តុលាការ​ខេត្តកំពង់ស្ពឺ​នឹង​បើកសវនាការ​លើ​ករណី​ស្លាប់​គ្រួសារ​លោក Laurent Vallier

បន្ទាប់​ពី​ការ​​ស៊ើប​អង្កេត​រយៈ​ពេល​១ ឆ្នាំ​ទៅ​លើ​ករណី​ការ​ស្លាប់​ដ៏​អាថ៌កំបាំង​របស់​បុរស​ជន​ជាតិ​បារាំង​ម្នាក់ និង​កូន​បួន​នាក់​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​នោះ​ តុលាការ​ខេត្ត​មួយ​នេះ​នឹង​ចេញ​ដីកា​កោះ​ហៅ​ឳពុក ម្តាយ​ក្មេក​ជន​ជាតិ​បារាំង​​​ ព្រម​ទាំង​សាក្សី​មួយ​ចំនួន​ទៀត​ឲ្យ​ចូល​ខ្លួន​មក​ភ្លឺ​នៅ​ក្នុង​ថ្ងៃ​ទី​២៤ ខែ​កមរា​ ឆ្នាំ ២០១៣​ខាង​មុខ​នេះ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានទូត​បារាំង​ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ជា​លក្ខណៈ​អន្តរ​ជាតិ។

ថ្ងៃ សៅរ៍ 05 មករា 2013
ដោយ គីន ហត្ថារ៉ូ
RFI

ជនជាតិ​បារាំង​លោកឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier)

ជនជាតិ​បារាំង​លោកឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) RFI/Leang Delux

សេចក្តីរាយការណ៍​របស់ គីន ហត្ថារ៉ូ ពីទីក្រុងភ្នំពេញ

(02:10)

សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ​នឹង​ចេញ​ដីកា​កោះ​ហៅ​ឳពុក​ក្មេក ម្តាយ​ក្មេក​ជនជាតិ​បារាំង ​លោក​ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) ព្រម​ទាំង​សាក្សី​មួយ​ចំនួន​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃទី​ ២៤ ខែ​មករា ឆ្នាំ ២០១៣​ខាង​មុខ​នេះ ទាក់ទិន​ទៅ​នឹង​​ករណី​​ស្លាប់​ដ៏​អាថ៌កំបាំង​របស់​បុរស​ជន​ជាតិ​បារាំង​ម្នាក់ និង​កូន​បួន​នាក់​របស់​គាត់។ លោក ឆឹម រិទ្ធី ចៅក្រម​ស៊ើបអង្កេត​ខេត្ត​កំពង់​ស្ពឺ​បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​នឹង​ចេញ​ដីកា​កោះ​ហៅ​​ឪពុកក្មេក​ និង​ម្តាយក្មេក​ជនជាតិ​បារាំង​លោក​ឡូរ៉ង់ វ៉ាលីយ៉េ  (Laurent Vallier) ព្រម​ទាំង​មេ​ឃុំ និង​សាក្សី​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ ដើម្បី​ធ្វើ​ការ​សាក​សួរ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា​ខាង​មុខ​នេះ​។ លោក​ថា​ ករណី​នេះ​​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​ហ្មត់ចត់ និង​ច្បាស់​លាស់ ពី​ព្រោះ​ខាង​អាជ្ញាធរ​បារាំង​នៅ​ពុំ​ទាន់​អស់​ចិត្ត​នៅ​ឡើយ​។
 
ចៅ​ក្រម​រូប​នេះ​បាន​ថ្លែង​ថា ​ស្ថានទូត​បារាំង​បាន​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ជា​លក្ខណៈ​អន្តរជាតិ​​ដើម្បី​រក​យុត្តិធម៌​ដល់​ជនជាតិ​បារាំង​ដែល​បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ ហើយ​អាជ្ញាធរ​បារាំង​ដែល​មាន​ដូច​​ជា​ចៅ​ក្រម​ស៊ើ​ប​អង្កេត​ មន្ត្រី​ក្រសួង​ការបទេស​ និង​ចូល​រួម​សហការ​ជា​មួយ​អាជ្ញាធរ​កម្ពុជា​ ហើយ​រំពឹង​ថា ពួក​គេ​នឹង​មក​ដល់​កម្ពុជា​នៅ​ចុង​ខែ​មករា​នេះ ឬ​ក៏​​ដើម​ខែ​កុម្ភៈ។
លោក​ថា កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ លោក​ក៏​​បាន​ធ្វើ​ការ​សា​សួរ​ឪពុក​ក្មេក និង​ម្តាយ​ក្មេក​របស់​លោក​ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) ម្តង​រួច​ហើយ​ ទាក់​ទិន​ទៅ​នឹង​ពួក​គាត់​​ដែល​បាន​ដាក់​ពាក្យ​សុំ​ប័ណ្ណ​កម្មសិទិ្ធ​លើ​ទ្រព្យសម្បតិ្ត​ពីរ​កន្លែង​របស់​ Laurent Vallier។
 
