មន្ត្រី​សាលាក្រុង ព្រមាន​ថា នឹង​ចាប់ខ្លួន​អ្នក​តវ៉ា​ដីធ្លី ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន

ភ្នំពេញ: មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានធ្វើ​ការព្រមាន​ដោយផ្ទាល់​មាត់នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២ ថា អាជ្ញាធរ​នឹង​ចាត់វិធានការ ចាប់ខ្លួន​ក្រុមអ្នកតវ៉ា​ដីធ្លី ដូចជា​ក្រុម​អ្នកភូមិ​បឹងកក់ ឬ​អ្នក​បុរី​កីឡា ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​នឹង​ចាប់ផ្តើមនៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ​។​

ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: លី សិលា​
CEN

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២ ថា “​យើង​ឃើញ​មាន​ប្រភេទ​អ្នក​តវ៉ា​មួយចំនួនដែល​មក​តាំង​ទីលំនៅអនាធិបតេយ្យនៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក ជិត​វត្តភ្នំ គឺ​យើង​ចាត់ទុកជា​ប្រភេទ​ជនអនាថា​ហើយ​។ ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ នឹងមាន​វិធានការជា​របៀប​សង្គមកិច្ច​ហើយ​”​។​

​សេចក្តី​អត្ថាធិប្បាយ​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​យ៉ាង​ដូច្នេះ បានធ្វើ​ឡើង ខណៈដែល​ក្រុម​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី ដែល​រួមមាន អ្នក​បឹងកក់ បុរី​កីឡា និង​អ្នករស់នៅ​ជិត​ព្រលានយន្តហោះ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​បន្ត​ប្រមូលផ្ដុំនៅមុខ​ស្ថានទូត​អាមេរិកប្រចាំ​កម្ពុជា នៅ​ជិត​វត្តភ្នំ ដើម្បី​ដាក់​ញត្តិស្វែងរក​អន្តរាគមន៍​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ាក់ អូ​បា​ម៉ា ឲ្យ​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី និង​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ម្នាក់ និង​ស្ត្រី​បុរី​កីឡា​ម្នាក់​។​

​លោក​ប្រធានាធិបតី អូ​បា​ម៉ា ត្រូវគេ​រំពឹងថា នឹងធ្វើ​ដំណើរ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ជាមួយនឹង​ប្រ​មុខ​ដឹកនាំ​អាស៊ាន និង​បណ្តា​ប្រទេស​មហាអំណាច​ជាច្រើន​ទៀតនៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​ក្រុម​ប្រជាពលរដ្ឋ ដែលមាន​ជម្លោះដីធ្លី ពិសេស​អ្នកភូមិ​បឹងកក់ និង​អ្នក​បុរី​កីឡា ក៏បាន​ព្យាយាម​ជួបជុំយូរថ្ងៃ​មកហើយ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​លោក អូ​បា​ម៉ា​។

​នៅពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅពេល​ខាងមុខ ក៏មាន​សកម្មជន​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី គ្រោង​នឹង​ជួបជុំ ហែ​ញត្តិ​ដាក់​ទៅកាន់​ប្រមុខ​ដឹកនាំ​អាស៊ាន និង​ប្រទេស​មហាអំណាច ដូចជា លោក អូ​បា​ម៉ា ជាដើម​៕​ S

What Next?

Recent Articles

7 Responses to "មន្ត្រី​សាលាក្រុង ព្រមាន​ថា នឹង​ចាប់ខ្លួន​អ្នក​តវ៉ា​ដីធ្លី ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន"

  1. Anonymous says:

    Crazy Gov’t

  2. តាសីុក្លូ says:

    បើសិនជាសាលាក្រុងហ៊ានធ្វើតាមការប្រមានរបស់គេមែន នោះជាចំនុចល្អបំផុតរ​បស់អ្នកប្រឆាំងតវ៉ា ដោយអហឹង្សា ហើយប្រទេសដែលកាន់លទ្ឋិប្រជាធិបតេយ្យនឹងសម្លឹងមើលឃើញពីចរិកពស់វែក និងក្លាកំណាចរ​បស់រដ្ឋាភិបាល ចំពោះចំណាត់ការនេះ ដែលប្រទេសដែលកាន់លទ្ឋិប្រជាធិបតេយ្យ គេស្អប់ខ្ពើមបំផុតចំពោះចំនាត់ការរបៀបនេះ ហើយគេពិតជាចូលរួមធ្វើអន្តរាគមន៍ និងឆ្លើយតមរាស់ សកម្មភាពអមនុស្សធម៌របៀបនេះ ហើយតើរដ្ឋាភិបាលពិតជាធ្វើការឆ្លើយតបរបៀបនេះជាកាដូរ ជូន លោកប្រធានាធិបតេយ្យអាមេរិច អូបាម៉ារឬ?

