បាតុករ ៤.០០០ នាក់ គ្រោង​ហែ​ញ្ញ​តិ្ត នៅ​ថ្ងៃទី​១៨​វិច្ឆិកា តែ​ប៉ូលិស​ព្រមាន​បង្ក្រាប

ភ្នំពេញ: សមត្ថកិច្ច​ព្រមាន​ប្រើ​កំលាំង​បង្ក្រាប​ក្រុមបាតុករ​ទាំងឡាយណា ដែល​ធ្វើបាតុកម្ម ឬ​ហែ​ញ្ញ​តិ្ត​នៅលើ​ផ្លូវ​សាធារណៈ ដែល​ពុំមាន​ច្បាប់​អនុញ្ញាត ពី​សាលា​រាជធានី​ភ្នំពេញ នៅ​អម្លុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែលជា​កិច្ចការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​។

ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: រតនា
CEN

ការព្រមាន​ដូច្នេះ ខណៈដែល​មេដឹកនាំ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នៅក្នុង​ប្រទេស​កម្ពុជា គ្រោង​នឹង​នាំគ្នា​ដើរ​ហែ​ញ្ញ​តិ្ត នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ទៅ​ក្រសួងការបរទេស ដែលមាន​អ្នកចូលរួម​ជាង ៤.០០០ នាក់ មកពី​អង្គការ​ចំនួន​ជាង ៤០០ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ដាក់​ញ្ញ​តិ្ត​ទាមទារ​ទៅជូន​ថ្នាក់ដឹកនាំ​អាស៊ាន និង​ប្រមុខ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​មហាអំណាច​មួយចំនួន ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំ​បុល​អាស៊ាន​បូក នៅក្នុង​ប្រទេស​កម្ពុជា​នោះ​។​

​ខ្លឹមសារ​សំខាន់​នៃ​ញ្ញ​តិ្ត ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល គ្រប់ផ្នែក នៅក្នុង ប្រទេស កម្ពុជា គ្រោង​ដាក់ជូន​មេដឹកនាំ​អាស៊ាន​និង​មេដឹកនាំ​ប្រទេស មហាអំណាច នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​នោះ រួមមាន ទាមទារ​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បញ្ឈប់​ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី បញ្ហា​ពលរ​ចំណាក់ស្រុក បញ្ហា​ស្ត្រី​បំរើការ​នៅតាម​ផ្ទះ​នៅក្រៅ​ប្រទេស បញ្ហា​តម្លៃ​ប្រេងសាំង និង​ទាមទារ ឲ្យ​ក្រុមហ៊ុន​បរទេស ដែល​មក​វិនិយោគទុន នៅ​កម្ពុជា​ត្រូវតែ​គោរព​តាមច្បាប់​ប្រទេស​កម្ពុជា ព្រមទាំង​បញ្ហាសំខាន់​មួយចំនួនទៀត​។​

​ដោយឡែក​លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា​ថា សមាគម​របស់លោក ក៏មាន​ញ្ញ​តិ្ត​មួយ​ដាក់ ជូន​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​បណ្តា​ប្រទេស​អាស៊ាន និង​មេដឹកនាំ​ប្រទេស​ធំៗ ដែល​មក​ចូលរួម​ប្រជុំ​នៅ​កម្ពុជា​ឲ្យ​ជួយ​ដោះស្រាយ​ផងដែរ ដែល រួមមាន បញ្ហា​តម្លៃ​ប្រេង ទាមទារ​ឲ្យ​មា​ការអនុវត្ត​ឲ្យ​បានល្អ​នូវ​សេវាសាធារណ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ រួមទាំង​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ ដែល​ប្រកបរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​។​

​លោក វន់ ពៅ បាន​ឲ្យ​ដឹងថា សមាគម​របស់លោក នឹង​ជួបប្រជុំគ្នា ដែល​អ្នកចូលរួម​ជិត ២០០ នាក់ ជាងនេះទៀត​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន នឹង​ជួបគ្នា​ពិភាក្សា​ធ្វើ​ញ្ញ​តិ្ត ដាក់ជូន​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​សំខាន់​នៃ​ប្រទេស​ធំៗ មួយចំនួនទៀត ដែល​កិច្ចប្រជុំ​នោះ មាន​ចំនួន ១២ កន្លែង នឹង​ពិ​ភា​ក្ស​ប្រធានបទ ដោយឡែក​ពីគ្នា ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​លោក វន់ ពៅ បាន​ឲ្យ​ដឹង​បន្តថា សម្រាប់​សមាគម​របស់​លោក នឹងធ្វើ​វេទិកាសាធារណៈ នៅ​សួន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ចូលរួម​ហែ​ញ្ញ​តិ្ត ដាក់ជូន​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​បណ្តា​ប្រទេស សំខាន់​ឯទៀត នៅ​ក្រសួងការបរទេស ដែល​តាម​គម្រោង និង​មាន​អ្នកចូលរួម​ប្រមាណ ៤.០០០ នាក់ ដើម្បី​ដង្ហែ​ញ្ញ​តិ្ត ទាមទារ​ទាំងនោះ​។​

