សមិទ្ធផល​សំខាន់ៗ​របស់​ព្រះ​បាទ នរោត្តម សីហនុ

ភ្នំពេញៈ ក្រោយ​បញ្ចប់​ព្យុះ​ភ្លៀង​តាម​រយៈ​ការ​ទាមទារ​ឯករាជ្យ​ពី​អាណា​និគម​និយម បារាំង​យ៉ាង​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​១៩៥៣ របប​ដ៏​រីក​ចម្រើន​មួយ​គឺ​របប​សង្គម​រាស្ត្រនិយម​បាន​ផុស​រូប​រាង​ឡើង។ របប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​បញ្ញា​ញាណ របស់​ព្រះ​មហា​វីរ​ក្សត្រ​ នរោត្តម សីហនុ​។

Monday, 22 October 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ស្នា​ព្រះ​ហស្ត​សំខាន់ៗ របស់​ព្រះ​អង្គ​នៅ​ក្នុង​របប​នោះ គេ​សង្កេត​ឃើញ​មាន​ដូច​ជា វិមាន​ឯករាជ្យ វិមាន​រដ្ឋ​ចំការ​មន (ព្រឹទ្ធ​សភា) ចំណត​អាកាស​យាន​ដ្ឋាន អន្តរជាតិ​ពោធិចិនតុង (បច្ចុប្បន្ន អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ)​ចំណត​អាកាស​យានដ្ឋាន​សៀមរាប ចំណត​អាកាស​យាន​ដ្ឋាន​បែក​ចាន (ខេត្ត​បាត់ដំបង) ផ្លូវ​ជាតិ​លេខ​៤ ភ្នំពេញ-ក្រុង​ព្រះសីហនុ ផ្លូវ​ដែក​ក្រុង​ភ្នំពេញ-ក្រុង​ព្រះសីហនុ កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ សណ្ឋា​គារ ឯករាជ្យ ក្រុង​ព្រះសីហនុ សាល​មហោ​ស្រព​ជាតិ​ ព្រះ​សុរាម្រិត ភ្នំពេញ សាល​សន្និសីទ​ចតុមុខ ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ភ្នំពេញ ស្ពាន​ព្រះ​មុនីវង្ស​ទី​២ ស្ពាន​សង្គម​រាស្រ្ត​និយម ឆ្លង​កាត់​ទន្លេ​សាប សាកល​វិទ្យាល័យ​សង្គម​រាស្រ្ត​និយម​ភ្នំពេញ សាកល​វិទ្យាល័យ​ភូមិន្ទ​បច្ចេក​ទេស សាលា​ភូមិន្ទ​រដ្ឋ​បាល មហា​វិទ្យាល័យ​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច មហា​វិទ្យាល័យ គរុកោសល្យ ពុទ្ធិក​សាកល​វិទ្យាល័យ ព្រះ​សីហនុរាជ មហា​វិទ្យាល័យ​សិល្បៈ​ស្ថាបនា មហា​វិទ្យាល័យ​សិល្បៈ​និង​មុខ​របរ សាកល​វិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ សាកល​វិទ្យាល័យ ភូមិន្ទ​ក្សេត្រ​សាស្រ្ត សាកល​វិទ្យាល័យ ភូមិន្ទ​កំពង់ចាម សាកល​វិទ្យាល័យ ភូមិន្ទ​បាត់​ដំបង សាកល​វិទ្យាល័យ​សាកល​វិទ្យាល័យ ភូមិន្ទ​តាកែវ-កំពត រោង​ភាព​យន្ត​រដ្ឋ ស្ថានីយ​ទូរទស្សន៍ ខេមរ​ភូមិន្ទ មន្ទីរ​ពេទ្រ មិត្តភាព​ខ្មែរ-សូវៀត រោងចក្រ​ចម្រាញ់​ប្រេង​កាត​ក្រុង​ព្រះសីហនុ រោងចក្រ​ស្រាបៀរ​ក្រុង​ព្រះ​សីហនុ រោង​ចក្រ ព្រះ​នរោត្តម ដំឡើង​ត្រាក់ទ័រ និង​រថយន្ត​ធំ ក្រុង​ព្រះសីហនុ រោង​ចក្រ ស្ករស​ កំពង់ត្រាំ ខេត្ត​កំពង់ស្ពឺ រោងចក្រ វាយនភ័ណ្ឌ ខេត្ត​កំពង់ចាម រោង​ចក្រ​វាយនភ័ណ្ឌ​ខេត្ត​បាត់ដំបង រោង​ចក្រ បាវ​ក្រចៅ ដូន​ទាវ ខេត្ត​បាត់ដំបង រោង​ចក្រស៊ីម៉ងត៍​ចក្រីទីង ខេត្ត​កំពត រោង​ចក្រ​កែវ​ជើង​ឯក រាជ​ធានី​ភ្នំពេញ រោងចក្រ ក្តារ​បន្ទះ​ដី​ឥដ្ឋ ខេត្ត​កណ្តាល រោងចក្រ​ក្រដាស​ឆ្លូង ខេត្ត​ក្រចេះ រោងចក្រ ជីផូស្វាត​ទូក​មាស ខេត្ត​កំពត រោង​ចក្រ កង់​ឡាន​តាខ្មៅ ខេត្ត​កណ្តាល រោង​ចក្រ ត្រី​ខ​ប្រអប់ ខេត្ត​កោះកុង រោង​ចក្រ ផលិត​ជ័រ​កៅស៊ូ​ជុប ខេត្ត​កំពង់​ចាម និង​រោងចក្រ វារី​អគ្គិសនី​គិរីរម្យ ខេត្ត​កំពង់ស្ពឺ ជា​ដើម​។