  3. គំនិត says:

    ហេតុអ្វីមិនយកដំណោះស្រាយដោយយុត្តិធម៌សំរាប់ប្រជាពលរដ្ឋខ្លួន ចូលចិត្តតែប្រើអំពើគំរាមកំហែងវាយដំចាប់ចងបែបនេះ តើពួកលោកអែងជាមនុស្សរឺសត្វបានជាមិនមានចិត្តអាណិតអាសូអីបន្តិចសោះយ៉ាងនេះ រឺក៏ពួកលោកយល់ថាភាពលោភលន់ឃោរឃៅរបស់ខ្លួនជាផលអនុសង្ឃឲ្យពួកលោកឆាប់ឡើងឋានសួគា ខុសហើយលោកទង្វើបែបនេះយ៉ាងហោចក៏នរក៩៩ជាន់ដែរពីបទធ្វើឲ្យអ្នកដទៃលំបាកវេទនានិងក្តៅក្រហល់ក្រហាយ ពួកលោកឃើញស្រាប់ហើយមេដឹកនាំប្រទេសមួយចំនួនដែលទើបរលំរលាយ ចុងបំផុតទ្រព្យសម្បត្តិដែលខំកេងប្រវញ្ច័កៀបសង្កត់ជិះជាន់ត្រូវរលាយវិនាសគ្មានសល់អស់ទាំងជីវិតទាំងពូជទៀតផង។ អំពើអាក្រក់វាគង់តែវិនាសទេមិនយូឡើយ ឆាប់ភ្ញាក់ឡើងរៀនធ្វើបុណ្យខ្លះទៅក្រែងបានបន្ធូទោសនៅឋាននរកខ្លះ។

  4. គំនិត says:

