សមាជិកសភា ជួបជុំ​ជជែក​ពី​ការលើកកម្ពស់ និង​កិច្ចការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​

ភ្នំពេញ: សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា បាន​ជួបជុំក្នុង​វេទិកាសភា ស្តីពី “​ការលើកកម្ពស់ និង​កិច្ចការពារ​សិទ្ធិ​ពលករ​ទេស​ន្ត​ប្រវេសន៍​” ដែល​បាន​ធ្វើឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ​។​

ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: វឿន សាវុធ​
CEN

សមាជិកសភា ជួបជុំ​ជជែក​ពី​ការលើកកម្ពស់ និង​កិច្ចការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក ​(រូបថត ស៊ីវ ចាន់ណា)

សមាជិកសភា ជួបជុំ​ជជែក​ពី​ការលើកកម្ពស់ និង​កិច្ចការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក ​(រូបថត ស៊ីវ ចាន់ណា)

ក្នុងឱកាស​នោះ លោកស្រី ហូ ណូន ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា ព្រមទាំង​ជា​អនុប្រធាន​សមាគម​សមាជិកសភា​កម្ពុជា ដើម្បី​ប្រជារាស្ត្រ និង​ការអភិវឌ្ឍ បាន​លើកឡើងថា ចាប់ពី​ឆ្នាំ​២០០៧ មក ចំនួន​ប្រជាពលរដ្ឋ​ចំណាកស្រុក និង​អ្នកធ្វើ​ទេស​ន្ត​ប្រវេសន៍បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ទាំង​ក្នុង​ប្រព័ន្ធ​ផ្លូវការ និង​មិន​ផ្លូវការ​។ ជាមួយនឹង​តួលេខ​បង្ហាញ​ពី​កំណើន​ពលករទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ក៏មាន​របាយការណ៍នៃ​ការរំលោភ​បំពា​ន​សិទ្ធិ​ពលករ​មួយចំនួន​ផងដែរ ខណៈ​ពលករ​ទាំងនោះស្វែងរក​ឱកាស​ការងារ​ដោយ​ចាញ់បោក​បញ្ឆោត​មេខ្យល់ ឬ​តាម​ប្រព័ន្ធ​មិន​រៀបរយ​។​

​លោកស្រី ហូ ណូន បាន​បន្តថា វេទិកាសភា ដែល​បាន​ប្រារព្ធ​ធ្វើនាពេលនេះ នឹង​ពិនិត្យមើល​ពី​វឌ្ឍនភាព ដែល​គូសបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល នៅក្នុង​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេ​ស្ត​ប្រវេសន៍ និង​បញ្ហា​ប្រឈម ដែល​ត្រូវ​ដោះស្រាយ​។ ព្រឹត្តិការណ៍​នេះ ក៏​ជា​ឱកាស​សម្រាប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​សមាជិកសភា ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច អ្នកជំនាញការ​ជាតិ និង​អន្តរជាតិ សង្គម​ស៊ីវិល អង្គការ​មិនមែន​រដ្ឋាភិបាល រួមគ្នា​បន្ត​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ថា តើ​គប្បី​ធ្វើយ៉ាងណាដើម្បី​ការពារ​សិទ្ធិ​ពលករ​ទេស​ន្ត​ប្រវេសន៍ សំដៅ​ជំរុញ​កាលានុវត្តភាពសម្រាប់​ការងារ​ធ្វើ​ទេស​ន្ត​ប្រវេសន៍ មាន​របៀបរៀបរយ​?​។​

​លោកស្រី ហូ ណូន បាន​មានប្រសាសន៍ថា “​វេទិកាសភា​លើក​នេះ បានបញ្ជាក់​ជាថ្មី​ម្តងទៀត លើ​ការប្តេជ្ញាចិត្ត​របស់ខ្លួននៅក្នុង​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា​) លើក​ទី​៣២ នា​ក្រុងភ្នំពេញ កាលពី​ខែកញ្ញា ឆ្នាំ​២០១២ ក្នុង​ការធ្វើ​ការបន្ត​ជាមួយ​ស្ថាប័ន​-​ក្រសួង​របស់​រាជ​រដ្ឋ​ភិ​បាល ផ្នែក​ពាក់ព័ន្ធ​នានា ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ​លើ​សកម្មភាពរបស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ខុសច្បាប់ និង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង បញ្ឈប់​រាល់​សកម្មភាព​ខុសច្បាប់ ដែល​កើតឡើង​តាមរយៈ​មេខ្យល់​”​។​

​លោកស្រី ហូ ណូន បាន​បន្ថែមថា ទេស​ន្ត​ប្រវេសន៍ ( ចំណាកស្រុក​ក្រៅប្រទេស ) ជា​បញ្ហា​ឆ្លងដែន ដែល​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ទាំង​នៅ​ថ្នាក់ជាតិ ទាំង​ថ្នាក់​តំបន់ និង​ទាំង​ថ្នាក់​អន្តរជាតិ​៕​ S

សមាជិកសភា ជួបជុំ​ជជែក​ពី​ការលើកកម្ពស់ និង​កិច្ចការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​

សមាជិកសភា ជួបជុំ​ជជែក​ពី​ការលើកកម្ពស់ និង​កិច្ចការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​(រូបថត ស៊ីវ ចាន់ណា)

What Next?

Recent Articles