ដំឡើង​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក នាយទាហាន​ប្រចាំការ​ទីបញ្ជាការ​មុខទិស​ប្រាសាទព្រះវិហារពីររូប

ព្រះវិហារ: នាយទាហានជាន់ខ្ពស់​ប្រចាំការ​ទីបញ្ជាការ​មុខ​ទិស​ប្រាសាទព្រះវិហារ​ពីររូប ទទួលបាន​ព្រះរាជក្រឹត្យដំឡើង​ឋានន្តរសក្តិ​ជា ឧ​ត្ត​ម​សេនីយ៍​ឯក ដែល​ពិធី​បំពាក់​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីបញ្ជាការ​៣៨២ អូរ​ទឹក​ខៀវ ជើងភ្នំតំបន់​ប្រាសាទព្រះវិហារ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង​នាយសេនាធិការ​ច ម្រុះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា អគ្គ​មេបញ្ជាការរង ប្រធាន​គណៈបញ្ជាការ​ឯកភាព​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៤ ដោយមាន​ការចូលរួម​ពី​មេបញ្ជាការ មេបញ្ជាការរង​កងឯកភាពជួរមុខ​ជាច្រើនរូប​។

ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: ​ច័ន្ទ ពន្លឹក​
CEN

នាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា ថ្លែងថា ឧ​ត្ត​ម​សេនីយ៍​ទោ ជា កែវ និង​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ សុវណ្ណ ទីប្រឹក្សា​អគ្គបញ្ជាការ​ប្រចាំ​ទីបញ្ជាការមុខ​ទិស​ប្រាសាទព្រះវិហារ ដែល​ទទួលបាន​កា​រដំឡើង​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​ពេលនេះ គឺ​ស័ក្តិសមនឹង​ទទួលបាន ឆ្លើយតប​នឹង​ការធ្វើ​ពលី​កម្ម​កន្លងមកជួយ​ដល់​គណៈបញ្ជាការ​សមរ​ភូមិ​ឈរជើង​រឹងមាំ​ការពារបូរណភាព​ដែនដី​នៃ​មាតុភូមិ​។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​បទបញ្ជា​ដ៏​មាន​ប្រសិទ្ធភាព​ឲ្យ​កងទ័ពអនុវត្តន៍​ដោយ​ជោគជ័យ​ក្នុង​សិទ្ធិ​ស្វ័យការពារ​ទឹកដី ឈរជើង​រឹងមាំ មាន​គ្រប់​លទ្ធភាព សមត្ថភាព​ប្រយុទ្ធ ធ្វើ​ឲ្យ​កងទ័ព​មាន​លំនឹង ពង្រីក​បាន​នូវ​ឆន្ទៈ​ប្រយុទ្ធ ហ៊ាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ដើម្បី​ឈរជើង​រឹងមាំ​ការពារបូរណភាព​ដែនដី​នៃ​មាតុភូមិ ជាក់ស្តែង​សម្តេច​តេ​ជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​គិតគូរ​ជានិច្ច​ដល់កងទ័ព​សមរភូមិ​មុខ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា កែវ និង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុវណ្ណ ទើប​ទទួល​ឋានន្តរសក្តិ​ថ្មី បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បាន​ប្តេជ្ញាចិត្ត​អនុវត្តន៍ភារកិច្ច​ដាច់ខាត​តាម​បទបញ្ជា​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ និងជា​អនុប្រធាន​ទី​១ នៃ​គណៈបញ្ជាការ​ឯកភាព​ស​មរ​ភូមិ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់នាយ​ទាហាន​ជួរមុខ សម្រេចបាន​ជោគជ័យ​យ៉ាងត្រចះត្រចង់​កន្លងមក​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បញ្ជាក់ថា សប្បាយ​ពេញចិត្ត​នឹង​បំពាក់​ឋានន្តរសក្តិជូន​នាយទាហានសមរភូមិ​មុខ​ដូច​ក្នុង​ពេលនេះ​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ណែនាំ​ដល់​នាយទាហាន​ទើប​ទទួល​ឋានន្តរសក្តិ​ថ្មី​នាពេលនេះ​ត្រូវ​បន្ត​ជួយ​ដល់​គណៈបញ្ជាការ​សមរ​ភូមិ ពង្រឹង​ប្រៀប​ការពារ​ភូមិសាស្ត្រ​ខ្លួន ​ទទួលខុសត្រូវ យកចិត្តទុកដាក់​លើ​ការងារ​អភិវឌ្ឍន៍​ភូមិ​គ្រួសារ​ទ័ព​តាម​ព្រំដែន ក្នុងនោះ​ត្រូវ​ជំរុញ​ដាំ​ដុះ​ឲ្យ​អស់​ផ្ទៃដី​ដែល​បាន​ចែកជូន​៕ S

