ឌួង ហ្សូរីដា លា​សិល្បៈ​ពេល​យក​ប្តី

ភ្នំពេញៈ ពិធី​ការិនី​ឯករាជ្យ​មាន​កៅ​អី​អង្គុយ​ស្ទើរ​គ្រប់​កម្មវិធី​ស្ថានីយ​ទូរទស្សន៍​និង​ជា​អ្នក​គ្រប់​គ្រង​ក្រុម​បង្ហាញ​ម៉ូដ​Cambodia super model នាង ឌួង ហ្សូរីដា បាន​និយាយ​ដោយ​ភាព​មុត​មាំ​ថា៖ «ខ្ញុំ​នៅ​មិន​ទាន់​ចង់​បាន​ប្តី​នៅ​ឡើយ​ទេ ហើយ​បើ​ខ្ញុំ​សម្រេច​យក​ប្តី​ពេល​ណា​នោះ​ខ្ញុំ​ក៏​នឹង​ដក​ខ្លួន​ចេញ​ពី​សង្វៀន​សិល្បៈ​ពេល​នោះ​ដែរ»​។

Monday, 07 January 2013
ស៊ូ​វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្ដែង និង​ពិធីការិនី​វ័យ​៣០​ឆ្នាំ នាង ឌួង ហ្សូរីដា។ រូបថត ឈឹម ស្រីនាង

តារា​សម្ដែង និង​ពិធីការិនី​វ័យ​៣០​ឆ្នាំ នាង ឌួង ហ្សូរីដា។ រូបថត ឈឹម ស្រីនាង

ដើម​ចម​ដែល​នាំ​ឲ្យ​ពិធី​ការិនី​វ័យ​៣០​ឆ្នាំ​រូប​នេះ​បង្ហើប​ពី​ភាព​អាថ៌កំបាំង​នៃ​ជីវិត​របស់​ខ្លួន​មក​បង្ហាញ​ដល់​មហាជន​ដឹង​បែប​នេះ​ក្រោយ​ពី​មាន​ភាព​ភ្ញាក់​ផ្អើល​មួយ​ផ្ទុះ​ចេញ​ពី​ហ្វេស​ប៊ុក ដែល​នាង​បាន​សរសេរ​ប្រកប​ដោយ​ទំនុក​ចិត្ត​ក្នុង​ហ្វេស​ប៊ុក​ខ្លួន​ថា «ហ្សូរីដា​បើក​បេះដូង​របស់​នាង​ដើម្បី​ស្វាគមន៍​បុរស​ណា​ដែល​នាង​យល់​ថា​អាច​នឹង​ក្លាយ​ជា​មិត្ត​១០០​ឆ្នាំ​ម្នាក់​ដែល​សង្ហា​និង​ចេះ​ផ្អែម​ល្ហែម»​។

យ៉ាង​ណា​ក៏​ដោយ​ពាក្យ​ដែល​នាង​សរសេរ​នៅ​ក្នុង​ហ្វេស​ប៊ុក​នោះ នាង​ទទួល​ស្គាល់​ថា​នាង​ពិត​ជា​បាន​សរសេរ​ដោយ​ដៃ​នាង​ផ្ទាល់​មែន​ប៉ុន្តែ​នាង​មិន​បាន​ទទួល​ស្គាល់​ថា​នោះ​ជា​ការ​ពិត​ចេញ​ពី​បេះដូង​នាង​ទេ។​នាង​លើក​ឡើង​ថា​៖​«កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ខ្ញុំ​បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​ខ្ញុំ​មែន​ដោយ​ឆ្លើយ​ឆ្លង​ជាមួយ​បង​ស្រី​ធម៌​ខ្ញុំ​ម្នាក់​ដែល​គាត់​រស់​នៅ​ឯ​ប្រទេស​អង់គ្លេស​ឯ​ណោះ​»។ នាង​បន្ត​ថា៖​«បង​ស្រី​ធម៌​ខ្ញុំ​នៅ​អង់គ្លេស​នោះ​ឈ្មោះ​ម៉ាដូលីន​ពួក​ខ្ញុំ​ស្គាល់​គ្នា​និង​រាប់​អាន​គ្នា​ច្រើន​ឆ្នាំ​ហើយ​ហើយ​គាត់​តែង​តែ​សួរ​ខ្ញុំ​ថា​ពេល​ណា​ប្អូន​ហ្សូ​គិត​គូរ​ប្តី​សី​ហ្នឹង? បើ​មិន​យល់​ទាស់​ទេ​បង​រក​ឲ្យ​ក៏​បាន​ដែរ​ហើយ​បង​នឹង​រក​ប្អូន​ថ្លៃ​ឲ្យ​ស្អាត​ជាង​ប្អូន​ទៅ​ទៀត​»។