    ខ្យល់ផាត់ពីជើង – សូមផាត់បំប៉ើង – ពួកអាផ្តាច់ការ
    ពួកអាជនទមិឡ – ជ្រកក្រោមសាសនា – តែចិត្តឬស្យា – ដូចសត្វតិរច្ឆាន ។
    ខ្យល់ផាត់ពីត្បូង – សូមផាត់អាហ្វូង – ឆ្កែចចកស្វាន 
    ឲ្យវាវិនាស – កុំឲ្យរំខាន – ដល់ភាពសុខសាន – របស់ប្រជា។
    ខ្យល់ផាត់ពីកើត – កុំនាំពួកស្លើត – មកឲ្យចងពា
    ជនខ្មែរស្លូតត្រង់ – ឲ្យរងវេទនា – ទ្រូងចុកគ្រាំគ្រា – បាត់បង់សេរី។
    ខ្យល់ផាត់ពីលិច – សូមជួយពន្លិច – ពួកជនអប្រីយ៍
    ព្រោះគ្រងប្រទេស – ឲ្យបាត់បង់ដី – ហាឡើងអាងអី – ចាប់រាស្រ្តដាក់គុក។
    ខ្យល់ផាត់គ្រប់ទិស – ផាត់ឲ្យអាម្នឹះ – ចង្រៃរុលរុក
    ឲ្យវាវេទនា – រន្ទះបាញ់បុក – កុំឲ្យវាសុខ – គ្រប់ពេលវេលា។
    គិតដោយឡាក់ឡាំង – ពួកអានេះខ្លាំង – តែក្នុងកម្ពុជា
    អួតខ្លួនទេវតា – ដូចស្វាពុលបៀរ – បើកមាត់គ្រប់គ្រា – ជេរគេជេរឯង។
    ពួកអាត្រូវគ្រាប់ – សូមឲ្យហ្អែងងាប់ – ដោយគ្រាបអំបែង
    រឺគង់នឹងងាប់ – ដោយសាររោគស្រែង – រឺដូចគ្នាហ្អែង – ងាប់លើអាកាសា។
    រីពួកអាយ៉ង – ពួកអាអោបពង – ពួកអាខួរស្វា
    ពួកហ្អែងចេះអី – ស្រដីបាតផ្សា – ពោលពាក្យវាចារ – ថោកហួសនិស័យ។
    ពោលពាក្យអាសភាស – តាពិះតាពាស – ដូចមនុស្សព្រៃ
    អួតខ្លួនឯងចេះ – ចំណេះកវី – តែពាក្យស្រដី -ដូចក្មេងបាតផ្សា។
    នគរថ្កើងប្លែក – សប្បាយហួសពេក – ភ្លេចអស់គ្រួសារ
    ភ្លេចអស់ប្រជា – វេទនាខ្លោចផ្សា – គិតតែដុល្លា – ហឺហាស្រាស្រី។
    នគរថ្កើងថ្កាន – ឃើញវីឡាឡាន – ស្គុសស្គៀយពេញដី
    រង្គសាលបាបន – បំប៉នមន្រ្តី – អាទមិឡចង្រៃ – ប្លន់ដីប្រជា។
    រាស្រ្តសែនចុកចាប់ – ស្ទើរស់ស្ទើស្លាប់ – មហាវេទនា
    តែពួកអាទមិឡ – គ្មានខ្លាចកម្មពា – ទាត់ធាក់ប្រជា – សាហាវពេកក្រៃ។
    ពេលព្រឹកព្រហៀម – អ្នកក្រល្វីមល្វៀម – រូតរកចំណី
    តាមមុខរបរ – ត្រដស្ទើក្ស័យ – បានប្រាក់កំរៃ – លកលៃត្បិតត្បៀត។
    ខុសពីពួកអា – មន្រ្តីផ្តេចការ – គិតការប្រើស្នៀត
    ជិះជាន់កេងកិប – ឡិបឡំឆ្លកឆ្លៀត – ម្តងហើយម្តងទៀត – លួចជាតិហែរហូរ។
    លក់ទឹកលក់ដី – លក់ភ្នំលក់ព្រៃ – ព្រែកបឹងដងអូរ
    ទន្លេសមុទ្រ – ចែកកត់កាត់ឡូតិ៍ – រាស្រ្តខ្មែរស្រែកថ្ងូរ – ធ្វើអ្វីមិនបាន។
    លក់ប៉ុណ្នឹងហើយ – មិនស្កប់ចិត្តឡើយ – ពួកអាតិរិច្ឆាន
    មកលក់ដីស្រែ – ដីរាស្រ្តភូមិដ្ឋាន – តាំងចិត្តសាមាន – សំឡុតបង្ខំ។
    ពួកអាអស់នេះ – ពួកអាសំគិស – ធ្វើឬកខ្លួនហំ
    ពួកអាខួរឆ្កែ – ម៉ែកើតច្រឡំ – ពួកហ្អែងខំផ្សំ – ទុកជាតិក្រោយទៅ។
    ទេវតាមានភ្នែក – គង់ឃើញសម្រែក – ប្រជាស្រែកហៅ
    លោកទ្រាំមិនបាន – ក៏កាត់តំរូវ – ឲ្យពួកហ្អែងទៅ – សោយសុខឋាននរក។

  5. Srey Khmer says:

    It is impossible in the democracy country to rule like dictator communist.
    The foreigners will see perfectly how is the cruel government has
    apply it jougle law to the appeals victims who has been hurt with unsolve
    problem of government.

  6. Khmerologist says:

    What goes around, will comes around. All evil doers will soon perish upon what they have done to the innocents…

  7. ក្មេងវត្ត says:

    ពួកនេះវាគ្មានឆន្ទះដោះស្រាយជូនពលរដ្ឋដោយសន្តិវិធីទេ វាចេះតែប្រើអំពើហិង្សាចាប់ដាក់គុកនិង
    បាញ់សម្លាប់ ពាក្យថាច្បាប់សំរាប់ពួកនេះ មានតែនៅលើបបូរមាត់និងក្រដាស់ទេ បើស្ដាប់ពិតជាពិរោះ តាមពិតសុទ្ធសឹងជាពួកសត្វខ្លាលាក់ក្រចកសោះ។