ខ្ទង់ច្រមុះសិប្បនិម្មិតរបស់ ឈិត សុជាតា ធ្វើទុក្ខ

កាលពីដំណាច់ខែ ពិធីការិនី ឈិត សុជាតា បានប្រកាស ប្រាប់ថា នឹងដក ខ្ទង់ច្រមុះ សិប្បនិម្មិត របស់ខ្លួនចេញ ពីព្រោះ មានការរិះគន់ ពីមិត្តភក្តិ ថាខ្ទង់ ច្រមុះសិប្បនិម្មិត របស់នាង មិនសម នឹងទម្រង់មុខ ។

Written by ភ្នំពេញដេលីញូវ
Monday, 22 October 2012

ប៉ុន្តែនៅ ជិតពាក់ កណ្តាលខែ តុលា យើងទទួល បាន ព័ត៌មានថា មូលហេតុ ដែល ឈិត សុជាតា ចង់ដក ខ្ទង់ច្រមុះ សិប្បនិម្មិត ចេញ ដោយសារ ថ្មីៗនេះ ច្រមុះនាង ធ្វើទុក្ខខ្លាំង ធ្វើឱ្យពិបាក នៅក្នុងខ្លួន រហូតបង្កទៅជា ជំងឺផ្តាសាយធំ ជាប់ជាអចិន្ត្រៃយ៍ ហើយនាង កំពុង ព្រួយ បារម្ភ ចំពោះ រឿងនេះ ។ ទោះជា យ៉ាងនេះក្តី ឈិត សុជាតា នៅមិនទាន់ ទៅប្រទេសថៃ ដើម្បី ដកខ្ទង់ច្រមុះ នោះចេញ នៅឡើយទេ ដោយលើក ហេតុផលថា នាងជាប់រវល់ ការងាររកស៊ី និង ថត ខ្សែភាពយន្ត ។

នៅក្នុងពិភពសិល្បៈ មានសិល្បការិនី ជាច្រើនបាន ចូលហាងកែ ខ្ទង់ច្រមុះ របស់ខ្លួន ដើម្បីបន្ថែម សម្រស់ឱ្យ កាន់តែ ស្រស់ស្អាត មានដូចជា ឱក សុគន្ធកញ្ញា្ប មាស សុខសោភ្បា នី មុន្នីនាថ្ប សឿ សុធារ៉ា ញឹម ចាន់ថន្ សាស្បា សុគន្ធ អារីយ្ប៉ា ហេង ម៉ារ៉ាឌី្ កុល ដាវី ឆៃលី ដាឡែន្ប ឈិត សុជាតា … និង សិល្បការិនី ជាច្រើនទៀត ។ ថ្វីដ្បិត តែមានការ និយមកែច្នៃ បែបនេះក្តី តែក្នុងចំណោម តារាទាំងនោះ ធ្លាប់មានអ្នកខ្លះ រអ៊ូពីការ ឈឺចាប់ ក្នុងការដែល ធ្វើខ្ទង់ច្រមុះ ឱ្យខ្ពស់ ប៉ុន្តែមិនមាន នរណា បញ្ជាក់ថា ច្រមុះរបស់ខ្លួន មាន បញ្ហាឡើយ ដោយសារមាន អារម្មណ៍ ខ្មាសអៀន ហើយ ចុងក្រោយនេះ ឈិត សុជាតា កំពុងជួប បញ្ហានេះ ។