លោក ទិត ឈួន ដែល​ជា​ឪពុក​ក្មេក​លោក​ Laurent Vallier បាន​ថ្លែង​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ លោក និង​គ្រួសារ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​មក​ធ្វើ​ការ​​​សាក​សួរ​នៅ​ពេល​ដែល​លោក​​ទាមទារ​ធ្វើ​​ប័ណ្ណកម្មសិទិ្ធ​នៅ​លើ​ដី​កូន​របស់​គាត់​​។ លោក​ថា​ ចៅក្រម​បាន​ចោទ​លោក​ថា អាច​នឹង​​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​កូន​ប្រសា ចៅ​ប្រុស និង​ចៅ​ស្រី​របស់​គាត់​​។ ឆ្លើ​យ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នោះ​ ​លោកទិត ឈួ​នបាន​លើក​ឡើង​​ថា​ លោក​​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​ការ​ចោទ​ប្រកាន់​បែប​នោះ​។ លោក​ក៏​​មាន​ការ​ងឿង​ឆ្ងល់​ថា តើ​បណ្តាល​មក​ពី​​​មូលហេតុ​អ្វី​បាន​ជា​លោក​​មិន​អាច​ទាម​ទារ​កម្ម​សិទិ្ធ​​លើ​ដី​ដែល​ជា​របស់​កូន​ស្រី​លោក​បាន​។
 
សាកសព​របស់​លោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) និង​កូន​តូច​៤​នាក់​ត្រូវ​បាន​ទាញ​ចេញ​ពី​រថយន្ត​ដែល​លិច​ក្នុង​ស្រះ​ទឹក​នៅ​ខាង​ក្រោយ​ផ្ទះ​របស់​លោក​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ខែ​មករា ឆ្នាំ​មុន ​គឺ​៤​ខែ បន្ទាប់​ពី​គ្រួសារ​នេះ​ត្រូវ​បាន​គេ​ឃើញ​ចុង​ក្រោយ។ ការ​ស៊ើប​អង្កេត​បឋម​បាន​បង្ហាញ​ថា ​លោក Vallier បាន​ធ្វើ​អត្តឃាត និង​មនុស្ស​ឃាត ប៉ុន្តែ ការ​ស៊ើប​អង្កេត​ដែល​មាន​ជំនួយ​ពី​បារាំង​នៅ​កំពុង​បន្ត៕

—————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

19 Responses to "តុលាការ​ខេត្តកំពង់ស្ពឺ​នឹង​បើកសវនាការ​លើ​ករណី​ស្លាប់​គ្រួសារ​លោក Laurent Vallier"

  1. ( ]0[ ) Hello says:

    Wow!
    Scary, I hope, they’ll a crime.

  2. ( ]0[ ) Hello says:

    Sorry for them lovely children. Who ever commit this crime will go to hell 1 million years.

  3. គួអោយអាសូ ដល់ក្មេញៗដែលគ្នា គ្មានដឹងអ្វីទាំងអស់!
    កោតតែជនស្មោកក្រូកលើកដៃទៅរួច! សំណាងអាក្រក់របស់ពួកគេ កើតចំស្រុក សីុមនុស្ស!
    តែណាស់ហើយចុះ អំពើបាបវានឹងមានដល់ពួកអាសែនអាក្រក់!
    ឈាមស្រែកស្បែកហៅ ជាក់ជាមិនខាន ជាសមិនរួចនាពេលខាងមុខ!!!

  4. អ្នកស្រែ says:

    អាធាងត្នោត អើយអាធាងត្នោត! អាសំណុំរឿងនេះទាំងតុលាការខ្មែរនិងបារាំងគេមិនទាន់រកឃើញជនល្មើសនៅឡើយទេ គេកំពុងស្រាវជាវថែមទៀត។អ្នកណាមិនអាណិតក្មេងៗអ្នកស្រែប្រាថ្នាថាបើចាប់ជនល្មើសបានគួរតែដាក់គុកវាមួយជីវិតឬបើមានច្បាប់ប្រហារជីវិតត្រូវតែកាត់ទោសវាប្រហារជីវិត។ចំពោះជនពាលអាក្រក់នោះស្រុកអាមេរិកដែលអាត្នោតឯងកំពុងជ្រកកោននោះក៍មានដែរហើយសំបូរទៀតឯងមិនឃើញទេ្ងៃមុនអាមួយនៅស្រុកអាមេរិកនោះពន្លៃមិនទាន់ជ្រុះពីក្បាលអសផងវាបានយកកាំភ្លើងទៅសំលាប់ម្តាយវាហើយនិងកុមារតូចៗអស់ជាងម្ភៃនាក់នោះ។យីសអាមោឃនេះឡប់មែន។

  5. វាគ្មានអាណាទេ បើគេរកឃើញ មានតាក្បាលហ្អែងអា-អ្នកស្រែ-កំណាកសំណល់ សល់ពីទឹកក្ត ពលពត!!