ស្នាព្រះហស្ត​ក្នុង​ របប​សង្គម​រាស្ត្រ​និយម​របស់​ព្រះ​អង្គ​នៅ​មាន​ច្រើន​អនេក​ទៀត ដែល​តាម​រយៈ​ភាព​រីក​ចម្រើន​ទាំង​នោះ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​ ពិសេស​ប្រទេស​ជិត​ខាង​កោត​ស្ញប់​ស្ញែង​ និង​គោរព​នូវ​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​ព្រះ​អង្គ។ គេ​សង្កេត​ឃើញ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​មួយ​ចំនួន​នៅ​បន្ត​ប្រើ​ ប្រាស់​នៅ​ឡើយ ហើយ​មួយ​ចំនួន​ទៀត​បាន​បាត់​រូប​រាង​ក្រោម​ភ្លើង​សង្គ្រាម៕

ព្រះ​បាទ នរោត្តម សីហនុ និង​​​ម្ចាស់​ក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ។ រូបថត សហ​ការី

កំពង់​ផែ​​ក្រុង​​ព្រះ​សីហនុ។ រូបថត សហ​ការី

ពហុកីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​មើល​ពី​លើ​។ រូបថត សហ​ការី

វិមាន​ឯក​រាជ្យ​កសាង​ក្រោយ​ទទួល​ឯក​រាជ្យ​បរិបូរណ៍ពី​បារាំង​ឆ្នាំ​១៩៥៣។

សាល​សន្និសីទ​ចតុមុខ​មើល​ពី​លើ​។ រូបថត សហ​ការី

សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​។ រូបថត សហ​ការី

ទិដ្ឋ​ភាព​ផ្សារ​ធំ​ថ្មី​កាល​ពី​សម័យ​មុន​។ រូបថត សហ​ការី

ព្រះ​បាទ​នរោត្តម សីហនុ ចុះ​ទស្សន​កិច្ច​នៅ​តាម​រោង​ចក្រ​។ រូបថត សហ​ការី

ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​មើល​តាម Google Earth។ រូប​ថត សហ​ការី

What Next?

Recent Articles

23 Responses to "សមិទ្ធផល​សំខាន់ៗ​របស់​ព្រះ​បាទ នរោត្តម សីហនុ"

  1. ល្អមែនទែនដែលផ្តល់ភាពយុត្តិធមដល់ការខិតខំរបស់ព្រះអង្គ!

  2. BaBaBoo says:

    ភាពជាមនុស្សគំរូ សម្តេចតា បានយាងទៅគ្រប់ទីកន្លែង ដោយមិនប្រកាន់វណ្ណៈ ចំណុចនេះហើយដែលធ្វើឲ្យប្រជា

    ពលរដ្ឋខ្មែរចូលចិត្តទ្រង់ ។

  3. ខ្មែរក្រោម says:

