ភ្នំពេញ: កញ្ញា ហ៊ឹម ភារុន បច្ចុប្បន្នអាយុ២៥ឆ្នាំ។ នាងមានស្រុកកំណើតនៅស្រុកស្វាយទាប ខេត្ដស្វាយរៀង។ ជាកូនទីបី ក្នុងចំណោមបងប្អូនប្រុសស្រីប្រាំពីរនាក់ដោយមានឪពុកម្ដាយជាអ្នកធ្វើស្រែចម្ការ។
ថ្ងៃទី 21 តុលា 2012
ដោយ: ទាវ សារៈមុនិន្ទ មជ្ឈមណ្ឌលឯកសារកម្ពុជា
CEN
សព្វថ្ងៃនាងមកភ្នំពេញេដើម្បីបន្ដថ្នាក់គរុនិស្សិតផ្នែកប្រវត្ដិវិទ្យា នៅវិទ្យាស្ថានជាតិអប់រំ។ ការដែលកញ្ញាសម្រេចចិត្ដជ្រើសរើសយកមុខវិទ្យាប្រវត្ដិវិទ្យានេះ ព្រោះពេលសិក្សានៅវិទ្យាល័យ គឺនាងចូលចិត្ដរៀនមុខវិជ្ជានេះ ហើយគិតថាមុខវិជ្ជានេះល្អសម្រាប់ការយល់ដឹងខ្លួនឯង ជាពិសេសគឺអាចអប់រំកូនសិស្សដើម្បីឱ្យយល់អំពីប្រវត្ដិសាស្ដ្ររបស់ខ្លួន។ លើសពីនេះទៀត កាលណាដឹងអំពីប្រវត្ដិសាស្ដ្ររបស់ខ្លួនឯង គឺអាចស្រង់យកចំណុចល្អៗ ហើយចំណុចអាក្រក់ចាត់ទុកជាបទពិសោធន៍សម្រាប់ឱ្យជៀសវាង។
ជាងនេះទៅទៀតការដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលគរុនិស្សិត ស្ដីអំពី ការបង្រៀនប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នេះ ភារុន យល់ថា ពិតជាសំខាន់ណាស់ ទោះបីជានាងធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះម្ដងហើយក៏ដោយ ក៏នាងនៅតែចូលរួមម្ដងទៀត ព្រោះ ភារុន គិតថាពិតជាមានសារសំខាន់មែនទែនទាក់ទងទៅនឹងរបទប្រវត្ដិសាស្ដ្រ ហើយ ជាពិសេស ចំពោះយើងដែលជាគ្រូបង្រៀនត្រូវតែយកបទពិសោធន៍ទៅផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស។
ភារុនបាននិយាយបន្ដទៀតថា មានមតិមួយចំនួនលើកឡើងថា ហេតុអ្វីយករឿងរ៉ាវនៃរបបខ្មែរក្រហមមកបង្រៀន? ឬក៏រំឭកឡើងវិញធ្វើអ្វី? ព្រោះនាំឱ្យមានការឈឺចាប់ ប៉ុន្ដែចំពោះ ភារុន យល់ថា តាមរយៈការអប់រំឬក៏វត្ថុបំណងនៅក្នុងការអប់រំនៃប្រវត្ដិសាស្ដ្រ
កម្ពុជាប្រជាធិបតេយ្យ គឺមិនបានបង្ហាញឱ្យឃើញភាពឈឺចាប់ប៉ុន្មានទេ គ្រាន់តែចង់ឱ្យអ្នកសិក្សាទាំងឡាយយល់ដឹងអំពីប្រវត្ដិសាស្ដ្រនៃរបបនេះ ដើម្បីទុកជាបទពិសោធន៍ ហើយទាំងនេះក៏ជាការផ្សះផ្សារបួសផ្លូវចិត្ដសម្រាប់ជនរងគ្រោះដែរ។ ហេតុនេះការសិក្សាប្រវត្ដិសាស្ដ្រខ្មែរក្រហម គឺពិតជាមានសារសំខាន់ចំពោះ ក្មេងៗជំនាន់ក្រោយឱ្យបានដឹងថា នៅក្នុងរបបខ្មែរក្រហម លំបាកវេទនាយ៉ាងណា ដើម្បីឱ្យអ្នកទាំងនោះជៀសវាង និងទប់ស្កាត់កុំឱ្យ អំពើនេះកើតមានឡើងម្ដងទៀត។