  6. អ្នកស្រែ says:

    ហាហាខ្មោចអាធាងត្នោតឡប់មែន អញអ្នកស្លូតត្រង់ធ្វើតែស្រែហ្នឹង ត្រីមិនហ៊ានសំលាប់ផងហ្នឹង!

  7. អញដឹងតើ! ត្រីហ្អែងចំាច្រាស់ស្រាប់ តែសម្លាប់មនុស្សគី់ អាស្វាអែងតែម្តង មិនចាច់លាក់ប្រវត្តទេ កើតពីអាអ្នកស្រែហ្នឹងហើយ ព្រោះពូជថៅសន្តាន វាខ្លៅ!!!!! គី់អាខ្លៅអ្ហែងហ្នឹង ជិតចាប់បានហើយ
    មិនបាច់សើច ប្រឡំយំទេអាហាន់ន្នយង់!!!!!!!!!!!!

  8. អ្នកស្រែ says:

    អ្នកស្រែសង្ឃឹមថា អាត្នោតពេលវាងាប់ទៅហើយចាប់ជាតិមកវិញចេះដឹងដូចគេដូចឯងដឹងអីអានេះនៅតែឡប់អាដែលៗ។
    ឱអាកាកសំណល់គ្រាប់បែកអ្ហើយ ហ្ហែងពិតជាអាក្រក់ដូចធាងត្នោតមែន។

  9. មានតែអាអ្នកស្រែទេក្នុងលោកជាអ្នកចេះដឺង ក្រោយពីកាកសំណល់ក្រាប់ប៉េ ៥២ ព្រោះវាសំណាងរត់ចូលរូងក្តាមទាន់!
    វាងាប់ម្តងហើយ កើតមកម្តងនេះ នៅសល់ខួរ តែប៉ាប៉ិនខួរ ក្តាមដិតដាមជាប់តពូជ ក្បាលខូចដូចមេវា គ្មានពីរ!!!!!!!

  10. អ្នកស្រែ says:

    ហាហា ! អាធាងត្នោត អាមោឃក្រោមតាពាំង!

  11. ហាសហាសហាស!!!!!!! អាអ្នកស្រែ ស្លេកស្លាំង ជាប់គាំង ក្នុងតាពោក បើរស់ជាលោក តាពោកខ្ពើមមើលមុខ! បើជាប្រមុខដៃរុក ក្តមិនកើត ហាស!!!ហា!!

  12. អ្នកស្រែ says:

    ហាហា!ខ្មោចអាធាងត្នោតហ្ហែងងាប់ទៅវិញហើយអីបានជាជួលអាមួយណាឆ្គួតៗអោយមកសរសេរcommentជំនួស?

  13. មេចហ្អែង រន្ធត់អិតអុប្បម៉ាឬ ! បើអញនៅរស់នៅឡើយ!!?ហាស! អារូងក្តាម!!

  14. មានតែខ្មោចអាហ្អែងនឹងតាទួត យាយតួតអាទេ ដែលមាលុយយកទៅជាមួយ ហើយងើបមកជួលមនុស្ស អោយចេញមតិ ក្នុងcamnewsនេះ ពូជអាក្តាមចេះដឹង ងោសអាងោស!ហាសៗ!!!!!!!!!!!!

  15. អ្នកស្រែ says:

    ហាហា! អាធាងត្នោត អាក្តាមសាម៉!

  16. អាអ្នកស្រែក្តាមសក មានតែសម្បក ចេញជ័ររញេញ ក្តវាទន់ៗ ក្តិតស្រែកថាជ្រិញ អោយវាដកចេញ ឆ្តេញនោមដាក់ក្បាល!ហាសៗៗៗៗៗៗៗៗៗៗៗៗ

  17. ស្ពាន់ជោរ says:

    អ្នកស្រែ
    January 6, 2013 at 3:43 pm

    អ្នកស្រែសង្ឃឹមថា អាត្នោតពេលវាងាប់ទៅហើយចាប់ជាតិមកវិញចេះដឹងដូចគេដូចឯងដឹងអីអានេះនៅតែឡប់អាដែលៗ។
    ឱអាកាកសំណល់គ្រាប់បែកអ្ហើយ ហ្ហែងពិតជាអាក្រក់ដូចធាងត្នោតមែន។

    លោកឯងមិនមែនអ្នកស្រែចំតួទេ ព្រោះលោកថាធាងត្នោតអាក្រក់។ប្រហែលជាលោកតាមពឹត
    ជាពួកប្លន់ដីធ្លីអ្នកស្រែទេដឹង???

  18. លោកម្ចាស់ប៉ាវ says:

    លោកម្ចាស់ប៉ាវសម្រេច ការជេរគ្នាលើកនេះលោកធាងត្នោតជាអ្នកឈ្នះ ព្រោះអាអ្នកស្រែក្លែងក្លាយបានរត់ចោលសង្វៀនប្រកួតពាក់កន្តាលទី

  19. សូមអគុណលោក-លោកម្ចាស់ប៉ាវ-ថាតើខ្ញុំម្ចាស់ តម្រ្វវអោយទៅសមរភូម៍ ណាទៀតទានប្រុស?