    ស្តេចឪមានគុណវិបត្តច្រើនពេកមិនអាចអោយខ្ញុំគោរពបានទេ ដូចជា៖
    ១-ធ្វើអោយបាត់បង់ដីកម្ពុជាក្រោមនិងប្រជុំកោះសមុទ្រមួយចំនួន។
    ២-បង្កើតរបបខ្មែរ ក្រហម និងគាំទ្រវៀត កុង ប្រឆាំងសហរដ្ឋអាមេរិច បោកប្រាស់ប្រជារាស្រ្តចាស់ៗកើតជំនាន់សម្តេចឪ ដែលមិនបានរៀនសូត្រជ្រៅជ្រះប៉ុណ្ណោះ តែវីរៈភាពរបស់សម្តេចឪ គ្មានតំលៃសំរាប់ក្មេងជំនាន់ក្រោយទេព្រៅះគេជឿលើភស្តុតាងឯកសារ មានជាវីដេអូបញ្ជាក់។ (សូមទស្សនាខ្សែវីដេអូនេះចុះ បើសិនអាចសូមវិទ្យុជាតិនានា មេត្តាចាក់ផ្សាយឲ្យប្រជាជនខ្មែរដឹងអំពីការពិតផង កុំសរសេរអ្វីដែលបំភ័នប្រវត្តិសាស្រ្តពិត ព្រោះប្រវត្តិសាស្រ្តទោះហេតុការល្អឬអាក្រក់ គេត្រូវតែសរសេរអំពីធាតុពិត នោះបានគេហៅថាប្រវត្តិសាស្រ្ត)
    http://www.youtube.com/watch?v=qrcef0lszKU&feature=related

    ៣-បំផ្លាញកិច្ចព្រមព្រៀងក្រុងប៉ារីស 23-តុលា-1993 បណ្តេញអសប UNTAC បង្កើតនាយករដ្ឋមន្រ្តី២ ចំលែកក្នុងលោក ព្រោះព្រះអង្គស្រឡាញ់រាជបល្ល័ង្គ ចង់សោយរាជ្យតពូជ ព្រោះអសបបោះឆ្នោតរើសប្រធានាធិបតីយ មិនមែនរាជាទេ សូមកុំយល់ច្រឡំ។
    ៤-ព្រះអង្គពេញចិត្តតែស្រីយួន ដែលជាសត្រូវរបស់ខ្មែរ ហើយលើកតំកើងជាព្រះមហេសីពេញច្បាប់ ដោយមិនបានគិតថាគេលះបង់ដើម្បីជាតិគេ ដោយយកស្រីមកអមអស់មួយជីវិត។ (បើមិនជឿ សូមតាមដានប្រវត្តិរបស់សម្តេចម៉ែសណ្តានយួនឬអត់នោះទើបដឹងការពិត?)
    ៥-កាលព្រះអង្គមានអំណាច តើព្រះអង្គសំលាប់អ្នកស្នេហាជាតិ និងសេរីភាព ប្រជាធិបតេយ្យណាខ្លះ? ដូចការដឹកនាំរបស់លោកហ៊ុនសែនបច្ចុប្បន្នហ្នឹងមិនខុសគ្នាទេ …………. មានតែព្រះអង្គទេទើបដឹងការប្រព្រឹត្តរបស់ខ្លួន​។
    ៦-ហេតុអ្វីព្រះមិនមានទំនាក់ទំនងជាមួយមហាអំនាចបច្ចឹមប្រទេស ដូចជា សហរដ្ឋអាមេរិច កាណាដា ដែលជាប្រទេសសេរី ព្រះអង្គស្វាគមន៍តែរបបកុមុយនីស្តិ៍ ដូចជា កូរ៉េខាងជើង និង ចិត …..ដែលសំលាប់ជិះជាន់រាស្រ្តទៅវិញ។ ដូចឃើញស្រាប់ហើយ កូរ៉េខាងជើងប្រជាជនក្រីក្រអត់ឃ្លានពឹងតែជំនួយរបស់បរទេស និងកូរ៉េខាងត្បូងដែលគេជាមិត្តរបស់សហរដ្ឋអាមេរិចសព្វថ្ងៃគេរីកចំរើនប៉ុណ្ណា?