ជា​មួយ​ការ​លើក​ឡើង​ឲ្យ​ដឹង​នេះ​ដែរ​ពិធី​ការិនី​កាន់​បី​ទូរទស្សន៍​និង​មាន​កម្មវិធី​ដល់​៨​ក្នុង​ដៃ​រូប​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ដោយ​មាន​ពាក្យ​ចំអែ​ចំអន់​តាម​ហ្វេស​ប៊ុក​ពី​បង​ស្រី​ធម៌​នៅ​អង់គ្លេស​នោះ​នាង​ក៏​បាន​សរសេរ​បែប​លែប​ខាយ​លេង​ទៅ​តប​ទៅ​គាត់​វិញ​ថា​ប្អូន​ហ្សូ​បើក​បេះដូង​ដើម្បី​ស្វាគមន៍​បុរស​ណា​ដែល​នាង​យល់​ថា​អាច​នឹង​ក្លាយ​ជា​មិត្ត​១០០​ឆ្នាំ​បាន​ហើយ​បុរស​នោះ​ត្រូវ​តែ​សង្ហា និង​មាន​មនោសញ្ចេតនា​ផ្អែម​ល្ហែម​»។

យ៉ាង​ណា​ក៏​ដោយ​ពាក្យ​សម្ដី​ដែល​នាង​និយាយ​លែប​ខាយ​លេង​ជាមួយ​បង​ស្រី​ធម៌​ឈ្មោះ​ម៉ាដូលីន​នៅ​ក្នុង​ហ្វេស​ប៊ុក​នោះ​មិន​មែន​ជា​ពាក្យ​សម្តី​ពិត​ទេ​គឺ​ជា​ពាក្យ​សម្ដី​និយាយ​លេង​បែប​ភាព​ស្និទ្ធ​ស្នាល​ក្នុង​នាម​ជា​មនុស្ស​ស្រី​ដូច​គ្នា​ទេ។

នាង​បាន​ប្រាប់​ថា៖​«ដ្បិត​ថា​ពេល​នេះ​បង​ប្អូន​ដឹង​ហើយ​ថា​ខ្ញុំ​មាន​វ័យ​ច្រើន​៣០​ឆ្នាំ​ក៏​ដោយ​តែ​សម្រាប់​ខ្ញុំ​នៅ​មិន​ទាន់​ដាក់​ចិត្ត​គិត​ពី​រឿង​គូ​ស្រករ ឬ​ចង់​បាន​ប្តី​សី​នៅ​ឡើយ​ដែរ។ ពេល​នេះ​ខ្ញុំ​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ទាំង​ការងារ​សិល្បៈ​និង​ការងារ​ផ្នែក​ជំនួញ​ហើយ​ភាព​ជោគជ័យ​នេះ​ក៏​ដោយ​សារ​ភាព​នៅ​លីវ​ដែរ​»។

ពិធី​ការិនី​រូប​នេះ​បាន​បញ្ជាក់​ថា៖​«កាល​ដែល​ខ្ញុំ​សម្រេច​នៅ​លីវ​មិន​ទាន់​យក​ប្តី​នេះ ព្រោះ​វា​មាន​ឱកាស​ច្រើន​ក្នុង​ការ​ទំនាក់​ទំនង​ការងារ​ហើយ​និង​មាន​ពេល​វេលា​ច្រើន​សម្រាប់​ការងារ​តែ​បើ​មាន​ប្តី​យើង​នឹង​ត្រូវ​កាត់​បន្ថយ»​។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ពិធី​ការិនី​រៀន​ចប់​ថ្នាក់​អនុ​បណ្ឌិត​គ្រប់​គ្រង​នាង ឌួង ហ្សូ​រីដា​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ពេល​វេលា​ត្រូវ​យក​ប្តី​និង​ពេល​វេលា​បញ្ចប់​មហិច្ឆតា​ក្នុង​ការងារ​សិល្បៈ​ដែរ ដោយ​នាង​និយាយ​ថា៖​«​រឿង​អនាគត​ប្តី​ត្រូវ​តែ​យក​ហើយ​ពេល​ដែល​ខ្ញុំ​សម្រេច​ចូល​រោង​ការ​ជាមួយ​បុរស​នោះ​ហើយ​នោះ​គឺជា​ពេល​វេលា​ត្រូវ​ដើរ​ចេញ​ពី​សិល្បៈ​របស់​ខ្ញុំ​ដែរ »៕

What Next?

Recent Articles

6 Responses to "ឌួង ហ្សូរីដា លា​សិល្បៈ​ពេល​យក​ប្តី"

  1. ^v^ says:

    The guy name Cheath & JML waiting you.
    Both of then know how to lick averywhere all of the body……ha.ha

  2. ???... says:

    អូនដា!បងចាំអូនយូរហើយ បងស្រឡាញ់តែអូនដាម្នាក់ប៉ុណ្ណោះ ល្មមដល់ពេលយើងស្គាល់គ្នាហើយណាអូន ដើម្បីកុំឲ្យអាកញ្ចាស់ពុដូចអាកញ្ញារឹទវាតាមក្រវែលអូនទៀតណ៎ា!!!

  3. មីមួយនេះមុខឡើងចាស់

    មិនដឹងអាយុពិតប៉ុន្មានទេ

  4. ^v^ says:

    Hey! senapromuk ly yonith don’t know nothing about Zorida.

    Old is gold and more sweet.
    Old is more cream and more pubic hair ,too.
    I love it.

  5. lin na says:

    happy pong

  6. ទេពីរូ says:

    ប្តីមានតែមួយ ប្រុស១០០នាក់