យុវវ័យបើកចំហ និយាយអំពីការរួមភេទ

ភ្នំពេញ: ​យុវវ័យ​ភាគច្រើន​នៅពេល​ខ្លួន​ចម្រើន​វ័យ​កាលណា​តែងតែមាន​អារម្មណ៍​ភេទ​កើតឡើង ព្រោះនេះ​ជា​កក្តា​ជីវសាស្ត្រ​បូករួម​នឹង​ការអូសទាញ​ដទៃទៀត ដូចជា​មើល​ខ្សែ​វិ​ដេ​អូ​សិច ឬ​រឿង​អាសអាភាស ទើប​នាំ​ឲ្យ​កើត​មា​អារម្មណ៍​នេះ​ឡើង​យ៉ាង​ឆាប់រហ័ស​តែម្តង​។ តើ​យុវវ័យ​គួរ​គប្បី​ប្រឡូក​ភេទ​សម្ព័ន្ធ ក្នុងអំឡុងពេល​សិក្សា​ឬ​?

ថ្ងៃទី 6 មករា 2013
ដោយ: វឿន​ សារុធ
CEN

បន្ទាប់​បាន​ជួប​សម្ភាសន៍​ជាមួយ​យុវវ័យ ដែល​ធ្លាប់បាន​រួមភេទ ក្នុងអំឡុងពេល​សិក្សា​នោះ ពួកគេ​បាន​ឲ្យ​ដឹងថា ការប្រែប្រួល​នៃ​សភាវៈ​រា​ង្គ​កាយ​របស់​មនុស្ស និង​ការ​អូ​ទាញ​ពី​រូបភាព​អាសអាភាស​ផ្សេងៗ ទើប​ធ្វើ​ឲ្យ​គេ​មាន​ចំណង់​ភេទ​កើតឡើង​។​

​លោក សុខ មករា ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​សាលា​ឯកជន​មួយកន្លែង បាន​ប្រាប់ថា ខ្លួន​ធា្ល​ប់​ប្រឡូក​រឿង​សិច​តាំងពី​អាយុ​១៧​ឆ្នាំ តាម​អ្វីដែល​គាត់​ចាំ​មក​កាលនោះ​នៅ​រៀន​វិទ្យាល័យ​ឡើយ​។ ការរួម​ភេទ​លើកដំបូង​របស់គាត់​នេះ នៅ​ញញើត​ដែរ ព្រោះ​លោក​មិនសូវ​ហ៊ាន​នៅឡើយ​កាលណោះ​។​

​បុគ្គលិក​បម្រើការ​ងារ​នៅ​សាលា​ឯកជន​រូបនេះ បាន​និយាយ​មិន​លាក់លៀម​ថា “​ខ្ញុំ​គិតថា​ការរួម​ភេទ​ជា​រឿង​ធម្មតា ព្រោះ​វា​ជា​កក្តា​ជីវសាស្ត្រ​ធម្មតា​ជាតិ ព្រោះ​កាលណា​រា​ង្គ​កាយ​មនុស្ស​យើង​ពេញ​រូបរាង​ឡើង អា​ចំណង់​ផ្លូវភេទ​ហ្នឹង​តែងតែ​កើតមានឡើង​ជាធម្មតា​ទេ​។ ណាមួយ​វា​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ជា​ខ្សែ​វិ​ដេ​អូ និង​ការនិយាយ​ពី​រឿង​សិច​ពីមួយ​ទៅមួយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនោរ​ចិត្ត​ចង់ដឹង​ដំណើរការ​រួមភេទ​វា​យ៉ាងណាដែរ ហើយ​បូកផ្សំ​និង​អារម្មណ៍​ខ្ញុំ​ចង់​ដឹងផង បាន​ជម្រុញ​ឲ្យ​ខ្ញុំ​ឈានទៅរក​ការរួម​ភេទ​នៅ​អំឡុងពេល​សិក្សា​តែម្តង ”​។​

​លោក សុខ មករា បាន​បន្តថា “​ខ្ញុំ​ធ្លាប់​គិតថា​រួមភេទ​ពេលខ្លះ​ខ្លាច​ឆ្លង​ជំងឺ​សង្គម​ដែរ និង​បណ្តាល​ឲ្យ​ដៃគូ​មាន​ផ្ទៃពោះ​។ ឯ​ការប្រើប្រាស់​ស្រោមអនាម័យ​ហ្នឹង​ក៏​នៅ​មិន​ទុកចិត្ត ព្រោះ​ខ្លាច​ភ្លាត់​ម្តងៗ​ដែរ​”​។​