    ៧-មុនស្លាប់ក៏គ្មានបណ្តាំទុកអោយជាតិដែរ ពិតជាមហាក្បត់ជាតិម៉ែនស្តេចសីហនុ
    បើមានបណ្តាំសំរាប់ជាតិជូចជា ផ្តាំកូនចៅជំនាន់ក្រោយអោយ យកកម្ពុជាក្រោម និងប្រជុំកោះមកវិញ ខ្ញុំអាចគោរពព្រះអង្គខ្លះ។

    ៨-មានតែលោកយមរាជទេ ដែលអាចកាត់សេចក្តីដោយយុត្តិធម៌បាន ព្រោះអ្នកសាងបាបនិងចុះនរក អ្នកសាងបុណ្យនឹងឡើងឋានសួគ៌ ។

  4. លោក” ខ្មែរក្រោម”​ ការបាត់បងកម្ពុជាក្រោមមិនមែនជាកំហុសរបស់ព្រះករុណា១០០%ទេ។រឿងនេះ
    វាស្មុគស្មាញសំបើមណាស់!លោកដឹងទេមុនបារំាងមកគ្រប់គ្រងខ្មែរជំនាន់នោះ ប្រជាជនខ្មែរមានប្រ
    ហែលជា១លានពីរសែននាក់តែប៉ុណ្ណោះ (ឯកសារលោកវណ្ឌីកាអុន) ស្តេចខ្មែរជំនាន់នោះមានការ
    ព្រួយបារម្ភយ៉ាងខ្លាំង ហើយមានពេលមួយនោះប្រជាជនខ្មែរបានស្លាប់១ថ្ងៃចំនួន៥០០នាក់ (ឯកសារ
    លោកវណ្ឌីកាអុន)ដោយសារជំងីដំកាត់ ស្តេចខ្មែរដែលព្រួយបារម្ភយ៉ាងខ្លាំងបានសំរេចចឹត្តហៅ
    បារាំងមកគ្រប់គ្រងខ្មែរ {ឯកសារថាស្តេចខ្មែរជិះសំពៅទៅដោយព្រាវមិនទាន់ស្គាល់បារាំងទេ! ស្តេចដែលហៅបារាំងសេសគីស្តេចស៊ិសុវត្តិ(ត្រង់នេះខ្ញុំមិនច្បាស់ដែរ}។ពេលបារាំងមកគ្រប់គ្រងស្រុក
    ខ្មែរ ប្រជាជនខ្មែរមានកើនចំនួនទ្បើងច្រើន (សូមលោកមេត្តាស្រាវជ្រាវឯកសារប្រវត្តិសាស្រ្តបន្ថែម),…៕ រៀងការបាត់បង់កម្ពុជាក្រោម បូកនឹងកោះត្រល់ផងអាចចោតថាបារាំងសេសក៏បាន ឳពុក
    សម្តេចសីហនុក័បាន ។ប៉ុន្តែរឿងនោះកើតទ្បើងពីរឿងបារាំងសេសទាពន្ធដាទេ​ បារាំងសេសគេចែក
    តំបន់ដើម្បីទារពន្ធ តាមដឹងគេអោយយួនជួយទារពន្ធដារខ្មែរជំនាន់នោះ (សូមទោសដោយអត់ពេល
    ចាំខ្ញុំបំភ្លឺលោកពេលក្រោយ)៕  

  5. JML says:

    JML នឹងវិលមកធ្វើការបកស្រាយជូនជនជ្រុលនិយមមួយចំនួនដែលផ្កាប់មុខហើយល្ងង់២ដងសរុបដែលបានចាញ់បោកអាភ្លើជនបរទេស
    ធ្វើឲ្យជនផ្កាប់មុខនោះជឿស៊ុបទៅលើព្រឹត្តិការណ៏ប្រវតិ្តសាស្ត្រ។ ជួបគ្នាថ្ងៃស្អែក សំណាងល្អ៕

  6. m. says:

    តេជោយ៉តនិយាយត្រឹមត្រូវណាស់​​សូមសរសើរអស់ពីដួងចិត្ត។

  7. Ben says:

    ទាំងអស់គ្នាសុទ្ធតែស្រឡាញ់ជាតិ ប្រជាជន ទឹកដី មិនចង់ឲ្យបាត់បង់និងចង់បានត្រឡប់មកវិញ

    តែសូមពិនិត្យមើលអ្វើដែលអ្នកកំពុងបញ្ចេញមតិតាមសំណេរ ខ្ញុំអាចយល់និងនិយាយបានថា

    ពួកលោកគឺជាមនុស្សដែលស្នេហាបំផ្លាញជាតិនិងផលប្រយោជន៍ជាតិ ព្រោះអ្វីដែលបានសរសេរ

    ​នោះមិនបានធ្វើឲ្យប្រសើរដល់ជាតិទេ ក្រៅពីការបំបែកបំបាក់។ អ្នកដែលមានជាតិ ប្រជាជនក្នុង

