ប៊ុន ផៃលីន ផ្តើម​ស្នេហ៍​ថ្មី​លើ​គន្លង​ចាស់

ភ្នំពេញៈ ទន្ទឹម​នឹង​ដំណើរ​ចេញ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​លើក​ដំបូង​ក្នុង​អាជីព​នោះ ​តារា​ចម្រៀង​ពេល​រាត្រី​ដែល​ល្បី​ខាង​ភាព​សិច​ស៊ី​ជាង​ការងារ​សិល្បៈ​នាង ប៊ុន ផៃលីន បាន​អះអាង​ថា នាង​បាន​ពើប​ប្រទះ​ស្នេហា​ទី២ ជាមួយ​មន្រ្តី​ទាហាន​ផ្កាយ​ពីរ ​ហើយ​នាយ​ទាហាន​មាន​ប្រាក់​មាន​អំណាច​នោះ​ បាន​ទាំង​ទិញ​រថយន្ត​ឲ្យ​នាង​ជិះ​ទៀត​ផង​ តែ​នាង​ក៏​សារភាព​ដែរ​ថា ​ស្នេហា​នាង​កំពុង​ដើរ​លើគ​ន្លង​ស្នេហ៍​ទី១​ទៀត​ហើយ​។

Friday, 30 November 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​​នាង ប៊ុន ផៃលីន បញ្ចេញ​សម្រស់​ក្បាល​ពោះ និង​ដើម​ទ្រូង​យ៉ាង​សិចស៊ី​ជា​ធ្នាក់​ទាក់​បុរស​ៗ​។ រូបថត សហ​ការី

តារា​ចម្រៀង​​នាង ប៊ុន ផៃលីន បញ្ចេញ​សម្រស់​ក្បាល​ពោះ និង​ដើម​ទ្រូង​យ៉ាង​សិចស៊ី​ជា​ធ្នាក់​ទាក់​បុរស​ៗ​។ រូបថត សហ​ការី

មុន​នេះ​អ្នក​ ចម្រៀង​ពេល​រាត្រី​សិច​ស៊ី​ បញ្ចេញ​គល់​សុដន់​ ប៊ុន ផៃលីន បាន​កាត់់​ផ្តាច់​ចំណង​ស្នេហ៍​​ពី​មន្រ្តី​ធំ​ម្នាក់​យ៉ាង​តក់​ក្រហល់​បំផុត ​ ក្រោយ​ទទួល​ការ​គំរាម​អាយុ​ជីវិត​ពី​ប្រពន្ធ​មន្រ្តី​ធំ​នោះ​ ហើយ​នាង​ក៏​បាន​ប្រកាស​រាង​ចាល​ហើយ​ស្នេហា​ជ្រក​ក្រោម​ដើម​ទ្រូង​បុរស​មាន​ ប្រពន្ធ​កូន​ហើយ ​ពិសេស​មន្រ្តី​ធំៗ​មាន​លុយ ​និង​មាន​អំណាច​ ហើយ​ក៏​មិន​សង្វាត​បង្កើត​ស្នេហា​លើក​ទី២​ដែរ​ ព្រោះ​ខ្លាច​ស្នេហ៍​ប្តី​គេទៀត។​ ប៉ុន្តែ​ពេល​នេះ អ្នក​ចម្រៀង​ពេល​រាត្រី​រូប​នេះ នាង​កំពុង​តែ​សាង​ស្នេហ៍​ជាមួយ​មន្រ្តី​យោធា​ម្នាក់​ ដែល​ផ្កាយ​ពាក់​លើស្មា​ដល់​ទៅ​ពីរ​ ហើយ​ម្នាក់​នោះ​មិន​ត្រឹម​តែ​មាន​ប្រពន្ធ និង​មាន​កូន​នោះ​ទេ គេ​នោះ​ថែម​ទាំង​មាន​ស្រី​កំណាន់​ជា​ច្រើន​ទៀត​ផង។

បើ​ទោះ​ជា​ធ្លាប់​ត្រូវ​ ប្រពន្ធ​គេ​ជេរ​ស្តី និង​ គំរាម​កំហែង​ដល់​អាយុ​ជីវិត​ក៏​ដោយ ​តែ​ស្រីស្រស់​ធ្លាប់​ស៊ី​ក្តាម​ខ្យង​ មក​ពី​ខេត្ត​តាកែវ ​នាង ​ប៊ុន ផៃលីន ​ហាក់​មិន​ខ្វល់​ពី​សុវត្ថិភាព​ខ្លួន​ឯង​ ដោយ​នៅ​តែ​បន្ត​ធ្វើ​ខ្លួន​ក្នុង​នាម​ជា​ស្រី​កំណាន់​គេ​ដដែល​។

តែ​យ៉ាង​ ណា​នាង ប៊ុន ផៃលីន​ បា​ន​សម្តែង​នូវ​ក្តីរី​ករាយ​ ដោយ​សារ​តែ​មន្ត្រី​ពាក់​ផ្កាយ​លើ​ស្មាម្នាក់​នោះ ​ទិញ​រថយន្ត​ម៉ាក​ Camry ​XLE ​ផលិត​នៅឆ្នាំ ២០០៤​ ឲ្យ​នាង​ជិះ​ជាកាដូ​ស្នេហ៍​នោះ។​ ក្រៅ​ពី​សុំលាក់​ឈ្មោះ​ម្ចាស់​ស្នេហ៍ ក្តាម​ស្រែ​មក​ផ្ញើ​ផ្សង​ព្រេង​ក្នុង​ភ្លើង​ពណ៌​ក្នុង​ក្លិប​រាត្រី នាង ប៊ុន ផៃលីន ​បាន​សារភាព​ថា​៖​«​ពេល​នេះ​ខ្ញុំ​ពិត​ជា​បាន​ភ្ជាប់ ទំនាក់​ទំនង​ស្នេហ៍ ​ជាមួយ​នាយ​ទាហាន​ពាក់​ផ្កាយ​ម្នាក់់​មែន​។ រថយ​ន្ត​ដែល​គាត់​ទិញ​ឲ្យ​ខ្ញុំនោះ​ ម៉ាក​ Camry XLE ផលិត​នៅ​ឆ្នាំ ​២០០៤​ ដែល​មុន​នេះ ​ខ្ញុំ​ជិះ​រថយន្ត​ម៉ាក​កូរ៉ូឡា​ផលិត​ឆ្នាំ​៩៥»។