​រីឯ យុវជន រស្មី ផានិត ជា​និស្សិត​ឆ្នាំ​ទី​៤ បាន​ប្រាប់ថា ខ្លួន​ធា្ល​ប់​រួមភេទ​លើកដំបូង​នៅ​អាយុ​១៩​ឆ្នាំ ដោយ​កាលនោះ​លោក​ចង់ដឹងថា​រួមភេទ​នោះ​យ៉ាងណាដែរ ខ្លួន​ធ្លាប់តែ​ឃើញ​តាម​ខ្សែ​វិ​ដេ​អូ និង​កក្តា​ជីវសាស្ត្រ​បាន​ជម្រុញ​ឲ្យ​មាន​អារម្មណ៍​ម្តងៗ​។ ម្យ៉ាង​ការរួម​ភេទ​នោះ ជាការ​យល់​រួម​ពី​ដៃគូ​ខាង​ស្រី​ដែរ​។​

​យុវជន រស្មី ផានិត បាន​និយាយ​ទ្រង់​អៀន​បន្តិច​ថា “​កាល​រួមភេទ​ដំបូង​ហ្នឹង ស្រី​យល់ព្រម​ដែរ ហើយ​ជា​លើកដំបូង​ផង​ខ្ញុំ​ក៏​ខ្លាចៗ​ដែរ​កាល​ហ្នឹង​។ ធ្លាប់តែ​ឃើញ​តាម​វិ​ដេ​អី ទាល់​បាន​អនុវត្តន៍​ខ្លួនឯង​បានដឹងថា​វា​យ៉ាងម៉េច​”​។​

​យុវជន​ខាងលើ បាន​បន្តថា “​ខ្ញុំ​ឆ្ងល់​ដែរ ហេតុ​អី​បាន​ពេល​គ្រប់​អាយុ​ចេះតែមាន​អារម្មណ៍​ចង់​រួមភេទ ហើយ​ទាល់តែ​បាន​ម្តង​ពីរដង​ទើប​អស់ចិត្ត​។ គិតៗ​ទៅ​ខ្ញុំ​ក៏​ខ្លាច​មាន​ជំងឺ​ផ្សេងៗ តែ​ធ្វើ​ម៉េច​បើ​ធម្មជាតិ​វា​អ៊ីចឹង​ទៅហើយ​”​។​

​យុវជន រស្មី ផានិត បាន​លួចខ្សឹប​ប្រាប់ថា “​កាល​រួមភេទ​ដំបូង​ហ្នឹង​ខ្ញុំ​រៀន​អត់​ចូល​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​ពេល​ក្រោយ​ផង​”​។​

​ការ​ឆាប់​ប្រឡូក​ក្នុង​រឿង​ភេទ​សម្ព័ន្ធ​ពេក​របស់​យុវវ័យ ជាពិសេស យុវ​សិស្ស​និស្សិត ដែល​កំពុង​សិក្សា​ដូច្នេះ អាចជា​បញ្ហា ឬ​ក្តីបារម្ភ​មួយ​យ៉ាង​ស្មុគស្មាញ ទាំង​ពេល​បច្ចុប្បន្នភាព ក៏​ដូច​ថ្ងៃ​អនាគត​ផងដែរ​។ ដោយហេតុថា ផលប៉ះពាល់ ដែល​យុវវ័យ​ប្រឈម​ក្នុងការ​រួមភេទ​សម្ព័ន្ធ មុននឹង​ឈានដល់​ជិវិត​អាពាហ៍ពិពាហ៍​គឺ មាន​ផ្ទៃពោះ រំលូតកូន ឬ​មានកូន​មុន​បញ្ចប់​ការសិក្សា មាន​អារម្មណ៍​សោកសង្រេង ដោយសារ​ផ្លាស់ប្តូរ​ដៃគូ​រួមភេទ​ញឹកញាប់ នាំ​ឲ្យ​កើតរោគ​នៅ​អវយវៈ​ភេទ ការសិក្សា​ចុះខ្សោយ​អន់ថយ និង​អាប់ឱន​កិត្តិយស ឬ​កេរ្តិ៍ឈ្មោះ​ទៀតផង​។ ម្យ៉ាងទៀត ការដែល​យុវវ័យ​ប្រព្រឹត្ត​ការរួម​ភេទ​ដោយ​សេរី កាន់តែខ្លាំង​ឡើងៗ ធ្វើឱ្យ​យល់ឃើញថា កិត្តិយស ឬ​តម្លៃ​របស់ខ្លួន បើ​ប្រៀប​នឹង​អ្នកដទៃ មាន​ភាពខុសគ្នា​ឆ្ងាយ​ណាស់ និង​ត្រូវបាន​គេ​បោកប្រាស់​ម្តង​ហើយ​ម្តងទៀត​។​