    ​បេះដូងគឺគេនិយាយពីអ្វីដែលគេអាចរួមគ្នាធ្វើនិងមានទំនួលខុសត្រូវជាមួយគ្នា មិនមែននិយាយ​ពី

    អ្នកនេះធ្វើខុស អ្នកនោះខុស ចុះអ្នកដែលកំពុងនិយាយថាគេខុស ឬធ្វើខុស បាននិងកំពុងធ្វើអ្វីខ្លះ​

    សំរាប់ជាតិ និងប្រជាជនខ្លួន។

    ខ្ញុំមិនសូវចេះដឺងពីរឿងដឹកនាំប្រទេសទេ តែអាចយល់បានតាមរយៈសំណេរឬសំដី ថាតើអ្នក​

    សរសេរនោះ និងអ្នកនិយាយនោះជាមនុស្សបំផ្លាញជាតិឬជាដង្កូវ។

  8. JML says:

    ពួកអាប្រឆាំងផ្កាប់មុខរាល់គ្នានេះ ម្នាក់ៗមានភ្នែកពីរ តែធ្វើជាបឹទភ្នែកម្ខាង ហើយមើលតែសមិ្ធផលសម័យសីហនុ ចុះភ្នែកម្ខាងដែលបឹទនោះមិន
    ព្រមបើកមើល និងប្រៀបធៀបសមិ្ធផលសម្តេចតេជោផង? យ៉ាប់មែនពួកអាជញ្ជីងខ្វះតុល្យភាព

  9. សូមអរគុណលោក ” m ” ខ្ញុំបាទនិយាយតាមតែឯកសារប្រវត្តិសាស្រ្តតែប៉ុណ្ណោះ,…៕

  10. ត្រឹមត្រូវហើយលោក ” JML ” សមិទ្តិផលរបស់សម្តេចនាយកមានច្រើនអនេកចាប់តាំងពីប្រទេសជាតិបានបោះឆ្នោតលើកទី១មកម្លេះ ខ្មែរម្នាក់ៗត្រួវហ៊ានផ្តល់យុត្តិធម៏ដល់ថ្នាក់ដឹកនាំដែលលោកបាន
    ខិតខំកសាង។

  11. អ្នកលេង says:

    សមិទ្ធិផល​ ដែល ពួក អាកញ្ជះ យួន នោះ មាន ជំពាក់ បំណុល គេ រុំកោះ ​កាត់ ដី និង

    ប្រគល់កោះអោយ

    យួន ខ្ទេច អស់ ព្រៃ ឈើ ជិត រលាយ អស់ ត្រី ដេញ ប្រជា​ជន ចេញ ពី ក្រុង នាំ យួន រស់ នៅ

    រាប់លាន នាក់ យ៉ាង សុខស្រួល ពុក រលួយ ពេញបន្ទុក ។ល។ និង ។ល។

    ច្បាស់ ហើយ មែន ទេ អា អស់សាច់ JML ហ្អែង

  12. អ្នកលេង says:

    ហ៊ុន សែន អើយ សូម ល្មម ឈប់ យក បទ ចំរៀង ដែល គេ និពន្ធ រួច ហើយ នោះ មកដាក់ ថា

    ជា ស្នាដៃ ខ្លួន អែង ទៀត ទៅ ទង្វើ លោក ខ្វាង​ អែង នេះ បោក បាន តែ ពលរដ្ធ ខ្មែរ ដែល គាត់

    មិនបាន យល់ ច្បាស់ នៅ មូលហេតុ របស់ វា ពិត ប្រាកដ តែ ប៉ុណ្ណោះ ។បើ កុំតែ ពេល នោះ យួន

    វាចាប់ លោក ប៉ែន សុវណ្ណ នឹង ចាន់ ស៊ី ស្លាប់ បាត់ ទៅ ហើយ យួន សំលឺង ឃើញ ថា​ បុគ្គល

    ហ៊ុន

    សែន នេះ ចេះគ្រាន់ បើ ជាង ជា ស៊ីម និង ហេង សំរិន ( អាន អក្សរ មិនទាំង កើត ផង ) រួម ទាំង

    កាលណោះនៅ ហ៊ុន សែន វានៅ

    ក្មេង ពុំ មាន បទ ពិសោធន៏

    ក្នុង រឿង នយោបាយ

    ហើយបុគ្កល នេះ បាន យល់ ព្រម ធ្វើ តាម សំនើរ យួន ទាំងអស់ ដូច ជា ដឹក អីវ៉ាន់សំភារះ ទាំង អស់

