សមាគម​នាំ​ពលករ​ និង​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ចោទ​ថា កំពុង​ប្រព្រឹត្ត​អំពើពុករលួយ

ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ស្ថានទូត​ខ្មែរ រួម​ជាមួយ​សមាគម​នាំពលករ​ខ្មែរ​កំពុង​តែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ខ្លាំង ខណៈ​ដែល​ក្រុម​ពលករ​ទៅ​ធ្វើ​លិខិត​សំគាល់​ខ្លួន​នោះ។

Monday 12 November 2012
The Free Press Magazine

ស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ

ស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ

ពលករ​ដដែល​បាន​ឲ្យ​ដឹង​ថា ឥឡូវ​ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ម្នាក់ ៤៥០០បាត សម្រាប់​ធ្វើ​លិខិត​សំគាល់​ខ្លួន ខណៈ​កាល​ពី​ពេល​មុន​ពួក​គេ​ចំណាយ​ត្រឹម​តែ ១៥០០បាត​ក្នុង​ម្នាក់​តែ​ប៉ុណ្ណោះ។ ចំណែក​ពលករ​ដែល​ធ្វើ​ឲ្យ​ខូច​សៀវភៅ​សំគាល់​ខ្លួន​វិញ គេ​ត្រូវ​ចំណាយ​២០០០បាត ដែល​គ្រា​មុន​ត្រូវ​ចំណាយ​ត្រឹម​តែ​១៥០០​បាត​នោះ។

យើង​មិន​អាច​ស្វែង​រក​ការ​បក​ស្រាយ​ណា​មួយ​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ឬ​សមាគម​នាំ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើ​ការ​បក​ស្រាយ​អំពី​បញ្ហា​នេះ​​បាន​ទេ​នា​ថ្ងៃ​នេះ៕

What Next?

Recent Articles

5 Responses to "សមាគម​នាំ​ពលករ​ និង​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ចោទ​ថា កំពុង​ប្រព្រឹត្ត​អំពើពុករលួយ"

  1. តាសីុក្លូ says:

    ពុករលួយវាជាប្រព័ន្ធទៅហើយ តាស៊ីក្លូយើងនៅចាំបានថា ជំទាវ យូ​អយ កាលនៅកាន់ជារដ្ឋលេខាធិការក្រសួងកិច្ចការនារី គ៍បានប្រព្រត្តិអំពើពុករលួយយ៉ាងចាស់ដៃជាមួយគម្រោងគាំទ្រដល់សកម្មភាពនារីពីម្ចាស់ជំនួយមិនតិច ដែរ ដល់ពេលទៅកាន់ទូតខ្មែរនៅប្រទេសថៃគឺមិនចោលក្បួនចាស់ទេ ពិសេសមានរឿងក្តីក្តាំ ច្រើន ណាស់ពីការរំលោភយកដីប្រជាំពលរដ្ឋរាប់សិបហិចតា នៅខេត្តកំពង់ស្ពី។

  2. True Khmer says:

    កុំជោរមន្ត្រីខ្មែរសព្វថ្ងៃដែលដឹកនាំដោយបុគ្គលហ៊ុនសែនទោះបីជាទៅដល់ទីណាក៍ដោយបើមិនបាន ប្រព្រឹត្តអំពើរពុករលួយទេគឺមិនអស់ចិត្តទេ។ ព្រោះពួកនេះគេរៀនមិនចេះទេនៅបែបបទការងារដែល មានសន្តាប់ធ្នាប់ដូចមន្ត្រីរបស់ប្រទេសគេ គឺពួកនេះរៀនឆាប់ចេះណាស់អាមេរៀនពុករលួយនេះ ហើយបើសិនជាមានប្រទេសណាអញ្ជើញពួកគេឲ្យទៅបង្រៀនមេរៀនពុករលួយគឺធានាថាខ្លាំង លេខមួយហើយ។

  3. MONEY FIRST says:

    NISS CHEAR KAR PEETH.

  4. ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក says:

    ជម្រាបជូនលោកនាយកទំព័រពត៌មានខ្មែរ

    ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកសូមធ្វើការច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់ពលករខ្មែរដែលនិយាយថាស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានយកប្រាក់ធ្វើលិខិតសំគាល់ខ្លួន(C I) ដល់៤៥០០បាតដែលពីមុនមានតម្លៃតែ១៥០០បាត។
    សូមបញ្ជាក់ថា៖

