រដ្ឋាភិបាល​សម្រេច​យក​ថ្ងៃ ១៥​តុលា ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ

ភ្នំពេញ៖ យោងតាមសារាចរលេខ ០៣ ស.រ​ បានឲ្យដឹងថា រាជរដ្ឋាភិបាលបាន​​កំណត់​យក​ថ្ងៃទី​១៥ ខែតុលា ជា​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ សម្រាប់​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០១៣​។

Monday, 22 October 2012
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

រូបព្រះឆាយាលក្ខណ៍ សម្តេចព្រះនរោត្តម សីហនុតាំងមុខព្រះបរមរាជវាំង។ រូបថតហេង ជីវ៍ន

រូបព្រះឆាយាលក្ខណ៍ សម្តេចព្រះនរោត្តម សីហនុតាំងមុខព្រះបរមរាជវាំង។ រូបថតហេង ជីវ៍ន

​​សារាចរ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ ០៣ ស​.​រ ដែលមាន​ចុះហត្ថលេខា​ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ដោយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ មាន​គុណូបការៈ​ដ៏​ថ្លៃថ្លា​វិសេសវិសាល និង​ឧត្តុង្គឧត្តម​ចំពោះ​ជាតិ​មាតុភូមិ ដែល​ក្នុង​មួយជីវិត​របស់​ព្រះអង្គ ព្រះអង្គ​បាន​លះបង់​ទាំង​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី ការបង្រួបបង្រួម​ជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង​ការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ចសង្គម ជាពិសេស​ព្រះរាជ​វីរ​សកម្មភាព​ដ៏​ច្រើន​របស់​ព្រះអង្គ ដែល​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ឯករាជ្យ បូរណភាព​ទឹកដី ឯកភាព​ជាតិ អព្យាក្រឹតភាព និង​កិត្យានុភាព​ដ៏​ល្បីល្បាញ​នៅលើ​សកលលោក និង​ដោយ​យោងតាម​អនុក្រឹត្យ​លេខ​១៨៦ អនក្រ​.​បក ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​១៥ ខែតុលា ជា​ទិវា​ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ។

What Next?

Recent Articles