ប៉ូលិស ត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមការការពារ កិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ត្រួតពិនិត្យ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​គ្រប់​បណ្តា​ខណ្ឌ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ធ្វើការ​ការពារ​កិច្ចប្រជុំ​កំពូល​អាស៊ាន នាពេល​ខាងមុខនេះ​។​

ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: សុផល
CEN

ប៉ូលិស ត្រួតពិនិត្យ​កងកម្លាំង​អន្តរាគមន៍ ដើម្បី​ត្រៀម​ការការពារ​កិច្ចប្រជុំ​កំពូល​អាស៊ាន​

ប៉ូលិស ត្រួតពិនិត្យ​កងកម្លាំង​អន្តរាគមន៍ ដើម្បី​ត្រៀម​ការការពារ​កិច្ចប្រជុំ​កំពូល​អាស៊ាន​

ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២ ស្ថិតនៅក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា “​នៅក្នុង​កិច្ចការពារ​កិច្ចប្រជុំ​កំពូល​អាស៊ាន សមត្ថកិច្ច​ត្រូវបាន​ដាក់ពង្រាយ​កងក​ម្លាំ​ង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​គ្រប់​ច្រកល្ហក​ទាំងអស់ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​អន្តរជាតិ ដែល​ចូលមក​ប្រជុំ​ក្នុង​រាជធានី​ភ្នំពេញ​”​។
​ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​ដោយមាន​ការសហការ​គ្នាជាមួយនឹង​នគរបាល​ក្រសួងមហាផ្ទៃ ស្នងការ​ស្រាវជ្រាវ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងកម្លាំង​បញ្ជា​រកា​រដ្ឋា​នក​ង​អង្គរក្ស ព្រមទាំង​កម្លាំងយោធា​ផងដែរ ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​បញ្ហា​ទាំងឡាយដែល​កើតមានឡើង​ជាយថាហេតុ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ បាន​ថ្លែងបន្តថា ក្រៅពីនេះ លោក​ស្នងការរង​ទទួលបន្ទុក​តាម​ផែន ត្រូវ​សហការគ្នា​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយនឹង​ផ្នែក​ជំនាញ​តាម​បណ្តាខណ្ឌ ដើម្បី​បញ្ចៀ​ស​ការកកស្ទះ​ចរាចរណ៍​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ ហើយ​ផ្លូវ​ដែល​សំខាន់បំផុត​ត្រូវការពារ​យ៉ាង​តឹងរ៉ឹង​នោះ រួមមាន ផ្លូវ​ព្រះ​នរោត្តម និង​ផ្លូវ​សហព័ន្ធរុស្ស៊ី គឺ​ចាប់ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​មក​វិមាន​សន្តិភាព​។​
​ ​
លោកស្នងការ បាន​បន្ថែមថា សណ្ឋាគារ​ដែល​ត្រូវ​ឲ្យ​ភ្ញៀវ​អន្តរជាតិ ចូលមក​សម្រាក មាន​ចំនួន ១២ សណ្ឋាគារ គឺ​សណ្ឋាគារ​អ៊ី​ន​ធឺ​កុងទីណង់តាល់ សណ្ឋាគារ​ឡឺ​រ៉ូ​យា​ល់ សណ្ឋាគារ​ភ្នំពេញ ជាដើម​។​ល​។ កងកម្លាំង​ទាំងអស់ មាន​ភារកិច្ច​ដ៏​ចម្បង​ការពារ​សណ្ឋាគារ​ទាំងអស់នេះ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​អន្តរជាតិដែល​ចូលមក​ស្នាក់នៅ ហើយ​កងកម្លាំង​មួយចំនួនទៀតឈរ​នៅតាម​បណ្តា​ផ្លូវធំៗ មាន​ភារកិច្ច​ធ្វើ​សណ្តាប់ធ្នាប់​ចរាចរណ៍​តាមផ្លូវ​សាធារណៈ និង​ត្រូវ​ស្លៀកពាក់​ជា​ឯកសណ្ឋាន​កងកម្លាំងឲ្យ​បាន​ត្រឹមត្រូវ សមជា​កងកម្លាំង​នគរបាលជាតិ​។​
​ ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បញ្ជាក់ថា កម្លាំង​ដែល​ត្រូវ​ត្រួតពិនិត្យ​នៅ​ព្រឹក​នេះ រួមមាន នគរបាល​ខណ្ឌ​ទាំង​៩ ក្នុង​មួយ​ខណ្ឌ​មាន​ចំនួន ៣០ នាក់ រថយន្ត ៣​គ្រឿង សម្ភារៈ​បំពាក់​គ្រប់គ្រាន់​រួមទាំង មធ្យោបាយ​ធ្វើដំណើរ​ផងដែរ សំខាន់បំផុត​កងកម្លាំង​ត្រូវតែមាន​វិន័យ ដោយឡែក​កង​ម៉ូតូ​ប្រដេញ​មាន​ចំនួន ៦៤​គ្រឿង រថយន្ត​ល្បាត​មាន​ចំនួន​ជាង ៥០​គ្រឿង រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន ១៤​គ្រឿង រថយន្ត​នគរបាល​ចរាចរណ៍​មាន​ចំនួន ៧​គ្រឿង និង​ម៉ូតូ​ល្បាត​ជាង ១០​គ្រឿង​៕​ S