​ក៏ប៉ុន្តែ​លោក​ឧ​ត្ត​ម​ស​នី​យ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​បញ្ជាក់​កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២​ថា កំលាំង​នគរបាល​របស់លោក​គ្រប់គ្រង​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹង​ជួយ​ការពារ​សន្តិសុខ និង​រៀប​សណ្តាប់ធ្នាប់ ជូន​ដល់​ក្រុមបាតុករ ដែល​ធ្វើ​ការតវ៉ា នៅពេល​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​ទទួលបាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ពី​សាលា​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​បើ​គ្មាន​ច្បាប់​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្ន​ពេញ​ទេនោះ កំលាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ នឹង​ប្រើ​ច្បាប់​បង្ក្រាប​បាតុកម្ម មក​រៀបចំ​សណ្តាប់ធ្នាប់​បាតុករ ដែល​អនាធិបតេយ្យ គ្មាន​ច្បាប់​អនុញ្ញាត​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នក​នាំ​ពាំ​ក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​បញ្ជាក់ថា អ្នកណា​ក៏ដោយ ប្រជាពលរដ្ឋ​ដែល​ធ្វើ​អ្វី​មិនល្អ ប៉ះពាល់​ដល់​ដំណើរការ និង​សុវត្ថិភាព នៃ​អង្គប្រជុំ​កំពូល​អាស៊ាន ដោយ​យើង​ព្យាយាម​ពន្យល់​ពួកគាត់​ឲ្យ​យល់ និង​ឲ្យ​គាត់​ត្រឡប់​ទៅវិញ​សិន ទៅ​មានការ​អ្វី​ជជែក​គ្នា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់ថា “​មិនគួរ​យក​រឿង​ក្រុម រឿង​បុគ្គល​មក​ធ្វើ​ប៉ះពាល់​កិត្តិយស​ប្រទេស​របស់​យើង​ទេ​”៕​

What Next?

Recent Articles

3 Responses to "បាតុករ ៤.០០០ នាក់ គ្រោង​ហែ​ញ្ញ​តិ្ត នៅ​ថ្ងៃទី​១៨​វិច្ឆិកា តែ​ប៉ូលិស​ព្រមាន​បង្ក្រាប"

  1. ក្មេងវត្ត says:

    នេះក៍ដោយសារតែពួកគាត់គ្មាននិងអស់ជំនឿទៅលើអាជ្ញាធរពាក់ពាន់និងតុលាការ ដើម្បីដោះស្រាយបញ្ហាជូនពួកគាត់ អ្វីដែលពួកគាត់ធ្វើនេះគឺជាជំរើសចុងក្រោយបំផុតសំរាប់ពួកគាត់
    ទោះជាបានដឹងថានឺងត្រូវប្រឈមនិងការវាយសំពងនិងការចាប់ដាក់គុកពីសំណាក់ប៉ូលិសក៍ដោយ
    នេះជាវប្បធម៌ដ៍ចាស់គំរិលរបស់ខ្មែរដែលប្រវត្តិសាស្រ្តបានចារទុក គឺខ្មែរមិនដែលរកវិធីណាដើម្បីឲ្យ
    មានការដោះស្រាយរវាងខ្មែរនិងខ្មែរទាល់តែសោះ មិនថាពលរដ្ឋមិនថាអ្នកដឹកនាំ ពេលមានជម្លោះ
    គ្នាម្ដងៗតែងតែរត់ទៅរកបរទេសឲ្យជួយ ជាពិសេសគឺអ្នកដឹកនាំតែម្ដង រហូតសព្វថ្ងៃសឹងតែអស់ដី
    ជ្រកក៍ដោយសារតែដើរជាន់អាគន្លងចាស់ហ្នឹង មិនព្រំកែចរឹកសោះ។

  2. រាជ្សី says:

    វត្តបឹងជ្រោងស្ថិតក្នុងស្រុកមេមត់ដីវត្តមួយផ្នែកយួនថាជាដីរបស់វា។មិនឲ្យធ្វើរបងតែវាអាច
    ធ្វើចំការបាន។
    និងឬដែរថាខ្មែរចំណេញ????សម្តេចដេកជោ???????????
    មើលដូចជាពួកអាគាំរដ្ឋាភិបាលCPPពួកអារែងនិយាយមកមើលហ៏!!!!!!!
    ពួកអារែងជាខ្មែរឬរែងជាយួន?????????????
    ពួកអារែងនិងជាប់ទោសប្រវត្តិសាស្រ្ត!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  3. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    អាចម លើកមុននេះ រកមិនបាន100នាក់ផង អួយ4000នាក់ ពូកែបោកមែន