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ បំពាក់ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក នាយទាហាន​ប្រចាំការ​ទីបញ្ជាការ​មុខ ទិស​ប្រាសាទព្រះវិហារ ពីររូប

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ បំពាក់ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក នាយទាហាន​ប្រចាំការ​ទីបញ្ជាការ​មុខ ទិស​ប្រាសាទព្រះវិហារ ពីររូប

ដំឡើង​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក នាយទាហាន​ប្រចាំការ​ទីបញ្ជាការ​មុខទិស​ប្រាសាទព្រះវិហារពីររូប

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ បំពាក់ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក នាយទាហាន​ប្រចាំការ​ទីបញ្ជាការ​មុខ ទិស​ប្រាសាទព្រះវិហារ ពីររូប

ដំឡើង​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក នាយទាហាន​ប្រចាំការ​ទីបញ្ជាការ​មុខទិស​ប្រាសាទព្រះវិហារពីររូប

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ បំពាក់ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក នាយទាហាន​ប្រចាំការ​ទីបញ្ជាការ​មុខ ទិស​ប្រាសាទព្រះវិហារ ពីររូប

What Next?

Recent Articles

10 Responses to "ដំឡើង​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក នាយទាហាន​ប្រចាំការ​ទីបញ្ជាការ​មុខទិស​ប្រាសាទព្រះវិហារពីររូប"

  1. ពលទោជានដែន says:

    នៅស្រុកខ្មែរសម្បូរផ្កាយនិងលោកខែណាស់ មិនចាំបាច់មានភ្លើងអគី្គសនីក៍ភ្លឺដែរ។

    មានតែផ្កាយ តែចំណេះដឹងមិនស្មើកូនទាហាន វៀតណាម ឬកូនទាហានថៃផង។

    មានឧត្តមសេនីយ៍ខ្លះ អានអក្សរខ្មែរមិនរួចផង ហើយក៍មិនចេះមើលផែនទីដែរ គ្មានសុជីវធម៏ក្នុងខ្លួន

    ចេះតែម៉្យាង កោងកាច កាប់ចាក់ បំផ្លាញជាតិ ពូករលួយ។

  2. Kampongcham says:

    គួរមើល ជា តារា ផង

  3. True Khmer says:

    ឭថាមេទាហានប្រចាំការនៅតំបន់ព្រះវិហារដុះពោះស្អុយៗតែម្តងហើយព្រោះមួយថ្ងៃៗគិតតែពីសីុ ថឹកដោយកូនទាហានមួយថ្ងៃៗគិតតែពីត្រៀមកំលាំងគ្រាមេៗដែលស្រវឹងទាំងនោះបន្ទាប់ពីស្រវឹង។ ហើយឮទៀតថាមេៗទាំងនោះកំពុងតែជិះជាន់កូនទាហានសម្បើមណាស់ សូម្បីតែបន្លែសម្រាប់ ជញ្ជូនឲ្យកូនទាហានធ្វើជាអាហារក៍មេៗលួចលក់បន្លែទាំងនោះហើយបើលក់មិនទាន់គឺមេៗទាំង នោះបោះចោល ហើយកូនទាហានទាំងនោះបរិភោគតែមីនិងត្រីខកំប៉ុងតែប៉ុនណ្ណោះ។​ ខោអាវនិង ស្បែកជើងកូនទាហានដែលបំរុងយកទៅបើកឲ្យកូនទាហានក៍មេទាហានទាំងនោះយកទៅលក់ ដោយសប្យាយនៅឯទីផ្សារហើយកូនទាហានឯណោះវិញស្លៀកតែខោអាវមួយកំប្លេនិងស្បែកជើង ផ្ទាត់ទេ។ ទាបាញ់សូមបើកភ្នែកផងឬមួយក៍បានសីុចុកលុយពុករលួយទាំងនោះដែរ?

