ថ្មីៗកន្លងទៅនេះ អ្នកចម្រៀង កែវ ច័ន្ទសម្ផស្ស បានឡើង ច្រៀងក្នុង កម្មវិធីតន្ត្រី នៅស្ថានីយ ទូរទស្សន៍ បាយ័ន ដែលគេ សង្កេតឃើញ និងចាប់ អារម្មណ៍ថា នាងមានរូប សម្ផស្សកាន់តែ ស្អាតជាងមុន ក្រោយពេល ដែលនាង មានស្វាមីមក ។
Written by ភ្នំពេញដេលីញូវ
Tuesday, 23 October 2012
ធម្មតានារី នៅក្រោយពេល មានស្វាមី តែងមាន ការប្រែប្រួល រូបសម្ផស្ស និង រូបរាង ដូចជាខ្លះ ពីស្គម ទៅជាធាត់ ខ្លះពីធាត់ ទៅជាស្គមវិញ ខ្លះពីមិន សូវស្អាត បែរទៅជា ស្អាតជាងកាល នៅក្រមុំ ទៅតាមភាព ជាក់ស្តែង របស់ខ្លួន គេម្នាក់ៗ ដែលបាន ជួបប្រទះ ក្នុងនោះ បើជួបនឹង រឿងលំបាកទុក្ខ ព្រួយមិនសម ប្រកបតាម ក្តីបំណងក៏ ធ្លាក់ខ្លួនប្រែប្រួល ទៅជា បាក់រូប បាក់ឆោម តែបើភ័ព្វ សំណាងល្អ មានស្វាមី សមតាមបំណង និង ចេះថ្នាក់ថ្នម យល់ចិត្ត ភរិយា ផ្តល់នូវ សុខដុម សុភមង្គល ដល់ គ្រួសារ ធ្វើ ឱ្យសប្បាយចិត្ត នោះសាច់ ឈាម ក៏ ប្រែជាស្រស់ថ្លា ស្អាត និង ក្មេង ជាងវ័យ មិនខាន ។
ចំពោះ កែវ ច័ន្ទសម្ផស្ស វិញ នៅពេលគេ សង្កេតឃើញ នាងកាន់តែ ស្រស់ស្អាត ជាងមុន ទៅទៀត នោះ ធ្វើឱ្យគេយល់ថា នាងពិតជាបាន ជួបស្វាមីល្អ ចេះថ្នាក់ថ្នម យកចិត្ត ភរិយា ហើយទើបនាំឱ្យ នាងសប្បាយចិត្ត មានពេលវេលា គ្រប់គ្រាន់ ក្នុងការ ថែរក្សា រូបសម្ផស្ស របស់ខ្លួនឱ្យ កាន់តែស្អាត បែបនេះ ។
ជួបជាមួយ កែវ ច័ន្ទសម្ផស្ស តាមទូរស័ព្ទ កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១២ នាងបានទទួល ស្គាល់ថា ចាប់តាំងពី ក្រោយរៀបការ មានស្វាមីរួចមក នាង និង ស្វាមីពិតជា មានសុភមង្គល ក្នុងក្រុម គ្រួសារណាស់ មិនដែល មានបញ្ហាអ្វី កើតឡើងឡើយ ដូច្នេះនាងគ្មាន រឿងអ្វី ត្រូវពិបាក ចិត្តនោះទេ ។ ការដែលគេ មើលមកនាង ឃើញថា នៅតែរក្សា រូបសម្ផស្ស បានស្អាត បើតាម ខ្លួននាងផ្ទាល់ យល់ថាមាន ការគួបផ្សំ ច្រើនយ៉ាង ក្នុងនោះអាច មកពីការ សប្បាយចិត្ត បានស្វាមី ស្រឡាញ់ និង ចេះថ្នាក់ ថ្នម យល់ចិត្ត មានកិច្ចការងារ ល្អៗ ធ្វើច្រើន និង មានឱកាស ស្វែងរក ប្រាក់បាន មិនព្រួយបារម្ភ ខ្លាចគេបោះបង់ នាងចោល មិនព្រម រៀបការ ព្រោះនាងបាន រៀបការរួចហើយ នាពេល កន្លងទៅ និង បានប្រើឡេ លាបជំនួយ ស្បែក… ផងដែរ ។
កន្លងមកនេះ នាងមិនដែល ទម្លាយ ឬ បញ្ចោញឱ្យគេ បានឃើញរូបថត ស្វាមីរបស់ នាង និង នាងថត ជាមួយគ្នា សូម្បីបន្តិច សោះឡើយ ពិសេសរូបភាព បង្ហាញពី ពិធីរៀប អាពាហ៍ពិពាហ៍ នាពេល កន្លងទៅ ដែលជាហេតុ ធ្វើឱ្យ អ្នកខ្លះកើត ការ សង្ស័យថា មកពី ខ្លាចគេ ស្គាល់ស្វាមី នាងហើយ មើល៍ទៅ ?
បកស្រាយចំពោះ ចម្ងល់នេះ កែវ ច័ន្ទសម្ផស្ស បានឱ្យដឹងថា ដោយសារតែ ស្វាមី នាងជាមនុស្ស មិនចង់ ចេញមុខ ចេញមាត់ ក្នុងនោះ សំខាន់គាត់ ប្រាប់នាងថា កុំឱ្យខ្វល់ នឹងសម្តីគេ គិតតែខ្លួនយើង បានហើយ ឱ្យតែបានក្រាប ក្បាលដល់ កន្ទេល ចាស់ទុំ ដឹងឮ នោះគ្រប់ គ្រាន់ទៅហើយ ។
នាងបានបញ្ជាក់ ប្រាប់ថា នាង និង ស្វាមី មានគម្រោង រួចហើយថា នឹងយកកូន នៅឆ្នាំក្រោយ នេះហើយ ពោលយកកូន ឆ្នាំម្សាញ់ ដោយសារតែ ចុងឆ្នាំ ២០១២ ដើមឆ្នាំ ២០១៣ ខាងមុខនេះ នាងត្រូវចេញទៅ ច្រៀងនៅ ក្រៅប្រទេស រយៈពេល ប្រមាណជា បីខែ ហេតុ នេះ ទើបមិនទាន់ ឱ្យមាន កូនពេលនេះ រង់ចាំដល់ពេល ត្រឡប់មកវិញ ទើបយកកូន ។
ទោះបីជា កែវ ច័ន្ទសម្ផស្ស បាននិយាយថា មិនទាន់មានកូន ក៏ដោយក៏ សារព័ត៌មាន និង អ្នកសិល្បៈ ជាច្រើន បាននិយាយថា កែវ ច័ន្ទសម្ផស្ស មានកូនហើយ ហើយ រូបសម្រស់ របស់នាងស្អាត គឺក្រោយពេល ដែលអ្នកនាង មានកូន នោះហើយ ៕
