វិធីដែលបុរសធ្វើឱ្យស្ត្រីជាដៃគូអស់អារម្មណ៍

បុរសមួយចំនួនធំ អាចមិនបាន ចាប់ អារម្មណ៍ពី ប្រតិកម្មខាង ផ្លូវអារម្មណ៍ របស់ស្ត្រី ជាដៃគូ ប៉ុន្មានឡើយ ព្រោះរវល់ តែផ្តោត ចំណាប់ អារម្មណ៍ និង តម្រូវការរបស់ ខ្លួនឯង រហូតទាល់តែ ភ្លេចសង្កេត ថាសកម្មភាព ឬ ទង្វើមួយចំនួន របស់ខ្លួន កំពុងតែធ្វើ ឱ្យស្ត្រី ជាដៃគូ អស់អារម្មណ៍ ចង់ដកខ្លួន ចេញពី សមរភូមិសិច ។

Written by ភ្នំពេញដេលីញូវ
Tuesday, 13 November 2012

១ – ប្រើកម្លាំងខ្លាំងៗ
កម្លាំងរបស់បុរស អាចធ្វើឱ្យការ សម្តែងចេញ ផ្សេងៗចំពោះ ស្ត្រីមាន លក្ខណៈ ខ្លាំង ឬ ធ្ងន់ដៃ ប៉ុន្តែបុរសៗ អាច មិនដឹងខ្លួន ។ ដូច្នេះគួរ កុំរវល់ តែគិតថា អ្វីដែល ខ្លួនធ្វើទៅ នោះ វាធ្វើឱ្យស្ត្រី ជាដៃគូ ពេញចិត្ត ឱ្យសោះ ពីព្រោះបញ្ហា អស់ទាំងនេះ ជួនកាលស្ត្រី ជាដៃគូ មិន ហ៊ានស្រដី ប្រាប់ត្រង់ៗ ទេ ដោយគ្រាន់តែ បង្ហាញប្រាប់ តាមរយៈកាយវិការ ឈឺចាប់ ដែលបុរសគួរតែ ចេះសង្កេត ហើយផ្តល់កិច្ច សហការ ជាមួយនាង ។

២ – ហេតុដែលកើតពីការប្រើម្រាមដៃ
ការប្រើម្រាមដៃ ជាជំនួយ ក្នុងរឿងសិច ត្រូវបានគេ ចាត់ទុកថា ជាការជួយួ រំញ្ញោចដាស់ អារម្មណ៍ បានច្រើន តែម្តង ប៉ុន្តែប្រសិនបើ បុរសមិនបាន យកចិត្តទុក ដាក់រឿង ក្រចកដៃ ទេនោះ អ្វីដែល មិននឹកស្មាន អាចនឹងកើត ឡើងដោយ មុខក្រចក អាចធ្វើឱ្យ មុតមីអូនតូច របស់ស្ត្រី ជាដៃគូ ។ កត្តាសំខាន់ ភាពកខ្វក់ដែល ប្រមូលផ្តុំ នៅក្នុងក្រចក នឹងចូលទៅ ក្នុងទ្វារមាស រហូតបង្កឱ្យ កើតមេរោគ ផ្សេងៗ ។

៣ – មានក្លិនរាំងខ្ទប់ផ្លូវអារម្មណ៍
ក្លិនអាចកំណត់ ទិសដៅ របស់សិច ។ សូមសាកល្បង គិតលេងៗ ទៅមើលថា នៅពេលដែល គូស្នេហ៍ ទាំងពីរនាក់ កំពុងតែ បង្កាត់ភ្លើងស្នេហ៍ នៅលើគ្រែ ជាមួយគ្នា ប៉ុន្តែស្រាប់តែ មាត់ ឬ អាច្រមក់របស់ ភាគីបុរសបែរជា មានក្លិន មិនល្អនោះ ធានា ថានឹងធ្វើឱ្យ ស្ត្រីជា ដៃគូ អស់អារម្មណ៍ តែម្តង ។ ដូច្នេះបុរសៗ គួរតែផ្តោត ការយក ចិត្តទុកដាក់ រឿងក្លិនរបស់ខ្លួន ឱ្យល្អគឺរាងកាយ ត្រូវតែស្អាត មានអនាម័យ ជាប់ជានិច្ច ដើម្បីឱ្យសិច មួយដំណើរ ការទៅប្រកប ដោយភាពរលូន ប្រាសចាក ឧបសគ្គ អ្វីទាំងអស់ ។