ជាក់ស្ដែងរូប ភារុន ផ្ទាល់ កើតមិនទាន់ជំនាន់ខ្មែរក្រហមទេ តែគាត់បានដឹងរឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងរបបនោះមួយចំនួនតាមរយៈការនិយាយប្រាប់ពីសំណាក់ឪពុកម្ដាយ។ ស្ថិតក្នុងទឹកមុខស្រពោនបន្ដិចពេលដែលរំឭកដល់សម័យខ្មែរក្រហម
ភារុន បានរៀបរាប់ពីប្រវត្ដិម្ដាយរបស់គាត់ខ្លះៗដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហមថា នៅក្នុងអំឡុងឆ្នាំ១៩៧៣-១៩៧៤ គ្រួសាររបស់ម្ដាយគាត់ដែលមានសមាជិកទាំងអស់ជាង១០នាក់ រស់នៅស្រុកស្វាយទាប ខេត្ដស្វាយរៀង ដែលជាតំបន់រំដោះរបស់ខ្មែរក្រហម ហៅថាភូមិភាគបូព៌ា។ ដោយសារនៅតំបន់រំដោះមានភាពលំបាក មិនសូវសម្បូរសប្បាយ នៅចុងឆ្នាំ១៩៧៤ គ្រួសារម្ដាយរបស់ ភារុន បានរត់មកភ្នំពេញ។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះនៅថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ គ្រួសារម្ដាយ ភារុន ត្រូវបានជម្លៀសទៅខេត្ដពោធិ៍សាត់។ ពេលជម្លៀសម្ដាយគាត់មាន អាយុទើបតែ១០ឆ្នាំប៉ុណ្ណោះ។ ម្ដាយរបស់គាត់បានប្រាប់ថា នៅខាងខេត្ដពោធិ៍សាត់ គឺមានការលំបាកណាស់ ដោយសារខ្វះទឹកហើយប្រជាជន ដែលជម្លៀសទៅភាគច្រើនខ្មែរក្រហមយកទៅរស់នៅតំបន់ភ្នំ ដោយឱ្យវាយភ្នំយកថ្ម និងរែកថ្ម។
ទោះបីជានៅកុមារ ក៏ខ្មែរក្រហមចាត់តាំងឱ្យទៅរែកថ្មដែរ។ ពេលទៅដល់ទីនោះបានមួយរយៈក្រោយមកអង្គការបានយកអ៊ុំប្រុស ដែលត្រូវជាបងថ្លៃរបស់ម្ដាយ ភារុន យកទៅរៀនសូត្រ ប៉ុន្មានថ្ងៃក្រោយមកកងឈ្លបក៏បានមកយកទាំងប្រពន្ធ និងកូនពីរនាក់ទៀត។ ពេលដែលឃើញកងឈ្លបមកដល់អ៊ុំស្រីរបស់ ភារុន បានដឹងស្រេចទៅហើយថា នឹងគ្មានថ្ងៃវិលត្រឡប់ មករកបងប្អូនវិញទេ។ គាត់បានត្រឹមតែងាកមកសម្លឹងមុខប្អូនស្រី (ម្ដាយ ភារុន) ដោយទឹកភ្នែករលីងរលោងប៉ុណ្ណោះ។