ថ្វីដ្បិតតែ មិនមានឈ្មោះ ជាអ្នកចម្រៀង តែ ឈិត សុជាតា តែងតែបង្ហាញ មុខនៅលើ ឆាកប្រគំតន្ត្រី តាមកញ្ចក់ ទូរទស្សន៍នានា ។ ជាក់ស្តែង នៅដើមខែ តុលា នាងបាន បង្ហាញមុខ ជាប់ៗគ្នានៅក្នុង កម្មវិធីតន្ត្រី របស់ទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ និង CTN ។ ក្រោយពីច្រៀង ជាប់ៗគ្នា ពីថ្ងៃនោះមក ធ្វើឱ្យច្រមុះ ឈិត សុជាតា មានបញ្ហា ប្រែទៅជាមាន ឈឺចាប់ និងផ្តាសាយ ធំទៀតផង ។ ជួបជា មួយ ឈិត សុជាតា កាលពីថ្ងៃទី ៦ ខែតុលា នាងបានបញ្ជាក់ ប្រាប់ថា “ទោះ បីជាខ្ញុំឈឺ ព្រោះជំងឺ ផ្តាសាយ តែខ្ញុំរីករាយ ដែលបានបម្រើ ទស្សនិកជន នៅក្នុង អាជីពនេះ ។ ខ្ញុំនៅមិនទាន់ ទៅជួបជាមួយ គ្រូពេទ្យ ជំនាញ ដើម្បីពិភាក្សា អំពី ការដក ខ្ទង់ច្រមុះ សិប្បនិម្មិត នេះចេញ នៅឡើយទេ ដោយសារ ការងារ មមាញ្ញឹកពេក ម៉្យាងទៀត ខ្ញុំផ្តាសាយ ជាប់រហូត រកធ្វើអ្វី មិនកើតសោះ” ។

មានព័ត៌មានថា ច្រមុះសិប្បនិម្មិត របស់នាង កំពុងធ្វើទុក្ខខ្លាំង រហូតធ្វើឱ្យ ផ្តាសាយបែបនេះ តើជាការពិត ដែរឬទេ ? ឈិត សុជាតា បញ្ជាក់ ប្រាប់ថា ដោយសារ មួយរយៈនេះ អាកាសធាតុ ប្រែប្រួល ទើបធ្វើឱ្យនាង ផ្តាសាយ ធម្មតា ពេលផ្តាសាយ តែង តែធ្វើឱ្យ ឈឺខ្ទង់ ច្រមុះខ្លះ តែនាងក៏មិន ច្បាស់ថា ផ្តាសាយនោះ បណ្តាលមកពី ការកែខ្ទង់ច្រមុះ ឬយ៉ាងណាទេ ប៉ុន្មាន សប្តាហ៍ទៀត ពេលទំនេរ នាងនឹងចេញទៅ ប្រទេសថៃ ដើម្បីឱ្យគ្រូពេទ្យ ជំនាញ ដកខ្ទង់ច្រមុះ ចេញ ពី ព្រោះមាន មនុស្សជាច្រើន និយាយថា ខ្ទង់ច្រមុះ សិប្បនិម្មិត របស់នាង មិនសម នឹងទម្រង់មុខ ចាញ្ញ់ច្រមុះ ធម្មជាតិ ។

ឈិត សុជាតា ធ្លាប់រអ៊ូប្រាប់ មិត្តភក្តិ ស្និទ្ធស្នាល របស់ខ្លួនថា នាងមានអារម្មណ៍ ឈឺចាប់ជាមួយ ខ្ទង់ច្រមុះ សិប្បនិម្មិត នេះខ្លាំងណាស់ ជាងមួយឆ្នាំមក ហើយដែលនាង ធ្វើការកែ នៅក្នុងខ្លួននាង មិនមាន អារម្មណ៍ សុខស្រួលសោះ ទើបតែ ពេលនេះ វាធ្វើទុក្ខខ្លាំង ទើបចង់ ដោះវាចេញ ។ កន្លងមកមាន សិល្បការិនី មួយចំនួន និយាយថា ការកែច្រមុះ អាចប៉ះពាល់ ដល់សំឡេង របស់ខ្លួន និង ធ្វើឱ្យពួកគេ ផ្តាសាយ ជាប់ជាប្រចាំ ។

ចំពោះរឿងចេញទៅ សម្តែងនៅ ក្រៅប្រទេស ឈិត សុជាតា បានប្រាប់ថា នាងនៅមិនទាន់ សម្រេចចិត្តទេ ដោយសារមិនទាន់ ជឿជាក់លើខ្លួន ឯងថាអា ចច្រៀងបាន ឬយ៉ាងណា ពីព្រោះនាងបាន ផ្អាកពីអាជីពនេះ ប្រមាណជាង ពីរឆ្នាំហើយ ៕

What Next?