ប៊ុន ​ផៃលីន និយាយ​បែប​ធ្វើ​ព្រងើយ​ហើយ​ត្រង់ៗ​ថា៖«លោក​ផ្កាយ​ពីរ​យោធា​ដែល​ ទិញ​រថយន្ត​ឲ្យ​ខ្ញុំ​ជិះ​នោះ​ គាត់​មាន​ប្រពន្ធ​រួច​ហើយ​ ហើយ​ថែម​ទាំង​មាន​ប្រពន្ធ​ចុង ​និង​ស្រី​ជា​ច្រើន​ទៀត​ផង​ តែ​សម្រាប់​ខ្ញុំ​មិន​ខ្វល់​ទេ​…!» ។

អ្នក ​ចម្រៀង​ដែល​ស្វាក់​តែ​បុរសៗ​ប្តី​គេ​រូប​នេះ​លើក​ឡើង​ទៀត​ថា៖​«គាត់ (លោក​ផ្កាយ​ពីរ​) ​មិន​​ចូល​ចិត្ត​អ្នក​ណា​ស្រឡាញ់​គាត់​ ហើយ​សួរ​នាំ​រឿង​ប្រពន្ធ​កូន​ទេ..​.! គាត់​មាន​ប្រាក់​ចាយ​មិន​អស់​ ដូច្នេះ​ត្រឹម​ទិញ​រថយន្ត​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ​ គ្មាន​អ្វី​អស្ចារ្យ​សម្រាប់​គាត់​ទេ»​។

អ្នក​ចម្រៀង​យក​ភាព​សិច​ស៊ីជា​ ថ្នូរ​នៃ​ភាព​ល្បី​ដែល​មុន​នេះនាង​ជា​ផ្ទាំង​ស៊ីប​ប្រពន្ធ​ដើម​គេម្តង​រួច​ ហើយ​នោះ​បាន​អួត​ទៀត​ថា លោក​ផ្កាយ​ពី​ររបស់​នាង​ពេល​ជួប​មុខ​ឲ្យ​ប្រាក់​ ហើយ​មួយ​ខែ​ជួប​គ្នា​​២ ទៅ​៣​ដង​តែ​ប៉ុណ្ណោះ ​ដោយ​ពេល​ខ្លះ​ជួប​គ្នា​នៅ​ខេត្ត​ និង​ពេ​ល​ខ្លះ​មក​ជួប​គ្នា​នៅ​ភ្នំពេញ។ នាង​បញ្ជាក់​ថា ពេល​គាត់​មក​ជួប​នាង​ម្តងៗ គាត់​តែង​អះអាង​ថា ​គ្មាន​ស្រី​​ណា​មក​រក​រឿង​ឆាឆៅ​នាង​ទេ​។

នាង​ប៊ុន ផៃលីន ហាក់់​សម្តែង​ឲ្យ​ឃើញ​នូវ​មហិច្ឆតា​ប្រាថ្នា​ខ្ពស់ ដែល​មិន​នឹក​ស្មាន​ដល់​ដោយ​នាង​និយាយ​ថា ថ្ងៃ​ក្រោយ​ បើ​លោក​ផ្កាយ​ពីរ​រូប​នោះយក​នាង​ធ្វើ​ជា​ប្រពន្ធ​ពិត​ប្រាកដ​ វា​គឺជា​សំណាង​​មួយ​ដូច​បាន​ធ្វើ​បុណ្យ​ប្រាំ​ពីរ​វត្ត​អ៊ីចឹង​ ខណៈដែល​ក្តី​ស្រមៃ​នេះ​នាង​កំពុង​តែ​កើត​មាន​ក្នុង​ចិត្ត​នោះ។

បើទោះជា តារា​សិចស៊ី​ កំពុង​​ផ្តើម​មហិច្ឆតា សោយ​សុខ​ក្រោម​បេះ​ដូង​បុរស​មាន​ប្រពន្ធ​រួច​ហើយ​រូប​នេះ ​នាង​ហាក់​មិន​ចង់​និយាយ​អ្វី​ពាក់ព័ន្ធ​រឿង​ស្នេហា​ដ៏​ចម្រូង​ចម្រាស​នេះ​ ទៀត​ទេ​ ដោយ​លើក​ឡើង​ថា​រឿង​រ៉ាវ​ស្នេហា​មួយ​នេះ​ទុក​ឲ្យ​វាធ្វើ​ដំណើរ​ទៅ​មុន​ដោយ​ សន្សឹមៗ​សិន ​និងទុក​ឲ្យ​ពេលវេលា​ជា​អ្នក​កំណត់​ចុះ៕

What Next?

Recent Articles

2 Responses to "ប៊ុន ផៃលីន ផ្តើម​ស្នេហ៍​ថ្មី​លើ​គន្លង​ចាស់"

  1. Anonymous says:

    srey thoak teab

  2. Khmer says:

    Where is those money of that General coming from as they might not receiving that much of salary from the Government???