រូ ចាន់ដារ៉ា បែកស្នេហ៍ស្រវាសិល្បៈ

“ដោយធ្លាប់ជួប ប្រទះការ ប្រេះឆា អំពីរឿង ស្នេហា ទើបពេលនេះខ្ញុំ មានអារម្មណ៍ ដិតដាម ដោយការ ភ័យខ្លាច ជាន់ដានចាស់ មិនហ៊ាន ទាក់ទង ឬ ឆ្លើយតប ចំពោះបុរស ដែលតាមសុំ ស្នេហ៍ឡើយ សុខចិត្ត យកគំនិត និង អារម្មណ៍ ទៅបម្រើ វិស័យ សិល្បៈ ដើម្បីភាព ជោគជ័យ នាពេល ខាងមុខវិញ” នេះជាការ រៀបរាប់ ប្រាប់របស់ រូ ចាន់ដារ៉ា អ្នកដើរ បង្ហាញម៉ូដ ក្នុងក្រុម Sun Super Model Cambodia ។ ទើបតែមាន អាយុ ២១ ឆ្នាំ តែ រូ ចាន់ដារ៉ា បានទទួល ស្គាល់ថា រូបនាងធ្លាប់ បានរងរបួស បេះ ដូង ដោយសារ បុរសម្នាក់ រស់ នៅក្រៅប្រទេស ដែលធ្វើឱ្យ នាងឈឺចាប់ បន្ទាប់ពី បានទាក់ទង ស្គាល់គ្នា មួយរយៈ ក៏បាន បែកបាក់គ្នា ទៅវិញ ព្រោះតែការ ប្រចណ្ឌ មកលើ នាងពេក ។

Written by ភ្នំពេញដេលីញូវ
Thursday, 18 October 2012

ជួបជាមួយនាង តាមទូរស័ព្ទ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១២ រូ ចាន់ដារ៉ា ដែលមានឈ្មោះ ហៅក្រៅ ស្រីលាភ បានបង្ហើប ឱ្យដឹងជា ហូរហែថា នាងទើបតែ វិលចូល ប្រឡូកសិល្បៈ ឡើងវិញ បន្ទាប់ពី ផ្តាច់ការ ទាក់ទង ជាមួយគូស្នេហ៍ ក្រៅប្រទេស រួចមក ដោយសារ តែគាត់ ប្រចណ្ឌ ខ្លាំងពេក ។ មុននោះ នាងក៏ជាអ្នក ដើរម៉ូដ និង អ្នកសម្តែង លុះបាន ទាក់ទងស្គាល់ អតីតគូស្នេហ៍ រស់នៅ ក្រៅប្រទេស ក៏ ប្រាប់ឱ្យនាង ឈប់ប្រឡូក សិល្បៈ តែដោយ យូរៗទៅ ដឹងថា គាត់មិនអាច ទៅរួច ក៏ឈប់ ទាក់ទង គ្នាទៅ ។ អតីតគូស្នេហ៍ នាង មានអាយុ ប្រមាណជា ២៤ ឬ ២៥ ឆ្នាំ មានមុខរបរ លក់នំដូណាត់ នៅឯបរទេស ហើយការដែល នាំឱ្យនាង ជួបស្គាល់ គឺកន្លងមក នាងធ្លាប់ បើកហាង តាមបែបអឺរ៉ុប នៅបឹងកក់ ពេលមកលេង ស្រុកខ្មែរ គាត់តែង ចូល ហាងនាង ញឹកញាប់ រហូតបានស្គាល់ និង ទាក់ទង គ្នា ។

ព្រោះតែធ្លាប់ មានស្នាមរបួស បេះដូង យ៉ាងនេះហើយ ទើបនាង មិនទាន់ចង់គិត ដល់រឿងស្នេហា ឡើយ បើទោះមាន អ្នកតាម ចែចង់ និង សាកសួរចិត្ត នាងជាហូរហែ ក្តី ពិសេសនាងនៅ ដិតដាម អារម្មណ៍ ភ័យខ្លាចប៉ះ ចំលើបុរស ដែល ប្រចណ្ឌខ្លាំង ដូចអតីត គូស្នេហ៍ របស់នាងដែរ គឺបានហាម នាង ប្រឡូកសិល្បៈ នាំតែខកចិត្ត ដ្បិតនាងចង់ មានភាព ល្បីល្បាញ ក្នុងសិល្បៈ ។

