សម្តេច ហ៊ុន សែន​៖ កម្ពុជា ជាប្រធានអាស៊ាន និងជា​ម្ចាស់ផ្ទះ​ប្រកប​ដោយ​មោទនភាព និង​ការទទួលខុសត្រូវ​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នោះ គឺ​កម្ពុជា រៀបចំ​​ដោយ​មោទនភាព និង​ធ្វើ​ជា​ប្រធាន​អាស៊ាន ដោយ​ការទទួលខុសត្រូវ​។​

ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: លី សិលា
CEN

ក្នុង​ពិធី​ចែក​ប័ណ្ឌកម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “​ការងារ​អាស៊ាន ( សម្តេច ) សង្ងំ​ប៉ុន្មាន​ថ្ងៃ​នៅក្នុង​ផ្ទះ វា​ហាក់ដូចជា ជិត​ចប់​ហើយ​ដែរ​។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការចាប់ផ្តើម​ជំ​ហ៊ាន​ដំបូង នៃ​ការព្រាង​រៀបចំ​ដោយ​ក្រុម​រៀបចំ និង​ដោយ​ពិនិត្យ ហើយ​យក​ទៅ​កែសម្រួល សំអាត​បន្ត និង​បន្ថែម​នូវ​កិច្ចការ​ទាំងឡាយ ដែល​ចូលមក​ដល់​…”​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​មានប្រសាសន៍​បញ្ជាក់​ថា “…​ខ្ញុំ​ចាប់​ពី ១៧ ទៅ ( ថ្ងៃទី​១៧​វិច្ឆិកា ) ហើយ​អម​ដោយ​មាន​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ចិន នៅ​ថ្ងៃ​ទី​១៨ និង​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃ​ទី​២០ ថ្ងៃ​បញ្ចប់​…​។ អា​នឹង​គឺ​ការដឹកនាំ​ប្រជុំ​អាស៊ាន ហើយ​យើង​ធ្វើជា​ម្ចាស់ផ្ទះ ប្រកប​ដោយ​មោទនភាព​ជាមួយ​នឹង​​កិច្ចការ​ទាំងឡាយ ដែល​យើង​ត្រូវធ្វើ ក្នុងឋានៈ ជា​សមាជិក ដែល​មាន​ការទទួល​ខុសត្រូវ និង​ជា​ប្រធាន ដែល​មាន​ការទទួលខុសត្រូវ ក្នុង​កិច្ចការ​អាស៊ាន អាស៊ាន​បូក​៣ អាស៊ាន​បូក​១ និង​អាស៊ី​បូ​ព៌ា ហើយ​ឆ្នាំ​នេះ យើង​មាន​ការប្រជុំ​ច្រើន​”​។​

​សូម​រម្លឹកថា ចាប់ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ ដែល​នឹង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ រួម​ទាំង​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ​ព៌ា ដែល​នឹង​ធ្វើឡើង នៅ​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ ព្រមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ប្រមុខ​ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន ទាំង ១០ ប្រទេស គឺ​ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ារ ហ្វីលីពីន សឹង្ហ​បុរី ថៃ និង​វៀតណាម​។ ចំណែក​មេដឹកនាំ​ប្រទេស​មហាអំណាច​សំខាន់ៗ ចំនួន ៨ ប្រទេស​ទៀត ដែល​ជា​ដៃគូ​អាស៊ាន រួមមាន​៖ ប្រទេស​អាមេរិក ប្រទេស​ចិន ប្រទេស​ជប៉ុន ប្រទេស​រុស្សី ប្រទេស​ឥណ្ឌា ប្រទេស​អូស្ត្រាលី ប្រទេស​នូវែល​ហ្សឺ​ឡង់ និង​ប្រទេស​កូរ៉េខាងត្បូង នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​ក្រៅពីនោះ កិច្ចប្រជុំ​ក្រៅផ្លូវការ រវាង​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ក៏​នឹង​ធ្វើឡើង ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែវិចិ្ឆកា ឆ្នាំ​២០១២ នៅ​ទី​រួម​ខេត្តសៀមរាប​។ រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក ក៏​នឹង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​ជាមួយនឹង​រដ្ឋមន្ត្រី​ការពារ​អាស៊ាន​ផងដែរ​៕​

What Next?

Recent Articles

6 Responses to "សម្តេច ហ៊ុន សែន​៖ កម្ពុជា ជាប្រធានអាស៊ាន និងជា​ម្ចាស់ផ្ទះ​ប្រកប​ដោយ​មោទនភាព និង​ការទទួលខុសត្រូវ​"

  1. Srey Khmer says:

    Hun Sen should let the other country who is richer than Cambodia
    to responsibility to held in this comming together.
    In spite the fact, Cambodia is poor, many people can’t afford
    for their lives, and government has so much promotion to waste money
    for the meeting in poor Cambodia.

  2. Romi-O says:

    គំនិត Update តែទៅលើអ្វីដែលជាមហិច្ឆិតារបស់ខ្លួន មួយថ្ងៃៗ និកគិតតែរៀងដែល ធ្វើយអោយគេយល់ថាខ្លួនជា មហាមនុស្ស មិនខ្វល់ពីផលប៉ះពាល់ដល់អ្នកដ៏ទៃ ប្រទេសខ្លួន បើគ្រាន់បើ សង់លុយកម្ចៃ ពីបរទេស ខ្លះទៅ មួយខែៗ កាត់ពន្ធប្រាកខែអញ អស់រាប់រយ ដុល្លា យកទៅបំរើមហិច្ឆតារបស់វា!

  3. BaBaBoo says:

    Poorest country like Cambodia still boast the host Asian lead. That’s an enhance duty which enrich Samdech Hun Sen the best man on his egoism.

  4. កូនខ្មែរសុទ្ធសាធ says:

    មានមោទនភាពនិង​ការទទួលខុសត្រូវចំពោះភាពអាម៉ាស់ចំពោះការដែលធ្វើជាប្រធានអាស៊ាន
    តែបែរជាមិនអាចសំរបសំរួលអោយាមានសេចក្តីថ្លែងការណ៍រួមមួយជុំវីញជំលោះក្នុងសមុទ្រ
    ចិខាងត្បូងកាលពីរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។នេះឬជាមោទនភាពដែល
    ហ៊ុន សែនយកមកអួតនោះ?

  5. Srey Khmer says:

    In spite of Hun Sen lead Asean meeting, he own too much mony to the
    foreigners, and many poor people doesn’t have food to eat not enough.