ប៉ូលិស ត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមការការពារ កិច្ចប្រជុំកំពូលអាស៊ាន

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ត្រួតពិនិត្យ​កម្លាំង​នគរបាល​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ធ្វើការ​ការពារ​កិច្ចប្រជុំ​កំពូល​អាស៊ាន

ប៉ូលិស ត្រួតពិនិត្យ​កងកម្លាំង​អន្តរាគមន៍ ដើម្បី​ត្រៀម​ការការពារ​កិច្ចប្រជុំ​កំពូល​អាស៊ាន

What Next?

Recent Articles

8 Responses to "ប៉ូលិស ត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមការការពារ កិច្ចប្រជុំកំពូលអាស៊ាន"

  1. 18 Mina says:

    ពាក់ខ្មងជើងការពារបែបមាំទាំណាស់ហ្ន ទៅទាត់បាល់អែណា?។

  2. Srey Khmer says:

    ១៨ មិនា​រត់បាតជើង​សព្រាត!!!

  3. @?@ says:

    ត្រៀមសំពងជនណាហ៊ានចេញមុខតវ៉ារឿងដីធ្លី សិទ្ធិបញ្ចេញមតិ ……. ដែលមានគ្រាន់តែចែងក្នុងក្រដាសរដ្ឋធម្មនុញ្ញ

  4. Tor says:

    ពាក់បង្អួតស្រីខ្លះផងក៍មិនបាន…

  5. 18 Mina says:

    ជំនាន់សាធារណរដ្ឌ តឺនុយហឹហារបែបនេះគេហៅថាទាហ៊ានលំអរទីក្រុងបើទៅច្បាំងវិញ គ្រាន់តែប្រាវមកក៍ប្រុយបាត់ព្រោះខ្លាចបាក់ភ្លីខោអាវ។

  6. ក្មេងវត្ត says:

    ទាហ៊ាននៅឯព្រះវិហា ខោមិនខោអាវមិនអាវ ខ្លះស្បែកជើងភ្ទាត់ផង តែបើទាហ៊ានក្រុងវិញ មិនបាច់
    និយាយ យើងឃើញស្រាប់ហើយខាងលើ ប្រាក់ខែក៍ខុសគ្នាច្រើនទៀត សមតែពួកអង្គរក្សសម្ដេច
    ស៊ីជោពួកនេះ ដែលមានអក្សកាត់ហៅថា (ហស) ។

  7. I love Cambodia says:

    ពាក់ខ្មងជើងការពារបែបមាំទាំណាស់ហ្ន ទៅទាត់បាល់អែណា?។ ១៨ មិនា​រត់បាតជើង​សព្រាត!!!
    ជំនាន់សាធារណរដ្ឌ តឺនុយហឹហារបែបនេះគេហៅថាទាហ៊ានលំអរទីក្រុងបើទៅច្បាំងវិញ គ្រាន់តែប្រាវមកក៍ប្រុយបាត់ព្រោះខ្លាចបាក់ភ្លីខោអាវ។

  8. Srey Khmer says:

    This uniform with the rifles it look like they are ready to be at war.
    I have never seen the policeman in the U.S. who has carried
    tha rifle like Cambodia, the most of the U.S. policemen they
    have carried on the handguns and hang on its waist to carry
    around during their operate activities.