នាងបានទទួល ស្គាល់ថា មិនមែននាង ប្រកែកមិនយក គូស្នេហ៍ រហូតនោះទេ គ្រាន់តែមិន ទាន់ដល់ពេល ត្រូវយកត្រូវរង់ចាំ បន្តិចទៀតសិន ហើយចំពោះ បុរសដែលនឹង អាចឱ្យនាង យល់ ព្រមជាមួយ សំខាន់មិនថា តែអ្នករស់នៅ ក្រៅប្រទេស ឬ ក្នុង ប្រទេសទេ ឱ្យតែ ចេះយល់ចិត្ត មិនហាមឃាត់ នាងក្នុងការ ប្រឡូកសិល្បៈ ចេះគោរព និងមាន សន្តានចិត្តល្អ ជាមួយនាង និង ក្រុមគ្រួសារនាង មានចិត្ត គំនិតចាស់ទុំ ចេះរកស៊ី … គឺបានហើយ ។

រូ ចាន់ដារ៉ា ក៏បានឱ្យដឹង ផងដែរថា នាងក៏ចូលចិត្ត ភាពសិចស៊ី ដែរ តែមិនមែន ជានិច្ចកាលទេ គឺតាម ពេលវេលា ប៉ុណ្ណោះ ហើយក៏មិនចង់ ល្បីតាមរយៈ ភាពសិចស៊ី ឡើយ សុខចិត្តល្បី តាម រយៈ សមត្ថភាព ផ្ទាល់ខ្លួន ។ សម្រាប់នាង បើពេលដើរម៉ូដ ចង់សិចស៊ី ក៏បាន ចង់បុរាណ ក៏បាន ទៅតាមការ ដែលគេតម្រូវ ។

រូ ចាន់ដារ៉ា មានអាយុ ២១ ឆ្នាំ កម្ពស់ ១,៦៦ ម៉ែត្រ និង ទំហំទាំងបី ៣២, ៣៤, ២៧ ដែលត្រូវបាន គេមើលទៅនាង ឃើញថាមាន រូបរាងល្អ ស័ក្តិសម គួរជាទី គយគន់ ។ ដោយសាររូប រាងនាងមាន អំណោយផល ពីធម្មជាតិ ទើបនាងត្រូវ ប៉ាន់ក្នុងការងារ ជាអ្នកសម្តែង និង ដើរម៉ូដ ប៉ុន្តែយ៉ាងណា ក៏នាងបាន ត្អូញត្អែរថា ធម្មជាតិ មិនបានផ្តល់ នូវសំឡេងឱ្យ នាងអាចក្លាយជា អ្នកចម្រៀង បានឡើយ ព្រោះនាងច្រៀង មិនពីរោះទេ គឺដូច សំឡេងកូនឆ្មា ហេតុនេះ ទើបនាងគិត ថា ទៅមុខរូបនាង ក៏មិនអាច ចាប់អាជីព ចម្រៀង បានដែរ បាន ត្រឹមសម្តែង និង ដើរម៉ូដ ប៉ុណ្ណោះ ។

រូ ចាន់ដារ៉ា មិនមាន ពូជពង្ស ឬ ឈាមជ័រ ជាអ្នកសិល្បៈ អ្វីទេ ព្រោះឪពុកនាង ជាប៉ូលិស ម្តាយជាអ្នក សម្អាងការ និងមាន បងប្អូនបង្កើត ប្រាំនាក់ ក្នុងនោះ ប្រុសតែម្នាក់គត់ ហើយនាងជា កូនទីពីរ ក្នុងគ្រួសារ ។ ដោយការ ស្រឡាញ់សិល្បៈ កាលពីឆ្នាំ ២០១០ នាងក៏បាន ដាក់ពាក្យចូល រួមប្រកួត ប្រជែង Super Model ជាលទ្ធផល គឺបានជាប់ ចំណាត់ថ្នាក់ លេខ ៣ នាពេលនោះ និង បានចូលប្រឡូក សិល្បៈដើរម៉ូដ បានមួយរយៈ លុះគូស្នេហ៍ ហាមឃាត់ ក៏ឈប់តាម សំណូមពរគាត់ ។ ពេលនេះ បែក បាក់ គ្នាហើយ វិលចូល សិល្បៈវិញ នឹងខិតខំឱ្យ បានទទួលការ ចាប់អារម្មណ៍ និង គាំទ្រច្រើន ពីសំណាក់ ទស្សនិកជន ៕

What Next?

Recent Articles