៤ – ចូលខុសទ្វារ
មិនមែនឱ្យតែស្ត្រីសុទ្ធតែ មានអារម្មណ៍ ចង់ឱ្យបុរស មានសិចតាម ទ្វារក្រោយ ឡើយ ស្ត្រីខ្លះអាច មានអារម្មណ៍ ខ្ពើមរអីមជាមួយ វិធីមួយនេះ ។ ដូច្នេះប្រសិនបី បុរសៗចង់ មានសិចតាម ទ្វារក្រោយ គប្បីត្រូវមាន ការយល់ព្រម ពីស្ត្រីជា ដៃគូ ជាមុនសិន ដើម្បីបញ្ចៀស នូវ រាល់បញ្ហា ឈឺចាប់នានា ដែលអាច កើតឡើង ចំពោះ ស្ត្រីជាដៃគូ ។

៥ – ឈឺខ្លួនប្រាណ
ការដាស់អារម្មណ៍ នៅលើដើមទ្រូង របស់ស្ត្រីជា ដៃគូជា រឿងដែលធ្វើ ឱ្យនាង មានអារម្មណ៍ ប្រាកដមែន ប៉ុន្តែក៏នៅមាន បុរសមួយចំនួន ដែលយល់ ខុសគិតថា ការបបោសអង្អែល ដាស់អារម្មណ៍ ខ្លាំងៗ ដូចជា ច្របាច់ ខាំ លញ់ ឈ្លី អាចជួយ ឱ្យស្ត្រីជាដៃគូ ពុះកញ្ជ្រោល ។ ការពិតទៅ ហាមខាំត្រង់ បរិវេណ ចុងសុដន់ ពីព្រោះ ទីតាំងត្រង់នោះ ជាកន្លែង ដែលឆាប់ទទួល អារម្មណ៍ខ្លាំង គួរតែប្រើ មធ្យោបាយលិទ្ធ និង បឺតតិចៗ ការប្រើ អណ្តាតលិទ្ធ បង្អូសត្រង់ បរិវេណនោះ ជារឿងដែល គួរតែ បំពេញ ដោយបុរស គ្រាន់តែយក អណ្តាតលិទ្ធ ក្រឡឹងជុំវិញ ចុងសុដន់តិចៗ ថ្នមៗ លួចបឺតស្រាល ម្តងម្កាល ក៏ធ្វើឱ្យ ស្ត្រីជាដៃគូ ញ័រចំប្រប់ ពេញអង្គប្រាណ ញាំងឱ្យ អារម្មណ៍ ពុះកញ្ជ្រោល ហោះហើរ លើវេហាស៍ បាត់ទៅហើយ ។

៦ – ការសម្តែងប្លែកជ្រុលពេក
អ្វីដែលធ្វើឱ្យស្ត្រី រំភើបផង ខ្លាចផង ក្នុងពេលតែ មួយពេល នៅលើគ្រែនោះ គឺការដែល បុរសសំណូមពរ សុំឱ្យនាងធ្វើ អ្វីមួយដែល នាងមិនធ្លាប់ ពីមុនមក ក្នុងជីវិត ដែលបញ្ហានេះ ប្រសិនបើនាង យល់ព្រមនោះ មិនជាបញ្ហាទេ ប៉ុន្តែប្រសិនបើ នាងមិន យល់ព្រមវិញ គឺមិន ត្រូវយកវាមក លេងជាមួយ នាងឡើយ ។ កត្តាទាំងនេះ ស្ថិតនៅលើ បទពិសោធ របស់នាង ។ ការសំណូមពរ ឱ្យនាងធ្វើអ្វី ដែលនាង មិនអាច មានបទពិសោធ ពីមុនមក ដូចជាសិចថយ ប្រភេទ ថ្មីដែលធ្វើឱ្យ នាងឈឺផង ស្រៀវផង រអាផង បែបនេះធ្វើឱ្យ នាងអស់ អារម្មណ៍ ។ ដូច្នេះមុននឹង ចង់យក ឧបករណ៍សិច ប្លែកណាមួយ មកចូលរួម សម្តែងក្នុងល្បែង លើគ្រែ ជាមួយនាង គប្បីត្រូវដឹងថា តើស្ត្រីជាដៃគូ របស់អ្នកមាន ចំណេះដឹង និង កម្រិតភាព សប្បាយជាមួយ ឧបករណ៍នោះ កម្រិតណា ដើម្បីកុំឱ្យស្ត្រី ជាដៃគូមាន ការភ័យតក់ ស្លុត មុននឹងចាប់ ផ្តើមកម្តៅ អារម្មណ៍ ?

What Next?

Recent Articles