សិស្ស និងនិស្សិត គ្រឹះស្ថានសិក្សាឯកជន ចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះបាទ នរោត្តសីហនុ

កំពត: នា​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ ដែលជា​ថ្ងៃ​កាន់ទុក្ខ​ទី​បួន របស់​ប្រជាជន​កម្ពុជា ទូទាំងប្រទេស ចំពោះ​ការចូល​ទិវង្គត​របស់​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ សិស្ស និង​និស្សិត មកពី​គ្រឹះស្ថាន​ឯកជន​បី រួមមាន​: សាលា​ចំណេះ​ទូទៅ​ឯកជន​វឌ្ឍន​វិជ្ជា សកល​វិទ្យាល័យ​ឯកទេស នៃ​កម្ពុជា​សាខា​ខេត្តកំពត និង​សកល​វិទ្យាល័យ​អង្គរ​ខេមរា ប្រមាណ​ជិត​ពីរពាន់​នាក់ បាន​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម សព នៅ​វេទិកា​រង្វង់​មូល​កណ្តាល​ក្រុង​កំពត ដោយ​ក្តី​ក្រៀមក្រំ​បំផុត​។

ថ្ងៃទី 21 តុលា 2012
ដោយ: ឌីណា
CEN

នេះ​ជា​គំនិត​ផ្តួចផ្តើម​នៃ​អ្នកគ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទាំងបី បំណង​ឱ្យ​សិស្ស​និស្សិត​របស់ខ្លួន​សម្តែង​ការដឹងគុណ​នូវ​មហា​គុណូបការៈ នៃ​អង្គ​សម្តេច​ឳ សម្តេច​តា ដែល​ព្រះអង្គ​បាន​សាង​ក្នុង​ជីវិត តាមរយៈ​ការលះបង់​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ ដើម្បី​កូនចៅ ចៅទួត របស់​ព្រះអង្គ និង​ជា​ឱកាស​ផ្តល់ជូន​សិស្ស និស្សិត​បាន គោរព​នូវ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព ដែល​ព្រះអង្គ​លាចាក​ទៅ​គ្មាន​ថ្ងៃ​វិលត្រឡប់​មកវិញ​នោះ​។​

តំណាងឱ្យ​លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ដែល​បាន​ចូលរួម​ក្នុងឱកាស​នេះ យុវ​សិស្សសាលា ចំណេះ​ទូទៅ​ឯកជន​វឌ្ឍន​វិជ្ជា បាន​អាន​សារលិខិត​រំលែក​ទុក្ខ​ដូច​មាន​ខ្លឹមសារ​ថា ទូលបង្គំ យើងខ្ញុំ​ជា គណៈ​គ្រប់គ្រង​សាលា ព្រមទាំង​សិស្ស និស្សិត ជា​កូន ជា​ចៅ ចៅទួត មាន​សេចក្តី​សោកសៅ ក្រៀម ក្រំ​ស្តាយស្រណោះ​អាឡោះអាល័យ និង​រន្ធត់​ក្តុកក្តួល​ក្នុង​ចិត្ត​យ៉ាងខ្លាំង ក្រោយពី​បានទទួល​ដំណឹង​ថា ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ដែល​ត្រូវជា​សម្តេច​ឳ សម្តេច​តា សម្តេច​តា​ទួត ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃទី​១៥ រោជ ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង​១ និង​២០​នាទី រំលង​អ​ធ្រា​ត ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​នៅ មន្ទីរពេទ្យក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់​សូម​លើក​ហត្ថា​ប្រ ណ​ម បួងសួង ចំពោះ​គុណបុណ្យ​ព្រះ​រតនត្រ័យ ព្រមទាំង​ទេវតា​ទាំង​មួយ​ម៉ឺន​លោកធាតុ សូមជួយ​ដង្ហែ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ឱ្យបាន​យាង​ទៅដល់​ព្រះរាជ​សុគតិភព​កុំបី​ខាន​។

ជាមួយគ្នានេះដែរ តំណាង​អ្នកចូលរួម​ក៏បាន​រៀបរាប់​ពី​ព្រះរាជ​ស្នា​ព្រះ​ហ​ស្ថ​របស់​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ក្នុងដំណាក់កាល នៃ​ការតស៊ូ​រំដោះទឹកដី​ពីក្រោម​អាណានិគមនិយម​បារាំង ការទាមទារ​ទឹកដី​ពី​ការឈ្លានពាន​របស់​ប្រទេសជិតខាង និង​ការកសាង​កើតចេញ​ជា​នូវ​សមិទ្ធផល​សំខាន់ៗ ដោយ​បន្សល់ទុក​រហូតដល់​ស​ព្វ​ថ្ងៃ​ដែល​ធ្វើឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ជា​កូន ជា​ចៅ ចៅទួត ចៅលួត របស់​ព្រះអង្គ​មិនអាច​បំភ្លេចបាន​អស់​មួយជីវិត​រៀងៗ​ខ្លួន​៕

សិស្ស និងនិស្សិត គ្រឹះស្ថានសិក្សាឯកជន ចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះបាទ នរោត្តសីហនុ

សិស្ស និង​និស្សិត គ្រឹះស្ថានសិក្សា​ឯកជន ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៃ​ព្រះ​បរមសព​សម្តេចព្រះ នរោត្តម សីហនុ​

What Next?

Recent Articles