    ទៅស្រុកវា ដែល ខ្មែរ ក្រហម បន្សល់ ទុក នៅ ហើយនិង ចុះ សន្ធិសញ្ញា ទទួល

    ស្គាល់ព្រំដែន និង កោះ ត្រល់ ថា

    ជា

    របស់ វា ។ល។ កុំ អី ស្មាន ថា បាន មក ឈរ អួត ក្តែងៗៗ សុទ្ធ តែ អែង ជា មនុស្ស សំខាន់ជាង គេ បំ

    ផុត ក្នុង ការ វៃ ខ្មេរ ក្រហម ។ រី អែ មួយ ទៀត

    បើ កុំ តែ ចិន វា​ បើក ភ្លើង ខៀវ អោយ ដោយ វា គិត ថា ខ្មែរ ក្រហម ពេលនោះវា អស់ សាច់ ស៊ី

    និង ម្យ៉ាង ទៀត

    បើចិន នៅ តែក្រសោប ខ្មែរ ក្រហម ទៀត វា នាំ អោយ គេ រិះគន់ ធ្វើអោយអាប់ មុខ មាត់ និង

    កិតិ្តយស វា នោះ ទេ កុំ អី ស្មាន តែ ហ៊ុន សែន ហ៊ាន ចូល រួង ខ្លាបាន ហ្អី ? ។ កុំ មក ស្រែក

    កហុកគេធ្វើ អែង គ្រាន់បើ នោះ ។

  13. ខ្មែរកំសត់ says:

    សូមលោកតេជោយ៉ត មេត្តាជួយផ្តលមតិ យោបល់ល្អៗបន្ថែមទៀតដល់កូនខ្មែរ
    ដើម្បីជាយានដល់ការស្រាវជ្រាវ បើមិនអញ្ជឹងទេជំនាន់ក្រោយឆ្លើយដាក់អ្នកដឹក
    នាំជំនាន់មុនជាមិនខាន។
    សូមអរគុណទុកជាមុន

  14. លោក”ខ្មែរកំសត់”ខ្ញុំបាទហ្នឹងព្យាយាម។អរគុណលោកដែលបានគាំទ្រនិងផ្តល់ភាពយុត្តិធមន៏
    ដល់ព្រះករុណា៕

  15. ដូនពេញ says:

    លោក ‹អ្នកលេង›ពិតជានិយាយត្រូវណាស់, សំដីរបស់លោកខាងលើពិតបកស្រាយចំ ចំនុចការពិត…!

  16. អព្យាក្រឹត្យ says:

    និយាយរួម អ្នកនយោបាយខ្មែរ តែងតែយកចំណេញរៀងៗខ្លួន ជាពិសេសគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់ហ្នឹង ។ ហេតុនេះហើយទើបជាតិលេចលង់ដល់សព្វថ្ងៃ……..
    ១-សម្តេចជោរអាង​ ប្រើអំណាចទាហ៊ាន តុលារមុខជ័រ សភាគូដមាន់
    ២-សមរង្សី អាងតែប្តឹងអបស អន្តរជាតិជួយ ប្រឆាំងផ្កាប់មុខ ដូចករណីពួកអានាធិបតេយ្យជាដើម។
    ៣-ញ៉ឹកប៊ុនឆៃវីញ គ្មានជំរើស ទ្រពងសម្តេចជោរ និងធ្វើជាអ្នករាជានិយមស្អីគេហ្នុង។
    ៤-គឹម សុខា ក៏មិនដឹងយ៉ាងម៉េចដែរ ប៉ុន្តែគ្រាន់បើជាងគេបន្តិចព្រោះមិនទាន់មានសមាសភាពក្នុងជួររដ្ឋាភិបាលនៅឡើយ។ តែយ៉ាងណាគាត់រីះគន់បែបស្ថាបនា គឺមិនទាន់ជ្រុលនិយមទេ។
    ៥-ស្តេចសីហមុនី សោយរាជ្យគ្រាន់តែជាតុក្កតា ដែលសម្តេចជោរឲ្យ១កៅអី ជានិម្មិតរូបថាជាព្រះរាជាណាចក្រកម្ពុជា កុំឲ្យរាស្រ្តបះបោល ជាពិសេសទុកប្រើឲ្យចុះហត្ថលេខាច្បាប់និងរាជក្រឹតតែងតាំងមន្រ្តី ប៉ុណ្ណោះ។ ចាំមើលពេលសោយទីវង្គតទៅ មានស្នាដៃអីខ្លះមកបង្ហាញរាស្រ្តដូចសម្តេចឪ?