ទាក់ទងនឹងការហូបចុកនៅពោធិ៍សាត់ ឆ្នាំដំបូងពេលដែលទៅ គឺទទួលបានរបបអាហារជាបាយជ្រាយ ប៉ុន្ដែដល់ឆ្នាំ១៩៧៨ គឺលែងមានបាយទៀតហើយ មានតែបបររាវៗ ដូច្នេះម្ដាយគាត់ត្រូវហូបបបរជាមួយស្លឹកឈើ។ ចំពោះការធ្វើការងារនៅទីនោះ គឺធ្វើការជាទម្ងន់ មិនមានពេលសម្រាកច្រើនទេ។ ពេលឈឺថ្កាត់ម្ដងៗ ក៏គ្មានថ្នាំអ្វីលេបដែរ ក្រៅពីថ្នាំអាចម៌ ទន្សាយនោះទេ ឈឺអ្វីក៏លេបថ្នាំហ្នឹងដែរ។ ដូច្នេះដើម្បីជាជំងឺ ម្នាក់ៗមានតែស្វែងរកផ្សំថ្នាំដោយខ្លួនឯងដូចជា ទួសសំបកឈើមក ដាំផឹកជាដើម។
គ្រួសារម្ដាយគាត់រស់នៅខេត្ដពោធិ៍សាត់ រហូតដល់ថ្ងៃវៀតណាមរំដោះ។ គាត់បន្ដទៀតថា ពេលនៅតាមផ្លូវត្រឡប់មកស្រុកកំណើតវិញ គាត់ឆ្លងកាត់ទីក្រុងភ្នំពេញ ពេលនោះមិនទាន់មានមនុស្សច្រើនទេ ហើយមានផ្ទះទំនេរជាច្រើន ប៉ុន្ដែមិនបាន
គិតថាចង់នៅភ្នំពេញទេ គឺបំណងប្រាថ្នាតែមួយគត់ របស់ម្ដាយគាត់ ធ្វើយ៉ាងណាឱ្យបានឆាប់ទៅដល់ស្រុកកំណើត។ ក្រោយរបបខ្មែរក្រហមបានដួលរលំ សមាជិកគ្រួសាររបស់ម្ដាយ ភារុន បានស្លាប់ចំនួន ៥នាក់ និងបាត់ខ្លួនចំនួន២នាក់។
ទោះបីជា ភារុន ជាក្មេងជំនាន់ក្រោយ តែបើនិយាយពីការរើសអើងចំពោះកូនរបស់អតីតកម្មាភិបាលខ្មែរក្រហម ក៏ដូចជាកម្មាភិបាលខ្មែរក្រហមផ្ទាល់ គឺ មិនមានការរើសអើងនោះទេ។ ភារុន បានផ្ដល់ជាទស្សនៈមួយថា អ្នកដែលប្រព្រឹត្ដ គឺឪពុកម្ដាយរបស់អ្នកទាំងនោះ ហើយបើនិយាយទៅ តាមផ្លូវច្បាប់អ្នកដែលធ្វើខុស គឺត្រូវទទួលខុសដោយខ្លួនឯង ហើយកូនៗទាំងនោះក៏ជាអ្នកមិនដឹងអីដែរ ហេតុដូចនេះ យើងមិនអាចរើសអើងចំពោះអ្នកទាំងនោះទេ។ ម្យ៉ាងវិញទៀត ចំពោះអតីតកម្មាភិបាល ទាំងអស់នោះ ភារុន យល់ថា រាល់ទង្វើដែលអ្នកទាំងនោះបានប្រព្រឹត្ដភាគច្រើនមិនបានធ្វើឱ្យចិត្ដខ្លួនឯងនោះទេ មានន័យថា រាល់កម្មាភិបាលខ្មែរក្រហម
ទាំងអស់មិនមែនសុទ្ធតែអាក្រក់ទេ គឺអ្នកទាំងនោះអាចនឹងមានផលវិបាករបស់ខ្លួន។
ដូចបានរៀបរាប់ខាងលើ ការសិក្សាពីប្រវត្ដិសាស្ដ្រ គឺពិតជាមានសារសំខាន់ណាស់។ យើងរស់នៅសង្គមមួយ ប្រទេសមួយ គួរតែស្គាល់ពីប្រវត្ដិសាស្ដ្ររបស់ខ្លួនឱ្យបានច្បាស់លាស់ ហើយត្រូវចេះទាញយកនូវចំណុចល្អៗដែលអាចធ្វើឱ្យប្រទេសរីកចម្រើន
