ស្ត្រីទូទៅក្រោយពី រួចរាល់ពី ការរួមភេទ ជាមួយបុរស ជាដៃគូ តែងទទួល សេចក្តីសុខ និង ពេញចិត្តនូវអ្វី ដែលខ្លួន បានទទួល ប៉ុន្តែយ៉ាងណាក្តី ក្នុងចំណោម ស្ត្រីទាំងឡាយ នោះ ក៏មាន ស្ត្រីមួយ ចំនួនតូច ទទួលរងការ ឈឺចាប់ ប្រដាប់ភេទ ដោយសារការ រួមភេទ ដែរ ។ ទោះវាមាន ការឈឺចាប់ តិចតួចក្តី ប៉ុន្តែវាក៏អាច បង្កឱ្យស្ត្រី ដែលជួប បញ្ហានេះ ទទួលរង ទណ្ឌកម្ម មិនតិច នោះទេ ។
Written by ភ្នំពេញដេលីញូវ
Thursday, 20 December 2012
តើមូលហេតុអ្វីខ្លះ ដែលបង្កឱ្យស្ត្រី ទទួល រងការ ឈឺចាប់ត្រង់ ប្រដាប់ភេទ ក្រោយពេល រួមភេទ ? ប្រដាប់ភេទបុរស មានសភាព ដូច ក្រដាសខាត់ បើជួបបុរស ជា គូជីវិត បែបនេះ ស្ត្រីតែង ទទួល រងការឈឺចាប់ មិនបាច់ បរិយាយ ឡើយ ។ នៅពេល កើតមាន បញ្ហាបែប នេះ ស្ត្រីតែងមិនចង់ រួមភេទ ហើយពិសេស អាចខ្លាចញញ្ញើត ថែមទៀត ផង ។ តើត្រូវដោះ ស្រាយបញ្ហា នេះ ដូចម្តេច ?
១ – ធ្វើអារម្មណ៍ត្រេកត្រអាល
ពេលខ្លះដោយសារ ភាពអន្ទះសា បានធ្វើឱ្យ បុរសមិនបាន គិតពី អារម្មណ៍ស្ត្រី ពោលគឺឱ្យតែ មានឱកាស គេនឹង បើកឆាក ប្រយុទ្ធ ឥតប្រណីដៃ ឡើយ ។ ដូចនេះបើ ចង់បំបាត់ បញ្ហានេះ ដំណោះស្រាយគឺ ទាល់តែឱ្យ បុរសជាដៃគូ ត្រូវចេះ បបោស អង្អែល ឱ្យគ្រប់គ្រាន់ ដោយធ្វើ យ៉ាងណាឱ្យ ស្ត្រីមានអារម្មណ៍ ជោកជាំជាមុន ទើបពេល រួមភេទ មិនកើត ការកកិត ហើយ មិន ឈឺចាប់ ។
២ – ត្រូវបន្ថែមទឹករំអិលជាជំនួយ
ស្ត្រីដែលទើបសម្រាលកូន តែងជួបបញ្ហា ប្រដាប់ភេទ ឡើងស្ងួត នៅផ្នែក ខាងក្នុង ដោយសារថា អ័រម៉ូនបាន ផ្លាស់ប្តូរ ទោះបីថាក្នុង អំឡុង ពេលនេះ បានទទួលការ បបោសអង្អែល ពី ស្វាមីច្រើន កម្រិតណាក្តី ក៏មិនមាន ទឹករំអិល ចេញមក ផ្សើមគ្រប់គ្រាន់ ជួយក្នុងការ រួម ភេទឡើយ ។ ដូចនេះវិធី ដោះស្រាយ ដែលមាន ប្រសិទ្ធភាព គឺត្រូវប្រើ ប្រេងរំអិល ដែល គេលក់ ទូទៅ នៅតាមទីផ្សារ ជាជំនួយ ទើបទទួល ផលល្អ ។ ទោះបី យ៉ាងណា អាការនេះនឹង ប្រសើរឡើង នៅពេលស្ត្រី ជាម្តាយ ផ្តាច់ការ បំបៅដោះកូន ទើប ទឹករំអិលនឹង មាន គ្រប់គ្រាន់ ឡើងវិញ ។
ការកើតរមាស់
អាការកើតបញ្ហាស្កៀប ឬ រមាស់នៅត្រង់ ប្រដាប់ភេទ ដែលដំបូង បំផុតគឺ “រមាស់” ។ អ្នកខ្លះ កើតអាការ បែបនេះ អាចទ្រាំបាន ប៉ុន្តែអ្នកខ្លះទៀត មិនអាចទ្រាំ បានឡើយ ដែលចាំបាច់ ត្រូវ រត់ ចូលបន្ទប់ទឹក អេះមួយឈ្នះដៃ ទើបបាត់ ទៅវិញ ។ ចំណែកការ បំបាត់អាការ នេះ ត្រូវលាងដោយ ទឹកស្អាត ហើយ ត្រូវប្រើ សាប៊ូខ្មៅ ផ្ហ ប្រភេទខ្សោយ និង បន្ទាប់ពីនោះ ត្រូវជូតចេញ ឱ្យស្ងួតដោយ មិនត្រូវទុក ឱ្យហប់ សើមឡើយ ៕