    – អ្នកទទួលធ្វើនិងចេញលិខិតសំគាល់ខ្លួននិងទទួល ប្រាក់សំគាល់ខ្លួនគឺក្រុមការងារអន្តរក្រសួង។ ទីតាំងកន្លែងធ្វើលិខិតសំគាល់ខ្លួនគឺស្ថិតនៅជាប់ពីក្រោយស្ថានទូត។
    – តួនាទីនិងភារកិច្ចរបស់ស្ថានទូតគឺគ្រប់គ្រង លិខិតសំគាល់ខ្លួន(ចូលនិងចេញ)ដើម្បីការក្លែងបន្លំ លិខិតសំគាល់ខ្លួន។
    – កន្លងមក ក៏ដូចជាបច្ចុប្បន្ន ស្ថានទូតមិនដែល និងក៏មិនមែនជាអ្នកទទួលធ្វើនិងចេញលិខិតសំគាល់ខ្លួនជូនពលករខ្មែរដែរ គឺក្រុមការងារអន្តរក្រសួង ទទួលធ្វើនិងចេញលិខិតសំគាល់ខ្លួនជូនពលករខ្មែរ។
    – កន្លងមកក៏ដូចជាបច្ចុប្បន្ន ការទៅធ្វើលិខិតសំគាល់ ខ្លួន របស់ពលករខ្មែរតែងតែមានឈ្មួញកណ្តាល (Broker) ដែលជាជនជាតិថៃនាំពលករខ្មែរ មកធ្វើលិខិតសំគាល់ខ្លួន ដោយបានផ្តល់មធ្យោបាយដឹកជញ្ជូន ការហូបចុក ការជួយរៀបចំឯកសារ និងការទៅទទួលយកលិខិតសំគាល់ខ្លួនដោយឈ្មួញកណ្តាលថៃយកចែកអោយពលករខ្មែវវិញ។

    សូមលោកនាយកផ្សព្វផ្សាយការឆ្លើយបំភ្លឺរបស់ស្ថានទូតនេះអោយបានទូលំទូលាយដើម្បីជាផលប្រយោជន៏ដល់អ្នកអាននិងអ្នកចូលរួមមតិទាំងអស់។

    បាងកក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២

  5. ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក says:

    ជម្រាបជូនលោកនាយកទំព័រពត៌មានខ្មែរ

    ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកសូមធ្វើការច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់
    ពលករ​ខ្មែរដែលនិយាយថាស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានយកប្រាក់ធ្វើលិខិតសំគាល់ខ្លួន
    (C I) ដល់៤៥០០បាតដែលពីមុនមានតម្លៃតែ១៥០០បាត។

    សូមបញ្ជាក់ថា៖

    – អ្នកទទួលធ្វើនិងចេញលិខិតសំគាល់ខ្លួននិងទទួល ប្រាក់លិខិតសំគាល់ខ្លួនគឺក្រុមការងារអន្តរ​
    ក្រសួង។ ទីតាំងកន្លែងធ្វើលិខិតសំគាល់ខ្លួនគឺស្ថិតនៅជាប់ពីក្រោយស្ថានទូត។

    – តួនាទីនិងភារកិច្ចរបស់ស្ថានទូតគឺគ្រប់គ្រង លិខិតសំគាល់ខ្លួន(ចូលនិងចេញ)ដើម្បីការពារ​
    ការក្លែងបន្លំ លិខិតសំគាល់ខ្លួន។

    – កន្លងមក ក៏ដូចជាបច្ចុប្បន្ន ស្ថានទូតមិនដែល និងក៏មិនមែនជាអ្នកទទួលធ្វើនិងចេញ​លិខិតសំគាល់ខ្លួនជូនពលករខ្មែរដែរ គឺក្រុមការងារអន្តរក្រសួង ទទួលធ្វើនិងចេញ​លិខិតសំគាល់ខ្លួនជូនពលករខ្មែរ។

    – កន្លងមកក៏ដូចជាបច្ចុប្បន្ន ការទៅធ្វើលិខិតសំគាល់ ខ្លួន របស់ពលករខ្មែរតែងតែមាន​
    ឈ្មួញកណ្តាល (Broker) ដែលជាជនជាតិថៃ នាំពលករខ្មែរ មកធ្វើលិខិតសំគាល់ខ្លួន ដោយ​
    បានផ្តល់មធ្យោបាយដឹកជញ្ជូន ការហូបចុក ការជួយរៀបចំឯកសារ និងការទៅទទួល​យក​
    លិខិតសំគាល់ខ្លួនដោយឈ្មួញកណ្តាលថៃយកទៅចែកអោយពលករខ្មែវវិញ។

    សូមលោកនាយកផ្សព្វផ្សាយការឆ្លើយបំភ្លឺរបស់ស្ថានទូតនេះអោយបានទូលំទូលាយដើម្បីជាផល
    ប្រយោជន៏ដល់អ្នកអាននិងអ្នកចូលរួមមតិទាំងអស់។

    បាងកក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២