  4. ម្ចាស់អាឆ្កែ JML says:

    អាជា តារា បីតាមហាពុករលួយ

  5. ម្ចាស់អាឆ្កែ JML says:

    ឆ្ងល់មែនអាជា តារានេះ ពូកែណាស់ខាងជំរិតទារលុយគេ វាយកទៅធ្វើស្អីហ្ន បើប្រពន្ធក៏រត់ចោល ស្រីក៏បោក មិនដឹងវាងាប់ទៅយកទៅបានអត់? បើនិយាយពីត្អូញគ្មានអ្នកណាស្មើអានេះទេ ត្អូញខ្វះនេះខ្វះនោះ តែវិឡាប៉ុនណាណី ឯកូនសុទ្ធតែរៀននៅបរទេស កូនចៅណាមានមិនបានទេ ទារនិងជំរិតទាល់តែបាន ។ គ្រាន់តែទៅចំការកូនចៅឃើញចំការខ្នោរគេធំ សុទ្ធតែថាចង់បានខ្នោរស៊ី តែពេលកូនចៅដឹកខ្នោរអោយស៊ី បែរជាខឹងថាកូនចៅភ្លឺ​ មិនយល់ការអីសោះធើ្វអ្នកធំមិនកើតទេ ។ តើវាចង់បានស្អីហ្នរ អ្នកណាទាយបាន? គឺវាចង់បានលុយគេ ព្រោះឃើញចំការគេធំ វាគិតថាបែប កូនចៅនោះមានហើយ ទើបវាជំរិតទារភ្លាម គិតទៅចារិកអាជា តារា នេះថោក មែន ។​ អាមនុស្សក្បាលទំពេក ត្រចៀកវែង ពូកែខាងលើកជើងសំដាច់ មេវាណាស់ ។ នៅមុខកូនចៅធ្វើឬក ដូចខ្លា តែនៅមុខហ៊ុន សែន មិនស្មើឆ្កែអង្គែរស៊ីមួយក្បាលផង ថោកជាងអាហ៊ីង ប៊ុនហៀង ទឿត ។

  6. ម្ចាស់អាឆ្កែ JML says:

    ពីខ្ញុំអាតីតៈ ទាហ៊ាន កូនចៅអាឆ្កែ ជា តារា នេះ។ ឃើញវាភ្លាម ក្តៅភ្លែត អាឆ្កែ​នេះ ៕

  7. tokkee says:

    look what ??? Tea Pagn just playing golf at free time ,busy for interview with TV some time only

  8. K5 says:

    ពុទ្ធោអស់ផ្កាយនៅលើមេឃពេលយប់ងងឹតហើយស្រុកខ្មែរ!!!
    មានតែសក្ទិតែគ្មានយស​ ???

  9. Srey Khmer says:

    យ៉ាងហោចណាស់ ក៏ខ្មែរសុទ្ធបានផ្កាយ ជាជាងពួកអាកូនចៅចិន កូនចៅយួន ឡើងដោយសារទឺកលុយដែរ!!!

  10. តាកញ្ចាស់ says:

    ប្រឹងឡើងបងប្អូនយោធាការពារព្រំដែន ខ្ញុំស្រឡាញ់ចូលចិត្តបងប្អូនណាស់ដែលខ្លួនខ្ញុំ

    វាចាស់ណាស់ទៅហើយ តែគួអោយស្តាយណាស់បងប្អូនទាំងនោះជីវិតថោកដូចកន្ទ ួក់

    មិនថ្លៃដូចយុវជនវាស់ដីទេ បើយកល្អនាំគ្នាមកវាស់ដីអោយសម្តាចម័សុីជោរវិញទៅក្រែងថ្លៃថ្នូរជាង