នៅថ្ងៃពុធនេះ ការិយាល័យសហចៅក្រមស៊ើបអង្កេត បានទទួលនូវដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរបន្ថែម ទាក់ទងនឹងការស៊ើបសួរបន្ថែម នៅក្នុងសំណុំរឿង ០០៤។ ដីកានោះ ធ្វើឡើង ដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មី សញ្ជាតិអាមេរិក ដែលទើបតែចូលកាន់តំណែង លោក ម៉ាក ប្រាយអ៊ិន ហាម៉ុន ( Mark Brian Harmon )។
ថ្ងៃ ពុធ 19 ធ្នូ 2012
ដោយ លី ម៉េងហួរ
RFI
តាមសេចក្តីប្រកាស ចុះថ្ងៃទី១៩ធ្នូ ស្របតាមវិធានផ្ទៃក្នុង ២១(១)(គ) សហចៅក្រមស៊ើបអង្កេតអន្តរជាតិ សូមចេញផ្សាយព័ត៌មាន អំពីទីតាំងឧក្រិដ្ឋកម្មមួយចំនួន ស្ថិតនៅក្រោមការស៊ើបសួរ នៅក្នុងសំណុំរឿង ០០៤ ដែលរួមមាននៅ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម។
សេចក្តីប្រកាស ក៏បានអំពាវនាវ ដល់សាក្សី ឬជនរងគ្រោះណា ដែលមានព័ត៌មានទាក់ទងនឹងទីតាំងឧក្រិដ្ឋកម្មទាំងនោះ អាចទាក់ទងអង្គភាពគាំពារជនរងគ្រោះ របស់សាលាក្តីខ្មែរក្រហម ដើម្បីទទួលព័ត៌មានបន្ថែមអំពីភ័ស្តុតាង និងលក្ខខណ្ឌ ដែលអាចដាក់ពាក្យ ធ្វើជាដើមបណ្តឹងរដ្ឋប្បវេណី។
ជាការកត់សម្គាល់ សំណុំរឿង០០៤ ក៏ដូចជាសំណុំរឿង០០៣ គឺភាគីជាតិ មិនយល់ស្របឲ្យដំណើរការឡើយ។ តែសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ២ រូបមកហើយ បានព្យាយាមគាស់កកាយ ហើយទីបំផុត ចៅក្រមអន្តរជាតិ ដែលមកពីប្រទេសបារាំង និងអាល្លឺម៉ង់ ត្រូវលាលែងពីតំណែង៕
———————————–




សង្ឃឆមថាអាមេរិកកាំងនឹងមិនលាលេងពីតំណែងនេះដូចបារាំងនិងអាលឹម៉ង់ទៀតឡើយ ហើយបើសិនដូចជាពីរនាក់មុនទៀតទេ គួរតែបញ្ឈប់ដំណ់រការសាលាក្តីនេះហើយបិទទ្វាចោលទៅជាការល្អ។
ការសម្រេចលើកលែងចោទប្រកាន់ ឈូក បណ្ឌិត គឺបង្ហាញឲ្យដឹងថា
អ្នករដ្ឌការទូទៅទាំងអស់ តាំងពីថ្នាក់ទាបរហូតដល់នាយករដ្ឌមន្ត្រី ក្នុងប្រទេស
ហ្នឹង មិនគូឲ្យគោរពកោតខ្លាចទេ សុទ្ធតែអន់ ថោកទាបណាស់ សមជាប្រទេស
ដែលនៅក្រោមអណានិគមយួនមែនទែន ដូច្នេះអ្នកធំទាំងនោះ គួតែឈប់ឡូយ
ទៅ សុទ្ធតែថោក ខ្ញុំខ្ពើមណាស់លោកអើយ
ខ្ញុំឈឺចាប់ណាស់ ដែលកើតមកជាខ្មែរ
ប្រទេសអត់ច្បាប់ហ្នឹង នឹងឋិតនៅក្នុងសហពន្ឌ័ឥណ្ឌូចិន នៅពេលខាងមុខមិនយូរ
មុនការកំណត់ទៅទៀត នៃបណ្តាំរបស់លោកអ៊ុំ ហូជីមិញ
ពេលនោះ កូនចៅយើង បានប្រើ ភាសាវៀតណាមជាផ្លូវការហើយ
សមមុខណាស់ អាកញ្ជះគេ ទាំងអស់គ្នា