    ខ្ញុំមិនកាន់ជើងខាងណាទេ ហ៊ុនសែន បានធ្វើត្រូវមួយចំនួនដែរ ប៉ុន្តែទាស់ត្រង់ថាគាត់មិនអាចងៀកចេញពីវៀតណាមបាន។

    បើគាត់ហ៊ានបត់ប្រាកដជាអស់អំណាច បើសិនខ្មែរទាំងអស់ហ៊ានលះបង់ដើម្បីប្រយោជន៍ជាតិ ម្លេះប្រទេសខ្មែរនឹងមានគ្រប់យ៉ាងដោយរីករាយ ពោពេញដោយសុភមង្គលក្នុងសង្គម មិនដូចសង្គមបច្ចុប្បន្ន បក្សពួកនិយម ពុករលួយ ​ក្មេងមិនស្គាល់ចាស់ ករណីរំលោភសេពសន្ថវៈ លែងដឹងខុសត្រូវ សម្បីតែសាច់ឈាមបង្កើតរបស់ខ្លួន….ល។ អំពើអយុត្តិធម៌ក្នុងសង្គមកើនឡើង អ្នកប្រព្រឹត្តមិនបានទទួលទោស បែជាជាប់ទោសអ្នករងគ្រោះទៅវិញ ។

    សូមអស់លោកជួយត្រួតពិនិត្យមើលផង​ ចុះ !!!!!

  17. Phnom Thbeng meanchey says:

    ឪស៊ិហនុសោយរាជក្រោយស៊ិហនុទេតេជោយ៉តសូមមើលប្រវត្តិស្តេចសន
    ហើយស្តេចនរ្មោត្តមដែលទៅពឹងបារាំងដោយសារបណ្តាំរបស់អង្គឌួង​
    គឺស្តេចស៊ិហនុដែលបំផ្លាញទឹកដីខ្មែរបំផ្លា្ញញព្រះខ័នរាជ បញ្ចវត្ថុព្រមទាំងលំពែងតាត្រសក់ផ្អែម
    ព្រះស្តេចគ្រប់ជំនន់ពេលឡើងសោយរាជត្រូវមានរបស់ទាំងនេះហេតុស្តេចខ្មែរនៃរាជានិយមទី២
    មិនមានជាស្តេចគ្រប់លក្ខណៈគឺជាស្តេចសន្មត់ដូចស្តេចល្ខោនអញ្ចឹង៕

  18. សូមគាំទ្រចំពោះ«តេជោយ៉តនិងអ្នកលេង»សូមអ្នកខិតខំរកឯកសារភស្តុតាងប្រវត្តិសាស្រ្តដើម្បីបំភ្លីដល់យុវជនខ្មែរមួយចំនួនដែលកំពុងតែយល់ថាទង្វើ ហ៊ុន សែន ត្រឹមត្រូវ សមទ្ធផលរបស់ សម្តេចតា កំពុងតែឈានទៅរកការបាត់បង់អស់ហើយ ហើយមន្រ្តីរាជការតូចតាចត្រូវបាន ហ៊ុន សែន បំភ្លេចចោលហើយ ភស្តុតាងប្រាក់បៀវត្សរបស់ពួកគាត់មិនស្មើនឹងនិស្សិតចុះវាស់វែងដីធ្លី ផង សូមមន្រ្តីរាជការទាំងអស់ពីចារណា នៅមានរឿងច្រើនទៀតដែលយើងត្រូវនិយាយប្រាប់ខ្មែរ ទាំងអស់ឱ្យភ្ញាក់ខ្លួនឡើង កុំឱ្យទឹកដល់ច្រមុះទាល់ សូមខ្មែរទាំងអស់ក្រោបឡើងជួយស្រោចស្រង់ ជាតិ កុំឱ្យព្រលឹងសម្េតតាវិលវុល៕

  19. @ says:

    ដូចជាមិនចាំបាច់អរគុណអ្វីទេ សំរាប់រាស្រ្តដូចខ្ញុំចំពោះសមិ្ធផលនានា ព្រោះវាជាកិច្ចដែលមេដឹកនាំត្រូវធ្វើ
    ចំពោះប្រជាពលរដ្ឋខ្លួន

  20. តេជោយ៉ត says:

