ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា នឹង​ជួប​ទ្វេភាគី ជាមួយសម្តេច ហ៊ុន សែន

ភ្នំពេញ: ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹងមាន​កិច្ចពិភាក្សា​ទ្វេភាគី ជាមួយសម្តេច​តេ​ជោ ហ៊ុន សែន នៅពេល​លោក​មកដល់កម្ពុជា នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​។​

ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: គ្រី​ទិច​
CEN

ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា នឹង​ជួប​ទ្វេភាគី ជាមួយ សម្តេច ហ៊ុន សែន

ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា នឹង​ជួប​ទ្វេភាគី ជាមួយ សម្តេច ហ៊ុន សែន

ប្រភព​គួរឲ្យទុកចិត្ត​មួយ​បាន​ប្រាប់ ​CEN ថា លោក​នឹងធ្វើ​ដំណើរ​យន្តហោះ​ផ្សេងគ្នា​ពី​លោកស្រី​ ហ៊ី​ឡា​រី ​គ្លី​ន​តុ​ន​ ពី​ប្រទេស​មី​យ៉ាន់​ម៉ា​មក​កម្ពុជា​។ ​ប្រភព​ដដែល​នេះ​បា​ន​បង្ហើប​ថា ​មាន​អ្នកកាសែត​ជាង ​១០០ ​នាក់ ​និង​កម្លាំង​សន្តិសុខ​មិនតិចជាង ​២០០ ​នាក់​ឡើយ​ នឹងធ្វើ​ដំណើរ​មកជា​មួយ​លោក​ អូ​បា​ម៉ា​ នៅក្នុង​ទស្សនកិច្ច​លើកដំបូង​របស់លោក​ ម​ក​កាន់​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ជំនួប​ទ្វេភាគី សម្តេច​តេ​ជោ ​ហ៊ុន សែន ​និងលោក អូ​បា​ម៉ា នឹង​និយាយ​អំពី​បញ្ហា​ទំនាក់ទំនងទ្វេភាគី រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​បញ្ហាតំបន់​ផងដែរ​។​

​មន្ត្រី​របស់​ប្រធានាធិបតី​អា​មេ​រិ​ក បានចាប់ផ្តើម​មកដល់​កម្ពុជា​រួចជាស្រេច​ហើយ​ ដើម្បី​ត្រៀម​សម្រាប់​ទស្សនកិច្ច​របស់​លោក​ អូ​បា​ម៉ា​។​

​លោក ​អូ​បា​ម៉ា ​ត្រូវ​រំពឹងថា ​នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​២០​ ខែវិច្ឆិកា​។​

​ដោយ​មេដឹកនាំ​ប្រទេស​ធំៗ​ នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា​នោះ រដ្ឋាភិបាល​ត្រៀមកម្លាំង​ជាង​មួយ​ម៉ឺន​នាក់ ​ដើម្បី​ធានា​សន្តិសុខ​កិច្ចប្រជុំ​កំពូល​ ចាប់ពីថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា​៕​ .

What Next?

Recent Articles

2 Responses to "ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា នឹង​ជួប​ទ្វេភាគី ជាមួយសម្តេច ហ៊ុន សែន"

  1. K5 says:

    កុំសង្ឃឹមអាមេរិកាំង កុំជឿនិងចាញ់បោកចិនយួន កុំភ្លេ្ចចខ្លួនជាមួយសៀម ។
    ខ្មែរវិនាសន្តិដោយសារស្តេចពាល បាតផ្សានិងស្តេចកូនង៉ា។

  2. Anonymous says:

    រិករាយ