ទម្លាប់​ទទួលទាន​ប្រាំ​យ៉ាង​អាច​អោយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​

ជាមួយនឹង​មនុស្ស​ទាំងឡាយ​ណា ដែល​ត្រូវ​ប្រឈម​នឹង​ការងារ​ជាច្រើន ដែល​តែងតែ​មាន​ជា​រៀងរាល់​នាទី នោះ​វា​ពិតជា​ពិបាក សម្រាប់​ពួកគេ​ក្នុង​ការប្រកាន់យក នូវ​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ អោយបាន​ត្រឹមត្រូវ​ល្អ​។ អ្នក​ត្រូវ តែ​ទទួលស្គាល់​ថា អាហារ​ដែល​ល្អ​ចំពោះ​សុខភាព គឺ​អាច​ធ្វើអោយ​អ្នក មាន​អារម្មណ៍ល្អ​បាន​ផង​ដែរ​។ ដូច្នេះ អ្នក​គប្បី​ត្រូវតែ​ជៀសវាង នូវ​ប្រភេទ​អាហារ​មួយចំនួន ដែល​អាច​ផ្តល់ ផលប៉ះពាល់ ដល់​សុខភាព របស់​អ្នក​។

Monday 05 November 2012
The Free Press Magazine

ខាងក្រោម​នេះ គឺជា​ទម្លាប់​នៃ​ការ​ទទួលទាន អាហារ ដែល អាច​នឹង បណ្តាល​អោយ​អ្នក​មាន ជំងឺ​ទឺកនោម​ផ្អែម​បាន ៖

១. មិន​ទទួល​ទាន​អាហារ​ពេលព្រឹក

តើ​អ្នក​មាន​ដឹង​ទេ​ថា អាហារ​ពេលព្រឹក​គឺ​ហាក់ដូចជា​ស្តេច​ផែនដី​,​អាហារ​ពេល​ថ្ងៃត្រង់ ប្រៀប​បាន​ទៅ នឹង​ទេវបុត្រ ហើយ​សម្រាប់​អាហារ​ពេល​ល្ងាច គឺ​ប្រៀប​ទៅ​នឹង​រាស្ត្រសាមញ្ញ​ម្នាក់​ប៉ុណ្ណោះ​? ស្តាប់​មើលទៅ ហាក់ ដូច​ជា​គួរអោយ​សោកស្តាយ​ណាស់​មែន​ទេ ដែល​អ្នក​តែងតែ​រៀបចំ​ពេលវេលា​មិន​ទៀងទាត់ សម្រាប់​ការ​ទទួលទាន​នៅ​ពេល​ព្រឹក ហើយ​ជា​លទ្ធផល​នោះ គឺ​អ្នក​តែងតែ បូក​សរុប​ការ​ទទួលទាន អាហារ ពេញ មួយ​ថ្ងៃ​នៅក្នុង​ពេល​ល្ងាច​វិញ ។​ដោយ​ជាធម្មតា អ្នក​គ្រាន់តែ​ប្រញាប់ប្រញាល់​ទៅ​ធ្វើការ នៅក្នុងពេល ព្រឹក ដោយ​គ្មាន​ទទួលទាន​អ្វី​ក្រៅពី​ទឹកក្រូច​ច្របាច់ ឬ ទឹកដោះគោ​មួយ​ប៉ុណ្ណោះ​។ បញ្ហា​នេះ គឺអាច បង្កើន​ឱកាស​ខ្ពស់​នៃ ទំនោរ​ទៅរក​ភាពធាត់​ជ្រុល ហើយ​ជា​លទ្ធផល​គឺថា វា​នឹង​ធ្វើអោយ​អ្នក​កើត ជំងឺ ទឹកនោម​ផ្អែម​បាន ។​

២. ទទួលទាន​តែ​អាហារ​ដែល​មាន​រសជាតិ​ផ្អែម​

តើ​អ្នក​មាន​ចូលចិត្ត​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ផ្អែម ទេ​? អ្នក​ត្រូវ​តែ​ដឹង​ពី កម្រិត​ជាតិ​ស្ករ​របស់ អ្នក និង ថា​តើ​កម្រិត​នៃ​ការប្រើប្រាស់​ប៉ុណ្ណា ដែល​មាន​សុវត្ថិភាព​ចំពោះ​អ្នក​? បើ​អ្នក​បាន​ទទួលទាន​ពួកវា ក្នុង​កម្រិត​ច្រើន​ជ្រុល ហើយ​រាងកាយ​អ្នក មិន​បាន​ដុត​បំផ្លាញ​ពួក​វា​អស់​នោះ​ទេ នោះ​វា​នឹង​មាន​ភាគរយ ខ្ពស់ ដែល​នឹង​អាច​អោយ​អ្នក​ឈានទៅរក​ជំងឺ​ទឹកនោម​ផ្អែម​បាន​។​