ទៅមុខ និងសិក្សាពីចំណុចអវិជ្ជមានទាំងឡាយ ដែលធ្វើឱ្យប្រទេសជួបនូវឱនភាព ហើយចាត់ទុកចំណុចនោះជាបទពិសោធន៍ ដើម្បីជាការជៀសវាងកុំឱ្យ កើតមានឡើងម្ដងទៀត។ ជាក់ស្ដែងរបបខ្មែរក្រហម គឺជាប្រវត្ដិសាស្ដ្រដ៏ជូរចត់មួយសម្រាប់ប្រទេស កម្ពុជា ហេតុនេះក្មេងជំនាន់ក្រោយ ក៏ដូចជាអ្នកសិក្សាទាំងឡាយគួរតែសិក្សាឱ្យបានស៊ីជម្រៅពីប្រវត្ដិសាស្ដ្រមួយនេះ តើវាមានផលប៉ះពាល់ ឬក៏បណ្ដាលឱ្យមានផលវិបាកអ្វីខ្លះសម្រាប់ប្រជាជន ក៏ ដូចជាប្រទេសជាតិទាំងមូល។-

ខ្មែរក្រហម គឺជាប្រវត្ដិសាស្ដ្រដ៏ជូរចត់មួយសម្រាប់ប្រទេស កម្ពុជា, មេឃាតករគឺ សីហនុ, ហេតុនេះក្មេងជំនាន់ក្រោយ ក៏ដូចជាអ្នកសិក្សាទាំងឡាយគួរតែសិក្សាឱ្យបានស៊ីជម្រៅពីប្រវត្ដិសាស្ដ្រមួយនេះ
លោក ភ្លេច មួយ ទៀត ហើយ តើ នរណា យល់ព្រម ទទួល ស្គាល់ កោះត្រល់ ថា ជា របស់
យួន
និង ព្រម ទាំង បើកដៃអោយ អន្តោប្រវេសវា ខុសច្បាប់រាប់លាននាក់រស់ នៅ បំផ្លាញ
ស្ទើររលាយអស់ នៅ ធនធាន ធម្មជាតិ ខ្មែរ យើង យ៉ាង សុខស្រួល ព្រមទាំង ផ្តល់ អោយ
មាន សឹទ្ធ លើស ខ្មែរ យើង ទៀត នោះ ។
តាមការសាវជ្រាវជាក់ស្តែង កន្លងមកអ្នកប្រវត្តិបិទូខ្មែរសម័យសម្តេចដែកជោរច្រើនតែលុបបំបាត់ការពិតពីប្រវត្តិសាស្រ្ត
វាហាក់ដូចជាបំផ្លាញការពិតទៅវិញ ។ រឿងល្អនិងអាក្រក់តែងមាន បើដកស្រង់តែចំណុចមួយភាពក្នុងរឿងរ៉ាវសង្គម
សម្រាប់តម្រូវចិត្ត បក្សនេះ ឬនក្សនោះ ប្រវត្តិសាស្រ្តបែបហ្នឹង ជាប្រវត្តិសាស្រ្តនយោបាយ ដែលកូនខ្មែរគ្រប់រូបតែ
យល់ឲ្យបានច្បាស់ ។
I would encourage the young generations to choose the real documents related to our past history, but not the one that fabricated and newly published by the current repressive government. how ever, any books written by the western historian are more accurate in term of studies,and useful for all academics. They are available in different languages, many of those are translated in Khmer. The real history should be taught publicly regardless of political differences.