Recent Articles

9 Responses to "ខ្ទង់ច្រមុះសិប្បនិម្មិតរបស់ ឈិត សុជាតា ធ្វើទុក្ខ"

  1. BaBaBoo says:

    របស់សិប្បនិម្មិតពេញនិយមណាស់ម័យនេះ ការកែឆ្នៃ អីអី ឲ្យតែមានដុល្លា តែសម្រាប់អ្នកលែងខ្លួនតែប៉ណ្ណឹង

    រួបកាយជាសំបកជីវិត ទោះបីល្អស្រស់ឆើតយ៉ាងណា ក៏គ្មានអ្វីក្រអូបឆ្ងាញ់ជាងកិត្តិយស និងការបរិចាកសម្រាប់

    អ្នកដែលក្រខ្សត់អត់ឃ្លានដែរ ។

  2. chakrey says:

    ពិបាកណាស់ កាលដើមឡើយព្រួយរឿងចំណីអាហារ សុទ្ធតែគីមី មិនបានប៉ុន្មានផង ស្រីៗសុទ្ធតែគីមីទៀតនេះបានថាដល់កន្លែងចប់តាម៉ង។

  3. ??? says:

    ស្ដុកគីមីនៅក្នុងខ្លួន ផលវិបាកតែងកើតឡើងនៅពេលណាមួយជាប្រចាំ………

  4. CT says:

    Not all srey acted and took this model of living…..

  5. CT says:

    How about srey srey in your family then??? before speak think ok???

  6. រង្សី-សុខា says:

    នាងនេះ សូម្បីតែរបស់កេរ្តិ៍ម៉ែចែកអោយក៍កែដេររួមខ្ជឹបដែរ។ខ្ពើមណាស់។

  7. អា-រង្សី-សុខាខ្លាយនេះអត់គ្រប់ទឹកទេ! ពូកែដើរជិនឆ្អន់គេអែងគ្នានសល់ គេដេរស្អីក៏ដេរទៅ មានទៅដេរ ប្រដាប់អ្នកម្តាយហ្អែងអែណា អាព្រែកត្នោត!!ហេស!! អានេះឆ្កួតមានកាតវើយ!!ហេស!!!!

  8. អា-រង្សី-សុខាខ្លាយនេះអត់គ្រប់ទឹកទេ! my arses

    http://www.directsmiley.com/cat/36/36_11_2.gif

  9. ក្មេងវត្ត says:

    អនិច្ចារ្យខ្មែររាប់ពាន់មឺនសែននាក់រកតែបាយហូបគ្មាន អ្នកខ្លះរកមួយថ្ងៃមិនបាន១ដុល្លាផងក្នុង
    គ្រាបច្ចុប្បន្ន តែអ្នកមួយចំនួនសម្បូរលុយចាយមិនអស់បែកគំនិតយកលុយមកកែរឆ្នៃសម្ផស្ស
    ដើម្បីឲ្យស្អាតទាក់ទាញមហាជន ពិសេសមន្រ្តីឧកញ៉ាៗ តែគួរឲ្យអាណិតដែលប្រែជាមានបញ្ហាដូច្នេះទៅវិញ តែអ្វីដែលយើងសង្កេតឃើញ ដារាល្បីៗស្អាតៗមួយចំនួនប្រាសចាកពីប្រពៃណី កែឆ្នៃខ្លួនឲ្យស្អាតខុសពីធម្មជាតិស្លៀកពាក់
    សិចស៊ីគឺដើម្បីទាញអារម្មណ៍មន្ត្រីនិងឧកញ៉ាមានៗសម្បូរទៅដោយដុល្លា ទោះជាធ្វើជាប្រពន្វចុងទីប៉ុន្មានក៍ព្រមដែរ ឲ្យតែមានដុល្លាចាយ ឡានទំនើបៗជិះ ផ្ទះវីឡានៅ លែង
    មួយយកមួយ ស្រីៗបែបនេះ ទោះជាមានសម្ផស្សរូបស្អាតយ៉ាងណាក៍នៅតែមិនថ្លៃថ្នូដែរ សូមបញ្ជាក់ ខ្ញុំនិយាយនេះសំដៅទៅស្រីៗមួយចំនួនតែប៉ុណ្ណោះ។