៣. តែងតែ​មាន​ទំនោរ​ទៅរក​អាហារ​ឆ្អិន​ភ្លាម​ស្រាប់ៗ​

ពពួក​អាហារ​ទាំងនេះ មានដូចជា នំ​ភីហ្សា​, ដំឡូងបារាំង​បំពង​, មាន់​អាំង គឺ​សុទ្ធតែ​ជា​ប្រភេទ​អាហារ ឆ្អិន​ស្រាប់ៗ ដែល​មាន​ដាក់លក់ និង សម្បូរ​ទៅ​ដោយ​សារជាតិ​ខ្លាញ់​។ ប្រសិនបើ​អ្នក​បាន​បរិភោគ​អាហារ ដែល​មាន​ជាតិ​ប្រេង​ខ្ពស់ និង ប្រភេទ​អាហារ​ស្រួយ​បំពង នោះ​អ្នក​នឹង​មាន​ឱកាស​ខ្ពស់ ក្នុង​ការវិវត្តន៍​មាន នូវ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ​។ អ្នក​ត្រូវ​តែ​កាត់បន្ថយ អាហារ​ប្រភេទ​នេះ នឹង​ស្វែងរក នូវ​គ្រឿងផ្សំ ដែល មាន​សុវត្ថិភាព​ចំពោះ​សុខភាព ដូចជា​ប្រេងឆា ដែល​ធ្វើ​ពី​ប្រេង​អូ​លីវ​, ហ្វ្រូ​ម៉ាស​ដែល​មាន​ជាតិ​ខ្លាញ់​ទាប និង តៅហ៊ូ​ជាដើម មក​ជំនួស​វិញ​។​

៤. ទទួលទាន​អាហារ​ច្រើន​ជ្រុល​

ការ​បរិ​ភាគ​អាហារ​ច្រើន​ជ្រុល តាម​តែ​ចិត្ត​ចង់ គឺ​មិន​ល្អ​នោះទេ​។ ប្រភេទ​កាឡូរី ដែល​រាងកាយ​អ្នក​បាន ស្តុក​ទុក នៅពេល​ដែល​ខ្លួន​អ្នក​បរិភោគ​អាហារ​ដូចនេះ គឺ​មាន​ភាព​មិន​ពិតប្រាកដ​ឡើយ​។ ភា្ល​មៗ​នោះ រាងកាយ អ្នកនឹង ស្តុក​ទុក​នូវ​ជាតិ​ខ្លាញ់​ជាច្រើន ហើយ​ខណៈពេល​ដែល​ខ្លួន​អ្នក មាន​អារម្មណ៍ល្អ អំពី​ប្រភេទ​អាហារ ដែល​មាន​រសជាតិ​ឆ្ងាញ់​ទាំងនេះ នោះ​រាងកាយ​អ្នកនឹង​ប្រែ​ទៅ​ជា​មាន ជំងឺ​ទឹកនោម ផ្អែម​។​

៥. ទម្លាប់​បរិភោគ​អាហារ​មិន​ទៀងទាត់​

ប្រសិនបើ​អ្នក មិន​បាន​ទទួលទាន​អាហារ យ៉ាងហោចណាស់ អោយបាន​៣​ដង ក្នុង​មួយ​ថ្ងៃ ហើយ បន្ទាប់មក អ្នក​បែរ​ជា​បរិភោគ​អាហារ​ដល់​ទៅ ៦​ដង នៅក្នុង​ថ្ងៃ​បន្ទាប់ និង ក្រោយមក​ទៀត​មិន បរិភោគ​អ្វី ទាល់តែសោះ និង បន្ត​នូវ​ទម្លាប់​អាក្រក់​បែប​នេះ នោះ​រាងកាយ​អ្នកនឹង មានការ​ភ័ន្តច្រលំ និង មិនដឹង​ពី វិធី​ក្នុង​ការដោះស្រាយ និង រំលាយ​អាហារ​ទាំងនេះ អោយបាន​ត្រឹមត្រូវ​នោះទេ​។ កត្តា​នេះ ក៏​បាន​ចូលរួម ចំណែក​ផងដែរ ក្នុងការ​ធ្វើ​អោយ​អ្នក​កើត​មាន​នូវ​ជំងឺ​ទឹកនោម​ផ្អែម៕

(អត្ថបទ​ដក​ស្រង់​ពី​គេហទំព័រ Health.com.kh)​

What Next?

Recent Articles

One Response to "ទម្លាប់​ទទួលទាន​ប្រាំ​យ៉ាង​អាច​អោយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​"

  1. ដូនពេញ says:

    អត្ថបទនេះពិតជាល្អណាស់ សូមអរគុណចំពោះចុះផ្សាយអត្ថបទនេះ,…!