នៅ សូនីតា បដិសេធស្នេហ៍ជាមួយ អាន់ដា យ៉ាងប្រញាប់

ក្រោយពីមាន ការសារភាព ស្នេហ៍របស់ អាន់ដា ចំពោះ នៅ សូនីតា រួចមក សាមីខ្លួនផ្ទាល់ កញ្ញា នៅ សូនីតា បានចេញមុខ បដិសេធ ថានាង មិនស្រឡាញ់ អាន់ដា ទេ និង បានប្រាប់ថា អ្នកដែលនឹង ក្លាយជាគូ អនាគត របស់នាង គឺមិនមែនជា អ្នក សិល្បៈឡើយ ។

Written by ភ្នំពេញដេលីញូវ
Monday, 22 October 2012

ទំនងមានចិត្ត ស្រឡាញ់ខ្លាំង មិនអាចទប់ចិត្ត និង អារម្មណ៍បាន ទើប កាលពីពេល កន្លងទៅ ថ្មីៗនេះ សំ ពិសិដ្ឋ ហៅ អាន់ដា បានបង្ហាញនូវ ភាពក្លាហាន ទម្លាយចេញនូវ ទឹកចិត្តរបស់គេ ថាបានស្រឡាញ់ នៅ សូនីតា និង ចង់បាននាង ជាគូអនាគត អស់មួយជីវិត ប៉ុន្តែ នៅ សូនីតា បានបដិសេធ តបវិញថា នាងមិនបាន មានចិត្ត និង អារម្មណ៍ ស្រឡាញ់ ពិសិដ្ឋ ទេ ។

ជួបជាមួយ នៅ សូនីតា តាមទូរស័ព្ទ កាលពី ចុងខែកញ្ញា ឆ្នាំ ២០១២ កន្លងទៅ នាងបាន រៀប រាប់ប្រាប់ថា ការដែល អាន់ដា សារភាពថា ស្រឡាញ់រូបនាង គឺជារឿង របស់គាត់ សម្រាប់នាង វិញគ្មានចិត្ត និង អារម្មណ៍ស្នេហា គាត់ទេ គ្រាន់តែ ចាត់ទុក គាត់ ជារៀមច្បង ក្នុងសិល្បៈប៉ុណ្ណោះ គ្មានអ្វីលើស ហ្នឹងទៀតទេ ។ នាង និងគាត់ បានស្គាល់គ្នា តាមរយៈការ បានទៅថត ចម្រៀង កាយវិការ កាលពីពីរឆ្នាំ មុនម៉្លេះ ដោយកាលនោះ អាន់ដា ជាអ្នកច្រៀង ចំណែកនាង គ្រាន់តែសម្តែង កាយវិការ ដូច្នេះ មិនសូវជា បានស្គាល់គាត់ ច្បាស់ ឡើយ ។ ក្រោយមក ក៏មិនដែល បានជួបគ្នាដែរ ដូច្នេះឱ្យនាង ស្រឡាញ់ ម្តេចកើត បើគ្មាន អនុស្សាវរីយ៍ ជាមួយគ្នា គ្មានការ ស្និទ្ធស្នាល និង ដឹងចិត្តគ្នា ទៅវិញទៅមក ផងនោះ ។ និយាយរួមនាង និង អាន់ដា មិនដែល ដើរ ទៅណា មកណា ជាមួយគ្នា មិនដែលស្គាល់ លេខទូរស័ព្ទគ្នា មិនដែល ជួបគ្នា ពីរឆ្នាំមកហើយ តើធ្វើដូចម្តេច ឱ្យនាងមាន អារម្មណ៍ និង ទឹកចិត្តស្រឡាញ់ កើតទៅ ? មនុស្សយើងយ៉ាង ហោចណាស់ ក៏ធ្លាប់ ដើរលេង ជាមួយគ្នា ដឹងចិត្ត គ្នាខ្លះៗទើប ស្រឡាញ់ គ្នាកើត ។

ស្របនឹងការ ប្រកែកស្នេហ៍ នៅ សូនីតា ក៏បានបង្ហើប ឱ្យដឹងថា ពេលនេះនាង មិនទាន់ចង់ គិតពីរឿង គូអនាគត អ្វីទេ ព្រោះអាយុនៅ តិចដែរ ទើបតែ ២២ ឆ្នាំ ដូច្នេះអ្នកសិល្បៈ អាយុច្រើនទើប យកប្តី ក៏មិនទាស់ ខុសអ្វីដែរ ។ ទោះបីយ៉ាងណា ក៏នាង បាន បញ្ជាក់ប្រាប់ថា ការសម្រេច ជ្រើសរើស យកគូអនាគត របស់នាង គឺមិនមែន ជាអ្នកសិល្បៈ ព្រោះបើ អ្នកសិល្បៈ ហាក់ដូចជា បងប្អូន ទៅហើយ មិនអាច ស្រឡាញ់កើតទេ ។

ចំពោះរូបនាង បានកំណត់ រួចហើយថា បុរសដែលនាង គិតថានឹងអាច ទទួលយក មកធ្វើជា គូអនាគត គឺត្រូវតែជា មនុស្សមាន ចំណេះដឹង ជ្រៅជ្រះ មានភាពហ្មត់ចត់ នឹងកិច្ចការងារ មានចរិត សុភាពរាបសា ចេះគោរព ស្រឡាញ់ រូបនាង និងក្រុម គ្រួសាររបស់នាង …។

ឆ្លើយតបចំពោះ សំណួរដែលបាន សួរទៅនាងថា ការដែលនាង ប្រកែកស្នេហ៍ ជាមួយ អាន់ដា ក៏ព្រោះតែ ដោយសារនាង រកឃើញ គូស្នេហ៍ ឬ មានម្ចាស់ចិត្ត រួចហើយទេដឹង ? នាងក៏បានបក ស្រាយប្រាប់ វិញថា ពេលនេះ មិនទាន់មានទេ បើមួយថ្ងៃៗ រវល់ស្ទើរតែ រក ពេលសម្រាក គ្មានផងនោះ មានពេលឯណា ជួបម្ចាស់ចិត្ត ? នាងបាន សារភាពថា រឿងគូអនាគត ត្រូវតែមានហើយ ប៉ុន្តែមិន ទាន់ដល់ ពេលឡើយ រង់ចាំដល់ពេល នាងមានអាយុ ២៧ ឆ្នាំ ទើបគិតដល់ រឿងនោះ ។ ពេលនេះ ត្រូវគិតខិត ខំ ប្រឹងប្រែង ស្វែងរកប្រាក់ ឱ្យ បានច្រើន តាមរយៈ អាជីពសិល្បៈ ព្រោះទាន់មាន ឱកាសល្អ ដោយសារតែ នាងកំពុងទទួល ការចាប់អារម្មណ៍ និង គាំទ្រច្រើន សម្បូរការងារ ។

បើទោះជា នៅ សូនីតា ប្រាប់ថា មិនទាន់មាន គូស្នេហ៍ តែបើតាមការ បង្ហើបឱ្យដឹង ពីមិត្តភក្តិ នាងក្នុង ពិភពសិល្បៈ បានខ្សឹបថា គេឧស្សាហ៍ឃើញ នាងជាមួយ បុរសម្នាក់ វ័យស្របាលនាង ដែរ តែមិនមែន ជាអ្នក សិល្បៈទេ តែងទៅណា មកណាបង្ហាញ ភាពស្និទ្ធស្នាល ជាមួយនាង ៕

What Next?

Recent Articles