    អរគុណលោក”Phnom Tbeng Mean Chey”ចំពោះមតិរបស់លោកដែលថា៖ឳពុកសម្តេចសីហនុ
    សោយរាជ្យក្រោយសម្តេចសីហនុ,…ពិតជាត្រឹមត្រូវ។ប៉ុន្តែរឿងនេះដើមបំបូងឳពុកសោយរាជ្យមុន
    កូន(ពេលនោះសម័យបារំាងចូលមកត្រួយត្រាស្រុកខ្មែរហើយ,..)ក្រោយមកបានបារាំងលើកសម្តេច
    សីហនុអោយទ្បើងសោយរាជ្យ(មានអាយុតែ១៨ព្រះវស្សា) ក្រោយមកទៀតបានសម្តេចសីហនុបាន
    ប្រគល់រាជ្យអោយឳពុកម្តាយលោកវិញ ហើយលោកយាងចុះមកដឹកនាំរដ្ឋាភិបាលវិញ។រឿងលោក
    ចោទថាគាត់បំផ្លាញព្រះខ៏នរាជ ខ្ញុំក៏មិនច្បាស់ដែរដោយសារមិនឃើញមានឯកសារណានិយាយទេ
    ប្រហែលជាពាក្យចាមអារាមក៏មិនដឹង,…៕ពាក់ពន្ធ័នឹងការបាត់បងទឹកដីកម្ពុជាក្រោមសម៏យបារំាង
    រឿងនេះមកពីបារំាងអោយយួនជាអ្នកដើរទាពន្ធដារជំនួសបារាំង(ឯកសារលោកវណ្ឌីការអ៊ុន)សូមបី
    នៅលើទឹកដីខ្មែរក៏បារាំងអោយតែខ្មែរណាដែលជាកុនចៅចិនជាអ្នកគ្រប់គ្រងលើពន្ធដារ​ គ្រប់គ្រង
    លើសេដ្ឋកិច្ចខ្មែរមួយទាំងមូលដែរ រហូតដល់ប្រជាពលរដ្ឋខ្មែរនៅតាមជនបទមានការប៊េះបោល
    ហ្នឹងរឿងពន្ធដារនេះ(ឯកសារលោកវណ្ឌីការអ៊ុន)​ក្រោយមកទៀតមានបញ្ញវន្ត័ខ្មែរម្នាក់បានពោល
    ថា៖ច្របាច់ក៏ចិន លាអណ្តាតខ្មែរ។​សូមជូយមើលឯកសារប្រវត្តិសាស្រ្តខ្មែរបន្ថែមផងដើម្បីជាទុន
    មួយថា៖តើជាតិសាសន៏យើងចុះខ្សោយដោយសារមូលហេតុអី? ការដឹងច្បាស់ពីរៀងជូរចត់នា
    អតីតកាលជារឿងមួយសំខាន់ណាស់សំរាប់យើងទាំងអស់គ្នាទៅថ្ងៃអនាគត់​​​​​​ ​​​​​​​​​ពេលនេះសំខាន់គួរ
    ខ្មែរយើងគួរតែមានកំណើនប្រជាជនអោយបានច្រើនទ្បើង មានតំលាភាព(transparancy)លើប្រពន្ធ
    ច្បាប់អោយបានល្អ មានអភិបាលកិច្ចអោយបានម៉ត់ចត់ប្រកបដោយគណនីយ្យភាពទៅ នោះខ្មែរ
    យើងហ្នឹងបានល្អហើយ,…៕

  21. Srey Khmer says:

    He dies a he live,
    everyone’s friend (ememy)
    In our hearts a memory will always be kept
    of one we love, (hate)
    and will never forget.

  22. _/\/\/\_ says:

    សម័យស្ដេចតា សីហនុ កសាងខ្មែរអត់ជំពាក់លុយបរទេសរាប់ពាន់លានដុល្លាទេ !
    សម័យ ហ៊ុន សែន ខ្មែរជំពាក់លុយបរទេសរាប់ពានលានដុល្លា ហើយសមទ្ធផល
    បានពីការអភិវឌ្ឍន៍ណឹង ដូចជាតិចទួចណាស់ មិនសកសមនិងតម្លៃនៃការជំពាក់បំណុលគេទេ !

  23. Tommy says:

    បង្ហាញសមិទ្ធិផលរបស់សង្គមរាស្ត្រនិយម អត់ខ្លាចបក្សកាន់អំណាចគុំគួនទេឬអី?