មន្រ្ដីក្រសួងមហាផ្ទៃបាននិយាយកាលពីម្សិលមិញថា យ៉ាងហោចណាស់មានកងកម្លាំងប្រមាណជាង១ម៉ឺននាក់ ត្រូវបានរដ្ឋាភិបាលត្រៀមរួចហើយ សម្រាប់ការពារសន្តិសុខក្នុងកិច្ចប្រជុំអាស៊ានដែលនឹងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ ២០១២ នេះ ។
សិលាពល
Monday 12 November 2012
The Free Press Magazine
លោក គាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបាននិយាយប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មាន ថា អ្នកការពារសន្តិសុខទាំងនោះមានសមាសភាព មកពីកងកម្លាំងនគរបាល យោធា អាវុធហត្ថ និង ពីនាយកដ្ឋានអង្គរក្សផងដែរ ។ ពួកគេត្រូវបានបញ្ជាឲ្យឃ្លាំមើលសន្ដិសុខនិង សណ្ដាប់ធ្នាប់ដោយហ្មតចត់បំផុត ។
គួរបញ្ជាក់ថា ជាផ្នែកដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ដែល ខ្លូនជាម្ចាស់ផ្ទះ កម្ពុជាក៏បានចាត់វិធានការផងដែរ ឲ្យបិទទ្វារសាលា និង គ្រិៈស្ថានសិក្សាមួយចំនួនដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ។ចំណែកអ្នកសុំទាននិងអ្នកទូលចំណីអាហារលក់ ត្រូវចាប់យកទៅទុកនៅមជ្ឈមណ្ឌលសង្គមកិច្ច ព្រៃស្ពឺ ដែលមានទីតាំងនៅក្នុងខណ្ឌដង្កោជាយក្រុង ភ្នំពេញ សិន ៕
Who responsibility for the cost of pay for the security guard?
Cambodia should be a humble country in orde to save money
for help orphans and the basic heath care in the children hospital.
We pay and get. We pay this time, and we will attract more tourist and investment, then that will insure to earn long term for help all Cambodia for better life.