក្ស
    នយបាយទាំងអស់, ព្រោះសុទ្ឋតែខ្មែរដូចគ្នា កុំឱ្យសត្រូវឈ្លានពានទឹកដីបោកបញ្ឆោតបានឱ្យសោះ,…!

  3. ខ្ញុំជាខ្មែរ says:

    ខ្មែរត្រូវតែស្រលាញ់ខ្មែរ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង

  4. Former Hia lola says:

    During this very big cerebration of the death of the king, I haven’t heard any thing about the reaction of Nuon Chea, Kive Somphan, Duck, … yet.

  5. ម៉ែអា ធាងត្នោត says:

    បើកូនខ្ញុំ អាធាងត្នោតវានិយាយខុស សូមអស់លោកកុំប្រកាន់វា ព្រោះវាឆ្កួត ចាប់តាំងវាផឹកទឺកកន្ដួយយួនមក វាសែនឡប់ ដើរស្រាតចេញក្ដ ក្មេងៗដេញគប់វារាល់ថ្ងៃ!!!

  6. Anonymous says:

    Yes, all your people are living in Tonlesap.

  7. !!!! says:

    Yes, all your people are living in Tonlesap.

  8. Srey Khmer says:

    The bad, good ,and nasty language.
    It has show to the readers by the way he is writing.
    So we can judge he or she value by their writing behavior.

  9. Soksan says:

    Just cannot understand what all your people are talking about? The king died. Sam Rainsy wants to come to Cambodia to pay a final respect towards the king. Husen blocks his entry.
    This is politic. No one can understand the Cambodian politic more than those policitians.
    Stop fighting and backbitting each other. Let the king soul rest at peace. Please have respect. This is the time of sadness and sorrow for the entire country. If we respect ourselves, the outsiders will respect you vice versa…