​យុវវ័យ​ជាច្រើន​ដែល​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ក្នុងការ​រួមភេទ​សម្ព័ន្ធ តែងតែ​ប្រើប្រាស់ តណ្ហា​ជា​ចំណងស្នេហា ច្រើនជាង​ការកើតមាន​អារម្មណ៍​ស្រឡាញ់គ្នា​ដោយ​ចិត្ត​និង​ចិត្ត បន្ថែម​ពីលើ​នេះ​ទៅទៀត ចំពោះ​យុវវ័យ​ជា​ស្ត្រីភេទ ពេលដែល​ជួប​បុរស​ត្រូវចិត្ត ដែលមាន​អារម្មណ៍​គិតថា ខ្លួនឯង​មាន​អតីតកាល​មិន​គប្បី​កន្លងមក ។​

​ទាំងនេះ ដោយសារ​សតិអារម្មណ៍​ចងចាំ​នូវ​រឿង​មិនល្អ​ជាច្រើន​នាកាល​យុវវ័យ​នោះ ក៏​នាំ​កើតមាន​គំនិត​មួយ​មិនមាន​ទំ​ទុកចិត្ត​គ្នា មិនសូវ​ចេះ​គោរព ឬ​អធ្យាស្រ័យ​គ្នា និង​អាច​ឈានដល់​ការបំផ្លាញ​ជីវិត​ដៃគូ ដោយសារ​ជំងឺ ដូចជា កាមរោគ ឬ​ការ​រំលូតកូន ក៏មានដែរ​។ ដូចនេះ យុវវ័យ ពុំគួរ​គប្បី​ប្រឡូក ឬ​ភ្លក់​ក្នុង​ល្បែង​កាមគុណ​នោះទេ គួរផ្តោត​ការយកចិត្តទុកដាក់ លើ​ការសិក្សា​ប្រសើរ​ជាង​។ រីឯ​រឿង​កាមគុណ​នោះ​ចាំ​ពេល​ក្រោយ​ក៏បាន​ដែរ មិនទាន់​ហួសពេល​នោះទេ​។​

​លោក​វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន នាយ​កវេ​ប​សាយ​សុខភាព www.health.com.kh បាន​និយាយថា ការរួម​ភេទ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​នៅពេលដែល​គេ​ពេញវ័យ​។ ប៉ុន្តែ​យុវវ័យ​មិនគួរ​ឆាប់​ប្រឡូក​ពេក​នៅក្នុង​រឿងនេះ​ទេ ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​ការសិក្សា​និង​អនាគត​របស់ខ្លួន​។​

​លោក និយាយទៀតថា ពួកគេ​ត្រូវ​ចោទសួរ​ខ្លួន​ថា តើ​ពួកគេ​បាន​ត្រៀមខ្លួន​រួច ឬ​នៅ​សម្រាប់​ការរួម​ភេទ​នោះ ហើយ​យ៉ាងហោចណាស់​ក៏​ពួកគេ​ត្រូវ​ដឹង​អំពី​ការបង្ការ​ជំងឺ​ទាក់ទង​នឹង​រឿង​រួមភេទ​ដែរ មុននឹង​ប្រឡូក​ក្នុង​រឿងនេះ​។ តាម​ការសង្កេត ទំនាក់ទំនង​មួយ​ដែល​ឆាប់​ឈានដល់​ការរួម​ភេទ វា​ច្រើនតែ​មិនអាច​នៅបាន​យូរ​ឡើយ​។ ទំនាក់ទំនង​មិន​ចំណុះ​តែ​ទៅលើ​ការ​រួមភេទ​នោះទេ​៕​

What Next?

Recent Articles

3 Responses to "យុវវ័យបើកចំហ និយាយអំពីការរួមភេទ"

  1. you_alert@ymail.com says:

    How we protection ?

  2. ស្ពាន់ជោរ says:

    យុវវ័យសម៏យទំនើបគេពង្វក់អោយគឹតតែរឿងចុយគ្នា ភ្លេចគឹតរឿងជាតិដួចយុវជនសម័យមុន។
    អស្ចារ្យមែនសម័យតេជោ។ប្រហែលជាមកពីគំរូពួកបងៗសមមិត្តគឹតតែរឿងទិញស្រីក្មេងៗកូនអ្នក
    ដែលពួកគាត់ធ្វើអោយក្រយកមកចុយកំសាន្តហើយមើលទៅ

  3. srom part says:

    ស្ពាន់ជោរ គួរមើលប្រទេលជិតខាងសិនមុននឹងពោលពាក្យអសុរសបែបនេះ។​ នៅប្រទេសដៃលអភិវឌ្ឍជឿនលឿន ការរួមភេទគឺជារឿងធម្មតាសម្រាប់យុវវយ័ ជាក់ស្តែងដូចជាប្រទេសថៃ បញ្ហាទាក់ទងនឹងផ្លូវភេទមានមិនតិចជាងប្រទេលកម្ពុជាទេ ចុះហេត្តអ្វីបានជាប្រទេសថៃរីកចំរើនម្លេះ? ខ្ញុំជូនជាយោបលប៉ុណ្ណឹង ហើយសូមពិចារណាឡើងវិញផង!